Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
QUECHUA

ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ

8612210
$75,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
  • ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
ស្បែកជើងឡើងភ្នំសម្រាប់ស្ត្រី MH500 - ប្រផេះ/ស៊ីជម្ពូ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ស្បែកជើងការពារទឹកនេះត្រូវបានរចនាឡើងដោយពួកយើងសម្រាប់អ្នកដើរភ្នំជាប្រចាំ។ ស្វែងយល់បន្ថែមអំពីការដើរភ្នំ ហើយក្នុងពេលដំណាលគ្នាទទួលបាននូវផាសុកភាពលើគ្រប់ជំហាន។

ដើរភ្នំប្រកបដោយផាសុកភាពដោយសារបច្ចេកវិជ្ជា EVOFIT ដែលសម្របទៅតាមជើងរបស់អ្នក និងមានទ្រនាប់ការពារឌុប។ ដើរភ្នំប្រកបដោយសុវត្ថិភាពដោយសារផ្ទៃខាងលើស្បែកជើងធ្វើពីស្បែក អមដោយកាងកៅស៊ូការពារថ្ម បន្ថែមលើនេះបាតខាងក្រៅស្អិតមិនរអិល។

Outer sole of: 50.0% Ethylene Vinyl Acetate, 50.0% Butadiene Rubber; Upper of: 14.2% Polyamide, 39.5% Polyurethane, 46.3% Leather - Bovine - Split; Lining and sock of: 100.0% Polyester

BENEFITS

ការទប់ទំងន់

បាតកៅស៊ូមិនរអិលជាមួយនឹងក្រឡាកម្រាស់ 5មម។

ការពារការប៉ះទង្គិច

កាងការពារថ្មធ្វើពីកៅស៊ូជាប់បានយូរគឺនៅខាងមុខ និងខ្នងជើង។

មិនជ្រាបទឹក

ស្រទាប់ខាងក្នុងការពារទឹក និងមានខ្យល់ចេញចូល៖ ជើងស្ងួតរយៈ 6 ម៉ោងក្នុងគ្រប់អាកាសធាតុទាំងអស់

ការពារការឆក់

អេប៉ុង EVA ដែលមានដង់ស៊ីតេខុសៗគ្នានៅលើកែងជើង៖ ផ្តល់នូវផាសុកភាព/ការការពារពីដី។

ដែលស្របតាមរាងកាយ

បច្ចេកវិជ្ជា EVOFIT រឹបរាងដែលសម្របទៅតាមទំហំជើងខាងមុខ

ដែលមានទំងន់ស្រាល

៣៥៦ ក្រ ក្នុងមួយចំហៀង ទំហំ ៦។

TECHNICAL INFORMATIONS

ការដើរភ្នំរបស់អ្នកញឹកញាប់កម្រិតណា?

យើងបានបែងចែកផលិតផលរបស់យើងទៅតាមមុខងារ និងលក្ខណៈពិសេសសម្រាប់ការដើរភ្នំចំនួន 3 កម្រិត៖
- យូរៗម្តង៖ការដើរភ្នំប្រហែល 10 ដង ក្នុងមួយឆ្នាំ ក្នុងរយៈពេលពី 3 ទៅ 4 ម៉ោង លើចំងាយផ្លូវក្រោម 10គម និងកំណើនចំងាយម្តង 700ម។
- ជាប្រចាំ៖ ការចេញដើរប្រហែល 20 ដង ក្នុងមួយឆ្នាំ។ការរីកចម្រើនក្នុងការធ្វើដំណើរម្តងៗ រួមមាន 4 ទៅ 6 ម៉ោង, 10 ទៅ 20 គម, 700 ទៅ 1200ម។
- ខ្លាំងក្លា៖ ច្រើនជាង 20 ដងក្នុងមួយឆ្នាំ។ ការរីកចម្រើនក្នុងការធ្វើដំណើរម្តងៗ រួមមាន ច្រើនជាង 6 ម៉ោង, ច្រើនជាង 20 គម, ពី 1200 ទៅ 2000ម។

ព័ត៌មានអំពីស្ថេរភាព

សម្រាប់ទ្រនាប់ក្រណាត់បាតខាងក្នុងរបស់ស្បែកជើង យើងលាបពណ៌សសៃជេសនៅក្នុងអំឡុងពេលផលិតដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន យើងប្រើប្រាស់ដំណើរការលាបពណ៌ទាំងមូល ដោយចាក់បញ្ចូលម្សៅពណ៌នៅពេលសសៃជេសត្រូវបានបង្កើតឡើង។

