ភាពធន់និងទឹក 1/2
យើងវាស់ភាពធន់និងទឹករបស់សាច់ក្រណាត់ទៅនិងសំពាធទឹកគិតជាមីលីម៉ែត្រ (ផ្អែកតាមស្តង់ដារ ISO 811)។ សំពាធទឹកកាន់តែខ្ពស់ដែលធន់និងសាច់ក្រណាត់នេះ ភាពមិនជ្រាបទឹកកាន់តែខ្ពស់។ នេះជាអត្រានៃភាពមិនជ្រាបទឹក:
សារធាតុដែលធន់និងសំពាធទឹកបរិមាណ 2000 មម មុននិងក្រោយអាយុកាល (បោកគក់ 5 ទឹក)។ នេះស្មើនិងបរិមាណ 2000 Schmerber - សំពាធធម្មតារបស់ទឹកពេលធ្លាក់ភ្លៀង។ភាពមិនជ្រាបទឹករបស់អាវក្រៅនេះត្រូវបានតេស្តពេលភ្លៀងរលឹមដែលមានបរិមាណទឹក 60 លីត្រ m²/ម៉ សម្រាប់រយះពេល២ម៉ោង
ភាពមិនជ្រាបទឹក 2/2
- កខ្ពស់ - ផ្លាស្ទិកដែលបានដាក់បញ្ចូលខាងក្នុងដើម្បីចៀសវាងអុកស៊ីតកម្មអំបិល - សារធាតុច្រានជាតិទឹក (ទឹករមៀលចុះពីសាច់ក្រណាត់)
-ថ្នេរបកបិត 100% - ចំហរនៅកណ្តាលបង្ហាញពីសន្ទះមួយដែលមានរន្ធបង្ហូរទឹកសម្រាប់ភាពមិនជ្រាបទឹកបានខ្ពស់
មួក
មួយកមិនបត់ចូលកអាវទេ វាជាប់គ្នា។មួកដែលសារ៉េជម្រៅនិងកំពស់បាន។ របាំងមុខមានក្រណាត់គ្របក្បាលដើម្បីផ្តល់នូវកំរិតការពារដ៏ល្អនិងការទប់ជាប់បានល្អប្រសើរ។កខ្ពស់ដែលការពារកបានយ៉ាងមានប្រសិទ្ធភាព។
ហោប៉ៅ
ហោប៉ៅមានរ៉ូត២នៅពីមុខអាវសម្រាប់ដាក់ដៃចូលរឺរបស់របរមួយចំនួន ហោប៉ៅមួយពីក្នុងនៅខាងស្តាំដៃផ្នែកទ្រូងមានសន្ទះបកបិត ចំណាំ: ហោប៉ៅមិនមែនមិនជ្រាបទឹកទេ
រ៉ូតបិតនៅផ្នែកខាងមុខ
ការប្រើរ៉ូតលើអាវទាំងស្រុងដោយមានសន្ទះបិតបើកនៅពីក្នុងដែលការពាររទៅនិងខ្យល់និងទឹក។សាច់ក្រណាត់ទន់នៅផ្នែកខាងលើកដើម្បីការពារចង្ការ។
ភាពដកដង្ហើមរបស់សាច់ក្រណាត់
ដើម្បីចង់ដឹងថាសាច់ក្រណាត់អាចដកដង្ហើមបានរឺអត់ យើងខ្ញុំធ្វើការតេស្តលើភាពធន់និងការរំហួត រឺហៅបានថា RET (ស្តង់ដារISO 11092 )។ ភាពធន់របស់សាច់ក្រណាត់កាន់តែទាប សំណើមជាច្រើនរឹតតែហួតបាត់ ដូច្នេះហើយភាពដកដង្ហើមរបស់សាច់ក្រណាត់កាន់តែខ្ពស់។យើងខ្ញុំគិតថាបើសិនជា:
RET < 9 = សាច់ក្រណាត់ដកដង្ហើមបានខ្ពស់ខ្លាំង 9 < RET < 12 = សាច់ក្រណាត់ដកដង្ហើមបាន កំរិត RET អាវក្រៅសម្រាប់ជិះទូកក្តោង 100 គឺ 12។
ពត៌មានទាក់ទិននិងសារធាតុច្រានជាតិទឹក
សាច់គឺមានភាពច្រានទឹកចេញពេលទឹករមៀលចេញពីផ្ទៃរបស់សាច់ក្រណាត់ ដោយគ្មានការជ្រាបចូលនោះទេ។អាវក្រៅរបស់អ្នកមិនដក់ទឹកទេ ហើយនៅតែស្រាលនិងអាចដកដង្ហើមបានដដែល។សារធាតុច្រានជាតិទឹកចេញធ្វើបានសម្រេចដែលដាក់នៅជាយខាងក្រៅរបស់សាច់ក្រណាត់ តែជាក់ស្តែងសារធាតុទាំងនេះអាចកែសម្រួលបាន។សារធាតុច្រានជាតិទឹកអាចនឹងស្តារមុខងារឡើងវិញដោយដាក់អាវក្រៅនៅម៉ាស៊ីនសម្ងួតត្រឹម 10 នាទីនៅសីតុណ្ហភាពទាបបំផុត។
របៀបបោកគក់អាវក្រៅ?
