Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
QUECHUA

ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150

8554571
$45,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
  • ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
ស្បែកជើងកវែងការពារទឹកសម្រាប់បុរសដើរថ្មើរជើង NH150
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតដែលជាអ្នកដើរភ្នំរបស់យើងបានបង្កើតស្បែកជើងការពារទឹកក.មធ្យម NH150 សម្រាប់ការដើរលើតំបន់ទំនាបក្នុងអាកាសធាតុភ្លៀង។

កំលាំងចិត្តរបស់យើង? ដើម្បីផ្តល់អោយលោកអ្នកនូវស្បែកជើងការពារទឹក និងផ្តល់ផាសុកភាពដែលធ្វើអោយស្បែកជើងស្អិតមិនរអិលលើផ្លូវដើរដែលក្រលុក។ មានតម្លៃសមរម្យ!

Outer sole of: 50.0% Synthetic Rubber, 50.0% Ethylene Vinyl Acetate; Upper of: 5.0% Elastane, 50.0% Polyamide, 30.0% Polyurethane, 15.0% Polyester; Lining and sock of: 30.0% Polyurethane, 70.0% Polyester

BENEFITS

ការពារការឆក់

បាតកណ្តាលធ្វើពីអេប៉ុង EVA ស្រាល កាត់បន្ថយអារម្មណ៍ថាបាតជើងប៉ះជាមួយនឹងក្រួសថ្ម

មិនជ្រាបទឹក

ស្រទាប់ខ្យល់ចេញចូល មិនជ្រាបទឹក ត្រូវបានធ្វើតេស្តក្នុងអំឡុងពេលឡើងភ្នំពេលភ្លៀងរយៈពេល 2 ម៉ោង។

ការទប់ទំងន់

សមាសធាតុផ្សំរបស់បាតស្បែកជើង & ម៉ូតរចនាធ្វើឱ្យស្បែកជើងស្អិតនៅពេលដើរលើផ្លូវដើរ។

ផាសុខភាពក្នុងការពាក់

បាតខាងក្នុងមានខ្យល់ចេញចូលកម្រាស់ 5 មម | កស្បែកជើង៖សំណាញ់រាង 3D ផ្តល់នូវផាសុកភាព

ការពារការប៉ះទង្គិច

ស្រទាប់ការពារថ្មអត់ថ្នេរ ជួយការពារជើងលោកអ្នកពីថ្ម។

ការទប់ទំងន់

ម៉ូតរចនាបាតស្បែកជើង និងក្រឡាកម្រាស់ 4 ងាយស្រួលយកភក់ចេញ។

ដែលមានទំងន់ស្រាល

ស្បែកជើងនីមួយៗមានទំងន់ត្រឹមតែ 385 ក្រ ទំហំ 43 | រវាង -23% និងម៉ូឌែលមុន

TECHNICAL INFORMATIONS

យើងបានកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផលនេះ

យើងបានកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ស្បែកជើងបាន 14.4% ដោយសារម៉ូតរចនាមានភាតរបរិស្ថាន៖
- សមាសធាតុផ្សំខាងក្រៅ៖ ប៉ូលីអេស្ទ័រកែច្នៃឡើងវិញចំនួន 40% និងគ្មានសារធាតុហ្វ្លអឺរ៉ៃ
- ក.ស្បែកជើង៖ ប៉ូលីអេស្ទ័រកែច្នៃឡើងវិញចំនួន 90% និងគ្មានសារធាតុហ្វ្លអឺរ៉ៃ
- ផ្ទៃខាងក្នុង៖ កែច្នៃឡើងវិញចំនួន 100% និងគ្មានសារធាតុហ្វ្លអឺរ៉ៃ
- បាតខាងក្នុង និងស្រទាប់ផ្ទៃខាងក្នុង៖ ការលាបពណ៌ទាំងមូលដោយប្រើប្រាស់ទឹកតិច (Dope Dye)
- បាតខាងក្រៅ៖ ជាមួយនឹងកៅស៊ូកង់កែច្នៃឡើងវិញចំនួន 30%

