ម៉ូដ
ឈុតខោហែលទឹក – ប្រវែង 33 cm សម្រាប់ក្មេងប្រុសអាយុ10ឆ្នាំ
ឈុតហែលទឹកដែលផ្តល់ផាសុកភាពជាចម្បង។ វាគួរតែអាចឱ្យអ្នកធ្វើចលនាបានដោយភាពងាយស្រួល។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ ក្នុងការជ្រើសរើសទម្រង់នៃឈុតហែលទឹករបស់អ្នកយ៉ាងប្រុងប្រយ័ត្ន។ ខោប្រភេទនេះផ្តល់ការរឹតបណ្តឹងសាច់ដុំជើងបានយ៉ាងល្អ ដែលបង្ហាញអោយឃើញនូវភាពតឹងណែនជាប់នឹងផ្នែកខាងក្រោមបានល្អ។
សារជាតិ
តួសាច់ក្រណាត់៖ ប៉ូលីអាមីដ ៨០,០% អេឡាស្ទេន ២០,០%។
មានផាសុខភាពនិងទន់ខ្លាំង ជាមួយនឹងលក្ខណៈសម្បត្តិយឺតដ៏ល្អ
ទឹកក្លរីនអាចធ្វើឱ្យខូចដល់ឈុតហែលទឹក ដែលត្រូវបានប្រើច្រើនដង នៅក្នុងអាងហែលទឹក។ សរសៃអេឡាស្ទេន ដែលផ្តល់នូវសារជាតិនូវភាពសន្ធឹងរបស់វា និងធ្វើឱ្យវាមានផាសុកភាព ក៏មានភាពផុយស្រួយខ្លាំង នៅពេលដែលប៉ះនឹងជាតិក្លរីន។ ប្រសិនបើអ្នកហែលម្តងម្កាល សារជាតិសម្ភារៈនេះនឹងល្អសម្រាប់អ្នក ឬអាចរើសយកសារជាតិប៉ូលីអេស្ទែរ ១០០%។
សូមដាក់ពិន្ទុ ដើម្បីប្រៀបធៀបផលប៉ះពាល់បរិស្ថាននៃផលិតផល
ផលប៉ះពាល់បរិស្ថាននៃផលិតផលត្រូវបានគណនា ពេញមួយអាយុកាលប្រើប្រាស់ទាំងមូល និងជាមួយសូចនាករផ្សេងគ្នា។ ពិន្ទុសរុប (កខគឃង) ត្រូវបានកំណត់ថា អាចជួយអ្នកឱ្យសម្គាល់ផលិតផលបានយ៉ាងងាយស្រួល ជាមួយនឹងការការពារបរិស្ថានល្អបំផុត បើធៀបនឹងផលិតផលប្រភេទដូចគ្នាមួយទៀត (អាវយឺត ខោ កាតាមស្ពាយ ជាដើម)។
Decathlon បានជ្រើសរើសយកគម្រោងការពារបរិស្ថាននេះ ដោយស្ម័គ្រចិត្តនេះ។
ទស្សនាគេហទំព័រ sustainability.decathlon.com
វីដេអូពន្យល់ពីរបៀបប្រើប្រាស់ https://youtu.be/8t63KkRwn_8