Hide Filters
Filters 0
Sort by :
Filters 0
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន

NABAIJI

8545676
$18,00
ពន្ធត្រូវបានបូកបញ្ចូល
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
  • ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
ពោងផ្អោបដៃ និងចង្កេះ សម្រាប់ការហែលទឹក សម្រាប់កូនក្មេងរូបព្រីន យូនីខន
ចំនួន

ស្តុកតាមហាង

ក្រុមឌីសាញយើងខ្ញុំ បង្កើតពោងផ្អោបដៃប្រភេទនេះឡើង សម្រាប់កុមារដែលមានអាយុចន្លោះពី 2 ដល់ 6ឆ្នាំ សម្រាប់ពួកគេស្វែងយល់អំពីការលេងហែលទឹក

ផលិតផលមួយ អាចធ្វើបានបីយ៉ាង!TISWIM ជួយឱ្យកូនៗលោកអ្នកដែលមានទម្ងន់ចន្លោះពី 15 ដល់ 30គីឡូក្រាម ទទួលបានជំហ៊ាននៃការលេងផ្សេងៗ គិតពីទិសដៅផ្តេក និងបញ្ឈរ។ ប្រើប្រាស់តែនៅពេលដែលមានមនុស្សពេញវ័យមើលខុសត្រូវប៉ុន្នោះ

BENEFITS

អណ្តែត

រីករាយជាមួយនឹងភាពអណ្តែតដែលអនុលោមតាមស្តង់ដា EN13138-1

ភាពបត់បែនបាន

វិធីសាស្ត្របីយ៉ាងក្នុងការផ្តល់នូវផាសុកភាពដល់ក្មេងៗនៅក្នុងទឹក។

អាចកែតំរូវបាន

គ្រាន់តែសារេក្រវ៉ាត់ដែលមានប្រព័ន្ធសុវត្ថិភាពបីបែប ហើយនិងក្បាលក្រវ៉ាត់

Instructions


TECHNICAL INFORMATIONS

ការរៀនហែលទឹកជួយជំរុញនូវការអភិវឌ្ឍផ្លូវចិត្តរបស់កូនក្មេង។

Nabaiji ផ្តល់ជូននូវបទពិសោធន៍ក្នុងការរៀនហែលទឹកបីផ្សេងៗគ្នា៖បទពិសោធន៍បីខុសៗគ្នា៖ការស្វែងយល់ពីទឹក ការស្វែងយល់ពីការហែលទឹក និងការស្វែងយល់ពីទិដ្ឋភាពក្រោមទឹក។ ផលិតផលល្អសមស្របដែលផ្តល់ជូនជាមួយនឹងបទពិសោធន៍នីមួយៗ។

ពោងពាក់ដៃដែលអាចបូមខ្យល់បានគឺជាផ្នែកមួយនៃបទពិសោធន៍ "ស្វែងយល់បន្ថែមពីការហែលទឹក"។
លក្ខណៈនៃការសម្របរបស់វា ផ្តល់ភាពងាយស្រួលក្នុងការទ្រទ្រង់ក្មេងៗសម្រាប់សកម្មភាពក្នុងការស្វែងយល់អំពីទឹករបស់ពួកគេ ជាមួយនឹងកម្រិតនៃភាពអណ្តែតដែលកាត់បន្ថយអាស្រ័យទៅលើភាពរីកចម្រើន និងជម្រុញក្មេងៗឱ្យស្វែងយល់ពីទីតាំងក្នុងទឹកផ្សេងៗគ្នា។

ហេតុអ្វីបានចាំបាច់ត្រូវប្រើពោងផ្អោបដែលអាចសារេបាន?

Nabaiji បានឌីសាញនូវ Tiswim ដើម្បីផ្តល់នូវផាសុកភាព និងជំនឿទុកចិត្តរបស់ក្មេងៗ ដោយសារថាវាជារឿងពិបាកបំផុតសម្រាប់ក្មេងក្នុងការរកពោងជំនួយ។ ដោយសារតែម៉ូឌុលរបស់វា ទើបពោងនេះអាចសម្របនឹងដៃក្មេង អនុញ្ញាតិអោយពួកគេស្វែងយល់ពីការសប្បាយក្នុងទឹក ធ្វើបំលាស់ទី និងរៀនពីជំហ៊ានដំបូងនៃការហែលទឹកប្រកបដោយសុវត្ថិភាពខ្ពស់។

តើវិធីសាស្ត្រក្នុងការប្រើប្រាស់ Tiswimទាំងបីយ៉ាងមានអ្វីខ្លះ?

