ការរៀនហែលទឹកជួយជំរុញនូវការអភិវឌ្ឍផ្លូវចិត្តរបស់កូនក្មេង។
Nabaiji ផ្ដល់នូវបទពិសោធន៍ ៣៖ បទពិសោធន៍បីខុសៗគ្នា៖ការស្វែងយល់ពីទឹក ការស្វែងយល់ពីការហែលទឹក និងការស្វែងយល់ពីទិដ្ឋភាពក្រោមទឹក។ ផលិតផលល្អសមស្របដែលផ្តល់ជូនជាមួយនឹងបទពិសោធន៍នីមួយៗ។
ពោងពាក់ដៃដែលអាចបូមខ្យល់បានគឺជាផ្នែកមួយនៃបទពិសោធន៍ "ស្វែងយល់បន្ថែមពីការហែលទឹក"។
ភាពអណ្តែតខ្ពស់នៅផ្នែកដៃ ដែលអាចធ្វើឱ្យក្មេងៗរក្សាកម្ពស់ក្បាលនៅលើទឹកបានល្អ និងអាចទទួលបានទំនុកចិត្តខ្ពស់ក្នុងការហែលទឹក។ ក្មេងៗផ្លាស់ទីក្នុងទឹកក្នុងទិសដៅបញ្ឈរ ដោយការផ្លាស់ទីជើងរបស់ពួកគេ។
ទម្ងន់ផលិតផល
ទម្ងន់ប្រហែល 160ក្រាម
តើវ៉ាល់នេះប្រើដូចម្តេច?
ពោងពាក់ដៃរបស់យើងមានវ៉ាល់បូមខ្យល់ PVC មួយ។
ដើម្បីបូមខ្យល់ផលិតផលនេះអោយបានត្រឹមត្រូវ ចុចបាតវ៉ាល់ដើម្បីបើកវា។
វ៉ាល់បិតដោយបច្ចេកទេសប្រើរយៈពេលត្រឹមតែពីរវិនាទី។ ដូច្នេះ ជាធម្មតាត្រូវបញ្ចេញខ្យល់បន្តិចក្រោយពេលបូមរួច។ នេះហើយជាមូលហេតុដែលលោកអ្នកត្រូវបិទគម្របអោយបានលឿន។
ចុះប្រសិនបើផលិតផលនេះចេញខ្យល់ពេលខ្ញុំបូមខ្យល់?
នេះអាចជាបញ្ហារបស់វ៉ាល់។ វ៉ាល់មិនបានបិទត្រឹមត្រូវ។ ខ្យល់ច្រើនពេកអាចនឹងចេញមកក្រៅមុនពេលបិទគំរប។ដើម្បីប្តូរវាអោយបានត្រឹមត្រូវ មួលវ៉ាល់ 2 ឬ 3 ដងជាមួយនឹងម្រាមដៃរបស់អ្នក បន្ទាប់មកបូមខ្យល់អោយបានជាអតិបរមា ហើយបិទគម្របវាវិញ។ សន្ទះគ្របគួរតែត្រលប់មកទីតាំងរបស់វាវិញ។
ការណែនាំសម្រាប់ការប្រើប្រាស់
ក្រោយពេលប្រើប្រាស់វា លាងសំអាតពោងពាក់ដៃអោយបានត្រឹមត្រូវ។ ត្រូវប្រាកដថាខ្សាច់ ឬសារជាតិប្រៃមិនឋិតនៅលើសាច់ក្រណាត់។ មិនត្រូវរក្សាទុកក្រោមកម្តៅថ្ងៃផ្ទាល់នោះទេ ព្រោះវាអាចធ្វើឱ្យស្លកពណ៌បានប្រសិនបើប្រើយូរ សូមកុំភ្លេចប្រើអាវដៃវែងសម្រាប់កូនក្មេងផងដែរ។
ផ្នែកខាងក្នុងរបស់ពោងពាក់ដៃ
ផ្នែកខាងក្នុងរបស់ពោងពាក់ដៃនេះគឺជាប៉ូលីអេស្ទែរ សម្រាប់ផ្ដល់ផាសុកភាព នៅពេលពាក់។