Hide Filters
Filters 0
Sort by :
Filters 0
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក  Easybreath 540 ពណ៌ទឹកក្រូច
ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
SUBEA

ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ

8771629
$35,00
ពន្ធត្រូវបានបូកបញ្ចូល
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
  • ម៉ាសមុជទឹក  Easybreath 540 ពណ៌ទឹកក្រូច
ម៉ាសមុជទឹក មនុស្សធំ Easybreath 900 ពណ៌ខ្មៅ
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ម៉ាសជ្រមុជទឹកសម្រាប់មនុស្សធំ Easybreath 900 អាចឲ្យអ្នកសារ៉េសមត្រចៀកដូច្នេះហើយអ្នករឹតតែអាចជ្រមុជចុះទៅក្រោមបានប៉ុន្មានម៉ែត្រទៅក្រោមថែម។

ផ្នែកច្រមុះដ៏ទន់របស់ម៉ាស់Easybreath សម្រាប់មនុស្សធំ - 900 អាចឲ្យអ្នកចុះរុករកពិភពក្រោមទឹកជម្រៅ៣ម៉

សំពត់: 100.0% Silicone

; កញ្ចក់: 10.0% Styrene Ethylene Butadiene Styrene, 90.0% Polycarbonate

; បំពង់: 100.0% Polycarbonate

; ស៊ុម: 100.0% សារធាតុ ប៉ូលីប្រូពីលែន

BENEFITS

[EN] Equalisation

តំបន់ច្រមុះ​ទន់​ដើម្បី​ឲ្យស្មើ​ត្រចៀក​សម្រាប់មុជដល់ទៅ​៣​ម៉ែត្រ

ងាយស្រួលដកដង្ហើម

ម៉ាស់គ្របពេញមុខ សម្រាប់ដំណកដង្ហើមបែបធម្មជាតិ តាមរយៈច្រមុះ ឬមាត់។

ដែនគំហើញ

ផ្ទៃគំហើញធំទូលាយ ជាមួយឥទ្ធិពល 180°។

កាត់បន្ថយអ័ភ្រ

បច្ចេកវិទ្យាចរន្តខ្យល់ពិសេសការពារម៉ាសឡើងអ័ព្ទ

មិនជ្រាបទឹក

ផ្នែកខាងលើរបស់ម៉ាស់ជ្រមុជទឹកកាត់បន្ថយកម្រិតទឹកជ្រាបចូលតាមផ្នែកខាងលើ។

ការបង្ហូរទឹក

វ៉ាល់នៅផ្នែកខាងក្រោម បញ្ចេញទឹកចេញក្រៅនៅពេលដែលក្បាលត្រូវបានងើយឡើងលើ។

ដែលស្របតាមរាងកាយ

ម៉ាស់មុខមានពីរទំហំ ជាមួយប្រដាប់ជប់មុខធ្វើពីស៊ីលីខន ដើម្បីផ្ដល់ផាសុកភាព និងហ្វឺតជប់កុំឱ្យទឹកចូល។

Instructions


TECHNICAL INFORMATIONS

តើអ្វីទៅជាម៉ាសជ្រមុជទឹក Easybreath សម្រាម់មនុស្សធំ - 900?

ម៉ាស់ Decathlon Easybreath 900 មានលក្ខណះពិសេសដូចគ្នាទីនិងម៉ាស់Easybreath 500 (ធន់និងអ័ព្ទ ការមើលឃើញធំទូលាយ ងាយលើកពាក់ ផ្នែកខាងលើម៉ាសដ៏ស្ងួត) ប៉ុន្តែភាពខុសគ្នាខ្លាំងនោះគឺវម៉ាសជ្រមុជទឹកនេះផ្តល់នូវអ្វីដែលថ្មី: ការពាក់នៅច្រមុះ។ផ្នែកទន់ៗនៅត្រង់ច្រមុះអាចឲ្យអ្នកសារ៉េត្រចៀកបាននិងមុជចុះទៅក្រោមដោយគ្មានហានិភ័យនៃការដាច់ក្រដាសត្រចៀក។គំនិតនៃកម្លាំងម៉ាសនេះEasybreathគឺសមត្ថភាពអាចមុជចុះទៅក្រោម!