ជំហានទី១ ពោង TISWIM ត្រូវបានប្រើប្រាស់ជាមួយនឹងសមាសធាតុផ្សំជាច្រើន (ពោងផ្អោបដៃ និងពោងផ្អោបចង្កេះនៅផ្នែកខាងមុខ) ។ជំហានទី២ ប្រើប្រាស់ពោងផ្អោបដៃ ដើម្បីចាប់ផ្តើមផ្លាស់ទីទៅក្នុងទឹក នៅក្នុងទិសដៅ បញ្ឈរ។
ជំហានទី៣ ប្រើប្រាស់ពោងផ្អោបចង្កេះ ដែលមានទីតាំងឋិតនៅផ្នែកខាងក្រោយ ដើម្បីអាចឱ្យកូនៗលោកអ្នករីករាយទីតាំង និងការធ្វើចលនាហែលទឹករបស់ពួកគេ។

តើវ៉ាល់ប្រភេទនេះ ដំណើរការរបៀបណាសម្រាប់ពោងផ្អោបនឹងដៃ និងចង្កេះ?

ពោងពាក់ដៃរបស់យើងមានវ៉ាល់បូមខ្យល់ PVC មួយ។
ដើម្បីបូមខ្យល់ផលិតផលនេះអោយបានត្រឹមត្រូវ ចុចបាតវ៉ាល់ដើម្បីបើកវា។
វ៉ាល់បិទដោយបច្ចេកទេសប្រើរយៈពេលត្រឹមតែពីរវិនាទី។ ដូច្នេះ ជាធម្មតាត្រូវបញ្ចេញខ្យល់បន្តិចក្រោយពេលបូមរួច។ នេះហើយជាមូលហេតុដែលលោកអ្នកត្រូវបិទគម្របអោយបានលឿន។

របៀបចៀសវាងការរលាកស្បែក ដោយសារតែការកកិត ជាមួយនឹងពោងសុវត្ថិភាព

ស្បែករបស់ក្មេងតូចងាយរងផលប៉ះពាល់។វាអាស្រ័យទៅលើកម្រិតនៃសកម្មភាពរបស់កូនអ្នក និងកំឡុងពេលនៃការហ្វឹកហាត់ក្នុងទឹក ពោងបណ្តែតទឹកអាចធ្វើអោយមានការរលាកស្បែកបាន។ ដើម្បីទប់ស្កាត់ភាពមិនស្រណុកនេះ យើងសូមណែនាំអោយពាក់អាវនៅខាងក្រោមពោងផ្អោបម៉ាក Tiswim។

តើខ្ញុំត្រូវដាក់ខ្សែក្រវ៉ាត់នៅផ្នែកខាងមុខនៅកន្លែងណា?

ពោងផ្អោបគួរដាក់នៅផ្នែកខាងលើនៃដងខ្លួន។ ត្រូវប្រុងប្រយ័ត្ន! មិនត្រឹមដាក់ពោងក្រវ៉ាត់នៅលើដើមទ្រូងរបស់កូនអ្នកទេ វាអាចនឹងធ្វើអោយខ្ពស់ជ្រុល ហើយពិបាកក្នុងការទប់លំនឹង។ ដាក់វានៅផ្នែកខាងក្រោម ដូចនេះហើយផ្នែកបណ្តែតនឹងប៉ះទៅនឹងផ្នែកខាងក្រោមនៃដើមទ្រូង។

តើខ្ញុំត្រូវធ្វើការបំប៉ោងផ្នែកផ្សេងៗរបស់ Tiswimក្នុងកម្រិតណា?

ជំហ៊ាននៃការរៀនខុសៗគ្នា ក៏ចាំបាច់ត្រូវការការបំប៉ោងខុសៗគ្នាផងដែរ។
ជាទូទៅ ពោងផ្អោបដៃត្រូវបានបំប៉ោងអោយបានខ្លាំងបំផុត។ តែ អ្នកអាចធ្វើការបំប៉ោងផ្នែកទី២ ដោយផ្ទាល់នៅលើដៃរបស់ក្មេងៗ។ ការសប់បំប៉ោងផ្នែកខាងមុខនៃខ្សែក្រវ៉ាត់ អាចធ្វើការផ្លាស់ប្តូរទំហំទៅតាមទំហំរបស់ក្មេង។ ខ្សែក្រវ៉ាត់ផ្នែកខាងក្រោយ អាចនឹងត្រូវបានបំប៉ោងធម្មតា ដោយមិនចាំបាច់បំប៉ោងខ្លាំងជ្រុល មុននឹងដាក់ក្នុងទីតាំង។

តើខ្ញុំអាចធ្វើការផ្លាស់ប្តូរកម្រិតខ្យល់នៅផ្នែកខាងមុខរបស់កូនខ្ញុំដោយរបៀបណា?