បាតធន់ទៅនឹងការដើរលើផ្លូវជនបទ

ម៉ូតរចនារបស់បាតស្បែកជើងគឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងទូលំទូលាយដែលធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍របស់យើង។ វាផ្សំឡើងដោយរូបមន្តកៅស៊ូពិសេសដែលផ្តល់នូវភាពស្អិត និងមិនរអិល។យើងតែងតែស្វែងរកដំណោះស្រាយល្អបំផុតដើម្បីទទួលបានការរីកចម្រើននៅលើផ្លូវផុង (ផ្លូវព្រៃ) និងផ្លូវថ្មដើរ (ផ្លូវឆ្នេរ)។
ប្រើប្រាស់លើផ្លូវអាចបង្ករអោយស្បែកជើងសឹករិចរិលមុនអាយុ និងបង្ករជាការរំខាន។ស្បែកជើងនេះ មិនសក្តិសមសម្រាប់ការដើរភ្នំទេ។

ត្រូវបានធ្វើតេស្តលើភាពជាប់បានយូរ និងភាពធន់ខ្លាំង

ការធ្វើតេស្តនៅមន្ទីរពិសោធន៍ផ្សេងទៀតក៏ត្រូវធ្វើឡើងផងដែរដើម្បីឯកភាពទៅលើគុណភាពសមាសធាតុខាងក្រោម៖ ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។យើងប្រើប្រាស់ការធ្វើតេស្តទាំងនេះ ដើម្បីពង្រឹងគុណភាពផលិតផល​របស់យើង​ និងការពារភាពមិនពេញលក្ខណៈនៃស្បែកជើងថ្មើរជើងរបស់យើង។

ស្បែកជើងការពារទឹកសម្រាប់ការដើរក្នុងភ្លៀងរយៈពេល 2 ម៉ោង

ស្បែកជើងការពារទឹក NH150 ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ដោយប្រើកម្រិតផ្នត់ចំនួន 2,000។ ដូច្នេះវាការពារទឹកសម្រាប់ការដើររយៈពេល 2 ម៉ោង។ ក្នុងអំឡុងពេលធ្វើតេស្តមិនជ្រាបទឹក យើងធ្វើតេស្តភាពមិនជ្រាបទឹក ៣កម្រិត ៖ - 2,000 ផ្នត់ សម្រាប់ការដើរភ្នំរយៈពេល 2 ម៉ោង
- 4,000 ផ្នត់ សម្រាប់ការដើរភ្នំរយៈពេល 4 ម៉ោង
- 8,000 ផ្នត់ សម្រាប់ការដើរភ្នំរយៈពេល 8 ម៉ោង
យើងសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ស្ព្រៃបាញ់ការពារជម្រាបទឹកច្រើនដងក្នុងមួយឆ្នាំ ដើម្បីដំណើរការមុខងារការពារទឹក និងកាត់បន្ថយស្នាមប្រឡាក់ឡើងវិញ។

តើយើងធ្វើតេស្តលើមុខងារការពារទឹករបស់ស្បែកជើងរបស់អ្នកដោយរបៀបណា?

ត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ ស្បែកជើងទាំងនេះមានស្រទាប់ធានាការមិនជ្រាបទឹក និងខ្យល់ចេញចូលល្អបំផុត។ដំបូង ស្បែកជើងត្រូវបានយកទៅដាក់ក្នុងទឹកនៅពេលដែលសម្ពាធខ្យល់ខាងក្នុងត្រូវបានបង្កើនដើម្បីពិនិត្យមើលថាមិនមានពពុះចេញពីផ្ទៃខាងក្រៅរបស់វា។បន្ទាប់មកទៀត ស្បែកជើងដាក់បំពាក់ដៃមេកានិចដែលធ្វើត្រាប់តាមការដើរ និងជ្រលក់ទឹកពាក់កណ្តាលដើម្បីធ្វើតេស្តថាផ្នែកខាងក្នុងនៅតែស្ងួតស្អាត។

ផលិតផលត្រូវបានធ្វើអោយប្រសើរឡើងដោយសារទទួលបាននូវមតិយោបល់ចូលរួមរបស់លោកអ្នក!

