Hide Filters
Filters 0
Sort by :
Filters 0
100 -
  • ជិះរូឡូកង់បួនមានលេងម៉ូដសម្រាប់កុមារនិងមនុស្សធំ ស៊េរីលេខ 100 - ខ្មៅ

ជិះរូឡូកង់បួនមានលេងម៉ូដសម្រាប់កុមារនិងមនុស្សធំ ស៊េរីលេខ 100 - ខ្មៅ

OXELO

100 -

8542831
$69,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

ស្តុកតាមហាង

តើ​អ្នក​កំពុង​ស្វែង​រក​ស្គីរ៉ូឡូ​ដើម្បី​ចាប់​ផ្ដើម​​ជិះ​ស្គីរ៉ូឡូ​បែបសិល្បៈ ឬ​រៀន​ក្បាច់​រាំ​​មួយ​ចំនួន​មែនទេ?ស្គីកង់បួនទាំងនេះគឺពិតជាអ្វីដែលអ្នកត្រូវការនោះហើយ។

ស្គីរ៉ូឡូឬស្គីកង់បួន គឺជាពាក្យដែលប្រើសម្រាប់រៀបរាប់ស្គីស៊េរីចាស់ទាំងនេះ។ពួកគេផ្ដល់នូវផាសុកភាព និងមានភាពរអិលខ្លាំង មិនថាអ្នកជិះនៅកន្លែងមានឬគ្មានដំបូលនោះទេ។

BENEFITS

គុណភាពរអិល

ប៉ាដាង ABEC 354 x 32 មម, កង់ 85A។

ការទប់ទំងន់

កង់កៅស៊ូនិងហ្វាំ្រង សម្រាប់ការជិះស្គីដោយគ្មានការរអិល និងការចាប់ហ្វ្រាំងប្រកបដោយប្រសិទ្ធភាព។

ផាសុខភាពដល់អ្នកប្រើប្រាស់

ស្បែកជើងដែលមានស្រទាប់ប៉ុង ដើម្បីផ្ដល់ឱ្យអ្នកនូវផាសុកភាព នៅពេលអ្នកជិះស្គី

TECHNICAL INFORMATIONS

តើ​អ្វី​ទៅ​ជា​ការ​ជិះស្គី​រ៉ូឡូបែប​សិល្បៈ?

ការជិះស្គីរ៉ូឡូបែបសិល្បៈឬការជិះស្គីរ៉ូឡូបែបបង្ហាញច្រើនតែធ្វើឡើងនៅក្លឹបដែលមានដំបូងបិទជិត។វាអាចធ្វើជាលក្ខណៈបុគ្គល ជាគូ ឬជាក្រុម ដោយផ្គូផ្សំនូវជំនាញបច្ចេកទេស និងកាយវិការនិងការសម្តែង។អារម្មណ៍នៃការរំអិល និងអារម្មណ៍នៃល្បឿន គឺជាអារម្មណ៍រំភើបពិតប្រាកដ។មាន​ការ​ប្រកួត​ថ្នាក់​តំបន់ ថ្នាក់​ជាតិ និង​អន្តរជាតិ​ ដែលទាមទារ​ឱ្យ​ការ​ហ្វឹកហាត់ដ៏​ហ្មត់ចត់និងជា​​ច្រើន​ម៉ោង។

តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​ការ​រាំជិះស្គីរ៉ូឡូនិង​ការ​ជិះស្គីរ៉ូឡូ​បែប​សិល្បៈ?

