ហេតុអ្វីបានជាអ្នកហាត់កីឡា AQUAFITNESS ឬ AQUAAEROBICS?
នៅពេលដែលចូលដល់ក្នុងទឹក រាងកាយរបស់អ្នកនឹងកាន់តែស្រាល ហើយរាល់ការធ្វើចលនានានា នឹងផ្តល់ភាពងាយស្រួលជាងមុន បើទោះបីជាទឹកបង្កើតឱ្យមានភាពធន់ជាងខ្យល់ និងធ្វើឱ្យសាច់ដុំធ្វើចលនាបានខ្លាំងជាងមុន។សាច់ដុំរបស់អ្នក នឹងចាប់ផ្តើមធ្វើលំហាត់ប្រាណបានខ្លាំងជាងមុនដោយមិនដឹងខ្លួន។កីឡាកាយសម្ព័ន្ធក្នុងទឹក បានបន្ថែមអត្ថប្រយោជន៍មួយបន្ថែមទៀត គឺសកម្មភាពដែលមានផលប៉ះពាល់តិចតួច។
ដូច្នេះហើយ តើអ្នកនៅរងចាំអីទៀត?វាគឺល្អសម្រាប់ដងខ្លួន បេះដូង សុខភាព និងផ្លូវអារម្មណ៍របស់អ្នក!