Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងបាល់ទាត់ Viralto III Airmesh FG - ក្រហម

ស្បែកជើងបាល់ទាត់ Viralto III Airmesh FG - ក្រហម
KIPSTA

ស្បែកជើងបាល់ទាត់ Viralto III Airmesh FG - ក្រហម

8612810
$69,00
$55,00
-20%
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមឌីសាញយើងខ្ញុំបង្កើតស្បែកជើងដែលផលិតពីស្បែកប្រភេទនេះឡើង សម្រាប់បំពេញតម្រូវការអ្នកលេងកីឡាបាល់ទាត់គ្រប់រូបដែលចង់ប្រើប្រាស់នៅលើទីលានដែលមានស្មៅស្ងួត ឬទីលានស្មៅសិប្បនិមិត្ត។

តើអ្នកកំពុងស្វែងរកស្បែកជើងដែលមានទម្ងន់ស្រាលមែនទេ? ជាមួយនឹងខ្យល់ចេញចូលនៅផ្នែកខាងលើ និងបាតស្បែកជើង FLEX-H VIRALTO ផ្តល់ជូនលោកអ្នកនូវអារម្មណ៍ស្រស់ស្រាយដែលលោកអ្នកអាចគ្រប់គ្រងបានពេលកំពុងលេង!

បាតស្បែកជើង: 100.0% Thermoplastic Polyurethane

; ផ្នែកខាងលើនៃ: 70.0% Polyurethane

, 30.0% Polyester; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ផាសុខភាពក្នុងការពាក់

ថ្នេរ និងកស្បែកជើងផលិតពីសំណាញ់ 3D និងបាតផលិតពីទ្រនាប់ PORON។

ធន់បានយូរ

អាយុកាលក្នុងចំណោមស្បែកជើងបាល់ទាត់ល្អបំផុតដែលត្រូវបានវាយតម្លៃ។

ភាពបត់បែន

បច្ចេកវិទ្យាពហុទិសដៅ និងកម្រិតនៃភាពរឹងមាំ Flex-H និងDual Hardness។​

ការទប់ទំងន់

ពន្លកមូល ដើម្បីផ្ដល់ការខាំជាប់ល្អលើទីលានស្មៅនិងសិប្បនិម្មិត។

សាកសម

បន្ទះសាច់ក្រណាត់ត្រូវបានផលិតពីសំណាញ់យឺតដែលរុំព័ទ្ធប្រអប់ជើងបានល្អ។

កាត់បន្ថយការរលាក

បាតស្បែកជើងកាត់បន្ថយការកកិត។

TECHNICAL INFORMATIONS

បច្ចេកវិទ្យា KIPSTA AIR MESH

ព្រោះថា ការប៉ះបាល់បានល្អ ដរាបណាអ្នកមានស្បែកជើងបាល់ទាត់ដែលល្អ ហេតុដូច្នេះហើយទើបយើងខ្ញុំបង្កើតបច្ចេកវិទ្យា KIPSTA 3D AIR MESH នេះឡើង។ វាផ្តល់នូវផាសុកភាព និងអារម្មណ៍ដូចប៉ះបាល់នឹងជើងពិតៗ ធន់ និងមានខ្យល់ចេញចូលល្អ។ បាតស្បែកជើង VIRALTO III គឺត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាពិសេសដែលលោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយពេលកំពុងលេងកីឡា។

បច្ចេកវិទ្យាពហុទិសដៅ និងកម្រិតនៃភាពរឹងមាំ Flex-H និងDual Hardness៖

ដើម្បីផ្តល់ជូននូវភាពបត់បែន សម្រាប់ការផ្លាស់ប្តូរទិសដៅចលនា យើងត្រូវប្រើបច្ចេកវិទ្យាពីរខាងក្រោម។ FLEX-H នៅផ្នែកខាងមុខនៃស្បែកជើង ដែលអាចឱ្យបាតស្បែកជើងបត់បែនទៅកាន់ទ្រង់ទ្រាយរាងអក្សរ H បញ្ឈរ។ ទីពីរ មុខងារ DUAL HARDNESS ជាការរួមបញ្ចូលគ្នារវាង TPU និងមុខងារដ៏រឹងមាំផ្សេងៗទៀត ដើម្បីផ្តល់នូវភាពបត់បែន និងការទ្រទ្រង់ដោយអាស្រ័យទៅលើទីតាំងសម្រាប់ការវាយប្រហារ។

