ហេតុអ្វីពាក់ឧបករណ៍ជំនួយកជើងនេះ?
ការពាក់ឧបករណ៍ជំនួយកជើងប្រភេទនេះ ត្រូវបានណែនាំឱ្យប្រើប្រាស់ប្រសិនបើអ្នកមានបញ្ហានៅផ្នែកសរសៃពួរកជើង ឬមានការព្រួយបារម្ភ។ ឧបករណ៍ជំនួយប្រភេទនេះ អាចឱ្យអ្នកត្រឡប់មកលេងកីឡារបស់អ្នកឡើងវិញ (កីឡាបាល់បោះ បាល់ទាត់ គប់បាល់ ថេននីស វាយសី រត់ រត់លើជម្រាល កាយឧបសម្ព័ន្ធ យូដូជាដើម) ក្រោយមានអាការៈគ្រិចស្តួចស្តើង ឬកម្រិតល្មម។ ងាយស្រួលពាក់ដោយសារតែផ្នែកខាងមុខរបស់វា ផ្តល់ភាពងាយស្រួលក្នុងការបិទបើក ដោយសារតែប្រព័ន្ធ WIRELOCK។លោកអ្នកនឹងចំណេញពេលវេលារបស់អ្នកនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់និងរឹតបន្តឹងណែនល្អនៅក្នុងតារាងបាល់!
តើអ្វីគឺជាការគ្រេច?
កជើងគ្រេចកើតមាននៅពេលអ្នកសន្ធឺងឬហែកសរសៃ។ វាកើតឡើងជាចម្បងនៅពេលមនុស្សបាត់បង់លំនឹងរបស់ពួកគេនៅលើទីលានរអិល ទោះបីក្នុងកំឡុងពេលធ្វើចលនាដោយឯកឯង ឬអំឡុងពេលលេងក្ដី។ យើងកត់សម្គាល់ថាកជើងគ្រេចគឺជារបួសកីឡាធម្មតាបំផុត ហើយវាកើតឡើងយ៉ាងហោចណាស់ 6000 ដងក្នុងមួយថ្ងៃ!
ការជ្រើសរើសទំហំឧបករណ៍ទម្រកជើងរបស់អ្នក។
វាស់ទំហំកជើងរបស់អ្នកឱ្យដល់ 5 សម ពីលើសន្លាក់កជើង។ត្រូវគោរពទៅតាមខ្នាតដូចខាងក្រោមៈ
ទំហំលេខ 1/2៖ 20 - 23,5 សម
ទំហំលេខ 3/4៖23.5 - 26.5 cm
ប្រសិនបើអ្នកមានទំហំ 23.5cmសូមជ្រើសយកទំហំ 1/2
តើអ្នកដឹងទេ ផលិតផលនេះ ផលិតនៅប្រទេសបារាំង?
ឧបករណ៍ទ្រទ្រង់កជើង ត្រូវបានឌីសាញ និងផលិតនៅប្រទេសបារាំង ក្រោមកិច្ចសហការជាមួយនឹងក្រុមវេជ្ជបណ្ឌិតជុំវិញពិភពលោក រួមបញ្ចូលទាំងតម្រូវការបច្ចេកទេសផ្នែកសុខាភិបាល តម្រូវការសម្រាប់ទ្រទ្រង់អ្នកប្រើប្រាស់ (ស្រួលប្រើ ផ្តល់ផាសុកភាព និងជក់ញើសបានល្អ)។
ហេតុអ្វីការពារកជើងរបស់អ្នក?
នៅពេលត្រឡប់ចូលលេងកីឡាវិញ បន្ទាប់ពីការគ្រេចហើយ វាជារឿងសំខាន់ដែលត្រូវធ្វើលំហាត់កាយសម្បទា ដើម្បីឱ្យកជើងរបស់អ្នកប្រមួលមកវិញនូវសមត្ថភាពរាងកាយបានច្រើនតាមតែអាចធ្វើទៅបាន។ នៅពេលអ្នកគ្រេច ហានិភ័យនៃកើតម្ដងទៀតគឺកាន់តែធំ ហេតុដូច្នេះអ្នកត្រូវការពារកជើងរបស់អ្នក។
តើអ្នកដឹងទេថាផលិតផល TARMAK ទាំងអស់ត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្ដែង?
ក្រុមការងាររចនានៅពីក្រោយផលិតផល TARMAK មានមូលដ្ឋាននៅភាគខាងជើងប្រទេសបារាំង។ ក្រុមនេះតែងតែស្វះស្វែងរកការកែលម្អលើផលិតផលរបស់ខ្លួនដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេង។ ម៉ូដែលទាំងអស់របស់យើងត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្តែងជាច្រើនសប្តាហ៍ដោយកីឡាករជំនាញ ហើយត្រូវបានធ្វើបន្ទាន់សម័យដោយផ្អែកលើមតិតបរបស់លោកអ្នក។
ឧបករណ៍ការពារដែលត្រូវពាក់និងរបៀបនៃការហ្វឹកហាត់៖សូមស្វែងរកគន្លឹះកីឡាបាល់បោះរបស់យើង!
Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះក្នុងការហ្វឹកហាត់របស់យើង ការបំពាក់ដោយខ្លួនឯង និងការរៀបចំខ្លួន៖
https://conseilsport.decathlon.fr/conseils/basketball-al_332