តួកង់
តួកង់ដែក B'Twin ថ្មីពិសេស តួកណ្ដាលទាបដើម្បីធ្វើឱ្យវាងាយស្រួលក្នុងការឡើងចុះ។ កុមារនឹងមិនជាប់គាំងនៅលើកង់របស់ពួកគេ នៅពេលកំពុងលេងឡើយ ព្រោះវាងាយស្រួលក្នុងការឡើង/ចុះ។
ទីតាំង
ចង្កូតនិងស្នាប់ដៃ B'Twin។ កែបអេប៉ុងប្រកបដោយផាសុកភាព។
ជំហរជិះត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារ ហើយស្នាប់ដៃត្រូវបានតម្រូវនឹងប្រអប់ដៃតូច។ លើសពីនេះទៅទៀតវាអាចតម្រូវកម្ពស់បាន ដូច្នេះវាលូតតាមកម្ពស់កុមារ។
ហ្វ្រាំង
ហ្វ្រាំង Stop Easy បង្កើតថ្មី ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារតូចៗ ដែលត្រូវការកម្លាំងចាប់ហ្វ្រាំង ៣០% តិចជាងហ្វ្រាំងធម្មតា។ ហ្វ្រាំងអក្សរ V នៅខាងមុងនិងក្រោយ សម្រាប់ការចាប់ហ្វ្រាំងប្រកបដោយប្រសិទ្ធភាព។
បូម
ដែកតួចំពាមមានភ្ជាប់ជាមួយបូមខាងមុខ ដើម្បីបង្កើនផាសុកភាពនៅលើដីរដុប.
សំណុំឧបករណ៍អូសទាញ
ឧបករណ៍ផ្ដាច់ឈ្នាន់៖ កាន់តែមានសុវត្ថិភាព ដោយកុមារមិនចាំបាច់ធាក់ទេ សូម្បីតែពេលចុះចំណោទក្ដី។
កង់ / សំបកកង់
យ៉ាន់អាលុយមីញ៉ូម។ សំបកកង់មាមពោះវៀនពិតប្រាកដ (សប់បាន) ដើម្បីជួយជម្នះឧបសគ្គ (កែងថ្ម ជាដើម)។
គម្របច្រវ៉ាក់
គម្រប B'Twin ត្រូវបានរចនាឡើងជាពិសេសជាមួយនឹងការតុបតែងលើប្លាស្ទីក។
យើងបានបង្កើតក្បាំងច្រវ៉ាក់នេះដើម្បីបិតបាំងផ្នែកនៃឧបករណ៍អូសទាញមេកានិចទាញ (ដែករវៃ ច្រវ៉ាក់ ឧបករណ៌ផ្ដាច់ឈ្នាន់ ជាដើម) ដើម្បីកាត់បន្ថយហានិភ័យនៃការកៀប (ម្រាមដៃតូចៗ) និងការជាប់ (ខ្សែស្បែកជើង) និងដើម្បីរក្សាសម្លៀកបំពាក់ឱ្យស្អាត។
គ្រឿងបន្ទាប់បន្សំ / ឧបករណ៍
គម្របបាំងភក់ ជន្ទល់កង់ការពារដៃ ស្តុងប្រើថ្មពិលមុខក្រោយ កណ្ដឹង។
គម្របបាំងភក់ការពារកុមារពីទឹកដែលសាចពីសំបកកង់។ គេអាចដំឡើងឈុតកង់ជ្រែង B'TWIN ខ្នាត ១៦" (លក់ដាច់ដោយឡែក) បានក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ (ដោយមិនបាច់ប្រើឧបករណ៍) ដែលជួយឱ្យកូនលោកអ្នករៀនជិះកង់២ជាបណ្តើរៗបាន។
ព័ត៌មានអំពីការធានា
"ការធានាពេញមួយជីវិតលើបញ្ហាបង្ករពីការផលិតសម្រាប់តួគ្រោង តួចំពាម ដងចង្កូត និងរបារចង្កូតធ្វើពីលោហៈទាំងអស់ធានារយៈពេល៥ឆ្នាំលើតួគ្រោងនិងតួចំពាមធ្វើពីកាបោនទាំងអស់ការធានារយៈពេល២ឆ្នាំលើផ្នែកផ្សេងទៀតទាំងអស់លើកលែងតែការខូចខាតដែលកើតឡើងពីការសឹករេចរឹលជាធម្មតា និងការប្រើប្រាស់មិនត្រឹមត្រូវ ការធ្វេសប្រហែស និងការកែកុនដោយគ្មានការអនុញ្ញាត"
សម្ភារៈបរិក្ខារដែលប្រើបាន
ជន្ទល់កង់កុមារ ម៉ូដែល១០០ (កូដម៉ូដែល ២៦៩៤១៨៩)កង់ជ្រែងសម្រាប់ហាត់ជិះកង់កុមារ ខ្នាត១៦" (កូដម៉ូដែល ៨០៤០២២១)