ការឌីសាញ និងការធ្វើតេស្តសម្រាប់ការប្រើប្រាស់
ផលិតផលត្រូវបានឌីសាញ និងធ្វើតេស្តដោយក្រុមការងារនៅទីក្រុង Hendaye ក្នុងកិច្ចសហការជាមួយនឹងក្រុមការងារធ្វើតេស្តផ្នែកខាងក្រៅ។
អ្វីទៅជា OLAIAN?
ផលិតផលម៉ាក Tribord បានប្រែឈ្មោះទៅជា OLAIAN ដែលជាស្លាកសញ្ញាថ្មីរបស់ DECATHLON ដែលជំនាញក្នុងការផលិតសម្ភារៈកីឡាជិះក្តារបន្ទះ ជិះក្តារបន្ទះផ្តេកខ្លួនជាដើម។ ជារឿយៗ ផលិតផលកីឡាជិះក្តារបន្ទះតែងមានការផ្លាស់ប្តូរជាប្រចាំ។ដូច្នេះហើយ បានជាផលិតផលរបស់យើង មានការបង្ហាញឡូហ្គូផលិតផលខុសៗគ្នា ក្នុងការបង្ហាញរូបភាពផលិតផលនីមួយៗ។
មូលហេតុអ្វីបានជាត្រូវជ្រើសយក OLAIAN?
ឈ្មោះនៃផលិតផល "Basque" គឺត្រូវបានបង្កើតឡើងស្រដៀងនឹងមជ្ឈមណ្ឌលពិសោធន៍របស់យើងនៅឆ្នេរ Basque នាទីក្រុង Hendaye។វាជាការបង្រួមបញ្ចូលគ្នារវាងពាក្យ OLA (ដែលពាក្យពេញ OLATU មានន័យថារលក) ហើយនឹងពាក្យ IAN ដែលជាបុព្វស័ព្ទមួយមានន័យថា ខាងក្នុង។
បេសកកម្មរបស់ពួកយើង
នៅឯ OLAIAN រាល់ចលនាទឹករលក យើងបានឃើញនូវសក្តានុពលភាពនៃការលេង ហើយយើងចង់អោយអ្នករាល់គ្នាអាចបង្កើតនូវភាពរីកចម្រើនកំឡុងពេលការលេងកម្សាន្តអារម្មណ៍ មិនថាស្ថិតក្នុងកាលៈទេសៈឬបរិយាកាសបែបណាក៏ដោយ។