កង់ជិះឡើងភ្ន Rockrider 540 ទំហំ 27.5" - ប្រផេះ

8363009

B'TWIN

ផលិតសម្រាប់ ជិះកង់កីឡាឡើងភ្នំទៀងទាត់។
ហ្វ្រាំងចាប់លើថាស Hydraulic ល្បឿនមាន 27 លេខម៉ាក Shimano តួខាងមុខមានបូម ប្រដាប់បន្តឹងកែបភ្ជាប់មកជាមួយ សំបកកង់មុខងារច្រើនយ៉ាង និងស្រាល ឈ្នាន់ធាក់ធំទូលាយដែលធាក់មិនរអិល៖វាបន្ថែមពីលើផលប្រយោជន៍សំខាន់ៗនៅពេលកំពង់ជិះកង់
Sizes guide

Buy
     In-Store

view all stores

អត្ថប្រយោជន៍
ផាសុខភាពក្នុុងពេលជិះកង់តួខាងមុខទំហំ 100 មម ហ្វ្រាំង hydraulic ដែលអាចថែមប្រេងបាន។ កែបស្រួលអង្គុយ។ កំពស់គន្លាក់កកង់អាចសារ៉េកំពស់បាន។
ប្រសិទ្ធភាពល្បឿន 27 លេខ ម៉ាក Shimano Altus។សំបកកង់ស្រាល កម្រិតស្អិតខ្ពស់។ តួខាងមុខមានបូម។
ភាពជាក់លាក់ហ្វ្រាំងចប់លើថាស Hydraulic។ សំបកកង់ធ្វើពីកៅស៊ូទន់។ ឈ្នាន់ធាក់ធំទូលាយដែលស្អិតជាប់ជើងល្អ។
ងាយស្រួលប្រើបើកបូមកង់ត្រឹមតែមួយជំហ៊ាន។ ប្រដាប់បន្តឹងកែបកង់មានជាប់កង់ដែលប្រើប្រាស់បានស្រួល។
ការធានាជារៀងរហូតB'Twin ផ្តល់នូវការធានាពេញមួយអាយុកាលកង់លើតួ ក និងដៃកង់។
ការធានាពេញមួយអាយុកាល (តួ គន្លាក់ក ដៃ)។ មានលក់គ្រឿងបន្លាស់៖2 ឆ្នាំ។
ព័ត៌មាន​ប​ច្ចេ​ក​ទេស