តើម៉ាស Easybreath ធ្វើការដោយរបៀបណា?

ខ្យល់បរិសុទ្ធតម្រង់ចូលក្នុងកញ្ចក់មុនពេលប៉ះច្រមុះរឺមាត់តាមសន្ទះបិទបើកកន្លែងច្រមុះ។ការផ្គត់ផ្គង់ខ្យល់បរិសុទ្ធនិងកាត់បន្ថយបរិមាណអ័ព្ទនៅផ្ទៃម៉ាស។ខ្យល់ដែលមានសំណើមនិងកាបូនឌីអុកស៊ីតនឹងត្រូវបានរុញចេញតាមចរន្ធចេញចូលដែលស្ថិតនៅផ្នែកខាងក្នុងគែមម៉ាសដែលជាកន្លែងនាំឲ្យខ្យល់រត់ចូលម៉ាស។ខ្យល់ត្រូវបានបន្សុទ្ធជានិច្ច។លំហូរនៃខ្យល់ចេញចូលត្រូវបានបំបែកចេញចៀសវាងលាយលំជាមួយខ្យល់ពុល ដែលជាហេតុធ្វៀឲ្យអ្នកស្រូបតែខ្យល់បរិសុទ្ធ។

តើមានភាពខុសគ្នាចំបងអ្វីខ្លះរវាងម៉ាសម៉ូដែល Easybreath 900 និងម៉ាសដទៃទៀត?

ទំហំខ្យល់នៅក្នុងម៉ាសEasybreath 900 គឺទាបជាងម៉ូដែលផ្សេងៗ ដែលជួយសម្រួលដល់ការជ្រមុជចុះក្រោមទឹក (3 m). នៅខណះពេលអ្នកជ្រមុជក្រោមទឹក វាចាំបាច់ណាស់អ្នកត្រូវតែបន្ថយសម្ពាធនៅកន្លែងត្រចៀក។ដោយមានផ្នែកត្រមុះទន់ៗរបស់ម៉ាស Easybreath 900 រឿងនេះគេធ្វើទៅរួចហើយ។

ហេតុអ្វីម៉ាស Easybreath មិនធ្វើឡើងសម្រាប់ជ្រមុជទឹក?

ជម្រើសនៃការយកម៉ាសរបស់Decathlon (Easybreath) គួរតែជ្រើសរើសប្រសិនបើអ្នកប្រើគឺដើម្បីតែរកផាសុកភាពខ្ពស់ និងការមើលឃើញបានធំទូលាយនោះ។
ការរចនាម៉ាស Decathlon Easybreath នេះគឺល្អបំផុតសម្រាប់អ្នកកំពុងអង្កេតមើលពិសេសនៅផ្ទៃទឹកហើយចង់ជ្រមុជតែទឹករាក់ប៉ុណ្ណោះ។

តើទំហំម៉ាស Easybreath 900 មួយណាត្រូវនិងអ្នក?

ម៉ាសជ្រមុជទឹកសម្រាប់មនុស្សធំ Easybreath- 900 មកជាមួយទំហំ២ខ្នាត ហើយគ្របមុខមនុស្សធំបានពេញដល់ទៅ 90%។
សម្រាប់ក្មេងដែលមានអាយុចាប់ពី 10ឆ្នាំឡើងទៅ សូមជ្រើសរើសទំហំ S/M ហើយសម្រាប់អ្នកមានមុខធំជាងនេះ: (ទំហំ M/L)ដើម្បីជ្រើសរើសទំហំដ៏សមស្របនៅក្នុងហាងទំនិញយើងខ្ញុំ សូមបណ្តឹងម៉ាស់ឱ្យបានជាប់នឹងមុខរបស់អ្នក។ លោកអ្នកមិនត្រូវទុកឱ្យសល់ចន្លោះរវាងផ្នែកចង្ការនិងផ្នែកខាងក្រោមរបស់ម៉ាស់ជ្រមុជទឹកឡើយ។

តើខ្ញុំអាចប្រើប្រាស់ Easybreath បានឬទេ ប្រសិនបើខ្ញុំមានពុកចង្ការ?

