Hide Filters
Filters 0
Sort by :
Filters 0
  • ខោជើងវែងច្រឹបជើង NEOLEGS M ពណ៌ខ្មៅ សម្រាប់បុរស ការពារកាំរស្មីយូវី
ខោជើងវែងច្រឹបជើង NEOLEGS M ពណ៌ខ្មៅ សម្រាប់បុរស ការពារកាំរស្មីយូវី
OLAIAN

ខោជើងវែងច្រឹបជើង NEOLEGS M ពណ៌ខ្មៅ សម្រាប់បុរស ការពារកាំរស្មីយូវី

8403252
$25,00
ពន្ធត្រូវបានបូកបញ្ចូល
  • ខោជើងវែងច្រឹបជើង NEOLEGS M ពណ៌ខ្មៅ សម្រាប់បុរស ការពារកាំរស្មីយូវី
ខោជើងវែងច្រឹបជើង NEOLEGS M ពណ៌ខ្មៅ សម្រាប់បុរស ការពារកាំរស្មីយូវី
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ខោនេះត្រូវបានបង្កើតឡើងសម្រាប់ការលេងជិះក្តារបន្ទះ សម្រាប់ការហាត់លេងដែលមានរយៈពេលច្រើនជាងពីរម៉ោង។

ខោជើងវែងការពារកាំរស្មីយូវីសម្រាប់បុរស សម្រាប់ការការពារពន្លឺព្រះអាទិត្យបើទោះបីជាត្រូវសើម ជាមួយនឹងបន្ទះនីអូប្រែនសម្រាប់ផាសុកភាព និងភាពកក់ក្តៅ។

ក្រណាត់: 10.0% Polyamide

, 90.0% កៅស៊ូ; ស្រទាប់ក្រៅនៃក្រណាត់: 15.0% Elastane, 85.0% Polyester

BENEFITS

កាត់បន្ថយរមាស់

ការពារសំណឹកនឹងក្តារបន្ទះ។ការហ្វឹកហាត់រយៈពេល 2 ម៉ោង។

រក្សាកំដៅ

ជាតិនីអូប្រ៊ែនកម្រាស់ 1.5mm។

ការរក្សាលំនឹង

ចង្កេះខោរឹបរាង។ ការតភ្ជាប់រវាងខ្សែចង និងអាវយឺត។ ការទ្រទ្រង់ក្នុងទឹករលក

ការពារកំដៅថ្ងៃ

ក្រណាត់ UPF ៥០+។ រារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មីយូវី បើទោះបីជាសើម។

TECHNICAL INFORMATIONS

មានការប្រឆាំងនឹងកាំរស្មីយូវីបើទោះបីជាសើមក៏ដោយ។

សាច់ក្រណាត់របស់ផលិតផលម៉ាក OLAIAN ទប់ស្កាត់កាំរស្មី UVB រហូតទៅដល់ 98% និងកាំរស្មី UVA រហូតទៅដល់95%។ វាធានាអោយបាននូវការការពារពីកាំរស្មីពន្លឺព្រះអាទិត្យ។ វាអាចត្រូវបានប្រើទាំងក្នុងនិងក្រៅទឹក សម្រាប់កីឡាក្នុងទឹកឬកីឡាជិះទូក។ កាំរស្មីយូវីត្រូវបានទប់ស្កាត់ដោយភាពក្រាស់របស់សាច់ក្រណាត់ សម្រាប់ការការពាររយៈពេលយូរ បើទោះបីជាបោកគក់រួចក៏ដោយ។ បម្រាម: ជាតិអេឡាស់ស្ទែនរបស់សាច់ក្រណាត់អាចនឹងថយគុណភាពក្រោយប៉ះជាមួយនឹងទឹកដែលផ្ទុកសារជាតិក្លរ។

តើ UPF 50+ មានន័យដូចម្ដេច?

UPF គឺជាកត្តាការពារកាំរស្មីព្រះអាទិត្យ (កត្តាការពារកាំរស្មីអ៊ុលត្រាវីយូឡេ) និងត្រូវបានប្រើជាស្តង់ដារទូទាំងពិភពលោក។ វាកំណត់កម្រិតការពារនៃក្រណាត់ ហើយបើនិយាយឱ្យច្បាស់លាស់ជាងនេះគឺកំណត់សមាមាត្រនៃកាំរស្មី UV ដែលវាអនុញ្ញាតឱ្យឆ្លងកាត់។ ដើម្បីបំពេញតាមស្ដង់ដារ វាត្រូវតែរារាំងបានយ៉ាងហោច 95% នៃកាំរស្មីយូវី។UPF 50+ មានន័យថា ក្រណាត់នេះជួយរារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 98% នៃកាំរស្មី UVA។

កម្ដៅ និង ខ្យល់

សីតុណ្ហភាពទឹកអប្បបរមា ដែលត្រូវបានណែនាំ សម្រាប់ការប្រើអាវយឺតការពារកាំរស្មី UV នេះគឺ 22អង្សារសេ ប្រសិនបើពាក់វាដោយខ្លួនឯង។ រយៈពេលនៃការលេងខ្ពស់បំផុត៖៣ ម៉ោង។ខោជើងវែងនេះត្រូវបានផលិតពីទ្រនាប់ផលិតពីជាតិនីអូប្រ៊ែនដែលផ្តល់នូវភាពកក់ក្តៅយ៉ាងមានប្រសិទ្ធិភាព។

