Hide Filters
Filters 0
Sort by :
Filters 0
  • មូកដែលមានទម្ងន់ស្រាល ពណ៌ខ្មៅ សម្រាប់ការរត់កីឡា

មូកដែលមានទម្ងន់ស្រាល ពណ៌ខ្មៅ សម្រាប់ការរត់កីឡា
KIPRUN

មូកដែលមានទម្ងន់ស្រាល ពណ៌ខ្មៅ សម្រាប់ការរត់កីឡា

8552545
$14,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារយើងខ្ញុំដែលជាអ្នកស្រឡាញ់កីឡារត់តាមផ្លូវលំ បានបង្កើតមួកប្រភេទនេះឡើងសម្រាប់ការពារលោកអ្នកពីពន្លឺព្រះអាទិត្យ សម្រាប់ការរត់ក្រោមកម្តៅថ្ងៃ។

តើចង់ការពារខ្លួនអ្នកពីពន្លឺព្រះអាទិត្យពេលអ្នកកំពុងរត់កីឡាមែនទេ? ជាមួយសាច់ក្រណាត់ដែលមានទម្ងន់ស្រាល និងបន្ទះកដែលអាចដោះចេញបាន មួកប្រភេទនេះ ផ្តល់ជូនលោកអ្នកនូវការការពារពន្លឺព្រះអាទិត្យក្នុងកម្រិតខ្ពស់បំផុត។

Main fabric: 22.0% Elastane, 78.0% Polyamide; Foam: 30.0% Ethylene Vinyl Acetate, 70.0% Polyethylene; Lining: 100.0% Polyester

BENEFITS

ការពារកំដៅថ្ងៃ

សាច់ក្រណាត់ និងបន្ទះកដែលអាចដោះចេញបាន ផ្តល់នូវការការពារពន្លឺព្រះអាទិត្យបានខ្ពស់បំផុត។

សមត្ថភាពបង្រួមតូច

អាចទុកដាក់ មួករបស់អ្នកដោយរបៀបណាក៏បាន ព្រោះថា វាមានរាងទន់ និងអាចបត់បែនបានយ៉ាងងាយ។

ដែលមានទំងន់ស្រាល

ទម្ងន់ស្រាល ត្រឹមតែ 20ក្រាម ឬ 39ក្រាមតែប៉ុណ្ណោះជាមួយបន្ទះផ្នែកកដែលអាចដោះចេញបាន។

ភាពបត់បែនបាន

ការពារករបស់អ្នកពីពន្លឺព្រះអាទិត្យ៖ បន្ទះការពារក គឺអាចដោះ ឬដាក់វិញដោយប្រើសន្ទះបិទបើក។

ដែលស្របតាមរាងកាយ

សន្ទះបិទបើកធំ នៅផ្នែកខាងក្រោយ អាចឱ្យអ្នកសារេទំហំបានចាប់ពី 54 រហូតដល់ 61cm។

ឆាប់ស្ងួត

មួកប្រភេទនេះឆាប់ស្ងួត ដោយសារតែទម្ងន់ដ៏ស្រាល និងសាច់ក្រណាត់មានខ្យល់ចេញចូលរបស់វា។

ការផ្ទេរសំណើម

សាច់ក្រណាត់បណ្តេញញើសចេញក្រៅ ផ្តល់មកវិញនូវចរន្តខ្យល់ចេញចូលដ៏ល្អបំផុត។

TECHNICAL INFORMATIONS

ហេតុអ្វីបានចាំបាច់ការពារក្បាលរបស់អ្នក?

បន្ទះ Hypothalamus ដែលឋិតនៅផ្នែកខាងក្រោយនៃក្បាល មានមុខងារជាច្រើន ដែលរួមមានការផ្តល់លំនឹងដល់សីតុណ្ហភាពរាងកាយរបស់មនុស្ស។ វាជារឿងដ៏សំខាន់ និងចាំបាច់បំផុតក្នុងការពារក្បាល និងករបស់អ្នកពីពន្លឺព្រះអាទិត្យ ដើម្បីទប់ស្កាត់ការលើសកម្តៅខ្លាំង និងហានិយភ័យនៃការកើតជម្ងឺរលាកស្បែក ដែលនឹងក្លាយជាឧបសគ្គនៃការរត់កីឡារបស់អ្នក!

មួកប្រើនៅតំបន់ខ្សាច់ ជាសម្ភារៈដ៏ចាំបាច់បំផុតដែលត្រូវមាន ចំពោះការប្រកួតរត់តាមផ្លូវលំខ្លះៗ!