រោមពុកចង្ការរារាំងការប៉ពាល់ដ័ល្អរវាងរោមមុខនិងសាច់ម៉ាស។ការបីតជិតពេញមុខរបស់ម៉ាសនេះមិនអាចធានាបានទេសម្រាប់អ្នកមានពុកចង្ការ។ដើម្បីធានាការពារជម្រាបទឹក យល់ល្អអ្នកគួរតែកោរពុកចង្ការចេញ។ជំនួសវិញបានដោយប្រើគ្រីមមុខក្រាស់ៗដូចជា Vaseline ធ្វើជាដំណោះស្រាយ។

តើមុខងារប្រព័ន្ធស្ងួតផ្នែកខាងលើបញ្ឈប់ទឹកក្នុងការជ្រៀតចូលដោយរបៀបណា?

ផលិតផលនេះត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ទឹកក្នុងការជ្រៀតចូលម៉ាស់ នៅពេលដែលមានទឹករលកបក់ចូល រលកតូចៗនៅលើផ្ទៃទឹក ឬនៅពេលដែលអ្នកប្រើប្រាស់ទ្រោបក្បាលចុះក្រោមដើម្បីអង្កេតមើលទិដ្ឋភាពក្រោមបាតសមុទ្រ។វាមានពោងបណ្តែតមួយនៅក្នុងម៉ាស់ជ្រមុជទឹក ដែលងើបឡើយនៅពេលដែលអ្នកជ្រមុជទឹកចូលក្នុង និងពោងនោះនឹងបិទបំពង់ទុយោរបស់ម៉ាស់។ ក្រោយជ្រមុជទឹករួច ត្រូវចងចាំក្នុងការផ្លុំទឹកចេញក្រៅ នៅពេលដែលត្រឡប់ទៅផ្ទៃទឹកវិញ ដើម្បីធានាភាពអណ្តែតរបស់វា។

តើខ្ញុំអាចពាក់វែនតាពេលពាក់ម៉ាស Easybreath បានរឺទេ?

ស៊ុមនៅកន្លែងភ្នែកភាគច្រើននឹងរារាំងម៉ាសពីការបិទជិតឲ្យបានល្អដោយធ្វើឲ្យខូចទ្រង់ទ្រាយសាច់ម៉ាស។វាមានភាពស្មុគស្មាញណាស់ក្នុងការប្រើម៉ាស Easybreath ដែលមានកញ្ចក់។
ឧបករណ៏Subea បានរចនាកញ្ចក់ឡែនដែលស្មើរគ្នាដែលតភ្ជាប់ទៅផ្នែកខាងក្នុងម៉ាសជាមួយនិងកែវបឺតមួយ។អ្នកអាចជ្រើសរើសការសារ៉េអេក្រង់កញ្ចក់នីមួយៗ (ពី -1 ដល់ -6) រួចដាក់វាចូលគ្នាតាមរបៀបដែលអ្នកចូលចិត្ត។

តើអ្វីជាចំណុចដែលត្រូវប្រុងប្រយ័ត្ននៅពេលដែលខ្ញុំប្រើម៉ាស់ជ្រមុជទឹក Easybreath?

សូមផ្តោតការយកចិត្តទុកដាក់ទៅលើខ្សាច់! ជៀសវាងកុំអោយម៉ាស់ Easybreath របស់អ្នកប៉ះជាមួយខ្សាច់ ព្រោះវាអាចធ្វើឱ្យឆ្កូតកញ្ចក់ឡែនម៉ាស់បាន។ ប្រសិនបើឃើញមានជាប់ខ្សាច់ មិនត្រូវប្រើកម្លាំងខ្ទាស់ម៉ាស់ជ្រមុជទឹកឡើយ។ សូមលាងម៉ាស់ជ្រមុជទឹក និងបំពង់ខ្យល់មុនពេលតភ្ជាប់វត្ថុទាំងពីរចូលគ្នា។ ខ្សាច់អាចជាប់នៅនឹងវ៉ាល់ផ្នែកខាងក្នុងរបស់បំពង់ខ្យល់។ លាងសម្អាតម៉ាស់ជ្រមុជទឹកឱ្យបានត្រឹមត្រូវ ឬប្រើប្រាស់សោរមួយដែលសមល្មមនឹងទំហំបំពង់ផ្នែកខាងមុខដើម្បីបញ្ចៀសភាពបិទបាំងក្បាលវ៉ាល់ បន្ទាប់មកសូមលាងម៉ាស់ជ្រមុជទឹកឱ្យបានស្អាត។

តើខ្ញុំអាចជួសជុលម៉ាស់ជ្រមុជទឹក Easybreathរបស់ខ្ញុំបានដែរឬទេ ប្រសិនបើវាខូច?