ថ្វីត្បិតតែការជិះស្គីរ៉ូឡូបែបសិល្បៈរួមបញ្ចូលនូវការរាំក៏ដោយ ការជិះស្គីរ៉ូឡូរាំមិនមែនជារឿងដូចគ្នានោះទេ។តន្ត្រីឌីស្កូឬតន្ត្រីហ្វាំង ជាមួយនឹងការលាយហ៊ីបហប់ នៅពេលអ្នករំអិលជុំវិញកន្លែងរាំ ដោយបញ្ចេញរូបរាងដ៏ស្អាតបំផុតរបស់អ្នក៖ស្ដាប់ទៅគួរឱ្យចង់សាក់មែនទេ?ការរាំជិះស្គីរ៉ូឡូដែលកើតចេញពីវប្បធម៌អាហ្រ្វិក-អាមេរិកាំង បានឃើញនូវការកើតឡើងជាថ្មីនៅទូទាំងពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ការរស់ឡើងវិញនៃការរាំជិះស្គីរ៉ូឡូ

បណ្ដាញទំនាក់ទំនងសង្គមហូរហៀរទៅដោយរូបថតរបស់អ្នកជិះស្គីថ្មោងថ្មី ឬបង្ហាញពីចលនាដ៏ឡូយបំផុតនៅពេលពួកគេជិះស្គី។ សូមសាកល្បងជិះដោយខ្លួនអ្នក ជាមួយកីឡាដ៏រីករាយនិងគ្មានដែនកំណត់នេះ។

ដូច្នេះតើ​អ្នក​អាច​ប្រើ​ស្គី​ទាំងនេះ​សម្រាប់​អ្វី​គ្រប់​យ៉ាង​បាន​ទេ?

ស្គីរ៉ូឡូទាំងនេះត្រូវបានបង្កើតឡើងដោយក្រុមរចនា Oxelo ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរាំជិះស្គីរ៉ូឡូ ឬការជិះស្គីរ៉ូឡូបែបសិល្បៈនៃមនុស្សគ្រប់គ្នា។ផ្នែកខាងលើខ្ពស់ កែងជើងទាប និងហ្វ្រាំង - ដែលទាបជាងជិះស្គី "ហាត់ប្រាណ" - ទាំងអស់ជួយដល់ចលនាសិល្បៈនិងចលនារាំរបស់អ្នក (ដើរទៅមុខ ដើរថយក្រោយ ជាដើម)។

តើស្គីមួយណាដែលអ្នកគួរជ្រើសរើសសម្រាប់រាំ?

ប្រសិនបើអ្នកចង់ជិះស្គីមួយចំនួន ឧទាហរណ៍ សម្រាប់ជិះជុំវិញទីក្រុង លើផ្លូវជិះកង់ យើងសូមណែនាំជិះស្គីកង់បួនលក្ខណៈហាត់ប្រាណ។ប៉ុន្តែអ្នកនៅតែអាចធ្វើដំណើរឆ្លងកាត់ទីក្រុង ដើម្បីទៅដល់កន្លែងរាំរបស់អ្នកដោយជិះស្គីកង់បួនបែបសិល្បៈបាន។

ហេតុអ្វីបានជារូបថតខ្លះបង្ហាញពីការជិះស្គីដោយគ្មានហ្វ្រាំង?

សម្រាប់ចលនារាំជិះស្គីរ៉ូឡូមួយចំនួន អ្នកអាចដកហ្វ្រាំងចេញ (ឬឧបករណ៍បញ្ឈប់) បាន ដូចដែល Ella បានធ្វើនៅក្នុងរូបថតនិងវីដេអូនៃការជិះស្គីកង់បួនបែបសិល្បៈដូច្នោះដែរ។នេះអាចឱ្យនាងធ្វើចលនាបានច្រើនជាងមុន ក៏ដូចជាធ្វើសកម្មភាពមួយចំនួន ដោយមិនឱ្យហ្វ្រាំងប៉ះត្រូវនឹងផ្ទៃកម្រាល។នៅពេលអ្នកជិះស្គីដំបូងៗ មិនចាំបាច់ដកហ្វ្រាំងចេញទេ។

តើ​អ្នក​គួរ​ពាក់​ឧបករណ៍​ការពារ​ពេល​អ្នក​ចាប់​ផ្ដើម​រាំ​ជិះស្គីរ៉ូឡូឬជិះ​ស្គី​បែប​សិល្បៈឬទេ?បើត្រូវ តើអ្វីខ្លះ?

