តើឧបករណ៍ឈរធាក់ MS 120 តូចនេះផ្តល់ផលប្រយោជន៍អ្វីខ្លះ?
ធ្វើអោយរាងស្លីមស្អាតនៅផ្ទះដោយហាត់ផ្សំគ្នារវាងកំលាំង និងចង្វាក់បេះដូង។ ឧបករណ៍ឈ្នាន់ MS120 ប្រើប្រាស់សាច់ដុំក្បាលពោះ និងសាច់ដុំរាងកាយផ្នែកខាងក្រោម (គូទ ភ្លៅ កំភួនជើង ជាដើមល) ដើម្បីទទួលបានការហាត់ពេញមួយរាងកាយ។ អ្នករចនារបស់យើងបានបង្កើតឧបករណ៍ឈ្នាន់នេះឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់។ របារដៃទាញអាចលៃតម្រូវតាមកម្ពស់របស់អ្នក ដើម្បីទទួលបានឥរិយាបថឈរ
តើត្រូវប្រើប្រាស់ម៉ាស៊ីនឈរធាក់តូចនេះដោយរបៀបណា
ឧបករណ៍ឈរធាក់ MS 120 លោកអ្នកអាចប្រើប្រាស់ប្រព័ន្ធសាច់ដុំ និងចង្វាក់បេះដូងក្នុងពេលតែមួយ។ លោកអ្នកកាន់តែហាត់ប្រាណ ការដកដង្ហើម និងការគ្រប់គ្រងចលនារាងកាយកាន់តែប្រសើរឡើង។ ចាប់ផ្តើមហាត់ប្រាណជាមួយនឹងការកំដៅសាច់ដុំរយៈពេល 3 ទៅ 5នាទី។ បន្ទាប់មកទៀត ត្រូវចំនាយពេល 20 ទៅ 30 នាទីដើម្បីហាត់សាច់ដុំ។បន្ទាប់ពីនេះ បន្ថយការហាត់បន្តិចម្តងៗ ហើងធ្វើពន្លារាងកាយអោយត្រង់ដើម្បីបង្កើនភាពបត់បែនរបស់សាច់ដុំ និងការពារកុំអោយមានរបួស។
ហ្វឹកហាត់បន្ថែមដោយបន្ថែមការលំបាក...
ប្រសិនបើលោកអ្នកចង់អោយតួខ្លួន និងក្បាលពោះទទួលបានការហ្វឹកហាត់ លោកអ្នកត្រូចកាច់ត្រកៀកពេលធាក់ម្តងៗ។ នេះទាមទារអោយមានការប្រឹងប្រែងបន្ថែម ប៉ុន្តែវានឹងអាចអោយលោកអ្នកហាត់គ្រប់ជ្រុងជ្រោយ។
ប្រើប្រាស់កុងទ័រ និងមុខងារតាមដានទាំង 4!
លោកអ្នកអាចតាមដានពីភាពរីកចំរើននៃការហាត់របស់លោកអ្នកដោយមើលចំនួនដងដែលអ្នកបានហាត់ ល្បឿនកំណត់ រយៈពេលចាប់ផ្តើម និងចំនួនកាល់ឡូរីដែលបានដុតចាប់តាំងពីចាប់ផ្តើមហាត់។ បន្ទាប់មកលោកអ្នកអាចវិភាគទៅលើសូចនាករទាំងនេះដើម្បីពិនិត្យមើលថាលោកអ្នករីកចំរើនកម្រិតណាពីមួយវគ្គ ទៅមួយវគ្គទៀត!
ប្តូរទីតាំង និងរក្សាទុកឧបរណ៍ឈរធាក់តូច MS120
វាតូច និងអាចបត់បានដែលអាចអោយលោកអ្នកប្តូរទីតាំងវាពីបន្ទប់មួយទៅបន្ទប់មួយទៀត។ នៅពេលហាត់ចប់ លោកអ្នកអាចទុកវាចោលស្ទើរគ្រប់ទីកន្លែង។
មានលំនឹងល្អនៅលើកម្រាលអិដ្ឋដើម្បីសុវត្ថិភាព
ឧបករណ៍ឈរធាក់ MS120 មានបំពាក់ជាមួយនូវជើង និងឈ្នាន់ដែលមិនរអិល និងមានផ្ទៃស្អិតដើម្បីធានានូវភាពមានលំនឹងជាអតិប្បរមារបស់វានៅពេលប្រើប្រាស់ផ្ទាល់។
ទំហំ
ទំហំ៖35.5 x 29.8 x 48 សម។
ទម្ងន់៖9.7 គក
សេវាកម្មក្រោយពេលលក់
ត្រូវប្រាកដថាពិនិត្យមើលនូវសេវាកម្មក្រោយពេលលក់នៅលើវេបសាយរបស់យើងប្រសិនបើអ្នកត្រូវការជំនួយ៖
- តំលើង សារ៉េតម្រូវផលិតផលរបសអ្នក
- ដោះស្រាយបញ្ហាបច្ចេកទេស
- ទាញយកសៀវភៅណែនាំសម្រាប់ម៉ាស៊ីនរត់របស់អ្នក