ហេតុអ្វីប្រើ កប្បាសសរីរាង្គ?
សរីរាង្គកប្បាសត្រូវបានដាំដុះដោយគ្មានការប្រើប្រាស់សារធាតុគីមី។វិធីសាស្រ្តធ្វើកសិកម្មសរីរាង្គត្រូវបានបង្កើតឡើងជាពិសេសដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។ជួយអភិរក្សជីវៈចម្រុះ ជីជាតិដីនិងកាត់បន្ថយហានិភ័យនៃតារាងទឹកក្រោមដីដែលបំពុល។
ដំណើរការនៃការរចនាផលិតផលរបស់ពួកយើងខ្ញុំ
ពីអ្នកទើបចាប់ផ្តើមហាត់ទៅអ្នកបង្ហាត់បង្រៀន គ្រប់សមាជិកទាំងអស់នៃក្រុមការងាររបស់យើងមាននូវចំណាប់អារម្មណ៍ដូចគ្នា។
ទោះជាយើងហាត់យូហ្កាបែបជែនថល ឬមួយការហាត់យ៉ាងសកម្ម ពួកយើងតែងតែស្វះស្វែងរកនូវតុល្យភាពរវាងការហាត់ទំាងពីរ។ដោយសារយើងមានបណ្ដាញឯកអគ្គរដ្ឋទូតអ្នកជំនាញយូហ្កា យើងបានរចនាផលិតផលរួមគ្នាដើម្បីបំពេញតាមតម្រូវការ និងចិត្ត របស់អ្នក។យើងខ្ញុំ សូមប្តេជ្ញាចិត្តក្នុងការប្រែក្លាយការហាត់យូហ្ការបស់អ្នក ប្រកបដោយភាពវិជ្ជមាន និងបទពិសោធន៍ចូលរួមការពារបរិស្ថាន។
ការវាយតម្លៃមួយ ដើម្បីប្រៀបធៀបផលប៉ះពាល់បរិស្ថាននៃផលិតផល
ផលប៉ះពាល់បរិស្ថានរបស់ផលិតផលមួយត្រូវបានគណនាសម្រាប់វដ្តជីវិតទាំងមូលដោយប្រើសូចនាករផ្សេងៗជាច្រើន។
ប្រព័ន្ធចាត់ចំណាត់ថ្នាក់ "ABCDE" ត្រូវបានបង្កើតឡើងដើម្បីជួយអោយអ្នកមើលឃើញកាន់តែលឿននូវផលិតផលមួយណាដែលមានតួនាទីសម្រាប់បរិស្ថានល្អបំផុត។ប្រើប្រាស់វាដើម្បីប្រៀបធៀបផលិតផលស្រដៀងគ្នាពីរ (អាវយឺត ខោ កាតាបស្ពាយខ្នង)។
Decathlon ផ្សព្វផ្សាយគោលនយោបាយដាក់ពិន្ទុបរិស្ថានដែលមើលឃើញនឹងភ្នែកផ្ទាល់នេះ។គេហទំព័រ: sustainability.decathlon.com
មើលការបកស្រាយក្នុងវីដេអូ:https://youtu.be/8t63KkRwn_8
តើអ្វីទៅជាការហាត់យូហ្កាកំឡុងពេលមានផ្ទៃពោះ?
ការហាត់យូហ្កាពេលមានផ្ទៃពោះ គឺជាលំហាត់ប្រាណរាងកាយ និងតិចនិចក្នុងការដកដង្ហើម ដើម្បីជួយដល់ស្ត្រីមានផ្ទៃពោះទាំងមុនពេល កំឡុងពេល និងក្រោយពេលនៃការសម្រាលកូន។ គ្រូបង្ហាត់ នឹងបង្ហាញអ្នកហាត់យូហ្កាមានផ្ទៃពោះទាំងអស់ទម្រ ផ្សេងៗជាច្រើនដើម្បីជួយសម្រួលហ្វឹកហាត់ប្រកបដោយផាសុកភាព និងជម្រុញដល់ភាពរឹងមាំ ព្រមទាំងភាពបត់បែនរបស់ពួកគេដើម្បីត្រៀមលក្ខណៈក្នុងការសម្រាលកូន។
អត្ថប្រយោជន៍នៃការហាត់យូហ្កាកំឡុងពេលនៃការមានផ្ទៃពោះ៖
វាផ្តោតទៅលើរឿងជាច្រើន ការបង្កើនកម្លាំងសាច់ដុំ ភាពបត់បែន សម្រាប់ការសម្រាលកូន។ ជំនួយដល់ការគេងស្កប់ស្កល់។ កាត់បន្ថយភាពឈឺចាប់នៅផ្នែកខ្នង។កាត់បន្ថយស្ត្រេស និងភាពតក់ក្រហល់។ បង្កើនការផ្តោត ជារួម ការហាត់យូហ្កាកំឡុងពេលនៃការមានផ្ទៃពោះ គឺជាគំនិតដ៏ល្អបំផុត!