វត្ថុធាតុដើម

ខោជើងវែងផលិតពីជាតិនីអូប្រែនការពារកាំរស្មីយូវីប្រភេទនេះផលិតឡើងពីសាច់ក្រណាត់ និងជាតិនីអូប្រែនដើម្បីធានានូវការរក្សាកម្តៅបានល្អ។
ជាតិនីអូប្រែនត្រូវបានបន្ថែមជាមួយនឹងសាច់ក្រណាត់ប៉ូលីអេស្ទ័រដើម្បីបន្ថែមនូវភាពធន់ក្នុងការពាក់។ កម្រាស់ជ័រ នីអូប្រែន៖1.5 mm។សារធាតុនីអូប្រែនជាហ្វូមដែលផ្សំឡើងដោយសារធាតុយឺតប៉ូលីក្លរ៉ូប្រែនហាប់មាំ ជាមួយនឹងពពុះអាសូតដែលមានការការពារកម្តៅបានយ៉ាងល្អ។ យើងបានធ្វើតេស្តសាកល្បងនូវគុណភាពការពារកម្តៅរបស់ផលិតផលផ្សំពីជាតិនីអូប្រែនរបស់យើង។

កាត់បន្ថយការរលាក

អាវយឺតការពារកាំរស្មីយូវីមួយនេះ ជួយកាត់បន្ថយការកកិតនិងរលាក ដោយសារការប៉ះជាមួយនឹងផ្ទៃក្ដារ។វិធីសាស្ត្រធ្វើតេស្តរបស់យើងបានបញ្ជាក់ថា ការរលាកពិតជាត្រូវបានកំនត់ ក្នុងកំឡុងពេលលេងរយៈពេល ៣ ម៉ោង។

ធន់ និងអាចប្រើប្រាស់ក្នុងទឹករលកបាន។

ខ្សែរឹតបណ្តឹងចង្កេះជួយរក្សាលំនឹងជើងរបស់លោកអ្នកអោយមានលំនឹងនៅពេលដែលចាប់ផ្តើមចុះលេងទឹក។ យើងសូមណែនាំអោយប្រើអាវយឺតការពារកាំរស្មីយូវីលេខ500900 (ដែលមានជើងខ្លី និងជើងវែង) បន្ថែមពីលើខោប្រភេទនេះដើម្បីផ្តល់នូវការការពារបន្ថែម។

ឈុតខោការពារកាំរស្មីយូវីសម្រាប់ពហុប្រភេទនៃកីឡាទឹក

ខោការពារកាំរស្មីយូវីរបស់យើងត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកជិះក្ដារលើទឹកដែលត្រូវការវាបំផុត។ជម្រើសនៃការរចនារបស់យើងក៏ធ្វើឱ្យពួកវា អាច​ប្រើបានជាមួយនឹងកីឡាទឹកផ្សេងទៀត ដូចជា ហែលទឹក ជិះក្តារលើទឹកឆ័ត្រយោង ជិះក្ដារលើទឹកមានក្ដោង ជិះក្តារលើទឹកសណ្ដោងអូប័រ ជិះស្គីលើទឹក ការដើរលុយទឹក ឬ SUP (ការឈរអ៊ំក្ដារលើទឹក)។

សកម្មភាពត្រូវធ្វើ ពេលនៅក្រោមកាំរស្មីព្រះអាទិត្យ

ទោះបីអាវយឺតនេះផ្តល់ការការពារពីព្រះអាទិត្យក្ដី បាតុភូត ដូចជា ចំណាំង (ពីទឹក ខ្សាច់ ជាដើម) កំដៅ ពេលវេលាប្រចាំថ្ងៃ ជាដើម ក៏ត្រូវតែលើកយកមកពិចារណាផងដែរ។ការពាក់អាវកាក់នេះមិនមានន័យថា អ្នកពាក់អាចគេចវេសពីការធ្វើតាមដំបូន្មានដែលទាក់ទងដូចខាងក្រោមឡើយ៖ សូមពាក់វ៉ែនតា ពាក់មួក លាបក្រែមការពារកាំរស្មីព្រះអាទិត្យសមស្រប ផឹកទឹកជាប្រចាំ ជាដើម។

ការការពារពន្លឺព្រះអាទិត្យ

https://www.olaian.fr/conseils/la-protection-solaire-en-surf-tp_3890

តើអ្វីជាផលិតផល OLAIAN?

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅក្នុងការិយាល័យផ្នែកកីឡាទឹករបស់យើងខ្ញុំ យើងបានឌីសាញផលិតផល ហើយនៅថ្ងៃតែមួយយើងក៏អាចធ្វើតេស្តវាដោយផ្ទាល់នៅក្នុងទិដ្ឋភាពជាក់ស្តែង។