Hide Filters
Filters 0
Sort by :
Filters 0
  • ឈុតអាវដៃខ្លីការពារកាំរស្មីយូវីសម្រាប់ បុរស 500 ពណ៌ផ្ទៃមេឃលាយ

ឈុតអាវដៃខ្លីការពារកាំរស្មីយូវីសម្រាប់ បុរស 500 ពណ៌ផ្ទៃមេឃលាយ
OLAIAN

ឈុតអាវដៃខ្លីការពារកាំរស្មីយូវីសម្រាប់ បុរស 500 ពណ៌ផ្ទៃមេឃលាយ

8789653
$11,00
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារឌីសាញរបស់យើងខ្ញុំបានអភិវឌ្ឍអាវយឺតការពារកាំរស្មីយូវីដែលស័ក្តិសមបំផុតសម្រាប់ការជិះក្តារបន្ទះក្នុងទឹកក្តៅល្មម សម្រាប់ការហាត់លេងតិចជាងពីរម៉ោង។

អាវយឺតដៃខ្លីការពារកាំរស្មី យូវី សម្រាប់ការពារពីកាំរស្មីព្រះអាទិត្យ សូម្បីតែនៅក្នុងទឹក ហើយនឹងដាក់កម្រិតលើការរលាក នៅពេលប៉ះជាមួយនឹងក្ដារ។ ខ្សែចងរបស់ឈុតផ្តល់នូវភាពឋិតថេរនៅលើទឹករលក។

ក្រណាត់: 18.0% Elastane, 82.0% Polyester

BENEFITS

ការពារកំដៅថ្ងៃ

ក្រណាត់ UPF 50+។ មានការការពារពន្លឺព្រះអាទិត្យនៅពេលមានសំណើម។ រារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មីយូវី។

កាត់បន្ថយរមាស់

ម៉ូដកាត់រឹបតឹងនិងបន្ទះក្រណាត់គ្មានថ្នេរ ក្រោមដៃ។

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

ខ្សែទាញនិងរង្វង់នៅផ្នែកខាងក្រោមនៃអាវ នឹងជួយរក្សាវាឱ្យជាប់ហាប់នឹងកន្លែង។

ឆាប់ស្ងួត

សារជាតិប៉ូលីអេស្ទែរសំយោគដែលឆាប់ស្ងួត។

ងាយស្រួលថែទាំ

សំណាញ់ក្រណាត់នេះការពារមិនឱ្យគ្រាប់ខ្សាច់ជាប់ស្អិតបានឡើយ។

TECHNICAL INFORMATIONS

របៀបជ្រើសរើសអាវយឺតការពារកាំរស្មី UV របស់អ្នក(ផ្នែកទី1)

អាវយឺតការពារកាំរស្មីយូវីទាំងអស់របស់យើងគឺ UPF50+ ពោលគឺ ពួកវាមានកម្រិតការពារខ្ពស់បំផុត។ ដូច្នេះជម្រើសរវាងពួកគេនឹងត្រូវបានធ្វើឡើងដោយផ្អែកលើប្រវែងនៃដៃអាវ ហើយវានឹងអាស្រ័យលើអ្វីដែលវានឹងត្រូវបានប្រើប្រាស់សម្រាប់។ ភាពរឹបតឹងគឺអស្ចារ្យបំផុតសម្រាប់ការជិះក្ដារលើទឹក ដូច្នេះយើងបានសំរេចចិត្តបង្កើតប្រភេទផលិតផលរបស់យើង ជាចម្បងសម្រាប់ការជិះក្ដារលើទឹក។ សម្រាប់ការជិះក្ដារលើទឹក ជម្រើស​នឹងត្រូវបានធ្វើឡើង ស្របតាមរយៈពេលនៃការហ្វឹកហាត់របស់អ្នក។1 ម៉ោង 2 ម៉ោង ឬ ៣ ម៉ោង។

