Hide Filters
Filters 0
Sort by :
Filters 0
កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
កង់ហាត់ប្រាណបែប E Seat

DOMYOS

8372431

កង់ហាត់ប្រាណបែប E Seat

$319,00
Tax included
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
  • កង់ហាត់ប្រាណបែប E Seat
កង់ហាត់ប្រាណបែប E Seat
Not available online

Store Availability

ក្រុមការងារឌីសាញយើងខ្ញុំ បានបង្កើតកង់ប្រភេទនេះឡើងដើម្បីផ្តល់ផាសុកភាពកំឡុងពេលនៃការហាត់កីឡាចង្វាក់បេះដូងនៅផ្ទះ។

តើអ្នកកំពុងស្វែងរកផាសុកភាព និងការទ្រទ្រង់មែនទេ? កង់ហាត់ប្រាណរាងទ្រេតប្រភេទនេះគឺស័ក្តិសមចំពោះការហាត់យករាង សម្រកទម្ងន់ ឬការធ្វើលំហាត់ប្រាណនានាប្រកបដោយសុវត្ថិភាពខ្ពស់។ អាចធ្វើការស្វែងយល់ពីការវិវត្តន៍របស់អ្នកតាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទ។

BENEFITS

ងាយស្រួលធ្វើការធាក់កង់

កង់វិល ៦ គក។

ការណែនាំ

មុខងារ 6 កម្មវិធី 9
ការណែនាំប្រើប្រាស់ផ្ទាល់ខ្លួនជាមួយនឹងកម្មវិធី E-Connected។

ផាសុខភាពក្នុងការអង្គុយ

ទីតាំងទម្រេត។កន្លែងអង្គុយផ្តល់ផាសុកភាពខ្ពស់ ហើយវាផលិតពីសាច់ក្រណាត់ដែលមានខ្យល់ចេញចូល។

ងាយស្រួលយួរឬកាន់

មានកង់នៅជើង ធ្វើអោយវាងាយស្រួលក្នុងការប្តូរទីតាំង។

រយះពេលតំលើង

ប្រើពេល 35នាទី សម្រាប់មនុស្សពីរនាក់ក្នុងការតម្លើង។

Instructions


TECHNICAL INFORMATIONS

អត្ថប្រយោជន៍របស់កង់ហាត់ប្រាណ

វាជាប្រភេទលំហាត់ប្រាណពេញលក្ខណៈដែលថា៖
- ទទួលបានរាងស្អាតបន្តិចម្តងៗ
- ហ្វឹកហាត់ចង្វាក់បេះដូង ដូច្នេះបង្កើនភាពធន់របស់អ្នក
- ធ្វើអោយរាងកាយផ្នែកខាងក្រោមរបស់អ្នករឹងមាំ
អង្ការសុខភាពពិភពលោកបានណែនាំឱ្យហាត់ប្រាណដែលទាមទារភាពធន់ក្នុងកម្រិតអាំងតង់ស៊ីតេមធ្យមយ៉ាងហោចណាស់អោយបាន 2.5 ម៉ោង ក្នុងមួយសប្តាហ៍ដើម្បីបង្កើនភាពធន់នៃចង្វាក់បេះដូង សាច់ដុំ និងឆ្អឹង និងសុខភាពជាទូទៅ។

កង់វិល និងការបង្ហាញសមត្ថភាពនៃការធាក់

ដុំវិលកាន់តែធ្ងន់ ការធាក់កាន់តែរអិល និងផ្តល់ភាពរីករាយ!

ក្តាកុងទ័រ៖ ប្រៀបដូចជាគ្រូបង្វឹករបស់អ្នក

កង់លំហាត់ប្រាណ E-SEAT ដែលបង្ហាញ៖
- ៦ មុខងារ៖ ការដុតបំផ្លាញកាឡូរី ការបង្ហាញចម្ងាយចរ រយៈពេលនៃការហាត់ប្រាណ ល្បឿន ចង្វាក់បេះដូង(មានខ្សែក្រវ៉ាត់បំពាក់អេក្រង់មកជាមួយ) និង RMP។
- 9 កម្មវិធីដែលត្រូវបានអភិវឌ្ឍសហការជាមួយនឹងគ្រូបង្ហាត់របស់យើងដើម្បីជួយអ្នកក្នុងការហាត់។

