រឹបរាង និងផាសុកភាពនៅពេលធ្វើចលនា
អាវយឺតនេះមានម៉ូតកាត់រឹបបន្តិច។
ជ្រើសរើសទំហំធម្មតា ឬទំហំធំជាងមួយលេខប្រសិនបើលោកអ្នកចូលចិត្តអាវយឺតរាងរលុង។ យើងបានជ្រើសរើសអាវដែលមានខ្នងរាងវែងបន្តិចដើម្បីផ្តល់ការការពារនៅពេលដើរភ្នំ។
ក.អាវក៏ផ្តល់នូវការគ្របដណ្តប់ល្អប្រសើរដើម្បីការពារលោកអ្នកពីការកកិតដោយខ្សែកាតាប។
ការស្រូបញើស
សាច់ក្រណាត់សំយោគ (មានសារជាតិ polyester 100%) ធានាស្រូបញើសមកខាងក្រៅសាច់ក្រណាត់ (ផ្កាយ4 ក្នុងចំណោមផ្កាយ5យោងទៅតាមការធ្វើតេស្តមន្ទីរពិសោធន៍ស្តង់ដារ) ដែលបញ្ឈប់ការហូរញើសដែលនៅសល់នៅលើផ្ទៃស្បែក។
ស្ងួតឆាប់រហ័ស
រយៈពេលស្ងួតវាស់ស្ទង់នូវសមត្ថភាពសាច់ក្រណាត់ដែលស្ងួតឆាប់រហ័សក្រោយពីសើមបើតាមលក្ខណៈបទដ្ឋាន។
ម៉ូតរចនារបស់ផលិតផល៖ ជំនាញឯកទេសរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។
គោលនយោបាយបរិស្ថានរបស់យើង
ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ ថ្ងៃនេះ ផលិតផលនេះមិនត្រូវបានរចនាឡើងដោយចួលរួមថែរក្សាបរិស្ថានឡើយ ប៉ុន្តែយើងធ្វើការសិក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើអោយវាមានទំនួលខុសត្រូវកាន់តែខ្ពស់៖ ការរចនាឡើងមិនប៉ះពាល់បរិស្ថាន ភាពអាចជួសជុលបាន និងនិរន្តរភាពគឺជាបេះដូងនៃការអភិវឌ្ឍរបស់យើង។