របៀបជ្រើសរើសអាវយឺតការពារកាំរស្មី UV របស់អ្នក(ផ្នែកទី2)ស្របតាមរយៈពេលនៃការលេង។

1 ម៉ោង៖ ការលេងយូរៗម្ដង។ អ្នកអាចជ្រើសរវាងរឹបរលុង (អាទិភាពក្នុងការជួយសម្រួលដល់ការពាក់ និងផ្ដល់ផាសុកភាព នៅពេលស្ងួត) ឬម៉ូដកាត់រឹបរាង (អាទិភាពក្នុងការផ្ដល់ផាសុកភាព នៅពេលសើម)។ ប្រព័ន្ធរង្វង់ ដើម្បីភ្ជាប់វាទៅនឹងខោខ្លី ធានានូវស្ថេរភាពនៃផលិតផល។
2 ម៉ោង៖ ការលេងជាប្រចាំ។ ផាសុកភាព នៅពេលសើម ត្រូវផ្ដល់ដោយបន្ទះគ្មានថ្នេរនៅក្រោមដៃ និងខ្សែទាញ ដែលបង្កើនស្ថេរភាពបន្ថែមទៀត។
3 ម៉ោង៖ ការហ្វឹកហាត់កម្រិតខ្លាំង។ បន្ថែមភាពកក់ក្តៅ ដើម្បីជួយអ្នកឱ្យស្ថិតនៅក្នុងទឹកយូរ។

ការការពារកាំរស្មីយូវី ទោះបីនៅពេលសើមក៏ដោយ។

ក្រណាត់ដែប្រើលើផលិតផលធន់នឹងកាំរស្មីយូវីម៉ាក TRIBORD នេះជួយទប់ស្កាត់យ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 95% នៃ UVA (UPF 50+)។ វាធានាអោយបាននូវការការពារពីកាំរស្មីពន្លឺព្រះអាទិត្យ។ វាអាចត្រូវបានប្រើទាំងក្នុងនិងក្រៅទឹក សម្រាប់កីឡាក្នុងទឹកឬកីឡាជិះទូក។ កាំរស្មីយូវីត្រូវបានទប់ស្កាត់ដោយភាពក្រាស់របស់សាច់ក្រណាត់ សម្រាប់ការការពាររយៈពេលយូរ បើទោះបីជាបោកគក់រួចក៏ដោយ។ ជាតិអេឡាស់ស្ទែនរបស់សាច់ក្រណាត់អាចនឹងថយគុណភាពក្រោយប៉ះជាមួយនឹងទឹកដែលផ្ទុកសារជាតិក្លរ

កាត់បន្ថយការរលាក

UPF គឺជាកត្តាការពារកាំរស្មីព្រះអាទិត្យ (កត្តាការពារកាំរស្មីអ៊ុលត្រាវីយូឡេ) និងត្រូវបានប្រើជាស្តង់ដារទូទាំងពិភពលោក។
វាកំណត់កម្រិតការពារនៃក្រណាត់ ហើយបើនិយាយឱ្យច្បាស់លាស់ជាងនេះគឺកំណត់សមាមាត្រនៃកាំរស្មី UV ដែលវាអនុញ្ញាតឱ្យឆ្លងកាត់។ ដើម្បីបំពេញតាមស្ដង់ដារ វាត្រូវតែរារាំងបានយ៉ាងហោច 95% នៃកាំរស្មីយូវី។UPF 50+ មានន័យថា ក្រណាត់នេះជួយរារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 98% នៃកាំរស្មី UVA។

ផ្តល់ការទ្រទ្រង់ និងភាពឋិតថេរក្នុងទឹករលក។

អាវការពារកាំរស្មីយូវី OLAIAN នេះមានខ្សែទាញមួយ នៅត្រង់ត្រគាក។ វាអនុញ្ញាតឱ្យអ្នកអាចរឹតបន្តឹងអាវបាន ដើម្បីឱ្យវាជាប់នឹងកន្លែងបានល្អ។ វាក៏ត្រូវបានរចនាឡើង ដើម្បីអោយខ្សែទាញរបស់ខោស្លៀកជិះក្ដារ​របស់អ្នកអាចភ្ជាប់ទៅនឹងវាបាន ដើម្បីការពារកុំឱ្យអាវរមូលឡើងលើ ខណៈពេលអ្នកកំពុងលេង។

