Hide Filters
Filters 0
Sort by :
Filters 0
  • កាសត្រចោក ONEAR 100 ពណ៌ខ្មៅ សម្រាប់ការរត់កម្សាន្ដ
  • កាសត្រចោក ONEAR 100 ពណ៌ខ្មៅ សម្រាប់ការរត់កម្សាន្ដ
  • កាសត្រចោក ONEAR 100 ពណ៌ខ្មៅ សម្រាប់ការរត់កម្សាន្ដ
កាសត្រចោក ONEAR 100 ពណ៌ខ្មៅ សម្រាប់ការរត់កម្សាន្ដ
KALENJI

កាសត្រចោក ONEAR 100 ពណ៌ខ្មៅ សម្រាប់ការរត់កម្សាន្ដ

8485499
$12,00
ពន្ធត្រូវបានបូកបញ្ចូល
  • កាសត្រចោក ONEAR 100 ពណ៌ខ្មៅ សម្រាប់ការរត់កម្សាន្ដ
  • កាសត្រចោក ONEAR 100 ពណ៌ខ្មៅ សម្រាប់ការរត់កម្សាន្ដ
  • កាសត្រចោក ONEAR 100 ពណ៌ខ្មៅ សម្រាប់ការរត់កម្សាន្ដ
កាសត្រចោក ONEAR 100 ពណ៌ខ្មៅ សម្រាប់ការរត់កម្សាន្ដ
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ពួកយើងបានរចនា កាសត្រចៀកនេះ ដែលកាសនេះ មិនធ្វើចលនា នៅពេលលោកអ្នក​កំពុងរត់ ជាមួយនឹងតន្រ្ដី នោះឡើយ !

កាសត្រចៀកនេះ គឺសាមញ្ញញ និងមានផាសុខភាព គឺ​រក្សាលំនឹង នៅនឹងត្រចៀកលោកអ្នក ដូច្នេះ លោកអ្នក​អាច​រីករាយជាមួយតន្រ្ដី ខណៈពេលដែលលោកអ្នកកំពុង​រត់ ដោយគ្មានការព្រួយបារម្ភពី​កាសរបស់​លោកអ្នក។

Earphones: 60.0% Acrylonitrile Butadiene Styrene, 40.0% PCBA; Cap: 100.0% Silicone; Cable: 100.0% Thermoplastic Polyurethane

BENEFITS

ការរក្សាលំនឹង

ទ្រនាប់កាសដែលមានជាតិស៊ីលីកូន ជាមួយនឹង​ស្លាប​ និង​ឃ្នៀបនៅជាប់នឹងខ្សែកាស សម្រាប់គៀបនឹងសម្លៀក​បំពាក់របស់លោកអ្នក។

ធន់នឹងការបែកញើស

ត្រូវបានរចនា ដោយមានភាពធន់មាំនឹង​ញើស។

ការគ្រប់គ្រង

ការបញ្ជាពីចម្ងាយនិងម៉ៃក្រូហ្វូនសម្រាប់ផ្លាស់ប្តូរចម្រៀង និងការហៅទូរស័ព្ទរបស់អ្នក

ដែលមានទំងន់ស្រាល

ការរចនាស្រាល សម្រាប់បន្ថែមផាសុកភាពនិងកាន់តែសមនឹងត្រចៀក។ ទម្ងន់៖ ១៥ក្រាម

TECHNICAL INFORMATIONS

តើ យើងផលិត​កាសត្រចៀកប្រភេទកីឡា ខុសប្លែកពី​កាស​ត្រចៀកស្ដង់ដារផ្សេងទៀត ?