ដោយសារតែទំហំមនុស្សគឺខុសៗគ្នា យើងអាចធ្វើការបំប៉ោងពោងផ្អោបទៅតាមទំហំដងខ្លួនរបស់កូនៗយើងរៀងៗខ្លួន។ ដំបូង សូមធ្វើការបណ្តឹងខ្សែក្រវ៉ាត់ដោយផ្ទាល់ទៅលើក្មេងដោយមិនចាំបាច់បំប៉ោងនៅផ្នែកខាងមុខឡើយ ដូច្នេះហើយវាអាចរត់ទៅតាមទំហំរបស់ក្មេងបានយ៉ាងល្អ។បន្ទាប់មកបំប៉ោងផ្នែកខាងមុខខណៈដែលកូនៗរបស់អ្នកកំពុងពាក់ខ្សែក្រវ៉ាត់។

ហេតុអ្វីផ្នែកក្បាលពោះលោតមកចង្ការរបស់កូនខ្ញុំនៅពេលប្រើប្រាស់ផលិតផលទាំងមូល?

ក្នុងករណីជាច្រើនដែល ផ្នែកខាងមុខត្រូវបានបំប៉ោងជ្រុល ឬក៏ការដាក់ខ្សែក្រវ៉ាត់ខុសទីតាំង។
ដើម្បីធានាថាខ្សែក្រវ៉ាត់ស្ថិតនៅលើទីតាំងត្រឹមត្រូវនៅលើក្បាលពោះផ្នែកខាងលើរបស់កូនអ្នក។ សារ៉េបូមខ្យល់ និងបន្តឹងផ្នែកក្បាលពោះស្របទៅតាមទំហំរាងកាយកូនរបស់អ្នកដើម្បីធានាថាផលិតផលនឹងមិនឡើងខ្ពស់ពេកនៅពេលដែលរបស់អ្នកនៅក្នុងទឹក។
ប្រសិនបើផលិតផលឡើងខ្ពស់ពេក វាអាចបណ្តាលអោយមានការកកិតលើចង្ការ ដែលអាចអោយរលាកស្បែកកូនរបស់អ្នក។

មូលហេតុអ្វីបានជាកូនរបស់ខ្ញុំត្រូវមានវានៅផ្នែកខាងក្រោយខ្នង?

ប្រសិនបើក្មេងផ្អៀងត្រឡប់ទៅក្រោយ ព្រោះមាឌនៅផ្នែកខាងមុខគឺមិនត្រូវនឹងទំហំរបស់កូនលោកអ្នកឡើយ។
វាជារឿងចាំបាច់បំផុតដែលត្រូវចងចាំថា ការដែលអាចលេងពោងផ្អោបដៃនេះបាន ចលនាដៃជើង និងសាច់ដុំរបស់កូនអ្នកត្រូវតែទទូលបានការអភិវឌ្ឍន៍គ្រប់គ្រាន់ដូច្នេះហើយពួកគេអាចរក្សាលំនឹង និងបង្ហើបក្បាលឡើងលើបាន។ ប្រសិនបើកូនរបស់អ្នកផ្អៀងខ្លួនទៅក្រោយ មិនត្រូវបង្អង់យូរក្នុងការផ្លាស់ប្តូរភាពប៉ោងនៅផ្នែកខាងមុខទៅតាមទំហំរបស់ពួកគេ ដូច្នេះហើយពួកគេអាចរក្សាលំនឹងឡើងវិញបាន។

តើកូនរបស់ខ្ញុំអាចផ្ងារខ្លួនដែរឬទេ?

ទេ! ប្រសិនបើពោងផ្អោបសមស្របនឹងដងខ្លួន ក្មេងនឹងមិនដួលត្រឡប់ក្រោយឡើយ។
វាជារឿងចាំបាច់បំផុតដែលត្រូវចងចាំថា ការដែលអាចលេងពោងផ្អោបដៃនេះបាន ចលនាដៃជើង និងសាច់ដុំរបស់កូនអ្នកត្រូវតែទទូលបានការអភិវឌ្ឍន៍គ្រប់គ្រាន់ដូច្នេះហើយពួកគេអាចរក្សាលំនឹង និងបង្ហើបក្បាលឡើងលើបាន។ ប្រសិនបើក្មេងបង្វិលខ្លួនបានច្រើន ហើយឋិតនៅទំហំតូច ត្រូវធ្វើការផ្លាស់ប្តូរទំហំភាពប៉ោងនៅផ្នែកខាងមុខ ដូច្នេះហើយពួកគេអាចមុជចូលទឹកបានតិចតួចជាងមុននៅត្រឹមទ្រូងរបស់ពួកគេ។

តើខ្ញុំអាចធ្វើការប្តូរទំហំផ្នែកខាងមុខរបស់ខ្សែក្រវ៉ាត់ដោយរបៀបណា?

