Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
FORCLAZ

ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ

8550247
$149,00
$129,00
-13%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
  • ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
ស្បែកជើងស្បែករលុងសម្រាប់បុរស - TREK100 ពណ៌ស្លែ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ស្បែកជើងការពារទឹកកវែង ដែលរចនាឡើងមានផលប៉ះពាល់បរិស្ថានតិចតួចជាមួយនឹងអ្នកចូលចិត្តឡើងភ្នំ គឺសម្រាប់ការដើរប្រកបដោយផាសុកភាពនៅលើផ្លូវដែលស្រួល។

តើលោកអ្នកកំពុងស្វែងរកស្បែកជើងរលុងដែលធ្វើពីស្បែកការពារទឹកសម្រាប់ដើរលើផ្លូវដែលមានក្រឡា និងរាងចោទ? ម៉ូតរចនាបត់បែនទៅតាមការឡើងភ្នំនឹងផ្តល់នូវផាសុកភាព ការគាំទ្រ និងការការពារ។

បាតស្បែកជើង: 40.0% Polyurethane

, 60.0% កៅស៊ូសំយោគ; ផ្នែកខាងលើនៃ: 40.0% Polyester, 60.0% ស្បែក គោជល់ ; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ធន់បានយូរ

ផ្នែកខាងលើធ្វើពីស្បែក និងកាងការពារថ្មនៅខាងមុខស្បែកជើងដែលធ្វើអោយស្បែកជើងរឹងមាំ និងជាប់បានយូរ

មិនជ្រាបទឹក

ស្រទាប់ការពារទឹកត្រូវបានធ្វើតេស្តដោយការដើរលើចំងាយ 15គម នៅក្នុងទឹកត្រឹមពាក់កណ្តាលស្បែកជើង

ដែលស្របតាមរាងកាយ

ទ្រង់ទ្រាយធំនៅលើឆ្អឹងប្រអប់ជើងដែលផ្តល់នូវផាសុកភាពកាន់តែខ្លាំងសម្រាប់ជើងធំ។

ការទប់ទំងន់

បាតកៅស៊ូ Crosscontact® 100% ដែលធ្វើអោយស្បែកជើងស្អិត និងរអិល

សាកសម

កវែអ មានបំពាក់ជាមួយនឹងទំពក់ខ្ពស់ចំនួន 2 និងទំពក់ទប់ផ្តល់សុវត្ថិភាពចំនួន 1

ចលនានៃការដើរ

បាតបត់បែនបានជួយអោយការដើរកាន់តែប្រសើរឡើង ល្អបំផុតសម្រាប់ផ្លូវស្រួល។

ទម្ងន់

៦២៥ ក្រ មួយចំហៀង ទំហំ៨។

ការពារការឆក់

កែងលើបាតស្បែកជើងធ្វើពីវត្ថុធាតុទ្រនាប់ការពារជាប់បានយូរ (PU)

TECHNICAL INFORMATIONS

បាតខាងក្រៅស្អិតមិនរអិល

បាតស្បែកជើងស្អិតមានសញ្ញាសម្គាល់ CROSS CONTACT®។
ដើម្បីទទួលបានលិខិតបញ្ជាក់ ស្បែកជើងត្រូវតែឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃកម្រិតស្អិតរបស់វានៅលើប្រភេទផ្ទៃដីផ្សេងៗ (រលោង គ្រើម ស្ងួត សើម)។ ដើម្បីអោយការធ្វើតេស្តទាំងនេះយកជាការបាន យើងបានវាយតម្លៃលើគុណភាពបាតស្បែកជើងនៅលើទីតាំងផ្ទាល់ និងនៅលើភ្នំ ដោយប្រើប្រាស់អ្នកធ្វើតេស្តដែលជាតំណាងអ្នកប្រើប្រាស់លើចំងាយ 500 គម

ហេតុផ្តល់ជូននូវម៉ូឌែលដូចគ្នាដែលមានទំហំជើងខាងមុខខុសគ្នា?