នៅពេលលោកអ្នករត់ នោះ​រាងកាយទាំងមូលរបស់​លោកអ្នក​ គឺធ្វើចលនា។កាសត្រចៀករបស់លោកអ្នក ត្រូវការ​លំនឹង​ឥតខ្ចោះ នៅ​ក្នុងត្រចៀកលោកអ្នក។ នៅពេលរត់ លោកអ្នកនឹងបែកញើស ដូច្នេះ កាសត្រចៀក​លោកអ្នក ត្រូវតែជាប្រភេទកាសដែលធន់មាំនឹង​ញើស។ ហើយលោកអ្នកត្រូវការ រក្សាកម្រិតសម្លេងល្អ ទោះមាន​ការបែក​ញើសខាងក្រៅ។ តម្រូវការដែលត្រូវបានណែនាំ ចំនួន ៣ សម្រាប់ការរចនា​របស់ពួកយើង សម្រាប់កាសត្រចៀក ONear 100 សម្រាប់កីឡា នេះ ។

កាសនេះ នឹងនៅនឹងមួយកន្លែង នៅពេលលោកអ្នក​កំពុង​រត់ !

ដើម្បីធ្វើឱ្យកាសត្រចៀក ONear 100 ដែលប្រើប្រាស់​ប្លូធូរ អាចរក្សាលំនឹងនៅត្រចៀកលោកអ្នក បានយ៉ាងឥតខ្ចោះ៖
- ទ្រនាប់ជាតិ​ស៊ីលីកូន ត្រូវបានរចនា ជាមួយនឹងស្លាប ដែល​សមល្មមទៅនឹងបត្រចៀក លោកអ្នក។ កាស់ពាក់ត្រចៀកនេះត្រូវបានផ្ដល់នូវតុល្យភាព ដោយមិនបង្កឱ្យមានភាពមិនស្រួលចិត្តឡើយ។
- យើងបានបន្ថែមឃ្នៀប ឱ្យកាសត្រចៀក ONear 100 earphones ដូច្នេះ លោកអ្នកអាច​ភ្ជាប់ខ្សែកាស ទៅអាវ​យឺត ឬអាវក្រៅរបស់លោកអ្នកបាន។

តុល្យភាពនៃសម្លេង ដោយសារតែបច្ចេកវិទ្យា "bass-reflex" ។

កាសត្រចៀក ONEAR 100 គឺសាកសមគ្រប់​តន្រ្ដីរបស់​លោកអ្នក ជាមួយនឹង​រន្ធតូចៗ នៃជំនាន់បច្ចេកវិទ្យា " Bass-Reflex" ដែលជារឿយៗត្រូវបានប្រើប្រាស់នៅក្នុង​ឧបករណ៍បំពងសម្លេង ដាក់នៅក្នុងសាល៖ បំពង់ផ្នែកខាងក្រោម នៃកាសត្រចៀកនេះ ត្រូវបាន​បង្កើត​រន្ធបញ្ចេញទៅខាងក្រៅ។ ប្រព័ន្ធនេះ ផ្ដល់នូវតុល្យភាពនៃសម្លេង ដោយ​មានសម្លេង​បាស់ធ្ងន់ៗ ​ដែលជារឿយៗ ដាក់នៅផ្នែកទី២នៃ កាស​ត្រចៀកប្រភេទនេះ។

មានសភាពទន់ នឹងត្រចៀក​របស់លោកអ្នក។

ពួកយើង បានជ្រើសរើស​ជាតិស៊ីលីកូន​ទន់ សម្រាប់​ជា​ទ្រនាប់របស់កាសត្រចៀកនេះ ដែលមានរូបរាងសម​នឹង​ត្រចៀក។ពួកយើងបានរចនាទ្រនាប់កាសនេះ ដែលធានាថាពួកវា​មិនរអិលចូលទៅក្នុងរន្ធត្រចៀកនោះទេ។ ជាលទ្ធផល អារម្មណ៍ពីសម្ភាធ នៃការរត់ នឹង​មិនមាន​នោះទេ។ ពួកយើងបានសិក្សាស្រាវជ្រាវ រូបរាងនៃត្រចៀក និង​​ធ្វើ​តេស្ដសាកល្បង​ ជាមួយនឹងអ្នកធ្វើតេស្ដរបស់ពួកយើង​ ដើម្បីជួយពួកយើង រចនាទ្រនាប់កាសនេះ ឡើង។