ក្នុងជំហ៊ានទី៣ កូនរបស់អ្នកអាចស្វែងយល់ពីទីតាំងផ្តេកនៅក្នុងទឹកដោយប្រើខ្សែក្រវ៉ាត់រប់សពួកគេនៅផ្នែកខាងក្រោយ។ ដើម្បីអាចធ្វើវាបាន សូមធ្វើការបំប៉ោងអោយពេញនូវផ្នែកខាងក្រោយ ដោយមិនចាំបាច់ប៉ោងជ្រុល បន្ទាប់មកដាក់ខ្សែក្រវ៉ាត់ជុំវិញត្រគាករបស់កូនអ្នក ហើយបណ្តឹងវាដូចធម្មតា។ ត្រូវប្រាកដក្នុងការទុកដាក់ឧបករណ៍ការពារនៅខាងក្រោមខ្សែសំប៉ែតដើម្បីផ្តល់នូវផាសុកភាពខ្ពស់។

តើកូនរបស់ខ្ញុំអាចហក់ចូលក្នុងទឹកដោយពាក់ Tiswimបានដែរឬទេ?

បាទ! សូមធ្វើការប្រុងប្រយ័ត្ន!ប្រសិនបើឈុតត្រូវបានរឹបពេញលេញ ក្មេងៗអាចហក់លេងក្នុងទឹក ដោយមិនទទួលបានការកកិតក្រោយចង្កាឬដៃ។ប៉ុន្តែត្រូវប្រយ័ត្នពីកម្ពស់ដោយសារតែពោងផ្អោបគឺជាឧបករណ៍ជំនួយការបណ្តែត មិនត្រូវលោតខ្ពស់ពីកម្ពស់របស់ក្មេងនោះទេ។ប្រសិនបើផលិតផលទាំងមូលត្រូវបានពាក់ ហើយក្មេងកំពុងហក់ចូលក្នុងទឹកដោយមិនមានការប្រុងប្រយ័ត្ន ត្រូវព្យាយាមដោះផ្នែកខាងមុខ ដើម្បីឲ្យពួកគេទទួលបានសេរីភាពក្នុងការធ្វើចលនា។

តើក្មេងៗអាចពាក់ Tiswim បានដែរឬទេ បើទម្ងន់របស់ពួកគេតិចជាង 15គក?

ទេ! ពោងជំនួយ Tiswim ត្រូវបានឌីសាញឡើងសម្រាប់កុមារដែលមានទម្ងន់ចន្លោះពី 15-30kg ដើម្បីធានាសុវត្ថិភាព។ ខាងក្រោមនេះ ពោងផ្អោបនឹងសំពីងសំពោង បង្កការលំបាកក្នុងការធ្វើចលនារបស់ក្មេង។ពួកគេនឹងមិនអាចគ្រប់គ្រងចលនាបានទៀតទេ ហើយដូច្នេះអាចនឹងធ្វើចលនាទៅមុខ ឬមកក្រោយ ជាមូយនឹងភាពលំបាកក្នុងការរក្សាខ្លួនអោយត្រង់។ ត្រូវប្រាកដថាអនុលោមទៅតាមទំងន់ដែលបានណែនាំ។ទំហំរបស់កូនអ្នក អាចជះឥទ្ធិពលដល់ការជ្រើសរើសផលិតផល។

ចុះប្រសិនបើផលិតផលនេះចេញខ្យល់ពេលខ្ញុំបូមខ្យល់?

នេះអាចជាបញ្ហារបស់វ៉ាល់។ វ៉ាល់មិនបានបិទត្រឹមត្រូវ។ ខ្យល់ច្រើនពេកអាចនឹងចេញមកក្រៅមុនពេលបិទគំរប។ដើម្បីប្តូរវាអោយបានត្រឹមត្រូវ មួលវ៉ាល់ 2 ឬ 3 ដងជាមួយនឹងម្រាមដៃរបស់អ្នក បន្ទាប់មកបូមខ្យល់អោយបានជាអតិបរមា ហើយបិទគម្របវាវិញ។ សន្ទះគ្របគួរតែត្រលប់មកទីតាំងរបស់វាវិញ។

ការណែនាំសម្រាប់ការប្រើប្រាស់

ក្រោយពីប្រើប្រាស់រួច លាងសំអាតផលិតផលរបស់លោកអ្នក ហើយកុំទុកវាហាលថ្ងៃ។យើងខ្ញុំ សូមមិនណែនាំឱ្យមានការបោកសម្អាត TISWIM ដោយម៉ាស៊ីនបោកសម្លៀកបំពាក់ឡើយ ព្រោះវាអាចធ្វើឱ្យខូចថ្នេរ និងអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកប្រើប្រាស់។ ការបោកដោយដៃត្រូវបានណែនាំ ដោយធញវើការជូតសម្អាតផលិតផលនេះនឹងកូនកន្សែងមីក្រូហ្វាយប័រ។