ហេតុអ្វីបានពាក់ស្បែកជើងហាត់ប្រាណ?
ការសិក្សាត្រូវបានធ្វើឡើងនៅមន្ទីរពិសោធន៍កីឡារបស់យើងបានបង្ហាញថាការហាត់ប្រាណ និងកីឡាផ្សេងទៀតរួមបញ្ចូលនូវចលនាគ្រប់ប្រភេទទាំងអស់។ ចលនាបត់ជើង ការលោតបន្តគ្នា ស្ក្វត ឡាំង -ល- ស្បែកជើងរបស់យើងត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ការហាត់ប្រាណរបស់អ្នក ដោយមិនប្រឈមនិងការមានរបួសផ្សេងៗ. ការពាក់ស្បែកជើងដ៏ត្រឹមត្រូវកំឡុងពេលនៃការហាត់ហ្វីតណេស កាត់បន្ថយអត្រានៃការបង្ករបួសបានរហូតដល់ 20% បើប្រៀបធៀបជាមួយនឹងអ្នកដែលពាក់ស្បែកជើងរត់។
កម្រិតទេរចុះ៖ កំពស់ខុសគ្នារវាងជើងខាងមុន និងខាងក្រោយ។
ស្បែកហាត់ប្រាណរបស់យើងទាំងអស់មានកម្រិតទេរចុះ ៤ មម។ អារម្មណ៍ដែលលោកអ្នកទទួលបានពីស្បែកហាត់ប្រាណរបស់យើងទាំងអស់គឺស្រដៀងទៅនឹងជើងរបស់អ្នកឈរបែបធម្មជាតិ (ជើងទទេរ = មិនមានភាពចុះទេ)។
បត់បែនបានច្រើនទិសដៅ
វាមានភាពបត់បែនច្រើនទិស ដែលអាចបត់បែនស្បែកជើងរបស់អ្នកបានល្អ និងបង្កើនការទ្រទ្រង់ទិសដៅបានយ៉ាងល្អកំឡុងពេលនៃការធ្វើបំលាស់ទី។អក្សរ H គឺសម្រាប់ការបត់បែន និងអក្សរX សម្រាប់ភាពរមួល។ការសិក្សាបានបង្ហាញថាយើងត្រូវការរបត់ និងភាពយារសម្រាប់ការហាត់ប្រាណ ១.៧ ដងច្រើនជាងការរត់។
ផ្តល់ការគាំទ្រដល់ចុងជើង
ហេតុអ្វីបានជាវាសំខាន់? ជាទម្របាតជើងបានយ៉ាងល្អ - ចាំបាច់សម្រាប់ការហាត់ប្រាណ - ជួយអោយអ្នករក្សាតុល្យភាពនៅពេលដែលអ្នកផ្លាស់ប្តូរទិសដៅ។