Hide Filters
Filters 0
Sort by :
Filters 0
Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
Run Comfort Men's Running Shoes - Black

KALENJI

Run Comfort Men's Running Shoes - Black

8488646
$50,00
ពន្ធត្រូវបានបូកបញ្ចូល
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
  • Run Comfort Men's Running Shoes - Black
Run Comfort Men's Running Shoes - Black
ពណ៌:
ទំហំ:
ចំនួន

ស្តុកតាមហាង

យើងខ្ញុំបានឌីសាញស្បែកជើងប្រភេទនេះ សម្រាប់ការធ្វើឱ្យជើងរបស់អ្នកទទួលបានផាសុកភាពពេលកំពុងរត់ (ម្តង ទៅបីដងក្នុងមួយសប្តាហ៍ ជិតមួយម៉ោង) សម្រាប់ការរត់នៅលើផ្លូវ ឬម៉ាស៊ីនរត់។

ព្រោះថា គ្មានអ្វីដែលផាសុកភាពជាងការប្រើប្រាស់ស្បែកជើងរត់កីឡា ហើយនេះជាមូលហេតុដែលយើងខ្ញុំបង្កើតស្បែកជើង RUN COMFORT នេះឡើង។ការរត់កីឡារបស់អ្នក នឹងក្លាយជាការរួមបញ្ចូលគ្នារវាង ផាសុកភាព ភាពទន់ និងការទ្រទ្រង់!

BENEFITS

ការពារការឆក់

ស្រូបផលប៉ះទង្គិច និងកម្ចាត់រំញ័រដែលបង្កើតឡើងដោយការរត់កីឡា បានយ៉ាងល្អ

ផាសុខភាពដល់អ្នកប្រើប្រាស់

សមាសធាតុផ្សំយឺត និងគ្មានថ្នេរនៅផ្នែកប្រអប់ជើង

ភាពបត់បែន

ចង្អូរបត់បែនដើម្បីគាំទ្រដល់ចលនាជើងរបស់អ្នកនៅគ្រប់ជំហាន

សាកសម

តំបន់ផ្នែកខាងក្រោយរឹងមាំ និងបន្ទះខ្សែសំយោគ ជួយពង្រឹងប្រអប់ជើងរបស់អ្នក

ការទប់ទំងន់

បន្ទះជ័រកៅស៊ូនៅបាតខាងក្រោមនៃស្បែកជើងនេះ។

TECHNICAL INFORMATIONS

តើ​ស្បែកជើង RUN COMFORT ត្រូវបានបង្កើតជាពិសេស​ យ៉ាងដូចម្ដេចទៅ?

នៅពេលអ្នករត់ រលករំញោចដែលបង្កើតឡើងដោយការប៉ះទង្គិចជាមួយនឹងដីនៅពេលអ្នករត់គឺស្មើប្រមាណ ដងនៃទម្ងន់រាងកាយរបស់អ្នក។ រលកនេះរត់ពីកែងជើងទៅផ្នែកខាងលើនៃខួរឆ្អឹងខ្នង។ សន្លាក់របស់លោកអ្នក ដើរតួនាទីជាអ្នកស្រូបយករំញោច ដែលនេះគឺជាការដាក់​សំពាធ​លើ​សន្លាក់​របស់លោកអ្នក។យើងរចនាស្បែកជើងសម្រាប់រត់ DECATHLON RUN COMFORT នេះឡើង ដើម្បីការពារលោកអ្នកពីការប៉ះទង្កិច និងផលប៉ះពាល់ផ្សេងៗ។

RUN COMFORT - ល្អប្រើណាស់! ចុះហេតុអ្វីបានវាផ្តល់ផាសុកភាព?

ផាសុកភាពនៃស្បែកជើងនេះ ដែលត្រូវបានឌីសាញយ៉ាងពិសេសសម្រាប់កីឡារត់ គឺត្រូវបានផ្អែកឡើងលើកត្តាបីធំៗ៖ ហ្វ៊ូមដែលមានអេប៉ុងទន់ ផាសុកភាពរបស់អ្នកប្រើប្រាស់ និងការទ្រទ្រង់។

ហេតុអ្វីបានជាមានទ្រនាប់នៅក្នុងស្បែកជើងរត់ប្រណាំងនេះ?

ដើម្បីរក្សាការរត់ឲ្យបានល្អ អ្នកត្រូវការពារខ្លួនអ្នក ( សន្លាក់ ខ្នង ជង្គង់ -ល-)។ស្រទាប់ក្នុងស្បែកជើង RUN COMFORT ត្រូវបានរចនាឡើងដើម្បីទប់ស្កាត់​ការប៉ះទង្កិចជាច្រើនដង ទៅលើអ្នករត់ជាទៀងទាត់។

តើយើងធានានូវភាពទន់របស់ស្បែកជើង RUN COMFORT បានល្អកម្រិតណា?