ក្រោយពីការសិក្សារយៈពេលវែងលើចំណង់ចំណូលចិត្តរបស់អ្នកឡើងភ្នំពាក់ព័ន្ធនឹងទ្រង់ទ្រាយរបស់ស្បែកជើង យើងបានសំរេចចិត្តរចនាម៉ូតស្បែកជើងជា 2 ទំរង់ផ្សេងៗគ្នា៖"ប្រផេះក្លាសិក" ចំនួនមួយ និង"ប្រភេទរលុង" ចំនួនមួយ។
មនុស្សម្នាក់ៗអាចជ្រើសរើសពីទំហំក្នុងស្បែកជើងដែលពួកគេត្រូវការ និងកាត់បន្ថយហានិភ័យនៃកំដៅ និងពងជើងដែលបង្ករឡើងដោយស្បែកជើងដែលតឹងពេក។

តើស្បែកជើងនេះការពារទឹកកម្រិតណា?

ស្បែកជើងនេះត្រូវបានឯកភាពអោយប្រើប្រាស់ដោយធ្វើតេស្តលើការការពារទឹកនៅកម្រិត 30,000 ផ្នត់ដែលធ្វើឡើងដដែលៗច្រើនដង ពោលគឺ ការដើរចំងាយ 15 គម - 6 ម៉ោង នៅក្នុងទឹកត្រឹមពាក់កណ្តាលស្បែកជើង ដែលសព្វថ្ងៃនេះធានានូវកម្រិតការពារដែលល្អបំផុតរបស់ស្បែកជើង។

--> ការវាយតម្លៃរបស់យើងបានបង្ហាញនូវកម្រិត 3/5 ដែលអាចការពារទឹករយៈពេល 6ម៉ោងនៅពេលដើរឡើងភ្នំក្នុងភ្លៀង។

ព័ត៌មានលំអិតពីការធ្វើតេស្តដែលធ្វើឡើងដើម្បីវាយតម្លៃការការពារទឹករបស់ស្បែកជើងរបស់គឺមានដូចខាងក្រោម ទៅតាមផ្នែកនៃលក្ខណៈរបស់ស្បែកជើង។

ធ្វើអោយការការពារទឹកបានយូរ

ការការពារទឹករបស់ស្បែកជើងគឺតែងតែត្រូវបានប៉ះពាល់ដោយសារទឹកហូរចូលតាមកស្បែកជើង។ដើម្បីរក្សាជើងរបស់អ្នកអោយនៅស្ងួតបានយូរ លោកអ្នកគួរតែប្រើប្រាស់ស្រោមពាក់ជើងធម្មតា និងស្រោមពាក់ជើងតូចដែលការពារទឹកដែលនឹងការពារមិនត្រឹមតែទឹកមិនអោយចូលតាមកស្បែកជើងនោះទេ តែក៏ការពារគ្រួស ខ្សាច់ ជាដើម។ លោកអ្នកគួរតែប្រើប្រាស់ស្ព្រៃការពារទឹកអោយបានច្រើនដងក្នុងមួយឆ្នាំ។វាធ្វើអោយមុខងារការពារទឹកដំណើរការឡើងវិញ និងការពារមិនអោយប្រឡាក់។

ដំបូន្មានអំពីការថែទាំ

1/ ប្រើប្រាស់ច្រាស និង/ឬ អេប៉ុងដើម្បីសំអាតស្បែកជើង និងជូតស្នាមប្រឡាក់ ឬស្នាមភក់ចេញ។
2/ បន្ទាប់មក ដាក់ហាលខ្យល់ឆ្ងាយពីប្រភពកំដៅ។
3/ បញ្ចប់ដោយប្រើប្រាស់ស្ព្រៃការពារទឹកដើម្បីរក្សាមុខងារការពារទឹករបស់ស្បែកជើងផ្នែកខាងលើ និងធ្វើអោយស្បែកជើងប្រើបានយូរ។
តំណភ្ជាប់សម្រាប់ប្រដាប់បាញ់

https://www.decathlon.fr/p/applicateur-re-activateur-de-deperlance-pour-chaussures/_/R-p-307629?mc=8551

តើលោកអ្នកគួរជ្រើសរើសទំហំមួយណា?

