Hide Filters
Filters 0
Sort by :
Filters 0
  • កាតាបគេងសម្រាប់ដើរភ្នំ Trek 500 10° - ខៀវ
  • កាតាបគេងសម្រាប់ដើរភ្នំ Trek 500 កម្រិត 15° - ខៀវ
  • Trekking Sleeping Bag MT500 10°C - Polyester

  • Trekking Sleeping Bag MT500 15°C - Polyester
កាតាបគេងសម្រាប់ដើរភ្នំ Trek 500 10° - ខៀវ
FORCLAZ

កាតាបគេងសម្រាប់ដើរភ្នំ Trek 500 10° - ខៀវ

8575966
$49,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតរបស់យើងដែលជាអ្នកចូលចិត្តដើរភ្នំទាំងអស់គ្នាបានបង្កើតកាតាបគេងនេះឡើងសម្រាប់ដេកប្រកបដោយផាសុកភាពនៅក្នុងជំរុំក្នុងកម្រិតសីតុណ្ហភាពលើសពី​ ឬស្មើ 10°C។

កាតាបដែលស្រាល និងស្រួលបត់ទុកដាក់នេះមានគម្លាតសីតុណ្ហភាពធំ។ គេងលក់ស្រួលចាប់ពីសីតុណ្ហភាពចាប់ពីសីតុណ្ហភាព 10° ដល់ 20°C ដោយសារតែខ្សែរូតទំហំ 3/4 ចំនួន 2 ជាមួយនឹងប្រដាប់រូតពីរផ្លូវសម្រាប់ការគ្រប់គ្រងកំដៅ៖ ការច្រោះខ្យល់អាចសារ៉េតម្រូវបាន។

Padding: 100.0% Polyester; Main fabric: 100.0% Polyester; Carry bag: 100.0% Polyester; Lining: 100.0% Polyester

BENEFITS

កំរិតសីតុណ្ហភាពល្អ

សីតុណ្ហភាពផាសុកភាព 10°C កម្រិតសីតុណ្ហភាព 5°C។ សំឡីសំយោគ។

ងាយស្រួលផ្លាស់ទី

ទំហំ L៖ ទំងន់ 970ក្រ។ ចំណុះ ៧.៩ លីត្រ ស្រោមញាត់។

ផាសុខភាពក្នុងការគេង

ទ្រង់ទ្រាយជារាងកាយមនុស្សផ្តល់នូវផាសុកភាព។ខ្សែរូតប្រវែង 3/4 ចំនួន 2 ដែលមានប្រដាប់រូតអាចរូតបានពីរផ្លូវដើម្បីអោយវាច្រោះខ្យល់។

ការចុះសំរុង

អាចភ្ជាប់ជាមួយនឹងម៉ូឌែលផ្សេងទៀតដែលចេញពីប្រភេទ "ស្រាលខ្លាំង" 2017 &"ស្រាល" 2018។

មិនជ្រាបទឹក

សាច់ក្រណាត់ការពារទឹកដែលធ្វើអោយកាតាបមានមុខងាររក្សាកំដៅបានល្អ។

TECHNICAL INFORMATIONS

សីតុណ្ហភាពប្រើប្រាស់

កាតាបគេងរបស់យើងទាំងអស់បង្ហាញពីកម្រិតសីតុណ្ហភាព ដែលធ្វើតេស្តដោយមន្ទីរពិសោធន៍ឯករាជ្យ (AITEX) ស្របតាមស្តង់ដារអឺរ៉ុប NF ISO 23537 (2017)។
សីតុណ្ហភាពផាសុកភាពគឺជាកំណត់ទាបទាបជាងនោះសម្រាប់អ្នកប្រើប្រាស់ដែលមានមានចលនាមួយៗគឺជាទូទៅមានសសមតាតុល្យភាពស្មើ ហើយមិនមានអារម្មណ៍ថាត្រជាក់ពេក ឬក្តៅពេកនោះទេ (កំណត់សម្រាប់ស្ត្រីដែលមានស្តង់ដារ និងក្នុងស្ថានភាពប្រើប្រាស់ធម្មតា)។ សូមជ្រើសរើសកាតាបគេងរបស់អ្នកតាមការគួរ។

តើកម្រិតសីតុណ្ហភាពប៉ុន្មានសម្រាប់ការប្រើប្រាស់?

