ហេតុអ្វីចាំបាច់ទិញកង់ហាត់ប្រាណ?
ផ្តល់នូវការហាត់ប្រាណពេញលេញដែល៖
- ទទួលបានរាងស្អាតបន្តិចម្តងៗ
- ហ្វឹកហាត់ចង្វាក់បេះដូង ដូច្នេះបង្កើនភាពធន់របស់អ្នក
- ធ្វើអោយរាងកាយផ្នែកខាងក្រោមរបស់អ្នករឹងមាំ
អង្ការសុខភាពពិភពលោកបានណែនាំអោយហាត់ប្រាណដែលទាមទារភាពធន់ក្នុងកម្រិតអាំងតង់ស៊ីតែមធ្យមយ៉ាងហោចណាស់អោយបាន 2.5 ម៉ោង ក្នុងមួយសប្តាហ៍ដើម្បីបង្កើនភាពធន់នៃចង្វាក់បេះដូង សាច់ដុំ និងឆ្អឹង និងសុខភាពជាទូទៅ។
មុខងារនៃកង់វិល និងឈ្នាន់ធាក់រលូន
ដុំវិលកាន់តែធ្ងន់ ការធាក់កាន់តែរអិល និងផ្តល់ភាពរីករាយ!
ក្តាកុងទ័រ ដូចជាគ្រូបង្ហាត់របស់អ្នកចឹងដែរ
កុងសូលរបស់កង់ហាត់ប្រាណ Essential បង្ហាញមុខងារ 4:ពេលវេលា ចម្ងាយ ល្បឿន និងកាឡូរីដែលបានដុតមុខងារទាំងអស់នេះអាចជួយអោយអ្នកសម្រេចគោលដៅ និងតាមដាននូវកម្រិតហាត់ប្រាណរបស់អ្នក។កុងសូលនេះដំណើរការជាមួយថ្ម ដែលអាចឱ្យអ្នកធ្វើការគ្រប់ទីកន្លែងបានយ៉ាងងាយស្រួល
វិធីសាស្ត្រសារ៉េកង់របស់អ្នក
សារ៉េតម្រូវកំពស់កន្លែងអង្គុយគឺមានសារសំខាន់ដើម្បីធានាថាអ្នករក្សានូវឥរិយាបថល្អនៅពេលកំពុងធាក់ឈរជិតកង់ ហើយសារ៉េតម្រូវកន្លែងអង្គុយទៅតាមកំពស់ត្រគាករបស់អ្នក។
វិធីសាស្ត្រសារ៉េលំនឹងកង់ធាក់របស់អ្នក។
ដើម្បីផាសុកភាពខ្លាំង យើងសូមណែនាំអោយដាក់ទ្រនាប់ក្រមាលអិដ្ឋដែលរចនាឡើងយ៉ាងពិសេសខាងក្រោមកង់របស់អ្នក (ទ្រនាប់កម្រាលអិដ្ឋ DF 920)។ ទ្រនាប់អេប៉ុងនេះនឹងជួយ៖ ប្រើប្រាស់ភាពលំនឹងនៃផលិតផលនៅពេលដាក់ប្រើប្រាស់ កាត់បន្ថយរំញ័រ និងសំលេង និងការពារកំរាលឥដ្ឋរបស់លោកអ្នក។
កង់ហាត់ប្រាណ Domyos មានប្រដាប់ទប់លំនឹងចំនួនពីរនៅជើងក្រោមខាងក្រោយដើម្បីធានានូវលំនឹងល្អឥតខ្ចោះក្នុងអំឡុងពេលហាត់ប្រាណមិនថាកម្រាលប្រភេទណាក៏ដោយ។
ទំងន់ និងទំហំ
ទំហំ ផលិតផល៖ L.87 x W.48 x H.121 cm
ទំងន់ផលិតផល៖ 20 kg
Dim. ប្រអប់៖ L.73 x W.25 x H.55 cm
ទំងន់សរុប៖ 24kg
ការថែទាំ និងជួសជុល
2 ឆ្នាំលើគ្រឿងបន្លាស់ និងកំលាំងពលកម្ម
5 ឆ្នាំលើគ្រឿងបន្លាស់ដែក
លោកអ្នកអាចស្វែងយល់ពីវិធីសាស្ត្ររបស់យើងទាំងអស់សម្រាប់ថែរក្សា និងជួសជុលផលិតផលរបស់លោកអ្នកក្រោមការធានាផ្តល់សេវារបស់យើងនៅបាតខាងក្រោមនៃផលិតផល។