Hide Filters
Filters 0
Sort by :
Filters 0
  • អានសេសសម្រាប់ស្ត្រីឡើងភ្នំ VERTIKA ពណ៌ទឹកសមុទ្រ
  • អានសេសសម្រាប់ស្ត្រីឡើងភ្នំ VERTIKA ពណ៌ទឹកសមុទ្រ
  • អានសេសសម្រាប់ស្ត្រីឡើងភ្នំ VERTIKA ពណ៌ទឹកសមុទ្រ
  • អានសេសសម្រាប់ស្ត្រីឡើងភ្នំ VERTIKA ពណ៌ទឹកសមុទ្រ
  • អានសេសសម្រាប់ស្ត្រីឡើងភ្នំ VERTIKA ពណ៌ទឹកសមុទ្រ
  • CLIMBING AND MOUNTAINEERING HALF ROPE - ABSEIL ALPINISM 8.1 MM X 50M BLUE
  • អានសេសសម្រាប់ស្ត្រីឡើងភ្នំ VERTIKA ពណ៌ទឹកសមុទ្រ
អានសេសសម្រាប់ស្ត្រីឡើងភ្នំ VERTIKA ពណ៌ទឹកសមុទ្រ
SIMOND

អានសេសសម្រាប់ស្ត្រីឡើងភ្នំ VERTIKA ពណ៌ទឹកសមុទ្រ

8646258
$68,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតរបស់យើងបានបង្កើតអានសេសបច្ចេកទេសនេះសម្រាប់ការឡើងភ្នំប្រកបដោយផាសុកភាពនៅលើជញ្ជាំងឈរភាគច្រើន លើច្រាំងថ្ម ឬគន្លាក់ថ្មភ្នំ ឬសម្រាប់ការឡើងភ្នំ។

តើលោកអ្នកកំពុងស្វែងរកអានសេសផ្តល់ផាសុកភាពដែលមានទំងន់ស្រាល និងស្រួលដាក់តាមខ្លួនដែរឬទេ? ខ្សែក្រវ៉ាត់ស្រួលពាក់ បច្ចេកវិទ្យាបិតផ្គុំបញ្ចូលគ្នា និងភ្លៅដែលអាចសារ៉េបានឆ្លើយតបបានយ៉ាងល្អឥតខ្ចោះទៅនឹងតម្រូវការទាំងអស់នេះ!

ការត្បាញ: 100.0% Polyester

BENEFITS

ផាសុខភាពដល់អ្នកប្រើប្រាស់

ម៉ូតរចនាស្រួលកាន់ និងការផ្គុំឡើងជាប់រឹងមាំជួយកាត់បន្ថយចំណុចកកិត។

ពហុមុខងារ

គន្លឹះ 1 សម្រាប់សារ៉េចង្កេះ
ភ្លៅយឺតដែលអាចសារ៉េទំហំបាន។

ទម្ងន់

385 ក្រ សម្រាប់ទំហំ S។

ងាយស្រួលប្រើ

ប្រឡោះខ្សែដាក់ឧបករណ៍ផ្សេងៗចំនួន 4 ដែលរចនាឡើងសម្រាប់ភាពស្រួលកាន់ និងផាសុកភាព។
ខ្សែថ្ពក់វីសទឹកកកចំនួន 2

Instructions

TECHNICAL INFORMATIONS

ម៉ូតកាត់

ទំហំ XS=> ទំហំចង្កេះ៖ 63-69 សម
ទំហំភ្លៅ៖ 46-52 សម
ទំហំ S =>ទំហំចង្កេះ៖ 68-74 សម ទំហំភ្លៅ៖ 49-55 សម
ទំហំ M =>ទំហំចង្កេះ៖ 73-80 សម
ទំហំភ្លៅ៖ 52-58 សម

សារ៉េបានទៅតាមគ្រប់ទម្រង់នៃរាងកាយ

➡គន្លឹះអាលុយមីញ៉ូមទំហំ 20មម ចំនួន 1 (ទំងន់ស្រាល) សម្រាប់ការសារ៉េទំហំ។
➡ជើងយឺតចំនួន 2 ដែលផ្តល់ផាសុកភាពបន្ថែមមួយកម្រិតទៀតនៅពេលកំពុងឡើងភ្នំ ហើយក្នុងពេលដំណាលគ្នាក៏អាចសារ៉េវាបានផងដែរ ដើម្បីធានាថាអានសេសនេះបត់បែនទៅតាមទម្រង់នៃរាងកាយ និងសម្លៀកបំពាក់របស់លោកអ្នក។