កម្រិតសីតុណ្ហភាព៖ សីតុណ្ហភាពដែលអ្នកប្រើប្រាស់គេងអោបខ្លួននៅក្នុងកាតាបដេកគឺជាទូទៅមានសសមតាតុល្យភាពស្មើ ហើយមិនមានអារម្មណ៍ថាត្រជាក់ពេក ឬក្តៅពេកនោះទេ (កំណត់សម្រាប់បុរសដែលមានស្តង់ដារ និងក្នុងស្ថានភាពប្រើប្រាស់ធម្មតា)
យើងសូមណែនាំអោយប្រើប្រាស់ពូករក្សាកំដៅដើម្បីទទួលបានការរក្សាកំដៅបានល្អប្រសើរ។
កាតាបដេកនេះមានបំពេញដោយរោមទាខាងក្រៅ និងរោមទាខាងក្នង។ការការពារកំដៅអាចនឹងធ្លាក់ចុះនៅក្នុងអាកាសធាតុសើម។

អ្វីដែលលោកអ្នកត្រូវដឹងពីសីតុណ្ហភាព៖

កាតាបដេកមិនបង្កើតកំដៅឡើយ ប៉ុន្តែរក្សាកំដៅដែលបង្កើតឡើងដោយរាងកាយ។ ប្រសិនបើលោកអ្នកនឿយហត់ និងត្រជាក់ ហើយលោកអ្នកចូលទៅក្នុងកាតាបដេកដែលសើម និងត្រជាក់ នោះលោកអ្នកប្រហែលជានឹងមានអារម្មណ៍ថាត្រជាក់បើទោះជាកាតាបដេករបស់អ្នកស្អាតប៉ុនណាក៏ដោយ! ហេតុដូច្នេះសីតុណ្ហភាពទាំងនេះអាស្រ័យលើភាពធន់ទៅអាកាសធាតុត្រជាក់របស់បុគ្គលម្នាក់ៗ (ទំហំ ភាពហត់នឿយ ជាដើម ល) សំភារបរិក្ខា (ពូកដែលរក្សាកំដៅ ជាដើម ល), សំលៀកបំពាក់ (ខ្លួនទទេ ស្លៀកខោក្នុង ជាដើមល) និងស្ថានភាពអាកាសធាតុ (សើម ខ្យល់ ជាដើម)។

ដើម្បីទទួលបានផាសុកភាពកាន់តែខ្លាំង មុននឹងចូលក្នុងកាតាបគេងរបស់អ្នក៖

ស្លៀកពាក់ធម្មតា (1 ជាន់គឺគ្រប់គ្រាន់ហើយ)។
រក្សាក្បាល ដៃ & ជើងអោយទទួលបានកំដៅ៖ ប្រើប្រាស់មួក ស្រោមដៃ ស្រោមជើង ភួយ ក្រណាត់ជូតដៃ។
ដបទឹកសម្រាប់ដាក់ទឹកក្តៅអាចប្រើប្រាស់ជាដបទឹកក្តៅ (ដរាបណាមិនហានិភ័យគំរបរបើកដោយចៃដន្យ!)
កន្ត្រាក់សាច់ដុំរបស់លោកអ្នក (70% នៃថាមពលដែលបានប្រើប្រាស់ត្រូវបានបំលែងជាកំដៅ)។ ប៉ុន្តែលោកអ្នកគួរតែធ្វើដូច្នេះដោយមិនធ្វើចលនាដោយសារតែវាអាចបង្ករអោយមានលំហូរខ្យល់ត្រជាក់។
ប្រើប្រាស់ទ្រនាប់ខាងធ្វើពីសសៃសូត្រ ឬរក្សាកំដៅដើម្បីបង្កើនកំដៅ &អនាម័យខាងក្នុងកាតាប។

