ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ផ្កាឈូក

8315702

SUBEA

$25.00

ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ផ្កាឈូក
ផលិតសម្រាប់ ការជ្រមុជលើផ្ទៃទឹក (អាយុចាប់ពី ១០ ឆ្នាំឡើង)
អរគុណដល់ផ្ទៃគំហើញធំទូលាយ និងលទ្ធភាពនៃការដកដង្ហើមតាមច្រមុះរបស់អ្នក វាមិនមានអ្វីស្រួលក្នុងការរុករកនូវពិភពលោកក្រោមទឹក ជាងពេលប្រើម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath ឡើយ។

Buy
     In-Store

view all stores

អត្ថប្រយោជន៍
ងាយស្រួលដកដង្ហើមម៉ាស់ពេញ សម្រាប់ការដកដង្ហើមតាមធម្មជាតិ តាមរយៈច្រមុះនិង/ឬមាត់។
កាត់បន្ថយអ័ភ្រគោលគំនិតចរន្តខ្យល់ចេញ ដែលការពារការឡើងស្រអាប់។
ដែនគំហើញផ្ទៃគំហើយធំទូលាយ ជាមួយឥទ្ធិពល ១៨០°។
ងាយស្រួលស្លៀកពាក់ខ្សែក្រណាត់យឺតសារ៉េបាន ដែលនឹងមិនទាញសក់របស់អ្នកចេញមកក្រៅ។
មិនជ្រាបទឹកប្រព័ន្ធទុយោខ្យល់ "ស្ងួតខាងលើ" នឹងកម្រិតការជ្រាបចូលនៃទឹក តាមរយៈផ្នែកខាងលើទុយោខ្យល់។
ការបង្ហូរទឹកសន្ទះរន្ធនៅខាងក្រោមម៉ាស់ នឹងជួយបង្ហូរទឹក នៅពេលអ្នកងើបក្បាលឡើង។
ដែលស្របតាមរាងកាយម៉ាស់មុខមានពីរទំហំ ជាមួយប្រដាប់ជប់មុខធ្វើពីស៊ីលីខន ដើម្បីផ្ដល់ផាសុកភាព និងហ្វឺតជប់កុំឱ្យទឹកចូល។
ការធានាភាពអាចរកបាននៃគ្រឿងបន្លាស់គឺចាំបាច់សម្រាប់ការប្រើប្រាស់ផលិតផល៖ ២ ឆ្នាំ។
ព័ត៌មាន​ប​ច្ចេ​ក​ទេស