អេប៉ុងនៅក្នុងស្បែកជើង RUN COMFORT ត្រូវបានបង្កើតឡើងពីសមាសធាតុ EVA ដែលទន់ និងបត់បែនបាន ហើយវាត្រូវបានបំពាក់មកជាមួយស្រទាប់បាត KALENSOLE បន្ថែមជាមួយនឹងប្រព័ន្ធ Circular System​ ថែមទៀតផងតំបន់រន្ធខ្យល់នៅក្នុងហ្វ៊ូមផ្នែកកែងជើង អាចទប់លំញ័រក្នុងពេលរត់កីឡាប្រកបដោយប្រសិទ្ធិភាព។

ហេតុអ្វីបានវាជារឿងចាំបាច់ក្នុងការទទួលបានការទ្រទ្រង់ដ៏ល្អមួយ?

នៅពេលដែលអ្នករត់ ប្រអប់ជើងរបស់អ្នកត្រូវតែទទួលបានការទ្រទ្រង់ ក្រោមហេតុផលមួយចំនួនដូចខាងក្រោម៖ ទប់ស្កាត់សំណឹក កកិត និងជម្ងឺពងជើង។

តើការទ្រទ្រង់ត្រូវបានធានាដោយរបៀបណាដោយស្បែកជើងរត់កីឡាប្រភេទនេះ?

ស្បែកជើង RUN COMFORT យើងខ្ញុំ គឺត្រូវបានបង្កើតឡើងដោយភាពរឹងមាំនៅផ្នែកខាងក្រោយនៃផ្នែកប្រអប់ជើង ហើយបន្ទះសំយោគនៅតំបន់ប្រអប់ជើងត្រូវបានបង្កើតឡើងសម្រាប់ហ៊ុមព័ទ្ធ និងទ្រទ្រង់ប្រអប់ជើងរបស់លោកអ្នកឱ្យបានល្អកំឡុងពេលនៃការធ្វើលំហាត់ប្រាណ។

របៀបជ្រើសរើសទំហំសម្រាប់ស្បែកជើងរត់កីឡា

ដើម្បីទទួលបានផាសុកភាពកម្រិតខ្ពស់ជាមួយស្បែកជើង RUN COMFORT របស់អ្នក សូមជ្រើសរើសទំហំស្បែកជើងដែលធំជាងជើងរបស់អ្នកចំនួនមួយលេខ។វាគួរតែមាន 1cm រវាងម្រាមជើងរបស់អ្នកនិងចុងស្បែកជើងរបស់អ្នក ដោយជើងរបស់អ្នកនឹងរីក អំឡុងពេលហាត់ប្រាណ។

តើការទម្លាក់នៅកែងស្បែកជើងមានន័យដូចម្ដេច?

"ការទម្លាក់ចុះ" គឺចំនុចខុសគ្នាចន្លោះកម្ពស់នៅកែងជើងក្រោយ និងជើងមុខនៃស្បែកជើង។ដើម្បីសម្រួលសម្ភារៈស្បែកជើងដែលមានកែងជើងខ្ពស់នឹងមានប្រវែងកែងបាតខ្ពស់ពីព្រោះកម្ពស់ខុសគ្នារវាងផ្នែកខាងមុខនិងខាងក្រោយនៃស្បែកជើងគឺគួរឲ្យគិតពិចារណា ចំណែកឯការទម្លាក់នៅបាតស្បែកជើងផ្ទាត់គឺសូន្យ។

តើអ្វីជា Drop របស់ស្បែកជើង Run Comfort?​

ភាពខុសគ្នារវាងរវាងផ្នែកខាងមុខនិងខាងក្រោយនៃបាតទ្រនាប់គឺ 10 មម។

តើអ្នកត្រូវថែទាំស្បែកជើង RUN COMFORTយ៉ាងដូចម្ដេច?

សូមកុំសម្អាតស្បែកជើងរបស់អ្នកដោយម៉ាស៊ីន ព្រោះវាធ្វើឱ្យខូចខាតដល់​លក្ខណៈបច្ចេកទេសនិងវត្ថុធាតុរបស់ស្បែកជើង។ វាអាចហើបឬរួញ ហើយផ្ទៃក្រណាត់ខាងលើអាចនឹងរហែក។
នៅពេលស្បែកជើងកខ្វក់ខ្លាំង (ជាប់ភក់) យើងសូមណែនាំឱ្យលាងសម្អាតវាជាមួយទឹកសាប៊ូនិងច្រាស់សំយោគ។ សូមកុំប្រើអូសាវ៉ែលជាដាច់ខាត!សូមលាងជម្រះជាមួយទឹកសាប។

សូមជៀសវាងទុកស្បែកជើងនៅជិតកន្លែងក្តៅដើម្បីឱ្យវាស្ងួត។

តើស្បែកជើង RUN COMFORT មានទម្ងន់បែបណា?

ទម្ងន់ 300 g សម្រាប់ទំហំ 8.5

តើមានទំហំណាខ្លះ?

6.5 ដល់12

តើការរត់មានអត្ថប្រយោជន៍អ្វីខ្លះ?

ការរត់នឹងជួយឲ្យអ្នក៖
1. ស្រូបខ្យល់អាកាសបរិសុទ្ធ
2. មើលថែទាំរាងកាយអ្នក
3.ជួយអភិវឌ្ឍន៍សាច់ដុំអ្នកបន្ដិចម្ដងៗ
4.សម្រកទម្ងន់ ឬ រក្សាទម្ងន់អ្នកឲ្យនៅថេរ
5.ជួយពង្រឹងសុខភាពឆ្អឹងអ្នកឲ្យបានល្អ