ដោយសារមតិយោបល់ត្រឡប់របស់លោកអ្នក ធ្វើឱ្យយើងពង្រឹងបាននូវការរចនា និងផលិតខោខ្លី NH150 របស់យើង។ សម្រាប់ម៉ូឌែលថ្មី យើងបានបន្ថែមនូវបាតកណ្តាលធ្វើពី EVA (អេទីលែន វីនីល អាសេតាត) ដើម្បីផ្តល់នូវផាសុកភាពកាន់តែខ្លាំងនៅពេលដើរដោយកាត់បន្ថយអារម្មណ៍ថាប៉ះក្រួសថ្ម។

របៀបជ្រើសរើសទំហំស្បែកជើងរបស់អ្នកយ៉ាងដូចម្តេច?

សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ សាកល្បងម៉ូដែលឬទំហំមួយចំនួន បើចាំបាច់។ សូមពិនិត្យទៅលើចំណុចផាសុកភាពចំនួនពីរ៖
- ទ្រនាប់កែងស្បែកជើង
- ផ្ទៃខាងមុខជើងនៅលើទីជម្រាល
មិនត្រូវមានចំណុចសំពាធនៅពេលពាក់។ ដើរដោយសេរីដើម្បីធ្វើតេស្តលើកម្រិតផាសុកភាព និងការគាំទ្ររបស់វា។ ចាប់ផ្តើមពាក់ស្បែកជើងបន្តិចម្តងៗនៅពេលឡើងភ្នំពីរបីដងដំបូង ដើម្បីឲ្យវាត្រូវទំហំជើង។

តើស្រោមជើងមួយណាដែលត្រូវនឹងស្បែកជើងការពារទឹកក.មធ្យម NH150 របស់ Quechua?

ស្បែកជើងនេះមានខ្យល់ចេញចូលតិចតួច ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការបញ្ចេញសំណើមទាំងអស់ដែលបង្កើតឡើងដោយញើសរបស់អ្នកមកខាងក្រៅបានទេ។ យើងសូមណែនាំឱ្យជ្រើសរើសស្រោមជើងដើរភ្នំក.មធ្យម 100 Mid៖ វាផ្សំពីកប្បាសដែលអាចស្រូបសំណើមបាន និងប្រើប្រភេទក្រណាត់កន្សែងពោះគោបញ្ច្រាសនៅបាតស្រោមជើង ដែល​ជួយក​ម្ចាត់​ញើស​ចេញពីជើងរបស់លោកអ្នក។ ហើ​យវាវែងល្អ ដែលអាចការពារកជើងលោកអ្នកពីស្បែកជើងបាន។
វាគឺជាការផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះ ដើម្បីfការបន្ថយការកើតពងបែក។

ហេតុអ្វីចាំបាច់ជ្រើសរើសប៉ូលីអេស្ទ័រកែច្នៃឡើងវិញ?

ដោយកែច្នៃដបប្លាស្ទិក ឬសំលៀកបំពាក់មួយទឹកឡើងវិញដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងបានជួយកាត់បន្ថយការប្រើប្រាស់ធនធានចេញពីប្រេង ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់វត្ថុធាតុនៅពេលកំពុងដើរភ្នំ។

ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រើប្រាស់ទឹកតិចជាមួយនឹងផលិតផលនេះ

ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន យើងប្រើប្រាស់ដំណើរការលាបពណ៌ទាំងមូល ដោយចាក់បញ្ចូលម្សៅពណ៌នៅពេលសសៃជេសត្រូវបានបង្កើតឡើង។