សម្រូបញើសបានល្អ សម្រាប់សម្លេងពីខាងក្រៅ។

មិនថាលោកអ្នក​កំពុងរត់នៅក្នុងទីក្រុង នៅក្នុងឧទ្យាន ឬ នៅជនបទនោះទេ វានឹងមិនមានភាពសប្បាយរីករាយ​នោះទេ​ប្រសិនបើលោកអ្នក​មិនមានទំនាក់ទំនង​ជាមួយ​ពិភពលោកនោះ។ យើងបានជ្រើសរើសរចនាបទ "បែបបើកចំហ" ។ នេះ គឺមានន័យថា ទ្រនាបត្រចៀកមិនរអិលចូលទៅក្នុង​រន្ធត្រចៀកលោក​អ្នកនោះទេ។ វានឹងមានផាសុខភាពបន្ថែមទៀត ហើយលោកអ្នក នៅតែអាច​ឮសម្លេងពីខាងក្រៅបាន។

ញើស លែងជាបញ្ហាតទៅទៀតហើយ !

នៅពេលអ្នករត់ក្នុងអាកាសធាតុក្ដៅ អ្នកនឹងបែបញើស។ កាសត្រចៀក ONear 100 សម្រាប់ការរត់កម្សាន្ដ មានភាពធន់មាំនឹងញើស។ សារធាតុក្រណាត់គ្របនៅលើ​រន្ធបញ្ចេញសម្លេងរបស់កាស ការពារកាសពីញើស។

ទ្រនាប់កាស ដែលមានជាតិស៊ីលីកូន ដាក់ជាប់នឹង​កាសត្រចៀកយ៉ាងប្រុងប្រយ័ត្ន។

ជាមួយនឹងខ្សែកាស​ចាស់ៗ លោកអ្នកភាគច្រើនបាន​រអ៊ូ​រទាំ អំពី​ទ្រនាបត្រចៀក ដែលតែងតែធ្លាក់ចុះ គ្រប់ពេល។ ពួកយើងបានរចនា ប្រព័ន្ធមួយនៅលើកាសនេះ ដូច្នេះ ការធ្លាក់របស់កាសលែងកើតមានទៀតហើយ។ ប្រសិនបើទ្រនាប់កាស នៅតែធ្លាក់ចេញពីត្រចៀក សូមទាក់ទងផ្នែកសេវាកម្ម ក្រោយពេលលក់ ដើម្បី​ទទួល​បានកាសថ្មីមួយគូផ្សេងទៀត។

ទ្រនាប់ស៊ីលីកូន ដែលអាចលាងសម្អាតបាន។

ក្រោយពេលការរត់ច្រើនដង ប្រសិនបើលោកអ្នក​មាន​អារម្មថាចង់​សម្អាតកាសរបស់លោកអ្នក លោកអ្នកអាច​ដោះ​ទ្រនាប់ស៊ីលីកូន ហើយលាងសម្អាតពួកវា បាន។ ដើម្បីសម្អាត​កាស សូមជូតសម្អាតជាមួយនឹង​ក្រណាត់។ សូមកុំដាក់កាសរបស់លោកអ្នកចូលទៅក្នុងទឹក ព្រោះ​ពួក​វា​មិនត្រូវបានផលិតសម្រាប់ការជ្រមុជទឹកនោះទេ។

អាចដាក់​ទូរស័ព្ទលោកអ្នក ឆ្ងាយពីលោកអ្នក​បាន !

កាស់ស្តាប់ត្រចៀកឥតខ្សែ ONear ១០០ មានបំពាក់ឧបករណ៍បញ្ជាពីចម្ងាយនិងម៉ៃក្រូហ្វូន ដូច្នេះអ្នកអាច៖
- ផ្អាកតន្ដ្រី (ដោយចុចប៊ូតុង)
- រលោងទៅតន្ដ្រីមួយទៀត (ដោយចុចប៊ូតុង២ដង)
- ទទួលទូរស័ព្ទl (ដោយចុចប៊ូតុង)
- មិនទទួលការហៅចូល (ដោយចុចប៊ូតុង២ដង)
- ដាក់នូវមុខងារង់ចាំពេលមានការហៅទូរស័ព្ទចូល (​​ដោយចុចប៊ូតុង២ដង)
- បើ Siri ឬ Google ដោយសម្លេង (ដោយចុចប៊ូតុង​ជាប់រយៈពេល ២វិនាទី)

តើតន្ដ្រីប្រភេទណា ដែលគួរស្ដាប់នៅពេលោកអ្នក​កំពុង​រត់ ?