កង់ដែលទទួលបានការភ្ជាប់

ទទួលបានការលើកទឹកចិត្ត សម្រេចគោលដៅរបស់អ្នក ឬទទួលបានភាពសប្បាយរីករាយដោយភ្ជាប់វាជាមួយឧបករណ៍របស់អ្នកទៅនឹង apps ឬ Kinomap។
អាចភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចបាន លោកអ្នកអាចកំណត់រយៈពេល ចំងាយ ឬកាល់ឡូរីក្នុងមួយសប្តាហ៍៖ ការហាត់របស់លោកអ្នកត្រូវបានថតទុក ហើយលោកអ្នកអាចតាមដានទិន្នន័យរបស់លោកអ្នកបាន។ជាមួយនឹងកម្មវិធី Kinomap លោកអ្នកអាចធ្វើដំណើរមើលទេសភាពពិតៗដោយភ្ជាប់ជាមួយនឹងឧបករណ៍របស់អ្នក។ ដោយប្រើល្បឿនរបស់អ្នក ឬអ្នកចង់បង្កើនល្បឿន តែឯង ឬជាមួយនឹងសហគមន៍Kinomap លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

តាមដានអត្រាចង្វាក់បេះដូងរបស់អ្នក

កង់ដែលបំពាក់មកជាមួយអេក្រង់បង្ហាញចង្វាក់បេះដូងមកជាមួយស្រាប់។ វាជាវិធីសាស្ត្រដែលអាចទុកចិត្តបានខ្លាំងជាងគេដើម្បីធ្វើការវាស់អត្រាចង្វាក់បេះដូង។បន្សើមសែនស័រនៅលើខ្សែក្រវ៉ាត់មុននឹងដាក់វានៅខាងក្រោមទ្រូងបន្តិច។សារ៉េវាអោយបានត្រឹមត្រូវ។ ក្រោយរយៈពេលពីបីវិនាទី អត្រាចង្វាក់បេះដូងរបស់អ្នកនិងលេចចេញលើអេក្រង់នៃក្តារកុងទ័ររបស់អ្នក។

វិធីសាស្ត្រសារ៉េកង់របស់អ្នក

លោកអ្នកអាចប្តូរទំហំកន្លែងអង្គុយដើម្បីសមនឹងរាងរ៉ូវរបស់អ្នក។ ប្តូរទំហំដូច្នេះ ជង្គង់របស់អ្នកអាចកោងបានល្អកំឡុងពេលនៃការធាក់កង់។

វិធីសាស្ត្រសារ៉េលំនឹងកង់ធាក់របស់អ្នក។

ដើម្បីផាសុកភាពខ្លាំង យើងសូមណែនាំអោយដាក់ទ្រនាប់ក្រមាលអិដ្ឋដែលរចនាឡើងយ៉ាងពិសេសខាងក្រោមកង់របស់អ្នក (ទ្រនាប់កម្រាលអិដ្ឋ DF 920)។ ទ្រនាប់អេប៉ុងនេះនឹងជួយ៖ ប្រើប្រាស់ភាពលំនឹងនៃផលិតផលនៅពេលដាក់ប្រើប្រាស់ កាត់បន្ថយរំញ័រ និងសំលេង និងការពារកំរាលឥដ្ឋរបស់លោកអ្នក។

វិធីសាស្ត្រប្តូរទីតាំងកង់របស់អ្នក

កង់ធាក់របស់អ្នកបំពាក់ជាមួយនឹងកង់រ៉ូឡូខាងមុខ។ ដើម្បីផ្លាស់ទីវា លោកអ្នកគ្រាន់តែឈរនៅផ្នែកខាងក្រោយនៃកង់ប្រើប្រាស់ដៃកាន់នៅពីក្រោយកន្លែងអង្គុយ និងអាចផ្តួលវាទៅកាន់ផ្នែកខាងកង់របស់កង់។ ធាក់វាថ្នមៗទៅគោលដៅដែលអ្នកចង់បាន។

ទំងន់ និងទំហំ

ទំហំផលិតផល៖ L 163 x W 68 x H 110cm
ទម្ងន់ផលិតផល: 36kg
ទំហំប្រអប់៖L 102 x W 28.5 x H 86cm
ទម្ងន់សរុប: 42kg

អាចជួសជុលបាន

គ្រឿងបន្លាស់មានសម្រាប់រយៈពេល ១០ ឆ្នាំ

Videos