Hide Filters
Filters 0
Sort by :
Filters 0
  • អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ
  • អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ
  • អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ
  • អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ
អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ
DOMYOS

អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ

8758578
$14,00
ពន្ធត្រូវបានបូកបញ្ចូល
  • អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ
  • អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ
  • អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ
  • អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ
អាវទ្រនាប់កីឡា FBRA 140 - ពណ៌បៃតងខ្ចីទាន់សម័យ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាវទ្រនាប់កីឡាស្ត្រីនេះគឺល្អឥតខ្ចោះសម្រាប់រាល់សកម្មភាពកាយសម្បទាដែលមានផលប៉ះពាល់ទាបដូចជាការកម្ដៅសាច់ដុំ ការហ្វឹកហាត់កម្លាំង កាយសម្ព័ន្ធ ឬពីឡាត។

យើង​បាន​រចនា​អាវទ្រនាប់​នេះ​ដោយ​មាន​ខ្សែ​តូច​ចង្អៀត និង​ល្អិតល្អន់​លម្អិត​សម្រាប់​រចនាប័ទ្ម​នារី។វាផ្តល់នូវការគាំទ្រកម្រិតទាបសម្រាប់សកម្មភាពកាយសម្បទាស្រាល។

Main fabric: 16.0% Elastane, 84.0% Polyester; Yoke: 24.0% Elastane, 76.0% Polyester; Secondary lining: 24.0% Elastane, 76.0% Polyester; Lining cup: 100.0% Polyester

BENEFITS

ជំនួយដើមទ្រូង

ស្រាល៖ កាត់បន្ថយនូវចលនាដើមទ្រូងបាន 13,5% ក្នុងអំឡុងពេលហាត់ដែលមានការប៉ះទង្គិចមធ្យម។

ការផ្ទេរសំណើម

សាច់ក្រណាត់ដែលស្ងួតបានលឿន និងមានខ្យល់ចេញចូលដើម្បីរក្សារាងកាយរបស់អ្នកឱ្យនៅស្ងួត។

អាចកែតំរូវបាន

ខ្សែដែលអាចសារ៉េឱ្យរឹបបាន។

យឺត

សារជាតិ elastane របស់ក្រណាត់ផ្តល់នូវភាពងាយស្រួលក្នុងអំឡុងពេលចលនា។.

បង្កើតរូបរាង

អាវទ្រនាប់កីឡានេះមានទ្រនាប់ដើម្បីបង្កើនដើមទ្រូងរបស់អ្នក។

TECHNICAL INFORMATIONS

អាវទ្រនាប់ជាមួយបន្ទះហ្វូម

អាវទ្រនាប់កីឡាប្រភេទនេះ មានអេប៉ុងពីរដែលអាចដោះចេញបាន។

ការ​រចនា​ផ្នែក​ខាងក្រោយ​សម្រាប់​រូបរាង​ទាន់សម័យ

យើងបានរចនាអាវទ្រនាប់នេះជាមួយនឹងខ្សែតូចចង្អៀតនៅខាងក្រោយសម្រាប់រចនាប័ទ្មទំនើប។

អាវទ្រនាប់កីឡាដែលរចនាឡើងសម្រាប់សកម្មភាពដែលមានផលប៉ះពាល់ទាប

អាវទ្រនាប់ហាត់ប្រាណជំនួយកម្រិតស្រាល 140 គឺល្អសម្រាប់ធ្វើសកម្មភាពកាយសម្បទាដែលមានផលប៉ះពាល់ទាប ដូចជាការកម្ដៅសាច់ដុំ ឬការហ្វឹកហាត់កម្លាំង។