ដូចនៅក្នុងកីឡាជិះស្គីទាំងអស់ដែរ ការដួលគឺគ្រាន់តែជាផ្នែកនៃការរៀនប៉ុណ្ណោះ (សូម្បីតែសម្រាប់អ្នកជិះស្គីដែលមានបទពិសោធន៍ក្ដី)។សម្រាប់ការការពារជាអតិបរមា យើងសូមណែនាំឱ្យយ៉ាងហោចណាស់ត្រូវពាក់ទ្រនាប់ការពារជង្គង់ ប្រដាប់ការអារកដៃ និងមួកសុវត្ថិភាព។ទ្រនាប់ការពារកែងដៃ ក៏ដូចជាខោខ្លី ក៏អាចមានប្រយោជន៍ផងដែរ នៅពេលអ្នកមិនទាន់ចេះទប់លំនឹងបានល្អនោះ។ហើយទោះបីជាអ្នកមិនសូវជាទាន់សម័យក៏ដោយ ក៏សន្លាក់របស់អ្នកនឹងអរគុណអ្នកដែរ។

តើ​ស្គី​រ៉ូឡូបែបសិល្បៈនេះ​ត្រូវបានរចនា​ឡើង​ដោយ​របៀប​ណា?

ស្បែកជើង៖PU សំយោគ។
ហ្វ្រាំង៖PU ចាក់ពុម្ព (មិនបន្សល់ស្នាមលើកម្រាលឥដ្ឋ)។
សាក់ស៊ី/ភ្លៅ៖PP មានកម្រិតទង្គិចខ្ពស់។

កង់៖ PU ចាក់ពុម្ព។

ស្បែកជើងស្គីនេះគោរពតាម EN 13899។តើគម្របស្ដង់ដារមានអ្វីខ្លះ?

ស្តង់ដារអឺរ៉ុប EN 13899 កំណត់អំពីវិធានសម្រាប់ឧបករណ៍កីឡាបែបរំអិល និងស្គីរអិល។ស្ដង់ដារនេះបញ្ជាក់អំពីតម្រូវការសុវត្ថិភាព លក្ខណៈបច្ចេកទេសទាក់ទងនឹងវិធីសាស្ត្រធ្វើតេស្ត ការជាប់ស្នាម និងព័ត៌មានដែលបានផ្តល់ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការរងរបួស។ ស្តង់ដារបច្ចុប្បន្នអនុវត្តចំពោះស្គីរអិលដែលត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដែលមានទម្ងន់លើសពី 20 គក្រ ប៉ុន្តែតិចជាង 100 គក្រ។

តើអ្នកផ្លាស់ប្ដូរគ្រឿងដែលសឹកដោយរបៀបណា?

គ្រឿងបន្លាស់ (កង់ទំហំ 54mm/85A, ប៉ាដាង ABEC 5 ឬ ABEC 7) មានលក់នៅក្នុងហាង និងតាមអនឡាញ។
យើង​សូម​ណែនាំ​ឱ្យឆ្លាស់កង់​ចុះឡើង​ជា​ទៀងទាត់ (ឆ្លាស់​កង់​ពីរ​នៅ​ខាង​ក្នុង​នៃ​ជើង​ជាមួយ​កង់​នៅ​ខាង​ក្រៅ) ដើម្បី​ឱ្យ​សឹកស្មើគ្នា។ដូចគ្នា សម្រាប់ហ្វ្រាំង៖តាមរយៈការឆ្លាស់ហ្វ្រាំងឆ្វេងនិងស្តាំ ពួកវានឹងសឹកអស់កាន់តែស្មើគ្នា និងប្រើប្រាស់បានយូរ។