ភ្ជាប់ឧបករណ៍ជិះកង់នៅផ្ទះ In'ride 100 ជាមួយនឹងកម្មវិធីហាត់ B'Twin Training របស់យើង។
ដោយប្រើប្រាស់ឈុតឧបករណ៍ភ្ជាប់របស់យើង (ទំនិញលេខ 8487134) លោកអ្នកអាចភ្ជាប់ឧបករណ៍កង់ជិះនៅផ្ទះ In'ride 100 របស់អ្នកជាមួយនឹងថែបប្លែត ឬទូរស័ព្ទស្មាតហ្វូន និងរីករាយពេញលេញជាមួយកម្មវិធីហាត់ "B'Twin Training" របស់យើង។
សំបកកង់
មិនថាអ្នកហាត់ធាក់កង់លើជន្ទល់នៅផ្ទះនូវកង់ប្រភេទជិះលើផ្លូវ ឬលើភ្នំនោះទេ យើងសូមណែនាំអោយប្រើប្រាស់សំបកកង់ដែលរចនាឡើងជាពិសេសសម្រាប់ប្រើប្រាស់ជាមួយជន្ទល់ជិះនៅផ្ទះ។
ផលប្រយោជន៍របស់វាគឺជាប់បានយូរដោយសាររចនាសំព័ន្ធរបស់វារឹងមាំ និងកៅស៊ូរឹងដែលកាត់បន្ថយសំលេងរំខានរបស់កង់ដែលវិល។
លំនឹង
នៅពេលធាក់កង់លើជន្ទល់នៅផ្ទះ កង់ខាងក្រោយមានលំនឹងល្អ និងកិលឡើងលើបន្តិច។
ដើម្បីទទួលបានលំនឹងដ៏អស្ចារ្យ លោកអ្នកគួរតែប្រើប្រាស់ឧបករណ៍ទប់និងលើកកង់ខាងមុខអោយខ្ពស់។
ធ្វើបែបនេះនឹងជួយទប់លំនឹងកង់ខាងមុខ ហើយលើកកង់ខាងមុខអោយខ្ពស់ដើម្បីអោយវាមានទីតាំងស្មើល្អ។
ការការពារ
នៅពេលហាត់ក្នុងផ្ទះ ញើសតែងតែស្រក់លើកង់ ឬកម្រាលអិដ្ឋ។
យើងសូមណែនាំអោយប្រើឧករណ៍ដូចខាងក្រោម៖1. ប្រដាប់ការពារញើសបញ្ឈប់ញើស (ជាតិអាស៊ីត) មិនអោយស្រក់លើកង់ និងធ្វើអោយវាខូច (លេខយោង 8056757)។
2. កម្រាលជន្ទល់ហាត់នៅផ្ទះកាត់បន្ថយសំលេងរំខាន និងផ្តល់នូវលំនឹង និងការការពារញើសបន្ថែម (លេខយោង 8369937)។