តើលោកអ្នកគួរជ្រើសរើសទំហំមួយណា?
សម្រាប់ការឡើងភ្នំ សូមសាកល្បងស្បែកជើងដែលធំជាងជើងរបស់ចំនួនមួយលេខដើម្បីធានាថាវាផ្តល់នូវផាសុកភាពអតិបរមា នៅពេលលោកអ្នកចុះចំណោត និងការពារចុងជើងមិនអោយបុកជាមួយនឹងប្រអប់ចុងស្បែកជើង។ វិធីសាស្ត្រ៖ កាត់ក្រចកជើងអោយខ្លី ហើយមុននឹងចុះចំណោត ត្រូវពិនិត្យមើលខ្សែចងដើម្បីការពារកុំអោយជើងរអិលចុះមកក្នុងស្បែកជើង។

ភាពមិនជ្រាបទឹកមាន ៥ កំរិត។

នៅក្នុងការធ្វើតេស្តមិនជ្រាបទឹករបស់យើង យើងធ្វើតេស្តមិនជ្រាបទឹកចំនួន ៥កំរិត៖
2,000 ផ្នត់ (ការដើរលើចំងាយប្រហែល 4 គម រយៈពេល 30 នាទី)
10,000 ផ្នត់ (ការដើរលើចំងាយប្រហែល 10 គម រយៈពេល 3 ម៉ោង)
30,000 (ការដើរលើចំងាយប្រហែល 15 គម រយៈពេល 6 ម៉ោង)
50,000 ផ្នត់ (ការដើរលើចំងាយប្រហែល 20 គម រយៈពេល 8 ម៉ោង)
100,000 ផ្នត់ (ការដើរលើចំងាយប្រហែល >20 គម រយៈពេល 24 ម៉ោង)

ការធ្វើតេស្តមិនជ្រាបទឹក

ស្បែកជើងរបស់យើងត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ស្របទៅតាមការធ្វើតេស្តជាបន្តបន្ទាប់ចំនួនពីរ
តេស្តទី 1 / យើងធ្វើតេស្តលើប្រសិទ្ធិភាពរបស់ស្រទាប់តែពេលដែលវារងសំពាធ និងដាក់ក្នុងទឹក យើងពិនិត្យទៅលើពេលដែលគ្មានទឹកនៅលើផ្ទៃដី ដូចពេលដែលលោកអ្នកធ្វើតេស្តលោ "ពោះវៀនដែលធ្លាយ" អញ្ចឹងដែរ។
តេស្តទី 2 / ដោយសារតែដៃមេកានិចដែលធ្វើចលនាដូចការដើរជាក់ស្តែង ស្បែកជើងដែលផ្គុំឡើងត្រូវបានជ្រលក់ក្នុងទឹកត្រឹមពាក់កណ្តាល ហើយវាបានឆ្លងកាត់ការពិសោធន៍រាប់ពាន់ផ្នត់ដើម្បីពិនិត្យមើលថាផ្នែកខាងក្នុងរបស់ស្បែកជើងនៅតែស្ងួត ហើយដូច្នេះវាការការពារទឹក។

វិធីសាស្ត្រក្នុងការទិញ / តើលោកអ្នកលសាកល្បងស្បែកជើងរបស់អ្នកដែរឬទេ?

តើត្រូវជ្រើសរើសស្បែកជើងរបស់អ្នកដោយរបៀបណា៖
1. សាកល្បងស្បែកជើងទាំងពីរ ក្រោកឈរឡើង ដោយពាក់ស្រោមជើងសម្រាបឡើងភ្នំ។
2. បន្តឹងខ្សែស្បែកជើងអោយបានត្រឹមត្រូវ
3. ពិនិត្យមើលលើចំណុចផាសុកភាពចំនួនពីរដូចខាងក្រោម៖ បាតកែងជើង (កែងជើងគួរតែលើឡើង បើចាំបាច់) និងជើងផ្នែកខាងមុខនៅពេលដើរចុះចំណោត។4. ក្រោកឈរឡើងដោយពាក់ស្បែកជើង។
5. សាកល្បងម៉ូដែលឬទំហំមួយចំនួន បើចាំបាច់។
6. ពាកស្បែកជើងរបស់អ្នកបានរយៈពេលកាន់តែយូរដើម្បីអោយវារលុងស្រួលពាក់។