ពួកយើងចង់ចែករំលែក​តន្ដ្រី ដែលធ្វើឱ្យ​ពួកយើង បន្ដ​ការស្ដាប់នៅអំឡុងពេលរត់។ ដូច្នេះ យើងបានបង្កើត​តារាងបទចម្រៀងនៅលើ កម្មវិធី Deezer និង Spotify ។ ស្វែងរក​ សម្រាប់ការចាក់តន្ដ្រី "ដោយឥតគិតថ្លៃ" នៅលើ​កម្មវិធីទូរស័ព្ទលោកអ្នក។ សូមដាក់បញ្ចូលបទចម្រៀងជាទីពេញចិត្ដ​របស់​លោកអ្នក ដោយសេរី !

គុណភាពអស្ចារ្យ ជាមួយតម្លៃសមរម្យ !

យើងយកចិត្ដទុកដាក់ចំពោះផលិតផលពួកយើង ​យ៉ាង​ខ្លាំង។ ពួកយើងបានបង្កើតផលិតផលគម្រូជាច្រើន ហើយជា​ទូទៅ​គឺបានបង្កើតប្រសិទ្ធភាពពួកវា ដោយ​ការធ្វើតេស្ដ​នៅក្នុងមន្ទីរពិសោធន៍ និង​ការរត់ដោយផ្ទាល់។ ការរចនារន្ធសម្លេង និងរូបរាងរបស់ទ្រនាប់ស៊ីលីកូន ​មាន​លក្ខណៈ ២ យ៉ាង នៃកាសត្រចៀក ONear 100 sport ​ដែល​ត្រូវបានបង្កើត​នូវគម្រូយ៉ាងល្អ និង​ត្រូវបានកែសម្រួល​ រហូតដល់ពួកយើង​អាចផ្ដល់ជូនលោកអ្នកនូវ ប្រភេទកាស​ដែល​មានគុណភាពខ្ពស់ និងតម្លៃសមរម្យ។

លក្ខណៈបច្ចេកទេស

អង្កត់ផ្ចិតបាស មានប្រវែង ១២,២ មីលីម៉ែត្រ
Iចរន្ដរត់តាមខ្សែ ៣២ អូម
អត្រាប្រែប្រួល 102 Db (+/- 3 Db at 1 Khz និង​កម្លាំងចូល 1 mW)
កម្រិតប្រេកង់ 20hz-20Khz
កម្លាំងចេញ 3 to 5mW
ប្រវែងខ្សែកាស៖ ១២០ សង់ទីម៉ែត្រ
ការភ្ជាប់រន្ធ Jack៖ ៣,៥ មីលីម៉ែត្រ

ការធានានិងសេវាក្រោយលក់

ផលិតផល DECATHLON នេះត្រូវបានធានារយៈពេល 2 ឆ្នាំ។ បើអ្នកមានចម្ងល់ សូមចូលទៅកាន់គេហទំព័រ support.geonaute.com ។ អ្នកនឹងទទួលបានដំបូន្មានពីរបៀបប្រើប្រាស់ផលិតផលរបស់អ្នកបានត្រឹមត្រូវ៖ ការណែនាំ សំណួរសួរញឹកញាប់ដោយអ្នកប្រើប្រាស់របស់យើង និងវីដេអូបង្ហាត់បង្រៀន។ដើម្បីផ្តល់ឱ្យអ្នកនូវជំនួយល្អបំផុតតាមដែលអាចធ្វើបាន ក្រុមការងារជំនួយនៅរង់ចាំឆ្លើយសំនួររបស់អ្នក 24 ម៉ោងក្នុងមួយថ្ងៃ។