អានសេសបត់បែនទៅតាមតួខ្លួនស្ត្រី

អានសេសនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់រាងកាយស្ត្រី។ រូបរាងខ្សែក្រវ៉ាត់បត់បែនទៅតាមចង្កេះ និងចង្អូរខ្នង។ សមមាត្រចង្កេះធៀបនឹងភ្លៅត្រូវបានផ្លាស់ប្តូរដើម្បីសម្របទៅនឹងរាងកាយរបស់ស្ត្រីបានយ៉ាងល្អឥតខ្ចោះ។

លម្អិតអំពីផាសុកភាព

ក្រុមការងាររចនាម៉ូតរបស់យើងបានធ្វើការអភិវឌ្ឍលើគ្រប់ចំណុចយ៉ាងយកចិត្តទុកដាក់ដើម្បីផ្តល់នូវផាសុកភាព និងសេរីភាពក្នុងការធ្វើចលនា៖
1- ម៉ូតរចនារបស់ខ្សែចង្កេះ និងជើងស្រួលពាក់ ដែលបត់បែនខ្លាំងទៅតាមទម្រង់នៃរាងកាយតាមដែលអាចធ្វើបាន។
2- សមាសធាតុផ្សំស្រទន់ និងយឺតជាមួយនឹងសមាសធាតុផ្សំនៃសន្ទះខាងក្នុងជួយគ្រប់គ្រងញើសបានល្អ។
3- "អេប៉ុង EVA (កម្រាស់ 3 មម) + ខ្សែចំនួន 1 ឬ 3" ដែលមានភាពស្មុគស្មាញជួយទ្រទំងន់បានល្អដោយសារតែតំបន់ផ្សេងៗគ្នា។
4- ការបិតផ្គុំជួយកាត់បន្ថយការបង្កើតថ្នេរច្រើន ដែលជាលទ្ធផលជួយកាត់បន្ថយការរំខានបាន។

ប្រដាក់ដាក់ឧបករណ៍ឡើងភ្នំ

➡ប្រឡោះខ្សែដាក់ឧបករណ៍ចំនួន 2 នៅខាងមុខមានទំហំធំ រឹងមាំ និងបែរចេញក្រៅ ស្រួលលូកចាប់ខ្សែគន្លឹះថ្ពក់ និងគន្លឹះថ្ពក់ផ្ទាល់។
➡ប្រឡោះខ្សែដាក់ឧបករណ៍ចំនួន 2 នៅលើខ្នងមានភាពបត់បែន ដូច្នេះវាមិនបង្កើតជាតំបន់រំខាននៅពេលដែលអ្នកឡើងភ្នំកំពុងស្ពាយកាតាបឡើយ។
➡ប្រឡោះខ្សែនៅខាងក្រោយចំនួន 1 សម្រាប់អ្នកចូលចិត្តថ្ពក់កាបូបដីសរបស់ពួកគេផ្ទាល់ជាមួយអានសេសឡើងភ្នំ ឬខ្សែពួរឡើងភ្នំដែលមានថ្មច្រើនគន្លាក់។
➡ខ្សែចំនួន 2 សម្រាប់ថ្ពក់ប្រដាក់ដាក់វីសមួលលើទីកកក។

ទំងន់៖

ទំហំ XS៖ 370 ក្រ
ទំហំ S៖ 385 ក្រ
ទំហំ M៖ 410 ក្រាម

ការថែទាំផលិតផល

យើងសូមណែនាំអោយលោកអ្នកលាងសម្អាតអានសេះរបស់ជាមួយនឹងទឹកសាប៊ូក្តៅអ៊ុនៗ (មាន pH ណឺត) នៅកម្រិតសីតុណ្ហភាពអតិបរមា 30°C។ លាងសម្អាតអោយបានស្អាតជាមួយទឹកបាញ់ថើៗ (កុំប្រើប្រាស់សំពាធទឹកខ្លាំង)។
ហាលសំងួតអានសេះនៅលើឈ្នួព្យួរ។ សូមកុំសំងួតក្នុងម៉ាស៊ីនសំងួត។

ការបញ្ជាក់ទទួលស្គាល់

ផលិតផលបញ្ជាក់គុណភាពដែលស្របទៅតាមស្តង់ដារ EN 12 277+A1 ឆ្នាំ 2018