សម្រាប់ការរត់ប្រណាំង ដូចជា UTMB អ្នករត់ត្រូវមានសម្ភារៈដែលតម្រូវឱ្យមាន ( ទែម៉ូម៉ែត្រ)មុនពេលដែលពួកគេត្រូវបានអនុញ្ញាតិឱ្យចូលរួមប្រកួត។ គោលដៅចម្បង គឺដើម្បីធានាសុវត្ថិភាព ដែលឋិតក្នុងបរិយាកាសដែលមានគ្រោះថ្នាក់ ជាមួយនឹងលក្ខខណ្ឌផ្សេងៗពីគ្នា។អ្នករត់កីឡាទាំងអស់គឺតម្រូវឱ្យមានទែម៉ូម៉ែត្រ និងបន្ទះត្រជាក់បញ្ចុះកម្តៅ។​មួកប្រើលើវាលខ្សាច់ ឬមួកដែលមានបន្ទះការពារផ្នែកក ដែលត្រូវបានរួមបញ្ចូលជាមួយនឹងទែម៉ូម៉ែត្រដែលលោកអ្នកអាចដាក់វាបានតាមខ្លួន។

គន្លឹះយកឈ្នះរបស់អ្នករត់កីឡា ដើម្បីប្រឈមនឹងអាកាសធាតុក្តៅខ្លាំង៖

លោកអ្នកអាចផ្សើមមួករបស់អ្នក ដើម្បីរក្សាភាពត្រជាក់ កំឡុងពេលនៃការរត់ក្រោមកម្តៅថ្ងៃដ៏ក្តៅប្រចាំថ្ងៃ។ ក្រៅពីមុខងារឆាប់ស្ងួត វាក៏ត្រូវបានឌីសាញឡើងដើម្បីឱ្យលោកអ្នករក្សាភាពត្រជាក់ឱ្យកាន់តែបានយូរ។
នៅពេលដែលលោកអ្នក មានអារម្មណ៍ថាព្រះអាទិត្យចាប់ផ្តើមបើកចំផ្នែកករបស់អ្នក សូមបំំពាក់បន្ទះការពារក និងភ្ជាប់វាដោយបន្ទះបិទបើកដោយប្រើពេលត្រឹមតែពីរឬបីវិនាទី ដោយមិនប៉ះពាល់ដល់រយៈពេលនៃការប្រកួតរបស់អ្នកឡើយ។

សូមទាញមួកឡើងលើ សម្រាប់មើលផ្នែកជម្រាលនៅខាងមុខអ្នក។

មកប្រភេទនេះ ត្រូវបានឌីសាញឡើងសម្រាប់ការរត់តាមផ្លុវលំ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការមើលឃើញ សម្រាប់ទីជម្រាលផ្នែកខាងមុខ។ នៅពេលដែលទម្លាក់ចុះ វានឹងការពារភ្នែករបស់អ្នកពីពន្លឺព្រះអាទិត្យដោយផ្ទាល់។

មួកដែលត្រូវបានឆ្លងកាត់ការធ្វើតេស្ត និងទទួលបានការអនុញ្ញាតិក្នុងការប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍កីឡាធំៗ។

សមាជិកក្រុមការងារឌីសាញរបស់ KALENJI និងអ្នកស្រឡាញ់កីឡារត់ប្រណាំងទាំងអស់ រួមមាន Jeremy Damien Nicolas និង Gaetan បានធ្វើតេស្តមួកប្រភេទនេះ នៅឯព្រឹត្តិការណ៍ Diagonale des Fous ឋិតក្រោមសីតុណ្ហភាព ៣០អង្សារសេ។ វាក៏ទទួលបានការពេញចិត្តជាលក្ខណៈឯកច្ឆន្ទ នៅពេលដែលវាត្រូវបានធ្វើតេស្តនៅឯព្រឹត្តិការណ៍កីឡាធំៗផ្សេងៗទៀត សម្រាប់អ្នករត់កីឡាជាបុរស និងស្ត្រី។ លទ្ធផលវិញ គឺថា វាជាមួកដែលផ្តល់ផាសុកភាព មានទម្ងន់ស្រាល និងផ្តល់ភាពត្រជាក់នៅពេលដែលអ្នកផ្សើមវា ហើយវាក៏ការពារក្បាលនិងករបស់អ្នកពីពន្លឺព្រះអាទិត្យបានយ៉ាងពេញលេញផងដែរ។

របៀបការពារខ្លួនអ្នកពីពន្លឺព្រះអាទិត្យ៖

ទោះបីជាមួកប្រភេទនេះ ការពារអ្នកពីពន្លឺព្រះអាទិត្យយ៉ាងណាក៏ដោយ បម្រាមខាងក្រោមជាអ្វីដែលអ្នកគួរចៀសវាងមុនពេលចាប់ផ្តើមការរត់កីឡារបស់អ្នក៖- ត្រួតពិនិត្យមើលការព្យាករណ៍អាកាសធាតុ ដែលអាចធ្វើឱ្យអ្នកបំពាក់សម្ភារៈប្រើប្រាស់បានគ្រប់គ្រាន់។ - ពិនិត្យមើលផ្នែកនៃរាងកាយដែលងាយនឹងត្រូវពន្លឺព្រះអាទិត្យសម្រាប់ការប្រកួតរបស់អ្នក។ - ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ។- លាបឡេការពារកម្តៅថ្ងៃជាប្រចាំ។ - ញ៉ាំ និងផឹកទឹកឱ្យបានទៀងទាត់។