ស្បែកជើងដែលគិតគូពីផាសុកភាពនៃជើងរបស់អ្នក

យើងខ្ញុំបានរចនាស្បែកជើងបាល់ទាត់ប្រភេទនេះឡើង សម្រាប់អ្នកលេងបាល់ទាត់ដ៏ស្ទាត់ជំនាញ។ យើងខ្ញុំបានរចនា និងអនុញ្ញាតិឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះដែលត្រូវបានប្រើប្រាស់សម្រាប់ស្បែកជើងបាល់ទាត់។ ឧទាហរណ៍៖ នៅពេលដែលបង្កើតបាតនៃស្បែកជើង ចំនួនបន្ទះជ័រដែលមានរាងមូល និងទីតាំងរបស់វានៅលើស្បែកជើង ត្រូវបានឆ្លងកាត់ការស្រាវជ្រាវ និងរចនាដើម្បីធានាឱ្យបាននូវលំនឹងដ៏ល្អឥតខ្ចោះសម្រាប់ភាពស្អិតជាប់ និងផាសុកភាព។

តើអ្វីទៅជាតំបន់ប្រយុទ្ធដ៏សំខាន់?

យើងខ្ញុំបានបង្កើតផ្ទៃក្រឡាដើម្បីឱ្យមានផ្ទៃប៉ះនឹងបាល់ខ្លាំងជាងមុន។ វាត្រូវបានបង្កើនឡើង 10ដឺក្រេដើម្បីផ្តល់នូវផ្ទៃប៉ះ និងការគ្រប់គ្រងកាន់តែប្រសើរ សម្រាប់ការគ្រប់គ្រង ការប៉ះបាល់ និងការប្រយុទ្ធ។ គ្មានអ្វីដែលល្អជាងការបង្ហាញសមត្ថភាពនៅលើទីលានបាល់ទាត់នោះទេ។ ការប៉ះបាល់ ការស៊ុតបញ្ចូលទី និងការញាក់បាល់ប្រកបដោយប្រសិទ្ធិភាព។ គ្រូបង្វឹក និងក្រុមការងាររបស់លោកអ្នកនឹងមានភាពរីករាយ។

តើលោកអ្នកចង់ដឹងទេថា ការពាក់ស្បែកជើងបាល់ទាត់ប្រភេទនេះ មានអារម្មណ៍យ៉ាងណា? តោះនាំគ្នាសិក្សាលម្អិត!

ស្បែកជើងបាល់ទាត់ប្រភេទនេះ គឺជាលទ្ធផលសម្រាប់ការស៊ុតបញ្ចូលទីតែម្តង!វាបានបង្កើតមុខងារដែលផ្តល់នូវផាសុកភាព និងមុខងារបច្ចេកទេសខ្ពស់ដែលអាចរកបាននៅលើទីផ្សារ។ សំណាញ់ 3D AIR MESH នៅប្រអប់ជើងខាងមុខ បំពាក់ដោយហ្វ៊ូម និងថ្នេរស្បែក និងមានបំពាក់មកជាមួយនឹងទ្រនាប់ PORON និងការពារការកកិត។ ជាចុងបញ្ចប់ បន្ទះក្រណាត់ជំនាន់ខាងមុខ នឹងយឺត ហើយរឹបជាប់ជើងល្អជាងនេះទៅទៀត នៅពេលកំពុងលេង។

អ្វីទៅជាស្បែកជើង VIRALTO?