1
ហេតុអ្វីបានជាអ្នកមិនអាចជ្រមុជជ្រៅជាមួយម៉ាស់ Easybreath បាន?
បរិមាណខ្យល់ដែលមាននៅក្នុង Easybreath មានទំហំច្រើនជាងអ្វីដែលមាននៅក្នុងម៉ាស់មុខបុរាណ, ចាប់ពីជម្រៅ ១ ម៉ែត្រ សម្ពាធនៃម៉ាស់មុខនៅលើផ្ទៃមុខនឹងប្រែជាមិនមានផាសុកភាព។ នៅពេលអ្នកជ្រមុជទឹកដោយសេរី អ្នកត្រូវតែរក្សាតុល្យភាពសម្ពាធនៅពេលក្រោយ។ ទោះជាយ៉ាងណា ជាមួយនឹង Easybreath អ្នកមិនអាចធ្វើដូច្នោះបានទេ ព្រោះអ្នកមិនអាចដកដង្ហើមបានឡើយ។
2
ហេតុអ្វីបានជាបំពង់ខ្យល់នៃ Easybreath មិនសូវវែង?
ផ្ទុយទៅនឹងអ្វីដែលមនុស្សមួយចំនួនគិត បំពង់ខ្យល់លើ Easybreath លយផុតពីទឹក ច្រើនជាងបំពង់ខ្យល់បុរាណ។ បំពង់ខ្យល់បុរាណហាក់មានប្រវែងវែងជាង ព្រោះវាចាប់ផ្តើមពីមាត់ មិនមែនពីលើក្បាលដូច Easybreath ទេ។ ដើម្បីធានានូវការដកដង្ហើម ដែលឆ្លើយតបនឹងស្តង់ដារបច្ចុប្បន្ន ហើយយើងមិនអាចធ្វើបំពង់ខ្យល់វែងជាងនេះបានឡើយ។
3
តើខ្ញុំគួររើសយក Easybreath ទំហំមួយណា?
Easybreath មានពីរទំហំ ដែលគ្របដណ្តប់ ៩០% នៃផ្ទៃមុខ។ កុមារដែលមានអាយុលើសពី ១០ ឆ្នាំ ក្មេងជំទង់និងនារីគួរជ្រើសរើសយកទំហំ S / M ហើយបុរសគួររើសទំហំ M / L។ ដើម្បីជ្រើសរើសទំហំត្រឹមត្រូវនៅក្នុងហាង សូមរឹតបន្តឹងម៉ាស់ ដើម្បីឱ្យវាសមនឹងមុខរបស់អ្នក។ មិនគួរមានគម្លាតត្រង់ចន្លោះចង្ការនិងផ្នែកខាងក្រោមនៃម៉ាស់ឡើយ។ សេចក្ដីលម្អិតបន្ថែម៖ https://www.subea.fr/conseils/comment-choisir-la-taille-de-son-masque-easybreath-tp_1331
4
ហេតុអ្វីបានជាមានពីរទំហំ មិនមែនបួនទំហំ?
ទំហំ S / M និង M / L គ្របដណ្តប់ ៩០% នៃទំហំមុខរបស់មនុស្សដែលមានអាយុលើសពី ១០ ឆ្នាំ។ ដូច្នេះទំហំ XS និង L / XL ត្រូវបានបញ្ឈប់។ ការកែលម្អនេះនឹងជួយយើងកាត់បន្ថយតម្លៃនៃ Easybreath។
5
តើខ្ញុំអាចប្រើប្រាស់ Easybreath បានឬទេ ប្រសិនបើខ្ញុំមានពុកចង្ការ?
ពុកចង្ការអាចជាហេតុផលដែលនាំឱ្យទឹកចូលបានក្នុងបរិមាណដ៏ច្រើន។ យើងសូមណែនាំឱ្យបុរសកោរពុកចង្ការរបស់ពួកគេ មុនពេលប្រើប្រាស់ Easybreath ពីព្រោះរោមទាំងនោះអាចធ្វើឱ្យរបើកហ្វឺត ចន្លោះប្រដាប់ជប់ស៊ីលីខននៃម៉ាស់និងស្បែករបស់អ្នក។
6
តើគំនិតប្រឆាំងនឹងការឡើងស្រអាប់ដំណើរការដូចម្ដេច?
វាដំណើរការល្អបំផុតនៅក្នុងទឹកដែលមានសីតុណ្ហភាព ១៨ អង្សារសេ និងត្រូវបានផ្អែកលើការពិតដែលថា ខ្យល់អាកាសបរិសុទ្ធដែលបានស្រូបចូល​ត្រូវ​បានបាញ់លើបង្អួចខាងមុខ មុនពេលឈានទៅដល់ច្រមុះឬមាត់។ ខ្យល់សំណើមដែលអ្នកដកចេញត្រូវបានគេបញ្ចេញតាមរយៈតំណសងខាងដែលធ្វើឡើងពីប្លាស្ទិក​និងបន្ទាប់មកស៊ីលីខន ដែលបណ្តាលឱ្យខ្យល់ចូលទៅក្នុងបំពង់ខ្យល់។ តាមវិធីនេះ ខ្យល់នឹងត្រូវបានផ្លាស់ថ្មីជាប់។ នេះគឺជាគោលការណ៍ដូចគ្នានឹងខ្យល់នៃកញ្ចក់ឡានរបស់អ្នកដែរ។
7
តើប្រព័ន្ធស្ងួតខាងលើអាចបញ្ឈប់ទឹកមិនឱ្យចូលបានដោយរបៀបណា?