រចនាបទអំណោយផលចំពោះបរិស្ថាន

ស្បែកជើងទាំងនេះត្រូវបានបង្កើតឡើងដែលបង្ករផលប៉ះពាល់បរិស្ថានតិចតួចបំផុតជាមួយនឹងអ្នកចូលចិត្តឡើងភ្នំ ដោយម្នាក់ៗនាំមកជាមួយពួកគេនូវជំនាញពិសេសរៀងៗខ្លួន។ ជាឧទាហរណ៍ អ្នករចនាម៉ូតរបស់យើងម្នាក់ក្នុងចំណោមអ្នករចនាម៉ូតទាំងអស់គឺអ្នកសិក្សានិងព្យាបាល់ជំងឺគ្រេចដៃជើងដែលជួយយើងក្នុងការបំពេញតម្រូវការជើងមនុស្សដើម្បីធានាថាជើងមានសុវត្ថិភាព និងទទួលបានផាសុកភាពនៅពេលឡើងភ្នំ។

ការផលិត

ស្បែកជើងស្បែក TREK 100 ត្រូវបានផលិតឡើងនៅក្នុងសហភាពអឺរ៉ុប រ៉ូម៉ានី នៅក្នុងរោងចក្រដែលមានជំនាញលើការផលិតស្បែកជើងឡើងភ្នំ។
រោងចក្រនេះប្រើប្រាស់កៅស្អិតដោយពឹងលើទឹកដោយគ្មានសារធាតុរលាយគីមី។
វត្ថុធាតុភាគច្រើនមានប្រភពមកពីសហភាពអឺរ៉ុប។

អ្នកផលិត៖ https://grisport.it/company/?lang=en

ចំណេះដឹងអំពីរាងកាយរបស់អ្នកហាត់កីឡា

មន្ទីរពិសោធន៍កីឡារបស់ Decathlon បានចូលរួមចំណែកដល់បច្ចេកវិជ្ជា និងម៉ូតរចនារបស់ផលិតផល Decathlon ដោយបង្កើនចំណេះដឹងរាងកាយរបស់មនុស្សនៅក្នុងបរិស្ថាន។
អ្នកស្រាវជ្រាវរបស់យើងបានស្វែងយល់បន្ថែមនូវការដំណើរការ និងតម្រូវការរបស់រាងកាយអ្នកហាត់កីឡានៅពេលដែលពួកគេកំពុងហាត់កីឡា។
ដោយសារតែចំណេះដឹងអំពីវិទ្យាសាស្ត្រកីឡា ផាសុកភាពដោយកំដៅ សណ្ឋានវិទ្យា និងផ្នត់គំនិត អ្នកជំនាញរបស់យើងបានចូលរួមចំណែកទៅលើសុវត្ថិភាព និងសុខមាលភាពរបស់អ្នកហាត់កីឡារបស់យើង។

មន្ទីរពិសោធន៍កីឡា៖ https://www.youtube.com/watch?v=XpfMJNQSthY

ការធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍៖

តេស្តនៅមន្ទីរពិសោធន៍ត្រូវបានធ្វើឡើងដើម្បីធ្វើតេស្តសាកល្បងនៅបំណែកខាងក្រោម៖
- ភ្ជាប់រន្ធស្បែកជើង ជាមួយនឹងទំពក់់
- ការផ្គុំបាតស្បែកជើងដោយប្រើកៅ
- ការសិក្សាពីជាតិគីមី
- ការធន់ទៅនឹង UV
- ភាពសឹករិចរិលនៃបាត និងសមាសធាតុខាងលើ។
- ឆាប់ចាស់។

ពេញចិត្ត ឬបើមិនចឹងទេអាចទាមទារលុយវិញបាន

ប្រើសិនបើលោកអ្នកត្រូវការផលិតផលថ្មី ឬប្រសិនបើវាមិនបំពេញតម្រូវការផ្នែកកីឡារបស់អ្នក លោកអ្នកអាចផ្លាស់ប្តូរបានក្នុងរយៈពេល 365 ថ្ងៃ ឬទាមទារប្រាក់ត្រលប់វិញនៅគ្រប់ហាង Decathlon ទាំងអស់។