1
ការរចនា
កង់ ROCKRIDER 540 ត្រូវបានរចនា និងផលិតឡើងនៅក្នុងតំបន់ Suzhou ប្រទេសចិន ដោយក្រុមអ្នកជំនាញ និងអ្នកចូលចិត្តជិះកង់ដែលចំណាយពេលវេលារចនាខ្សែសង្វាក់កង់កីឡាឡើងភ្នំរបស់យើង។ ផលិតកម្មត្រូវបានបោះទីតាំងនៅជិតតំបន់ Suzhou ផងដែរ នៅជិតហាង Decathlon តាមដែលអាចធ្វើទៅបាន។
2
តួកង់
កង់ Rockrider CGF Evo (តួកង់រាងធរណីមាត្រផ្តល់ផាសុកភាព) 6061 តួអាលុយមីញ៉ូមសម្រាប់កងទំហំ 27.5"។ ទីតាំងកែបអង្គុយផ្តល់ផាសុកភាពដោយសារចង្កូតអាចដំលើងបាន។ កែបកង់ងាយស្រួលបត់បែនជាងតួកង់ស្តង់ដារ 5​ដងដោយសារតែកែបកង់តូចប្រវែង 27.2 មម។ កំពស់ស្នូលថាសច្រវ៉ាក់ធាក់ទាប៖ ជួយរក្សាកង់ឡើងភ្នំរបស់អ្នកអោយមានលំនឹងនៅពេលធាក់ និងធ្វើអោយវាកាន់តែងាយស្រួលដាក់ជើងលើដី។ មុំដៃចង្កូតបើក (69.5°)៖ រក្សាកង់ឡើងភ្នំរបស់អ្នកអោយមានលំនឹងនៅពេលជិះ។ បាតកង់ក្រោយប្រវែអខ្លី៖ កង់ងាយស្រួលបត់។ ធានាមួយអាយុកាលរបស់វា!
3
បូមខាងមុខ
តួខាងមុខ Suntour XCR 100 មានទំហំ 100 មម ដែលអាចសារ៉េភាពរឹងមាំរបស់វាបាននៅពេលធ្វើដំណើរ (បន្តឹង/បន្ធូ)។ តួខាងមុខមានបូមការពារកុំអោយរលាក់នៅពេលជិះលឿន។
4
បូមខាងក្រោយ
មិនមានបូមខាងក្រោយទេ។
5
ប្រព័ន្ធបង្វិលកង់
សំណុំថាសច្រវ៉ាក់3 (ធ្មេញ 22/32/44)។ ដេរីយ័រខាងក្រោយ Shimano Altus មានល្បឿន 9លេខ។ ដេរីយ័រខាងមុខ Microshift MS25។ ឧបករណ៍សារ៉េលេខ Shimano Altus M370 ដែលមានទ្រនិចបង្ហាញលេខល្បឿន។ ថាសច្រវ៉ាក់ Shimano HG200 មាន 9 ថាស និងធ្មេញ 11-34។
6
ហ្វ្រាំង
ហ្រ្វាំងចាប់លើថាស hydraulic ម៉ាក Hayes Radar នៅខាងមុខ និងខាងក្រោយ ថាសមានទំហំ 160 មម។ ឬ ហ្វ្រាំងចាប់លើថាស hydraulic ម៉ាក B'Twin by Tektro នៅខាងមុខ និងខាងក្រោយ ថាសមានទំហំ 160 មម។ ហ្វ្រាំង Hydraulic មានថាមពលខ្លាំង និងចាប់ស៊ីបន្តិចម្តងៗ ដែលទាមទារអោយអ្នកចាប់ចាប់ដៃហ្វ្រាំងតិចៗ។
7
ដៃ / គន្លាក់ក / ចង្កូត / ដៃកាន់
ដៃកង់ B'Twin Sport ធ្វើពីអាលុយមីញ៉ូមដែលមានទំហំធំ។ ទំហំ 660 មម (ទំហំ S និង M) និង 680 មម (L)។ គន្លាក់កកង់ធ្វើពីអាលុយមីញ៉ូម B'Twin ពិសេស ទំហំ 70 មម (ទំហំ S និង M) និងទំហំ 80 មម (ទំហំ L)។ គន្លាក់កកង់អាចលើកឡើងបានរហូតដល់ 3 សម ដែលអាចសារ៉េបាន 5 យ៉ាង (+ 0 មម, + 7.5 មម, + 15 មម, +22.5 មម, +30 មម)។ សំណុំក្បាលជាសំណុំក្បាលប្រភេទ A ដែលតំលើងបញ្ចូលគ្នាបានពាក់កណ្តាល—មួលបិទបានជិត និងម៉ូតជាប់ជាមួយគ្នា។ ដៃកង់ B'Twin Sport ជាមួយនឹងក្រឡាទឹករលកប្រវែង 120 មម៖ ផ្តល់ផាសុកភាពពិតៗនៅពេលកំពុងជិះ។
