Hide Filters
Filters 0
Sort by :
Filters 0
  • ដប FASTFLOW L 800 មល TRANS CN
ដប FASTFLOW L 800 មល TRANS CN
VAN RYSEL

ដប FASTFLOW L 800 មល TRANS CN

8797503
$7,00
ពន្ធត្រូវបានបូកបញ្ចូល
  • ដប FASTFLOW L 800 មល TRANS CN
ដប FASTFLOW L 800 មល TRANS CN
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមអ្នកគាំទ្រការជិះកង់របស់យើងបានបង្កើតដបនេះឡើង សម្រាប់អ្នកជិះកង់ដែលចង់បានដបដែលជួយពួកគេរក្សាជាតិទឹកខ្នុងខ្លួន នៅពេលពួកគេកំពុងជិះកង់.

វ៉ាល់ SureSnap® គ្រប់គ្រងលំហូរទឹក និងដបមិនឱ្យលេចទឹក ទោះបីក្បាលបឺតទឹកបើកក៏ដោយ។ មិនមានទឹកស្រក់លើតួកង់ទៀតឡើយ។

ដប/រាងកាយ: 100.0% Polypropylene

; គម្រប: 63.0% Polypropylene

, 37.0% Thermoplastic Polyethylene

BENEFITS

សមត្ថភាព

800 មល

មិនជ្រាបទឹក

មិនជ្រាបទឹក 100% ជាមួយនឹងគន្លិះមាត់បិទជិត មិនមានដំណក់ទឹកហូរចេញពេលគន្លិះមាត់បើកឡើយ។

ការបន្ថយរស់ជាតិនិងក្លិន

ជ័រដែឡគ្មានក្លិននិងរសជាតិ។

ផាសុខភាពនៃការដកដង្ហើម

គន្លឹះមាត់ធ្វើពីជាតិយឺតទន់សម្រាប់ការផឹកប្រកបដោយផាសុកភាព។

ភាពជាក់លាក់

រូបរាងថ្លាដែលមានរង្វាស់ចំណុះដើម្បីងាយស្រួលដឹងពីបរិមាណទឹកដែលបានផឹក។

ទំនាញ

គម្របជ័រយឺតមិនរអិល និងធ្វើឱ្យវាងាយស្រួលបិទដប។

សម្រួលការប្រើប្រាស់ឧបករណ៏

ទ្រង់ទ្រាយងាយស្រួលប្រើ និងវត្ថុធាតុផ្សំស្រទន់ងាយស្រួលផឹកទឹកពេលអ្នកកំពុងជិះកង់។

ការចុះសំរុង

អាចប្រើជាមួយនឹងគ្រប់កន្ត្រកដាក់ដបទាំងអស់នៅលើទីផ្សារ។

TECHNICAL INFORMATIONS

សន្ទះ SureSnap®

គ្រប់ដបម៉ូដែល "FastFlow" ទាំងអស់របស់យើងប្រើសន្ទះ SureSnap® ដែលជាសន្ទះល្អបំផុតនៅលើទីផ្សារ។សន្ទះនេះគ្រប់គ្រងលំហូរទឹកប្រកបដោយប្រសិទ្ធភាពនិងភាពជាក់លាក់។នៅពេលអ្នកសង្កត់ចុះក្រោម ទឹកនឹងច្របាច់ចេញពីក្បាលបឺតទឹក។អ្វីដែលពិសេសជាងនេះទៀត គឺសន្ទះនេះប្រឆាំងនឹងការលេច ដូច្នេះអ្នកអាចទុកក្បាលបឺតទឹកចំហរបាន អំឡុងពេលជិះ ដោយមិនខ្វល់រឿងជ្រាបទឹកចូលក្នុងតួកង់របស់អ្នកឡើយ។

របៀបប្រើសន្ទះ FastFlow

ក្បាលបឺតទឹកគឺមិនជ្រាបទឹក 100% នៅពេលបិទជិត។ប្រើទីតាំងនេះ សម្រាប់លាយភេសជ្ជៈអ៊ីសូតូនិកក្នុងដប ឬសម្រាប់ដាក់វាទៅក្នុងកាបូប។ពេលជិះកង់ អ្នកអាចទុកវានៅទីតាំងចំហបាន។សន្ទះ SureSnap® នឹងបញ្ឈប់វាពីការលេចទឹកបាន។បន្ទាប់មកអ្នកអាចផឹកបានយ៉ាងរហ័សនិងមានសុវត្ថិភាព!

មិនមានក្លិនឬរសជាតិផ្លាស្ទីកទៀតទេ

មិនមានអ្វីអាក្រក់ជាងរសជាតិនិង/ឬក្លិនជ័រទេ នៅពេលអ្នកផឹកទឹកពីដបទឹករបស់អ្នក។ប៉ុន្តែករណីនេះវាកើតមានសម្រាប់ដបទឹកជិះកង់ភាគច្រើន។អ្នករចនារបស់យើងបានធ្វើតេស្តផ្លាស្ទិចជាច្រើន មុនពេលពួកគេរកឃើញជម្រើសត្រឹមត្រូវមួយ ដែលមានសភាពទន់ និងមានរសជាតិនិងក្លិនសាបល្អ។ក្រុមអ្នកធ្វើតេស្តឯករាជ្យមួយក្រុមបានធ្វើតេស្តកំបាំងមុខនូវដបរបស់យើងនិងបណ្ដាដបពីយីហោឈានមុខគេផ្សេងទៀត ហើយបានជ្រើសរើសយកដបយើងជាដបសាបបំផុត។

វិធីថែទាំដបទឹករបស់អ្នក

លាងសមាតដបទឹកឱ្យបានស្អាត បន្ទាប់ពីប្រើម្តងៗ។ប្រសិនបើអ្នកប្រើភេសជ្ជៈអ៊ីសូតូនិក សូមលាងជម្រះគ្រប់ផ្នែកទាំងអស់នៃដប គម្រប និងក្បាលបឺតទឹក ដើម្បីធ្វើឱ្យប្រាកដថាមិនមានទឹកនៅសល់ខាងក្នុងទេ។ប្រើទឹកលាងសម្អាត និងច្រាស់វែងដើម្បីដុសសម្អាតបាតដប។សម្ងួតវាឱ្យបានសព្វ ហើយទុកវាចំហរគម្រប ដើម្បីឱ្យវាមានខ្យល់ចេញចូល។ប្រសិនបើអ្នកមិនធ្វើបែបនេះទេ នោះផ្សិតអាចដុះក្នុងដបបាន។កុំដាក់ក្នុងម៉ាស៊ីនលាងចាន (ជាពិសេសកន្លែងមានកម្ដៅលើស 70 អង្សាសេ)។