ដើម្បីថែរក្សាមុខងារការពារជម្រាបទឹកបានល្អ សូមកុំធ្វើការបោកគក់អាវប្រភេទនេះញឹកពេក។ បិទរឺត និងសន្ទះការពារទាំងអស់ មិនត្រូវមានអ្វីនៅក្នុងហោប៉ៅ បន្ទាប់មកត្រឡប់សាច់អាវចេញក្រៅ រួចធ្វើការលាងសម្អាត។ លោកអ្នកក៏អាចធ្វើការបោកគក់បានក្នុងសីតុណ្ហភាព 30°C ឬ 40°C ជាមួយនឹងសាប៊ូបោកខោអាវធម្មតា។ មិនត្រូវប្រើទឹកបន្ទន់សាច់ក្រណាត់ ដែលវានឹងអាចបំផ្លាញស្រទាប់សាច់ក្រណាត់របស់អាវ ឬថ្នាំធ្វើឱ្យស។
រឿងដែលសំខាន់៖ត្រូវជ្រើសរើសម៉ូដបោកគក់់ពេញលេញ ឬ Extra Rinse
របៀបស្តារមុខងារការពារជម្រាបទឹករបស់អាវ
សម្ងួតជារឿងដែលសំខាន់បំផុតក្នុងការស្តារមុខងារការពារជម្រាបទឹករបស់អាវឡើងវិញ។ យើងសូមណែនាំឱ្យអ្នកដាក់សំដិលអាវក្រៅរបស់អ្នកនៅលើទំពក់ព្យួរខោអាវ និងទុកវាឱ្យស្ងួត។ បម្រាម៖
សូមកុំដាក់អាវដោយផ្ទាល់ជាមួយនិងរេឌីអាក់ទ័រ។ បន្ទាប់មកទុកដាក់វាក្នុងម៉ាស៊ីនសម្ងួតក្នុងរយៈពេលដ៏ខ្លី ពីដប់ទៅដប់ប្រាំនាទី មុនពេលដកវាចេញវិញ។ បម្រាម៖ មិនត្រូវសម្ងួតលើសពេលកំណត់ឡើយ។
ពិន្ទុដើម្បីធ្វើការប្រៀបធៀបផលប៉ះពាល់របស់ផលិតផលទៅលើបរិស្ថាន
ផលប៉ះពាល់របស់ផលិតផលទៅលើបរិស្ថានត្រូវបានគណនាជាមួយនឹងឧបករណ៍វាស់ស្ទង់ខុសៗគ្នាជុំវិញវដ្ដជីវិតរបស់វា។ ការដាក់ពិន្ទុ ABCDE គឺត្រូវបានធ្វើឡើង ដើម្បីជាជំនួយដល់លោកអ្នកក្នុងការកត់សម្គាល់ផលិតផលជាមួយនឹងផលប៉ះពាល់របស់វាទៅលើបរិស្ថាន តាមរយៈការប្រៀបធៀបផលិតផលទាំងនោះជាមួយនឹងផលិតផលផ្សេងដែលឋិតក្នុងប្រភេទតែមួយ (អាវយឺត ខោជើងវែង កាតាប ជាដើម)។ DECATHLON បានជ្រើសរើសវិធីសាស្ត្រនេះក្នុងការបង្ហាញផលប៉ះពាល់របស់ផលិតផលទៅលើបរិស្ថានរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមទស្សនា៖ http://sustainability.decathlon.com/