កម្ដៅ និង ខ្យល់

សីតុណ្ហភាពទឹកអប្បបរមា ដែលត្រូវបានណែនាំ សម្រាប់ការប្រើអាវយឺតការពារកាំរស្មី UV នេះគឺ ២២អង្សារសេ។កម្តៅរបស់ខ្យល់អាចនឹងបង្កើន ឬបន្ថយនូវសុក្រិត្យភាពនៃការណែនាំខាងលើនេះ។ អាវការពារកម្តៅរបស់យើង(លើសពីពីរម៉ោង) ត្រូវបានផលិតពីស្បែកចៀម ឬជ័រនីអូប្រែន ឬទាំងពីរ។ ល្បឿនខ្យល់ដែលអាចប៉ះពាល់ផាសុកភាពនៃឈុតគឺ ចាប់ពី 15km/hឡើងទៅ៖ក្នុងករណីនេះ សូមធ្វើការជ្រើសរើសម៉ូដែលដែលផលិតពីជាតិនីអូប្រែន។

អាវយឺតការពារកាំរស្មីយូវី ដែលអាចប្រើបានសម្រាប់កីឡាជាច្រើនប្រភេទ

អាវការពារកាំរស្មីយូវីរបស់យើងត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកជិះក្ដារលើទឹកដែលត្រូវការវាបំផុត។
ជម្រើសនៃការរចនារបស់យើងក៏ធ្វើឱ្យពួកវា អាច​ប្រើបានជាមួយនឹងកីឡាទឹកផ្សេងទៀត ដូចជា ហែលទឹក ជិះក្តារលើទឹកឆ័ត្រយោង ជិះក្ដារលើទឹកមានក្ដោង ជិះក្តារលើទឹកសណ្ដោងអូប័រ ជិះស្គីលើទឹក ការដើរលុយទឹក ឬ SUP (ការឈរអ៊ំក្ដារលើទឹក)។

សកម្មភាពត្រូវធ្វើ ពេលនៅក្រោមកាំរស្មីព្រះអាទិត្យ

ទោះបីអាវយឺតនេះផ្តល់ការការពារពីព្រះអាទិត្យក្ដី បាតុភូត ដូចជា ចំណាំង (ពីទឹក ខ្សាច់ ជាដើម) កំដៅ ពេលវេលាប្រចាំថ្ងៃ ជាដើម ក៏ត្រូវតែលើកយកមកពិចារណាផងដែរ។ការពាក់អាវយឺតនេះមិនមែនមានន័យថា អ្នកពាក់ត្រូវបោះបង់ចោលសកម្មភាពសមស្របនានានោះទេ៖ សូមពាក់វ៉ែនតា ពាក់មួក លាបក្រែមការពារកាំរស្មីព្រះអាទិត្យសមស្រប ផឹកទឹកជាប្រចាំ ជាដើម។

ការការពារពន្លឺព្រះអាទិត្យពេលកំពុងជិះក្តារបន្ទះ

https://www.olaian.fr/conseils/la-protection-solaire-en-surf-tp_3890

តើអ្វីជាផលិតផល OLAIAN?

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឺកនៃការិយាល័យរបស់យើងខ្ញុំ យើងបានឌីសាញខោហែលទឹក ហើយបន្ទាប់មក​ នៅថ្ងៃតែមួយយើងនឹងធ្វើតេស្តផលិតផលនោះនៅក្នុងទិដ្ឋភាពជាក់ស្តែង។ សូមស្វែងរកគ្រប់ផលិតផលរបស់យើងទាំងអស់លើគេហទំព័រយើងខ្ញុំ