សម្ភារកីឡាដែលចាំបាច់ត្រូវមាន សម្រាប់ការហ្វឹកហាត់។

ខណៈដែលលោកអ្នកកំពុងធ្វើលំហាត់ប្រាណ ដើមទ្រូងរបស់អ្នកត្រូវការទ្រទ្រង់យ៉ាងខ្លាំងដោយស្បែក ដែលវាផ្តល់នូវភាពតប់ប្រមល់ក្នុងជីវភាពរស់នៅរាល់ថ្ងៃ។ ដើមទ្រូងរបស់អ្នករងនូវចលនា និងយោលចុះឡើងដែលអាចបង្កើតកំលាំងរហូតដល់៥ដងនៃទំងន់ជាក់ស្តែងរបស់វា។ អាវទ្រនាប់កីឡាប្រភេទនេះ ផ្តល់នូវការទ្រទ្រង់ និងផាសុភាពសម្រាប់ការធ្វើលំហាត់ប្រាណរបស់អ្នក។ វាការពារទ្រូងរបស់អ្នកពីផលប៉ះពាល់ ការឈឺចាប់ ជាដើម។

ការទទួលបានការទ្រទ្រង់ដ៏ត្រឹមត្រូវមួយ៖មិនខ្សោយពេក ឬមិនខ្លាំងពេក

ចលនានៃសកម្មភាពកីឡាទាញស្បែកនិងសរសៃនៃដើមទ្រូង។បើគ្មានទម្រជំនួយគ្រប់គ្រាន់ទេ អ្នកអាចជួបប្រទះការឈឺចាប់ ឬការយារធ្លាក់មុនអាយុ។ប៉ុន្តែ​ការ​ទ្រជំនួយ​ច្រើន​ពេក​ក៏​អាច​បង្ក​គ្រោះថ្នាក់​ក្នុងពេកយូរដែរ: វាត្រូវតែត្រូវទៅតាមទំហំដើមទ្រូងរបស់អ្នកនិងឥទ្ធិពលនៃការបញ្ចេញកម្លាំងរបស់អ្នក។គោលបំណងរបស់វាគឺដើម្បីការពារដើមទ្រូងរបស់អ្នកដោយមិនផ្លាស់ប្តូរចលនាសុដន់ធម្មជាតិ។

កម្រិតនៃការទ្រទ្រង់បីផ្សេងគ្នាសម្រាប់កីឡារបស់អ្នក

យើងខ្ញុំឌីសាញអាវទ្រនាប់កីឡាប្រភេទនេះជាមួយនឹងកម្រិតនៃការទ្រទ្រង់ផ្សេងៗគ្នា អាស្រ័យទៅលើប្រភេទកីឡារបស់អ្នក។ ការទ្រទ្រង់តិចតួច ជាមួយនឹងការធ្វើចលនាដើមទ្រូងដូចជា ការហាត់ផាយលេត ការហ្វឹកហាត់បណ្តឹងសាច់ជាដើម។ ការទ្រទ្រង់កម្រិតមធ្យម សម្រាប់សកម្មភាពកីឡាកម្រិតមធ្យមដោយមិនពាក់ព័ន្ធនឹងការលោត (ការរាំហ្វីតណេស ឬការហ្វឹកហាត់ចង្វាក់បេះដូងជាដើម)។ ការទ្រទ្រង់កម្រិតខ្ពស់ សម្រាប់សកម្មភាពកីឡា ដែលពាក់ព័ន្ធនឹងការធ្វើចលនាខ្លាំងៗ ដូចជាការបោះជំហ៊ាន ការរត់នៅលើម៉ាស៊ីន និងការលេងត្រាំប៉ូលីន។

