របៀបតម្រូវប្រវែងខ្សែពួរឱ្យត្រូវនឹងកម្ពស់របស់អ្នក
វាជារឿងសំខាន់បំផុតសម្រាប់អត្តពលករក្នុងការជ្រើសយកខ្សែពួរមួយដែលស័ក្តិសមទៅនឹងកម្ពស់របស់ពួកគេ។
ដើម្បីជ្រើសរើសប្រវែងដ៏ត្រឹមត្រូវ៖ បញ្ឈរជាមួយនឹងប្រអប់ជើងរបស់អ្នក និងទុកដាក់នៅលើផ្ទៃរាបស្មើ។ដាក់ខ្សែពួរនៅក្រោមប្រអប់ជើងរបស់អ្នក។
ចុងនៃខ្សែពួរ គួរតែនៅម្តុំក្លៀករបស់អ្នក។
យើងខ្ញុំ សូមណែនាំឱ្យលោកអ្នកកាត់ខ្សែពួរឱ្យត្រូវនឹងប្រវែងដ៏សមស្របមួយ។
លោកអ្នកក៏អាចចងរុំ នៅផ្នែកខាងចុងដើម្បីផ្តល់នូវភាពស្អិតជាប់។
របៀបថែទាំខ្សែពួ
វិធីសាស្ត្ររបស់ក្រុមរចនាយើង៖ ប្រសិនបើចាំបាច់ សូមលាងសម្អាតខ្សែពួរនឹងដៃ តែហាមចំពោះការបោកសម្អាតដោយម៉ាស៊ីន។ នៅពេលដែលអ្នកកាត់ខ្សែពួរចេញ សូមកាត់ឱ្យត្រូវនឹងប្រវែងដែលស័ក្តិសមនឹងអ្នក ហើយត្រូវដុតចុងរបស់វា ដូច្នេះហើយវានឹងមិនបែកព្រុយ។
របៀបជ្រើសរើសឯកសណ្ឋានកីឡាកាយសម្ព័ន្ធ
វិធីសាស្ត្ររបស់ក្រុមរចនាយើង៖ ឈុតហ្វឹកហាត់ដែលល្អឥតខ្ចោះសម្រាប់អ្នកហាត់កីឡាកាយសម្ព័ន្ធគឺមានសម្លៀកបំពាក់រឹបអត់ដៃ និងខៅខ្លី ឬខោស្បែក ដូច្នេះវាអាចបត់បែនតាមចលនារបស់អ្នកដោយសេរី និងដោយភាពជឿជាក់។សម្លៀកបំពាក់រឹបគឺមិនជាចាំបាច់សម្រាប់ការហ្វឹកហាត់ឡើយ ប៉ុន្តែចាំបាច់សម្រាប់ការប្រកួត។