ទ្រង់ទ្រាយ៖

ទ្រង់ទ្រាយជារូបរាងមនុស្ស ស្មារីកទូលាយ និងជើងតឹងដែលធ្វើអោយការរក្សាសីតុណ្ហភាពកាន់តែប្រសើរ (មិនមានបាត់បង់កំដៅឡើយ) និងសន្សំសំចៃកន្លែងដែលមានន័យថាចលនារបស់លោកអ្នកត្រូវបានរឹតត្បិត។
ស្មាមានទំហំ 70 សម កំពស់នៅលើជើង 32 សម ទំហំ L។
កម្របក្បាលស្រួលពាក់ដែលមានខ្សែទាញ។
ប្រដាប់រូតឌុបដែលមានប្រដាប់រូតពីផ្លូវដើម្បីបើកចំហៀងកាតាប។ លោកអ្នកក៏អាចគ្រប់គ្រងលំហូរចូលនៃខ្យល់ត្រជាក់ និងធ្វើអោយកាតាបច្រោះខ្យល់តាមបែបបច្ចេកទេស។

ទំងន់ និងទំហំ

ទំហំ S 790ក្រ អ្នកប្រើប្រាស់កំពស់រហូតដល 1.60ម។ ទំហំបត់៖ ប 33 សម Ø 15.5 សម។ ចំណុះ ៦.២ លីត្រ
ទំហំ M 890ក្រ អ្នកប្រើប្រាស់កំពស់ចន្លោះពី 1ម60 ដល់ 1ម70។ ទំហំបត់៖ ប 33 សម Ø 16.5 សម។ ចំណុះ ៧.១ លីត្រ
ទំហំ L 970ក្រ អ្នកប្រើប្រាស់កំពស់ចន្លោះពី 1.70ម ដល់ 1.85ម។ ទំហំបត់៖ ប 33 សម Ø 17.5 សម។ ចំណុះ ៧.៩ លីត្រ ទំហំ XL 1040ក្រ អ្នកប្រើប្រាស់កំពស់ចន្លោះពី 1.85ម ដល់ 2ម។ ទំហំបត់៖ ប 33 សម Ø 18.5 សម។ ចំណុះ ៨.៩ លីត្រ
ចំណុះ និងទំហំអាចប្រែប្រួលទៅតាមសំពាធដែលមានលើផលិតផល។

ទំងន់ និងទំហំ (2)៖

ចំណុះ និងទំហំអាចប្រែប្រួលទៅតាមសំពាធដែលមានលើផលិតផល។ដើម្បីទទួលបានផាសុកភាព សូមសាកល្បងកាតាបសិនមុននឹងទិញវាដើម្បីធានាថាលោកអ្នកទិញទំហំដែលត្រឹមត្រូវ។ អត្ថប្រយោជន៍នៃកាតាបគេងដែលមានទ្រង់ទ្រាយជារាងមនុស្សគឺថាសមមាត្រទំងន់/ទំហំ និងផាសុកភាពដោយសារកំដៅគឺត្រូវបានប្រើប្រាស់បានយ៉ាងល្អ។ ជាមួយនឹងកាតាបរឹបនេះ មិនមានទំហំច្រើនដែលផ្តល់កំដៅឡើយ (សន្សំសំចៃថាមពល)។ ប៉ុន្តែកាតាបគេងប្រភេទនេះអាចកាត់បន្ថយសេរីភាពក្នុងការធ្វើចលនារបស់លោកអ្នក ជាពិសេសនៅពេលដែលបិតខ្សែរូត។

ការធានា

កាតាបគេងនេះត្រូវបានធានារយៈពេល 5 ឆ្នាំគិតចាប់ពីកាលបរិច្ឆេទដែលបង្ហាញលើវិក័យបត្រលក់។ផលិតផលដែលមានការធានានឹងត្រូវបានជួសជុល ឬផ្លាស់ប្តូរជូនថ្មីដោយឥតគិតថ្លៃ។ ការធានានេះគ្របដណ្តប់លើការខូចរបស់ផលិតផល លើកលែងតែកើតចេញពីការសឹករិចរិលធម្មតា និងការប្រើប្រាស់ខុសប្រក្រតី។ការធានាពិសេសរយៈពេល ៥ ឆ្នាំនេះមានសុពលភាពតែនៅពេលដែលផលិតផល និងវិក័យបត្រលក់ត្រូវបានបង្ហាញ។