រ៉ាកែតវាយកូនបាល់សម្រាប់មនុស្សពេញវ័យ TR190 Lite - ស

8380711

ARTENGO

ផលិតសម្រាប់ អ្នកចាប់ផ្តើមលេងដំបូងដែលចូលចិត្តលេងនៅក្នុងក្លឹប ហើយចង់បានរ៉ាកែតដែលងាយស្រួលវាយលើគន្លងខ្សែកោង។
រ៉ាកែតដែលស្រាល និងមានមុខងារច្រើនយ៉ាងដែលងាយស្រួលវាយលើគន្លងខ្សែកោង និងងាយស្រួលគ្រប់គ្រងបាល់ ផ្តល់នូវថាមពល និងផាសុកភាព។អភិវឌ្ឍឡើងដោយសហការជាមួយនឹងគ្រូបង្ហាត់ដែលមានលិខិតបញ្ជាក់ត្រឹមត្រូវរបស់យើង។
Sizes guide

Buy
     In-Store

view all stores

អត្ថប្រយោជន៍
ងាយស្រួលយួរឬកាន់ងាយស្រួលកាន់ក្នុងទំងន់ត្រឹមតែ 260 ក្រ
កាត់បន្ថយការរំញ័រជាតិក្រហ្វៃ 100% ធ្វើអោយរ៉ាកែតវាយផ្តល់ផាសុកភាព។
ថាមពលជាមួយនឹងក្បាលទំហំ 660 សម² និងតុល្យភាពក្បាលធ្ងន់របស់វា
ការធានា2 ឆ្នាំ
ព័ត៌មាន​ប​ច្ចេ​ក​ទេស

1
ទម្ងន់
ទំងន់ (260 ក្រ) របស់វាធ្វើអោយការវាយលើគន្លងខ្សែកោង និងការគ្រប់គ្រងក្បាលរ៉ាកែតបានកាន់តែងាយស្រួល។ សម្រាប់ជាព័ត៌មានរបស់អ្នក៖ - ស្រាលជាង 260 ក្រ៖ រ៉ាកែតស្រាល សម្រាប់ផាសុកភាព និងងាយស្រួលកាន់។ - 260 ដល់ 295 ក្រ៖ រ៉ាកែតធម្មតា (កម្រិតមធ្យម) សម្រាប់មុខងារលេងច្រើនយ៉ាង។ - 300 ដល់ 315 ក្រ៖ រ៉ាកែតសម្រាប់អ្នកលេងដែលមានបច្ចេកទេសល្អរួចជាស្រេច ហើយត្រូវការការវាយដែលមានថាមពលខ្លាំង និងចំគោលដៅ។ - 315 ក្រ៖ រ៉ាកែតសម្រាប់អ្នកលេងដែលមានជំនាញខ្ពស់ និងការប្រកួតប្រជែងខ្លាំង។
2
កម្រិតរឹងមាំ
ពិន្ទុនៃភាពរឹងមាំរបស់វាគឺ 68 ដែលបង្កើនការវាយកាន់តែចំគោលដៅ។ គ្រោងកាន់តែរឹង រយៈពេលប៉ះកាន់តែខ្លី៖ អ្នកបាត់បង់ការគ្រប់គ្រង ប៉ុន្តែទទួលបានថាមពលខ្លាំង។ - គ្រោងរឹងមាំ៖ > 64 – 66 RA - គ្រោងទន់៖ < 64 – 66 RA។
3
ទំហំក្បាល
ក្បាលរ៉ាកែតទំហំ 660 សម² ផ្តល់នូវផ្ទៃវាយគ្រាប់បាល់ធំ និងប្រកបដោយផាសុកភាព។រ៉ាកែតកាត់បន្ថយកំហុសវាយខុស បើទោះបីជាការវាយមិនសូវមានភាពជាក់លាក់បន្តិច។រ៉ាកែតនេះវាយកាន់តែចាំគោលដៅ។ សម្រាប់ព័ត៌មានបន្ថែមអំពីទំហំក្បាល៖ - ទំហំកណ្តាល – ទំហំក្បាលតូច៖ < 625 សម² - ធំជាងទំហំកណ្តាល – ទំហំក្បាលស្តង់ដារ៖ 626 - 677 សម² - ទំហំធំ – ទំហំក្បាលធំ៖ 678 – 742 សម² - ទំហំធំខ្លាំង – ទំហំក្បាលធំខ្លាំង៖ ទំហំ 742 សម
4
តុល្យភាព
រ៉ាកែត TR190 LITE ងាយស្រួលវាយលើគន្លងកោង កាន់ និងមានមុខងារច្រើនយ៉ាងជាមួយនឹងចំនុចតុល្យភាព 35សម។ លោកអ្នកនឹងយល់ថាវាកាន់តែងាយស្រួលក្នុងការវាយលើគន្លងខ្សែកោង ហើយធ្វើអោយបាល់របស់អ្នករត់លើគន្លងដែលអ្នកចង់បាន។
បុគ្គលិកលក្ខណៈ
ទម្ងន់260ក្រ

តុល្យភាព35សម

ទំហំក្បាល660សម²

កម្រិតរឹងមាំ70

ប្រវែង68.7សម
ពត៌មាន / គំនិត / បច្ចេកវិទ្យា
សមាសភាព
ក្បាលមូលនៃរ៉ាកែត : 55.0% សាច់ក្រណាត់កាបូន (CF), ក្បាលមូលនៃរ៉ាកែត : 45.0% កាវ Epoxy ដងកាន់រ៉ាកែតវាយសី : 100.0% សារធាតុ Polyurethane (PU) ខ្សែដងវាយសី : 100.0% ប៊ូលីអាម៉ីត (PA) ឧបករណ៍ដែលមានរាងដូចកូនជញ្ជីង : 100.0% សារធាតុសំយោគ Polyamide 6 (PA6) ដងកាន់ ១ : 100.0% សារធាតុ Polyurethane (PU) គម្របចុងដងរ៉ាកែតវាយសី : 100.0% ប៊ូលីអាម៉ីត (PA)

តេស្ត
ត្រូវបានធ្វើតេស្ត និងឯកភាពដោយគ្រូបង្ហាត់ដែលមានលិខិតបញ្ជាក់ដោយរដ្ឋត្រឹមត្រូវ និងដោយអ្នកលេងដែលមានការប្រកួតប្រជែងខ្លាំងវ័យក្មេង។

តេស្តផលិតផល
ផលិតផលនេះត្រូវបានធ្វើតេស្តអស់រយៈពេលជាង 100 ម៉ោងដោយវិស្វករផលិតផលរបស់យើង និងជាមួយដៃគូរបច្ចេកទេសរបស់យើង និងគ្រូបង្ហាត់ប្រចាំក្លឹបដែលមានលិខិតបញ្ជាក់ត្រឹមត្រូវ។ រ៉ាកែត TR190 ត្រូវបានធ្វើតេស្តដោយប្រៀបធៀបជាមួយនឹងផលិផលដែលល្អជាងគេមានលក់នៅលើទីផ្សារបច្ចុប្បន្ន។ ការធ្វើតេស្តបានបញ្ជាក់ពីថាមពលដ៏ខ្លាំង ផាសុកភាព និងការគ្រប់គ្រងបាល់របស់រាកែត។

គន្លឹះស្តុក
ជៀសវាងប្រើពេលសីតុណ្ហភាពប្រែប្រួលខ្លាំង។

Reviews

Show results for