ហេតុអ្វីបានជ្រើសរើសស្បែកជើងបាល់បោះ TARMAK FAST 500 ប្រភេទនេះ?
ស្បែកជើងបាល់បោះដែលឋិតក្រោមស្លាកសញ្ញា Tarmak ហើយវាផ្តល់សេរីភាពក្នុងការធ្វើចលនាដល់កជើងថែមទៀតផង។
ក្រុមការងារឌីសាញនិងផ្នត់គំនិត បានបង្កើតបាតស្បែកជើងជ័រកៅស៊ូដែលមានលក្ខណៈធរណីមាត្រ និងសាច់ក្រណាត់ផលិតពីជ័រកង់ឡាន! ជាលទ្ធផល៖បាតស្បែកជើងដែលមិនគួរឱ្យជឿ ដែលផ្តល់ជូនលោកអ្នកនូវការចាប់ផ្តើមដ៏រលូននៅពេលប៉ះគូប្រកួតរបស់លោកអ្នក។ យើងខ្ញុំក៏បានកាត់បន្ថយកម្រាស់បាត EVA ដើម្បីបង្កើនអារម្មណ៍នៃការលេងពិតៗនៅលើតារាងក្រោមប្រអប់ជើងរបស់អ្នក។
អត្ថប្រយោជន៍នៃផលិតផល Fast 500
ស្បែកជើងបាល់បោះប្រភេទនេះ មានបំពាក់នូវបាតស្បែកជើងដ៏រឹងមាំ ហើយមានផ្ទៃទូលាយនៅផ្នែកខាងក្រោយ ដូច្នេះហើយលោកអ្នកលេងប្រកបដោយស្ថេរភាព។ សាច់ក្រណាត់សំណាញ់មានខ្យល់ចេញចូល បង្កើនល្បឿននៃការបញ្ចេញញើសកាន់តែប្រសើរ និងធ្វើឱ្យប្រអប់ជើងរបស់អ្នកកាន់តែឆាប់ស្ងួត។ បាតស្បែកជើងទាំងមូល ត្រូវបានផលិតពីហ្វ៊ូម EVA សម្រាប់ការផ្តល់ជូននូវភាពទន់ល្មើយ និងផាសុកភាព។
តើនរណាជាអ្នករចនាម៉ូតស្បែកជើងបាល់បោះរបស់យើង?
ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ ស្បែកជើងគ្រប់ប្រភេទត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងបាល់បោះជំនាញនិងអាចឱ្យអ្នកទទួលបានផលច្រើនបំផុតពីការហ្វឹកហាត់របស់អ្នក។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ បេសកកម្មឥតឈប់ឈររបស់ពួកគេគឺ ដើម្បីធ្វើឱ្យអ្នកលេងបាល់បោះកាន់តែទទួលបាននូវផាសុខភាព នៅពេលពួកគេលេង។ផលិតផលទាំងអស់របស់យើងត្រូវបានរចនាឡើងជាមួយនឹងវត្ថុធាតុដែលយើងបានបញ្ជាក់គុណភាពនៃការគ្រប់គ្រងសំណើម ភាពធន់ ។ល។គ្រប់ម៉ូដែលស្បែកជើងនីមួយៗត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្តែងដោយអ្នកលេងបាល់បោះក្នុងពេលជាច្រើនសប្តាហ៍ ហើយឆ្លងកាត់ការកែប្រែដោយផ្អែកលើមតិកែលម្អរបស់អ្នក។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
TARMAK ជួយទ្រទ្រង់អ្នកប្រកបដោយប្រសិទ្ធិភាពនៅពេលអ្នកលេងបាល់បោះ មិនថាអ្នកជាអ្នកចាប់ផ្តើមដំបូងឬអ្នកលេងទៀងទាត់ក៏ដោយ ឬក៏ជាអ្នកលេងកម្រិតខ្ពស់យ៉ាងណាក៏ដោយ។ ស្វែងរកគន្លឹះរបស់យើងសម្រាប់ការហ្វឹកហាត់ ការបំពាក់ខ្លួនឯង ឬការសប្បាយតែម្នាក់ឯងឬជាក្រុម។