ភាពស្អិតរបស់បាតស្បែកជើង

ភាពស្អិតរបស់បាតស្បែកជើងមានការបញ្ជាក់។ដើម្បីបញ្ចាក់ពីគុណភាព ស្បែកជើងបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃកម្រិតស្អិតនៅលើផ្ទៃផ្សេងៗគ្នា (រលោង គ្រើម ស្ងួត សើម)។ ដើម្បីធ្វើសុពលភាពការធ្វើតេស្តនេះ យើងមានការវាយតម្លៃគុណភាពបាតស្បែកជើងនៅលើភ្នំផ្ទាល់ ដោយអ្នកធ្វើតេស្តដែលជាតំណាងលើចំងាយចរ 500គម

ការធ្វើតេស្តមិនជ្រាបទឹក

នៅក្នុងមន្ទីពិសោធន៍ ស្បែកជើងត្រូវបានដាក់ជ្រមុជចូលទៅក្នុងទឹក ហើយតេស្តជំហានជាច្រើនជំហាន. ដោយសារការធ្វើតេស្តនេះ យើងអាចកំណត់ពេលវេលា និងចំនួនគីឡូម៉ែត្រដែលយើងអាចដើរបាន ហើយជើងរបស់យើងស្ងួត។
បន្ទាប់មកយើងបញ្ជាក់ នៅលើស្ថានភាពជាក់ស្ដែង ឬ នៅក្រោមទឹកភ្លៀង ហើយស្បែកជើង ពិតជាតម្រូវតាមអ្វីដែលយើងត្រូវការ.

ធ្វើអោយការការពារទឹកបានយូរ

ដើម្បីរក្សាជើងរបស់អ្នកអោយនៅស្ងួត សូមណែនាំអោយប្រើប្រាស់ស្រោមជង្គង់មិនជ្រាបទឹក ឬស្រោមជង្គង់តូចដែលនឹងការពារផ្នែកខាងលើនៃស្បែកជើងពីទឹកហូរចូល ក៏ដូចជាគ្រួសល្អិត ខ្សាច់ ជាដើម។

យើងសូមណែនាំអោយលោកអ្នកធ្វើស្បែកជើងអោយដំណើរការមុខងារការពារទឺកឡើងវិញចំនួនពីរដងក្នុងមួយឆ្នាំដោយប្រើប្រាស់ផលិតផលការពារទឹក (ស្វែងរក "ការការពារទឹក" នៅលើវេបសាយ Decathlon) ដែលនឹងជួយរក្សាមុខងារការពារទឹកឡើងវិញ និងទប់ស្កាត់ការប្រឡាក់មកពីខាងក្រៅ។

បច្ចេកវិជ្ជា EVOFIT

ស្បែកជើងនេះមានបំពាក់បច្ចេកវិជ្ជា EVOFIT។ ជាមួយនឹងវត្ថុធាតុយឺត និងម៉ូតរចនាពិសេសសម្រាប់តំបន់សន្លាក់នៃប្រអប់ជើង បច្ចេកវិជ្ជា EVOFIT អាចអោយស្បែកជើងសមល្មមជើងបានល្អឥតខ្ចោះ។

ម៉ូតរចនារបស់ផលិតផល៖ ជំនាញឯកទេសរបស់យើង

មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។

តើខ្ញុំគួរជ្រើសរើសទំហំមួយណា?

រឿងដែលសំខាន់បំផុតត្រូវសាកល្បងស្បែកជើងច្រើនប្រភេទ និងច្រើនទំហំដើម្បីស្វែងរកគូដែលសាកសម្យបំផុតសម្រាប់អ្នក!
លោកអ្នកអាចជ្រើសរើសទំហំដែលធំជាងទំហំជាក់ស្តែងដើម្បីការពារកុំអោយចុងជើងបុកជាមួយនឹងប្រអប់ខាងចុងស្បែកជើងពេលចុះចំណោត លុះត្រាតែជើងរបស់អ្នកទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងការការពារកុំអោយកកិត។
វិធីសាស្ត្រ៖ កាត់ក្រចកជើងរបស់អ្នកឲ្យខ្លី ហើយមុននឹងដើរចុះ ត្រូវពិនិត្យថាខ្សែស្បែកជើងរបស់អ្នកនឹងបញ្ឈប់ជើងរបស់អ្នកមិនឲ្យរអិលចុះក្រោមទៅមុខស្បែកជើង។

វិធីសាស្ត្រទិញ / តើលោកអ្នកសាកល្បងស្បែកជើងរបស់អ្នកដោយរបៀបណា?