8
កង់
កង់ Aero Trail Evo ជាមួយនឹងយ៉ាន់ដែលមានដែកពីរជាន់៖ទំងន់ស្រាល រឹងមាំ និងជាប់បានយូរ។ អង្កត់ផ្ចិតទំហំ 27.5"៖ តុល្យភាពល្អបំផុតរវាងផាសុកភាព និងមុខងាររបស់វា។ រចនាឡើងជាមួយនឹងកាំចំនួន 28 ដើម្បីកាត់បន្ថយទំងន់ ហើយក្នុងពេលជាមួយគ្នាធានានូវភាពរឹងមាំ និងកំលាំងរបស់កង់។
9
សំបកកង់
សំបកកង់ B'Twin All Terrain Dry ទំហំ 27.5" x 2.0 ពិសេសជាមួយនឹងប្រព័ន្ធក្រឡាដែលរចនាឡើងសម្រាប់ប្រើប្រាស់លើគ្រប់ប្រភេទផ្លូវទាំងអស់។ ផ្ទៃចំហៀងរបស់សំបកកង់ដែលស្រាលដើម្បីកាត់បន្ថយឥទ្ធិពលនៃម៉ាស់ដែលវិល។ តារាងបញ្ជាក់ពីសំពាធខ្យល់អាស្រ័យទៅលើទំងន់របស់អ្នកជិះ (ត្រូវបានបង្ហាញនៅលើចំហៀងសំបកក់ង)។
10
បង្គោលកែប / កន្លែងអង្គុយ
កែបកង់ B'Twin Ergofit Evo ពិសេសផ្តល់នូវផាសុកភាពដ៏អស្ចារ្យដោយសាររាងជាង "អង្រឹង" ធំទូលាយរបស់វា និងបែងចែកសំពាធបានល្អមិនប្រកាន់ថាត្រគាករបស់អ្នកប៉ុនណានោះទេ។ បង្គោលកន្លែងអង្គុយ B'Twin Sport ធ្វើពីអាលុយមីញ៉ូមដែលធ្វើអោយវាមានទំងន់ស្រាល។ អង្កត់ផ្ចិត 27.2 មម អាចអោយកន្លែងអង្គុយបត់បែនបែបធម្មជាតិដែលមានទំហំធំជាងបង្គោលកន្លែងអង្គុយធម្មតា 5 ដង។ ប្រវែង 400 មម ដែលអាចអោយអ្នកសារ៉េបានច្រើនកម្រិត។
11
ឈ្នាន់ធាក់
មកជាមួយនូវឈ្នាន់ធាក់ជ័រ B'Twin Flat Evo៖ទាំងរឹងមាំ និងស្រាល។ផ្ទៃក្រលាធំដែលធ្វើអោយថាមពលធាក់ខ្លាំង​និងធ្វើអោយការកាច់ចង្កូតបានស្រួលនៅពេលជិះកង់ឡើងភ្នំ។ជើងធាក់បានខ្លាំងដែលធ្វើអោយជើងនិងឈ្នាន់ធាក់បានស្រួល។
12
ទម្ងន់
ទំងន់ 13.50 គក ទំហំ S ដោយមិនគិតឈ្នាន់ធាក់។ ទំងន់ 13.95 គក ទំហំ M ដោយមិនគិតឈ្នាន់ធាក់។ ទំងន់ 14.05 គក ទំហំ L ដោយមិនគិតឈ្នាន់ធាក់។ ទំងន់ 14.20 គក ទំហំ XL ដោយមិនគិតឈ្នាន់ធាក់។
13
គ្រឿងបន្ទាប់បន្សំ
មកជាមួយនូវដៃពន្លាតធ្វើពីអាលុយមីញ៉ូមនៅផ្នែកខាងចុងនៃដៃកង់។តួអាចដាក់កន្ត្រកដាក់ដបទឹក កាបូបកែប កាតាប៊ូការពារភក់ ជន្ទល់ រានកង់។
បុគ្គលិកលក្ខណៈ
ទំហំS / M / L

ទម្ងន់13.95 គក ទំហំ M ដោយមិនគិតឈ្នាន់ធាក់

ទំហំកង់27.5 អ៊ីង

ការធានាពេញមួយជីវិតតួ ក និងដៃកង់
ពត៌មាន / គំនិត / បច្ចេកវិទ្យា
សមាសភាព
គ្រោង : 100.0% អាលុយមីញ៉ូម

តេស្តផលិតផល
យើងក៏សូមណែនាំអោយពាក់នូវខោខ្លីជិះកង់ជាមួយនឹងទ្រនាប់ការពារ។

គន្លឹះស្តុក
សូមរក្សាទុកនៅក្នុងកន្លែងត្រជាក់និងស្ងួត ឆ្ងាយពីសារធាតុដែល​មានជាតិកាត់ខ្លាំងនិងខ្យល់ប្រៃ។

Reviews

Show results for