ផាសុកភាព
វាជារឿងសំខាន់ ដើម្បីឱ្យស្បែកជើងបាល់ទាត់របស់អ្នកផ្តល់ផាសុកភាពនៅពេលលេង ដែលវាជាមូលហេតុដែលយើងខ្ញុំ បានជ្រើសរើសសមាសធាតុផ្សំដែលទន់ និងមានភាពបត់បែនសម្រាប់ផលិតវា។ស្បែកជើងបាល់ទាត់ Agility 140 មានភាពទូលាយនៅផ្នែកខាងលើ ដែលវាត្រូវនឹងទំហំប្រអប់ជើងរបស់ក្មេងៗ។
ការរចនា
ក្រោយការចូលរួមវគ្គហ្វឹកហាត់កីឡាបាល់ទាត់របស់អ្នកលេងបាល់ យើងខ្ញុំបានដឹងយ៉ាងច្បាស់ថា ក្មេងៗភាគច្រើនចង់លេងបាល់ទាត់ណាស់ ប៉ុន្តែពេលខ្លះពួកគេត្រូវបានរំខានដោយទំហំរបស់ស្បែកជើងពួកគេ។ការសិក្សាតាមបែបជីវមេកានិចក៏បានបញ្ជាក់ពីការអង្កេតបែបនេះដែរ។យើងខ្ញុំ បានសហការជាមួយគ្រូពេទ្យគ្រិចថ្លោះ ដើម្បីបង្កើតស្បែកជើងប្រភេទនេះឡើងជាមួយនឹងមាឌស្បែកជើងផ្នែកខាងក្នុងសមរម្យជាងមុន សម្រាប់ប្រអប់ជើងរបស់ក្មេងៗ។
ការខាំជាប់
យើងខ្ញុំបានប្រើប្រាស់ជ័រកៅស៊ូចាក់ នៅផ្នែកបាតស្បែកជើងដើម្បីផ្តល់ជូននូវភាពបត់បែនដល់ស្បែកជើងទាំងមូល។ នៅពេលដែលត្រូវបានរួមបញ្ចូលជាមួយនឹងបន្ទះជ័រតូចៗ ដែលត្រូវបានឌីសាញឡើងសម្រាប់អ្នកលេងកម្រិតដំបូង សមាសធាតុផ្សំទាំងអស់ផ្តល់ផាសុកភាពខ្ពស់ និងកម្លាំងទំនាញកាន់តែប្រសើរសម្រាប់បទពិសោធន៍បែបថ្មីកាន់តែប្រសើរនៅលើទីលានបាល់ទាត់។ស្បែកជើងនេះ គឺល្អសម្រាប់អ្នកលេងបាល់ទាត់វ័យក្មេងដែលកំពុងចង់ហាត់រៀនលេងបាល់។
ការបង្កើតភាពជាកម្មសិទ្ធផ្ទាល់ខ្លួន
តើមានអ្វីដែលសំខាន់ជាងមានស្បែកជើងបាល់ទាត់ដែលមានសរសេរឈ្មោះរបស់អ្នក? សរសេរឈ្មោះ ត្រកូល ឬលេខសម្គាល់ ដើម្បីបង្កើតស្បែកជើងផ្ទាល់ខ្លួនរបស់អ្នក។
រោងជាងនៅ Decathlon នឹងជួយធ្វើរឿងទាំងនេះជូនលោកអ្នកបាន។