អត្ថប្រយោជន៍សម្រាប់កីឡានៅអាយុក្មេង៖
ការធ្វើលំហាត់ប្រាណជាប្រចាំសម្រាប់ក្មេងៗ គឺផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ ការរៀនសូត្រពីរទម្លាប់ក្នុងការពង្រឹងសុខភាព អាចជួយកាត់បន្ថយបញ្ហាសុខភាពនៅថ្ងៃខាងមុខ។ ការធ្វើលំហាត់ប្រាណជាក្រុម ជួយជ្រោមជ្រែងកូនៗរបស់អ្នកឱ្យយល់ច្បាស់ពីការរួបរួមក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
អត្ថប្រយោជន៍សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត៖
តើអ្វីជាអត្ថប្រយោជន៍សុខភាព?
- ជម្រុញឱ្យមានសមត្ថភាពផ្លូវកាយកម្រិតដំបូង (ការអភិវឌ្ឍន៍ផ្នែកផ្លូវចិត្ត)
- ទ្រទ្រង់ការលូតលាស់សុខភាព
- ប្រឆាំងនឹងជម្ងឺលើសទម្ងន់
តើអ្វីដែលជាអត្ថប្រយោជន៍ផ្នែកសុខភាពផ្លូវចិត្ត?
- បង្កើតឱ្យមានទំនុកចិត្តខ្លួនឯង
- សម្រួលទៅដល់ការរួបរួមសង្គម
- ទ្រទ្រង់ការលូតលាស់ផ្ទាល់ខ្លួន
កីឡា៖
តើអ្វីជាជីមសម្រាប់កូនក្មេង?
ជីមសម្រាប់ក្មេងៗ រួមមានសកម្មភាពសប្បាយៗទៅលើមុខវិជ្ជាសិក្សាបែបឧបសគ្គជាមួយនឹងការឌីសាញសម្ភារៈពិសេសៗសម្រាប់ក្មេងៗ ក្រោមជំនួយរបស់គ្រូបង្រៀនសម្រាប់ដឹកនាំសកម្មភាពថ្នាក់របស់ពួកគេ។ មុខវិជ្ជានេះ រួមមាន ( ការបោះជំហាន ការឡើងជម្រាល របារដែកស្រប ផ្លូវរូង រ៉ូល័រ ជាដើម) ដូច្នេះហើយ ពួកគេអាចឡើង ទម្លាក់ខ្លួន ទប់លំនឹង។ ជីមសម្រាប់ក្មេងៗអាចអនុវត្តបានចំពោះក្មេងដែលមានអាយុចន្លោះពី 10ខែ ដល់6 ឆ្នាំ។
អត្ថប្រយោជន៍របស់កីឡា៖
តើអ្វីទៅជាអត្ថប្រយោជន៍របស់ជីមកូនក្មេង? ជីមកូនក្មេង ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវចិត្តកូនក្មេង ជាពិសេសការអភិវឌ្ឍន៍ជំនាញក្នុងការធ្វើចលនា ការសម្របសម្រួល និងទប់លំនឹង។ ការទប់លំនឹងតាមរយៈ ការលោត បង្វិលខ្លួន និងការហក់ គឺជាសកម្មភាពទាំងឡាយណាដែលនឹងជួយកូនៗរបស់អ្នកក្នុងការអភិវឌ្ឍន៍ឯករាជ្យភាព និងទំនុកចិត្តរបស់ពួកគេ។
អ្វីដែលត្រូវពាក់៖
តើអ្វីខ្លះជាឯកសណ្ឋាសម្រាប់កីឡាជីមសម្រាប់កូនៗរបស់អ្នក? ឯកសណ្ឋានដែលផ្តល់ផាសុកភាព និងស័ក្តិសមសម្រាប់រដូវកាល៖ អាវយឺតសំណាញ់ទន់ ខោខ្លី ឬខោជើងវែង អាវក្រៅ ឬឈុតសម្រាប់កម្តៅសាច់ដុំ។ជាចុងបញ្ចប់ ដើម្បីបង្ការកុំឱ្យមានការរអិលនៅលើសម្ភារៈជីម សូមប្រើប្រាស់ស្បែកជើង Domyos។ ស្បែកជើង Domyos គឺស័ក្តិសមសម្រាប់ការពាក់ទៅកាន់ថ្នាក់រៀន ដែលវាងាយស្រួលក្នុងការដោះចេញ មុនពេលពាក់ស្បែកជើងកវែង នៅពេលដែលពួកគេបានត្រៀមខ្លួនសម្រាប់ការចាប់ផ្តើម!