ជ្រើសទំហំត្រឹមត្រូវ

ប្រសិនបើអាវទ្រនាប់កីឡាសមស្របនឹងអ្នក នោះអ្នកនឹងមានជំនឿទុកចិត្តដែលនឹងផ្តល់ការទ្រទ្រង់ដើមទ្រូង និងផាសុកភាពជូនលោកអ្នក។ ដើម្បីជ្រើសរើសទំហំដ៏ត្រឹមត្រូវ សូមយកខ្សែវាស់ រួចវាស់ទំហំដើមទ្រង់របស់អ្នក (ដោយមិនប្រើអាវទ្រនាប់) មើលកញ្ចក់* កាន់ម៉ែត្រវាស់ពីផ្នែកខាងលើខ្នងរបស់អ្នកចុះមកខាងក្រោមសន្ទះស្មារបស់អ្នក។
* ដាក់ម៉ែត្រវាស់កាត់ផ្នែកទាំងមូលនៃដើមទ្រូងរបស់អ្នក។ ធ្វើការវាស់ដោយមិនទាញវាតឹង។
មើលទៅតាមតារាងដែលត្រូវគ្នាដើម្បីស្វែងរកទំហំរបស់អ្នក។

តើអាវទ្រនាប់ DOMYOS ត្រូវបានរចនាឡើងដោយរបៀបណា?

ម៉ូដែលរបស់យើងទាំងអស់ត្រូវបានពិនិត្យឯកាភាពនៅក្នុងមន្ទីរពិសោធន៍របស់យើងដោយប្រើប្រាស់ការធ្វើតេស្តគាំទ្រដើម្បីទ្រូងរបស់យើង (វាស់ការកាត់បន្ថយនូវចលនានៃដើមទ្រូងនៅពេលហាត់កីឡា)។
បន្ទាប់មកផលិតផលនេះត្រូវបានវាយតម្លៃលើមាត្រដ្ឋានពី 1 ដល់ 5:1 សម្រាប់ទម្រស្រាល, 3 សម្រាប់ទម្រមធ្យមនិង 5 សម្រាប់ទម្រខ្ពស់។* អាវទ្រនាប់កីឡា Domyos Fitness ធានាកាត់បន្ថយការបង្កើនល្បឿននៃចលនាសុដន់យ៉ាងហោចណាស់ 10% (កម្រិត 1) និងរហូតដល់ 50% (កម្រិត 5) បើប្រៀបធៀបទៅនឹងអាវទ្រនាប់ធម្មតា។

តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?

ជាការពិតណាស់! សាច់ក្រណាត់ទាំងអស់ត្រូវបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយជោគជ័យដើម្បីធានានូវផាសុកភាព និងសុវត្ថិភាព។ យើងបានធ្វើតេស្តវាទៅលើភាពហើរពណ៌ ធន់នឹងការបោកគក់ញឹកញាប់ ជក់ញើសបានល្អ និងច្រើនជាងនេះទៀត។ យើងហៅតេស្តនេះថា «ការធ្វើតេស្តបែបទារុណកម្ម»។ តើនៅមានអ្វីទៀត?អ្នកលេងកីឡាជាច្រើនបានធ្វើតេស្តផលិតផលនេះ។ យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។

DOMYOS ក៏ប្តេជ្ញាក្នុងការការពារបរិស្ថានផងដែរ!

យើងខ្ញុំឌីសាញផលិតផលនេះឡើង ផលិតពីសមាសធាតុប៉ូលីអេស្ទែរដែលអាចច្នៃឡើងវិញបាន 70%។ តើវាមានន័យយ៉ាងដូចម្តេច? ផលិតផលនេះ ត្រូវបានឌីសាញដោយផ្តល់ផលប៉ះពាល់ដល់បរិស្ថានតិចបំផុត ជាមួយមុខងារបច្ចេកទេសរបស់វា។ តើវាត្រូវបានធ្វើឡើងដោយរបៀបណា? ការប្រើប្រាស់សារធាតុ polyester ដែលកែច្នៃឡើងវិញមានន័យថាជាការស្ដារ និងផ្លាស់ប្តូរផលិតផលដែលត្រូវបោះចោល ដូចជាសំណល់ពីការផលិត ឬដបប្លាស្ទិក ជំនួសឱ្យការប្រើប្រាស់ធនធានប្រេងថ្មី។ហើយវាគ្រាន់តែជាមួយជំហ៊ានមែនទេ?