ហាង Decathlon មួយចំនួនជាកន្លែងធ្វើតេស្តសាកល្បង។

1. សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ 2. បន្តឹងខ្សែដើម្បីធានាថាតំណឹងបែងចែកស្មើគ្នា
3. ពិនិត្យមើលលើពីចំណុច៖
- មិនរអិលកែងជើងឡើយនៅពេលឡើងចំណោត។
- ជើងមិនរអិលដែលធ្វើអោយចុងជើងបុកជាមួយប្រអប់ចុងជើងនៅពេលចុះចំណោត។
4. សាកល្បងម៉ូដែលឬទំហំមួយចំនួន។

ចាប់ហែកវាពាក់ដើម្បីអោយវាតម្រូវតាមជើងបន្តិចម្តងៗ។

តើលោកអ្នកអាចការពារពងជើងដោយរបៀបណា?

ការពងជើងតែងតែកើតឡើងនៅពេលស្បែករលាត់ដោយការកកិត។ ដើម្បីការពារមិនឱ្យករណីនេះកើតឡើង យើងសូមណែនាំដូចខាងក្រោម៖
- ជ្រើសរើសស្បែកជើងត្រូវជើងរបស់អ្នក (ពិនិត្យមើលការណែនាំអំពីទំហំ)
- ពាក់ស្រោមជើងត្រូវប្រភេទ
- ចងខ្សែ និងបណ្តឹងស្បែកជើងឱ្យបានត្រឹមត្រូវ
- នៅពេលលោកអ្នកពាក់ស្បែកជើងរបស់អ្នកលើកដំបូង សូមរក្សាការធ្វើដំណើរឱ្យបានខ្លី

ស្រោមជើងមួយណា?

ស្បែកជើងការពារទឹកនឹងមានខ្យល់ចេញចូលតិចជាងស្បែកជើងដែលមិនការពារទឹក។ ស្រោមជើងដូចជា MH500, MH520 និង MH900 ដែលមានកប្រវែងមធ្យមពិតជាជម្រើសដ៏ល្អដែលជក់ញើស និងកាត់បន្ថយកកិត។

ទទួលបានផលប្រយោជន៍ពីស្បែកជើង៖ផ្លាស់ប្តូរបាតខាងក្នុងរបស់អ្នក!

បាតខាងក្នុងថ្មីស្រឡាងនៅក្នុងស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីតម្រូវទៅតាមជើងភាគច្រើន។ ការផ្លាស់ប្តូរបាតខាងក្នុងអាចនាំមកនូវ៖

1. បង្កើនការគាំទ្រ៖ បាតស្បែកជើងខ្លះមានផលិតរួចជាស្រេច ឬពង្រឹងបន្ថែមដើម្បីអោយវាផ្តល់ការគាំទ្រដល់តំបន់កោងនៃប្រអប់ជើង។2. ផាសុកភាពបន្ថែម៖ បាតខាងក្នុងផ្តល់នូវកំដៅ និង/ឬ ការការពារ។
3. អាយុកាលវែង៖ ទទួលបានការគាំទ្រ និងផាសុកភាពពីស្បែកជើងឡើងវិញដោយផ្លា់ស់ប្តូរបាតខាងក្នុងរៀងរាល់រដូវ។

តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?

ដាក់វាហាលខ្យល់។ - យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង។
- លាងសំងាតស្នាមប្រឡាក់ដោយប្រើច្រាស និងទឹកក្តៅ
- ទុកអោយស្ងួត
- បាញ់ស្ព្រៃដោយប្រើផលិតផលធ្វើអោយមុខងារការពារទឹកដំនើរការឡើងវិញដែលធ្វើអោយផ្ទៃខាងលើការពារទឹក។

ពេញចិត្ត ឬបើមិនចឹងទេអាចទាមទារលុយវិញបាន

តើលោកអ្នកបានផ្លាស់ប្តូរចិត្ត ឬរកឃើញថាផលិតផលដែលអ្នកកំពុងប្រើមិនសាកសម្យលោកអ្នកដែរឬទេ? សងផលិតផលត្រលប់វិញមុនកាលបរិច្ឆេទកំណត់៖
- 365 ថ្ងៃ ដោយមិនមានការបញ្ជាក់ពីការទិញ (ប្រសិនបើការទិញរបស់អ្នកត្រូវបានចុះបញ្ជីក្នុងគណនី Decathlon របស់លោកអ្នក)
- 30 ថ្ងៃ ជាមួយនឹងវិកយបត្រ (ប្រសិនបើលោកអ្នកមិនមានគណនី Decathlon)
ក្នុងករណីដែលមិនអនុវត្តតាម ឬមានការខូចលាក់បាំង ហើយត្រូវរកឃើញនៅលើផលិតផល៖ ការធានាផ្លូវច្បាប់រយៈពេល 2 ឆ្នាំ ត្រូវបានអនុវត្ត។
លក្ខខណ្ឌ និងព័ត៌មានបន្ថែម៖ https://www.decathlon.co.uk/decathlon-return-policy.html