ហេតុអ្វីអាវក្រៅត្រលប់ខាងមានរ៉ូតនេះ?
មុនអាយុ 5ឆ្នាំ ក្មេងមិនដឹងទេថាខោអាវមានខាងក្នុងនិងក្រៅ។ដើម្បីជួយពួកគេឲ្យមានភាពឯករាជ្យឲ្យបានត្រឹមត្រូវ ក្រុមអ្នករចនាយើងខ្ញុំបានបង្កើតអាវត្រលប់ខាងនេះជាមួយនិងរ៉ូតងាយប្រើសម្រាប់ភាពករាជ្យកាន់តែប្រសើរជាងមុន។ជាពិន្ទូបន្ថែមសម្រាប់ឪពុកម្តាយ: វាត្រលប់ខាងបាន! លក្ខណះដ៏ឥតខ្ចោះនេះគឺសម្រាប់ករណីកូនអ្នកធ្វើឲ្យប្រលាក់ផលិតផលពួកគេ!
ក្មេងៗនិងផលពិបាកក្នុងស្លៀកពាក់
ក្មេងៗដែលមានអាយុពី2 ដល់ 3ឆ្នាំ អាចចាប់ផ្តើមទទួលបានឯករាជ្យភាពក្នុងការលេង ដោយស្លៀកខោខ្លីប្រភេទនេះ។តើកូនតូចៗអ្នកចង់ធ្វើអ្វីដោយខ្លួនឯង តែតែងតែមិនអាចគ្រប់គ្រងបានព្រោះតែពួកគេខ្វះភាពរស់រវើក? ការបន្តឹងរ៉ូតអាវ លើកពាក់ពីក្រោមឲ្យត្រូវ ពាក់អាវចាក់បានមិនឲ្យទាក់ជាប់ក្បាល... ជីវិតអាចពិបាកមែនសម្រាប់កូនតូចៗរបស់អ្នក!
ជួយក្មេងឲ្យស្លៀកពាក់បានដោយខ្លួនឯង
ក្រុមអ្នករចនាយើងខ្ញុំបានកំណត់ពួកគេថាជាវិញ្ញាសារក្នុងការជួយក្មេងៗឲ្យស្លៀកពាក់បានដោយឯករាជ្យនៅវ័យកាន់តែកម្េងតាមដែលអាចធ្វើទៅបាន។យើងខ្ញុំបានដាក់រ៉ូតដែលងាយបិទ សាច់ក្រណាត់យឺត ខ្សែកអាវធំ និងការចាប់រាងដែលធ្វើឲ្យស្អិតជាប់ ស្នាមចំណាំច្បាស់ៗដែលជួយពួកគេឲ្យលើកពាក់បានត្រូវ ហើយមានលើសនេះទៀត! ក្រោយជំនួយប្រភេទនេះ កូនៗរបស់លោកអ្នកនឹងអាចចេះស្លៀកពាក់ដោយខ្លួនឯងបន្តិចម្តងៗដូចទៅនឹងក្មេងធំៗដែរ។
ធ្វើការជាដៃគូរជាមួយអ្នកព្យាបាលផ្នែកចលនារាងកាយ
យើងខ្ញុំ ឌីសាញផលិតផលក្រោមជំនួយពីគ្រូពេទ្យកាយវិទ្យាដើម្បីយល់ពីរបៀបដែលធ្វើឱ្យកូនៗលោកអ្នកកាន់តែមានឯករាជ្យភាពក្នុងការស្លៀកពាក់របស់ពួកគេ។អ្វីដែលយើងត្រូវជំនះ នោះគឺការទប់ស្កាត់ក្មេងៗពីការបំបាក់ទឹកចិត្ត។លោកអ្នកត្រូវផ្តល់ជូននូវសកម្មភាពមួយដែលពួកគេអាចមើលឃើញ ដូច្នេះហើយពួកគេអាចធ្វើតាមហើយវានឹងក្លាយទៅជាទម្លាប់ ហើយជាចុងបញ្ចប់វានឹងក្លាយជាអ្វីដែលពួកគេត្រូវធ្វើជាទូទៅ នេះបើយោងទៅតាមលោក Agathe ដែលជាដៃគូអ្នកជំនាញខាងកាយវិទ្យារបស់យើងខ្ញុំ
ការធ្វើសកម្មភាពប្រចាំថ្ងៃ 60 នាទី
តើអ្នកដឹងទេថាដើម្បីរក្សាសុខភាពល្អ កូនរបស់អ្នកគួរតែធ្វើចលនារាងកាយយ៉ាងហោចណាស់ 180 នាទីជារៀងរាល់ថ្ងៃនេះបើយើងតាមការណែនាំរបស់អង្គការសុខភាពពិភពលោក WHO? ហើយយ៉ាងហោចណាស់ 60 នាទីគួរតែល្មមចាប់ពីអាយុ 3ឆ្នាំ!
ការធ្វើលំហាត់ប្រាណជាប្រចាំសម្រាប់ក្មេងៗ គឺផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ ការរៀនសូត្រពីរទម្លាប់ក្នុងការពង្រឹងសុខភាពតាំងពីក្មេងមក អាចជួយកាត់បន្ថយបញ្ហាសុខភាពនៅថ្ងៃខាងមុខ។