អាវដែលមានស្រទាប់សំឡីដែលមិនបង្ករផលប៉ះពាល់ដល់បរិស្ថាន
យើងចូលរួមថែរក្សាភពផែនដីរបស់យើង ដោយយកចិត្តទុកដាក់លើធម្មជាតិ និងជួយរក្សានូវភាពសប្បាយរីករាយដែលកើតចេញពីការដើរភ្នំ។ នេះគឺជាមូលហេតុដែលយើងបានជ្រើសរើសស្រទាប់សំឡីដែលទាំងមូលធ្វើពីសសៃប៉ូលីអេស្ទ័រកែច្នៃឡើងវិញដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 របស់យើង។ យើងក៏បានជ្រើសរើសនូវការលាបពណ៌លើស្រទាប់ខាងក្នុងរបស់អាវដែលមិនប្រើប្រាស់ទឹកផងដែរដើម្បីជួយកាត់បន្ថយការប្រើប្រាស់ទឹក
នៅពេលមានភ្លៀង
វត្ថុធាតុផ្សំរបស់អាវមានស្រទាប់សំឡីការពារទឹក។ នេះមានន័យថាតំណក់ទឹកហូរលើសាច់ក្រណាត់ ការពារមិនអាវជក់ទឹកលឿនពេក ដែលផ្តល់ពេលវេលាអោយលោកអ្នកស្វែងរកកន្លែងជ្រកបាន។ ប៉ុន្តែអាវដែលមានស្រទាប់សំឡីមិនអាចការពារជ្រាបទឹកបានទេ។ ដូច្នេះយើងសូមណែនាំអោយពាក់អាវមិនជ្រាបទឹកពីលើអាវស្រទាប់សំឡីនេះនៅពេលដែលត្រូវទឹកភ្លៀងរយៈពេលយូរ។
អត្ថប្រយោជន៍របស់សំឡីសំយោគ
ស្រទាប់សំឡីគឺជាជម្រើសដ៏មានប្រសិទ្ធភាពជំនួសអោយរោមសត្វ៖
- វាមានការការពារកំដៅបានល្អ បើទោះបីជាវានៅសើមក៏ដោយ
- វាផ្តល់នូវខ្យល់ចេញចូល និងសាកសម្យសម្រាប់សកម្មភាពរាងកាយ (ដោយសារតែរោមសត្វគឺសម្រាប់តែសកម្មភាពតិចតួច)
- ងាយស្រួលថែទាំ៖ បោកម៉ាស៊ីនបាននៅសីតុណ្ហភាព 30°C និងសំងួតដោយប្រើម៉ាស៊ីនបាន