អ៊ីចឹងហើយ! ត្រូវព្យាយាមប្រើវិធីសាស្ត្រថែទាំម៉ាស់ដើម្បីឱ្យវាប្រើបានយូរ។ សេវាកម្មក្រោយពេលលក់ ក៏អាចរកបាននៅហាងទំនិញ Decathlonរបស់យើងខ្ញុំផងដែរ។ . គ្រើងបន្លាស់ដែលអាចផ្លាស់ប្តូរបាន (ខ្សែរឹត គ្របមុខ បំពង់ខ្យល់ សន្ទះបិទបើក) មានលក់តាមអនឡាញរឺផ្ទាល់នៅហាង ខ្សែរឹត - 8316952 សន្ទះបិទបើក - 8363399 បំពង់ខ្យល់ - 8577515 គ្របមុខពណ៌ស - 8520085.

វិមាត្ររបស់ម៉ាស់ដែលមិនទាន់ផ្គុំ

កម្ពស់: 29cm
បណ្តោយ: 18 cm
កម្រាស់ៈ12 សម។

ពណ៌មានបន្ធែមទាក់ទងនិងការអភិវឌ្ឍប្រកបដោយចីរភាព 1/2

ពេលកំពុងធានានូវគុណភាពផលិតផលនិងកម្លាំងវាពេលកំពុងប្រើប្រាស់ ការប្រើផ្លាស្ទិកកែច្នៃ (ខ្សែរឹត គ្របចង្ការ សន្ទះបិទបើក) ជួយយើងកាត់បន្ថយធនធានដែលកំពុងថយចុះដោយសារការប្រើប្រាស់ឡើងវិញនៃផលិតផលឲ្យអស់លទ្ធភាព (ការប្រើផ្លាស្ទិកកែច្នៃតំណាងឲ្យ 29% នៃទម្ងន់របស់ផលិតផល)។

ពណ៌មានបន្ថែមទាក់ទងនិងការអភិវឌ្ឍប្រកបដោយចីរភាព 2/2

ការជ្រលក់ពណ៌សាច់ក្រណាត់ទាមទារទឹកជាច្រើននិងការបញ្ចេញទឹកកខ្វក់ពីអាងជ្រលក់ថ្នាំ។ដើម្បីកាតបន្ថយផលប៉ះពាល់បរិស្ថាននេះ យើងបានអនុវត្តវិធានការ២:យើងប្រើតែសាច់អំបោះជ្រលក់ស្រាប់សម្រាប់ខ្សែចងម៉ាស (ដែលតំណាងឲ្យទម្ងន់របស់ផលិតផល 5%)សម្រាប់កាបូប យើងប្រើការលាបពណ៌ទៅក្រោម ពណ៌លាយចូលគ្នា (3%នៃ ទម្ងន់ផលិតផល)

គ្រោះថ្នាក់ដល់សុខភាពនៅពេលមុជទឹក

អ្នកមិនត្រូវបានណែនាំអោយប្រើផលិតផលនេះទេ ប្រសិនបើអ្នកមានបញ្ហាផ្លូវដង្ហើម ឬសរសៃឈាមបេះដូងដែលកំពុងបន្ត ប៉ុន្តែមិនកំណត់ចំពោះការឆ្លងមេរោគក្នុងទ្រូង ជំងឺហឺត សម្ពាធឈាមខ្ពស់/ឡើងខ្ពស់ (លើសឈាម) ជំងឺបេះដូង ឬឈឺទ្រូងនោះឡើយ។ប្រសិនបើអ្នកមានការសង្ស័យ ឬសំណួរទាក់ទងនឹងបញ្ហានេះ សូមពិនិត្យជាមួយគ្រូពេទ្យរបស់អ្នក។.