Viralto នាំមកជូននូវស្បែកជើងបាល់ទាត់ចំនួន 4 ម៉ូដែល ដែលរចនាឡើងជុំវិញប្រធានបទនៃផាសុកភាពនិងភាពបត់បែន។ម៉ូដែលចំនួនពីរ ផលិតពីស្បែក និងពីរទៀតបង្កើតដោយសមាសធាតុសំយោគ។ ម៉ូដែលនីមួយៗ មានអត្ថប្រយោជន៍រៀងៗខ្លួន ទៅតាមតម្រូវការ កម្រិតថវិកា និងការរំពឹងរបស់អ្នកប្រើប្រាស់។ ម៉ូដែលទាំងនេះអាចរកបានជាមួយបាតក្រៅ FG, MG/AG, SG ឬ Turf (TF)។ដូច្នេះហើយ គ្មានអ្វីដែលជាលេសសម្រាប់អ្នកនៅលើទីលាន ដែលមិនមានលទ្ធភាពគ្រប់គ្រងបាល់ទៀតទេ។

របៀបថែទាំស្បែកជើងបាល់ទាត់ផលិតពីស្បែក

តើអ្នកមានទម្លាប់ទុកស្បែកជើងកខ្វក់របស់អ្នកនៅក្នុងកាតាបក្រោយពេលលេងបាល់មែនទេ? ហើយមិនយកចេញ រួចក៏ទុកប្រើនៅពេលក្រោយមែនទេ? ឈប់សិនដើម្បីបន្តការប្រើប្រាស់ស្បែកជើងកីឡារបស់អ្នក សូមទុកវាដោយគិតពីរយៈពេលទុក។
គ្រឿងបន្សំដែលអ្នកត្រូវមានដើម្បីបង្កើនអាយុកាលស្បែកជើងរបស់អ្នកមាន៖
- ច្រាស់មុខងារពីរ
- ឈុតឧបករណ៍ថែទាំ
- ថង់ការពារក្លិន
- កាបូបច្រកមានដៃកាន់យូរ។អ្នកអាចស្វែងរកពួកវាបាននៅលើវេបសាយរបស់យើង!

បាតខ្ចៅមូល រឹងមាំ និងសំយោគ៖ភាពខុសគ្នានៃបាតស្បែកជើងបាល់ទាត់

ស្បែកជើងបាល់ទាត់យើងខ្ញុំមានបួនប្រភេទវាសម្តៅទៅលើប្រភេទនៃតារាងដែលលោកអ្នកលេង។ - TF (Turf ឬ ការមា​នលំនឹង): បាតផលិតពីជ័រកៅស៊ូ សម្រាប់ផ្ទៃសំយោគរឹង ឬតារាងបាល់ដែលមានផ្ទៃរឹង។ - FG (ផ្ទៃតឹងណែន)៖ បន្ទះជ័រតូចៗផលិតឡើងសម្រាប់ការលេងនៅលើទីលានស្មៅសំយោគ (ពហុទីលាន) - MG/AG: (ទីលានសិប្បនិមិត្ត): បាតរចនាឡើងជាពិសេសសម្រាប់ទីលានសិប្បនិម្មិត។- SG (ផ្ទៃទន់) សម្រាប់តារាងដែលមានផ្ទៃទន់ ឬភក់ ជាមួយនឹងបាតស្បែកជើងហាយប្រ៊ីដ ដែលមានខ្ចៅចំនួនប្រាំមួយគ្រាប់។

ពាក្យពេចន៍មួយចំនួនពីក្រុមការងារកីឡាបាល់ទាត់យើងខ្ញុំ

ក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍យើងខ្ញុំ ដែលមានមូលដ្ឋាននៅភាគខាងជើងនៃប្រទេសបារាំង ដែលមានសមាសភាពចូលរួមពីគណគ្រប់គ្រងផលិតផល ក្រុមវិស្វករ អ្នកឌីសាញ និងក្រុមការងារសាកល្បងផលិតផល។ ក្រុមការងារទាំងមូល ពេញចិត្ត និងស្រឡាញ់កីឡាបាល់ទាត់។ ស្បែកជើង VIRALTO III ផ្តល់នូវផាសុកភាព មុខងារបច្ចេកទេសខ្ពស់ និងតម្លៃសមរម្យ។

លក្ខណៈផ្ទាល់ខ្លួន

ដោយសារតែអ្នកលេងគ្រប់រូប មានលក្ខណៈកត់សម្គាល់រៀងៗខ្លួន អ្នកអាច ដូច្នេះហើយអ្នកអាចទទួលបានស្បែកជើងដែលបញ្ជាក់ពីកម្មសិទ្ធិរបស់អ្នកនៅតាមហាងទំនិញរបស់យើង (ត្រកូល ឈ្មោះ ជាដើម) ។