វាត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ទឹកមិនឱ្យចូលទៅក្នុងបំពង់ខ្យល់ នៅពេលទឹកមានរលកតូចៗនៅលើផ្ទៃទឹក ឬនៅពេលអ្នកប្រើលូនក្បាល​របស់ពួកគេឆ្ងាយទៅមុខ ដើម្បីសង្កេតមើលឃើញបាតសមុទ្រ។ មានពោងអណ្តែតមួយនៅក្នុងបំពង់ខ្យល់ ដែលអណ្ដែតឡើង នៅពេលអ្នកជ្រមុជទឹកនិងបិទបំពង់ខ្យល់។ បន្ទាប់ពីមុជទឹក ចូរចងចាំថា ត្រូវផ្លុំចេញ នៅពេលត្រឡប់មកលើផ្ទៃទឹកវិញ ដើម្បីធ្វើឱ្យប្រាកដថា ពោងនេះធ្លាក់ចេញវិញ។
8
តើខ្ញុំត្រូវមានអ្វីប្រុងប្រយ័ត្នចំពោះម៉ាស់ Easybreath របស់ខ្ញុំឬទេ?
ចូរយកចិត្តទុកដាក់លើខ្សាច់! ជៀសវាងកុំអោយម៉ាស់ Easybreath របស់អ្នកប៉ះជាមួយខ្សាច់ ព្រោះវាអាចធ្វើឱ្យឆ្កូតបង្អួចម៉ាស់បាន។ ប្រសិនបើមានខ្សាច់ សូមកុំរុញកិបបំពង់ខ្យល់ឱ្យជាប់ឱ្យសោះ។ សូមលាងសម្អាតបំពង់ខ្យល់និងម៉ាស់ មុនពេលតភ្ជាប់គ្នា។ ខ្សាច់ក៏អាចធ្វើឱ្យស្ទះដល់ពោងនៅក្នុងបំពង់ខ្យល់ដែរ។សូមលាងសម្អាតបំពង់ខ្យល់ឱ្យបានម៉ត់ចត់ ឬប្រើគន្លឹះដែលអ្នកអាចដាក់ចូលរន្ធខ្យល់ខាងក្រោយនៃបំពង់ខ្យល់ ដើម្បីធ្វើឱ្យវ៉ាល់ឈប់ស្ទះ រួចលាងសំអាត់​បំពង់ខ្យល់ចេញ។
9
តើខ្ញុំអាចជួសជុលម៉ាស់ Easybreath របស់ខ្ញុំបានទេ ប្រសិនបើវាខូច?
ពិតជាមាន! សូមពន្យារអាយុកាលប្រើប្រាស់នៃម៉ាស់ Easybreath របស់អ្នក! សេវាកម្មក្រោយពេលលក់អាចរកបានពីរោងជាងនៅហាង Decathlon របស់អ្នក។ គ្រឿងបន្លាស់នានាក៏អាចរកទិញបាន តាមប្រព័ន្ធអ៊ីនធឺណេតផងដែរ៖ កូដគ្រឿងបន្លាស់៖ ក្រវ៉ាត់ - ៨៣១៦៩៥២, វ៉ាល់ ៨៣៦៣៣៩៩, បំពង់ខ្យល់ - ៨៣៤២៩០១, សម្បកស - ៨៣៦៣៣៩៥។
10
សូមស្វែងរកសំណួរដែលត្រូវបានសួរញឹកញាប់ទាំងអស់៖
សូមរកមើលសំនួរចម្លើយទាំងអស់អំពីម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath®នៅគេហទំព័រ៖ https://www.subea.fr/conseils/faq-masque-snorkeling-easybreath-tp_1266
11
វិមាត្ររបស់ម៉ាស
កម្ពស់៖ ២៨ សម។ទទឺង៖ ១៨ សម។ កម្រាស់៖ ១២ សម។
12
ទម្ងន់របស់ម៉ាស
៧០០ ក្រាម។
13
តើអ្វីជាម៉ាក SUBEA?
ឥឡូវ Tribord Diving ត្រូវបានគេហៅថា SUBEA ដែលជាម៉ាករបស់ Decathlon ខាងផ្នែកកីឡានៅក្រោមទឹក (ការជ្រមុជលើផ្ទៃទឹក ជ្រមុជក្រោមទឹក ជ្រមុជបាញ់ត្រី និងជ្រមុជសេរី)។ និមិត្តសញ្ញាលើផលិតផលជ្រមុជទឹកទាំងអស់របស់យើងនឹងត្រូវបានជំនួសម្ដងបន្តិចៗ។ ហេតុអ្វី SUBEA? ព្រោះមកពីប្រយោគ៖ "បទពិសោធន៍ក្រោមផ្ទៃទឹកគឺអស្ចារ្យ"! សម្រាប់ព័ត៌មានបន្ថែម៖ www.subea.com
ពត៌មាន / គំនិត / បច្ចេកវិទ្យា
សមាសភាព
សំពត់ (សម្រាប់របាំងមុខ) : 100.0% ស៊ីលីកូន ស៊ុម (សម្រាប់ម៉ាស់) : 100.0% សារធាតុ ប៉ូលីប្រូពីលែន (PP) បំពង់ (សម្រាប់ជ្រមុជទឹក) : 100.0% Polycarbonate - Acrylonitrile Butadiene Styrene (PC-ABS) កញ្ចក់ (សម្រាប់ម៉ាស់មុខ) : 100.0% Polycarbonate - Acrylonitrile Butadiene Styrene (PC-ABS)

គន្លឹះស្តុក
រក្សាទុកនៅកន្លែងស្ងួតឆ្ងាយពីពន្លឺ។

គន្លឹះថែទាំ
ម៉ាស់ Easybreath ត្រូវតែលាងដោយដៃ ជាមួយទឹកសម្អាត ក្រោយប្រើជារៀងរាល់សប្ដាហ៍។ សូមលាងសម្អាតផ្នែកខាងក្នុងនៃបង្អួចឱ្យបានល្អ ដើម្បីរក្សាគំហើយច្បាស់ និងធានាដំណើរការចរន្តខ្យល់ចេញបានត្រឹមត្រូវ ដែលជួយកុំឱ្យឡើងស្រអាប់។ មិនត្រូវសម្អាតក្នុងម៉ាស៊ីនលាងចានឡើយ។