កង់ឡើងភ្នំ Rockrider 560 ទំហំ 27.5" - ស

8394855

ROCKRIDER

ផលិតសម្រាប់ ជិះកង់កីឡាឡើងភ្នំទៀងទាត់។
តួស្រាល តួខាងមុខ Rockshox កង់ និងប្រព័ន្ធច្រវ៉ាក់បង្កើតល្បឿន។ ដៃកាន់ កែប ឧបករណបន្តឺងកែប ឧបករណ៍ចាក់សោរបូម។កង់ 560 គឺជាកង់ជិះឡើងភ្នំកំសាន្តដែលរឹងមាំ —ផាសុកភាព និងមានប្រសិទ្ធភាព។
Sizes guide

ផលិតផលនេះលែងមាននៅក្នុងស្តុក

Buy
     In-Store

view all stores

អត្ថប្រយោជន៍
ផាសុខភាពក្នុុងពេលជិះកង់តួខាងមុខ ROCK SHOX XC30 ដៃ និងកែបស្រួលប្រើ គន្លាក់កកង់អាចសារ៉េបាន 0/30
ប្រសិទ្ធភាពតួ Light CGF Pro។ លេខកង់ SRAM X5 2x10។ កង់ Light Aero Trail Pro ទំហំ 27.5"។
ភាពជាក់លាក់ហ្វ្រាំងចាប់ថាសhydraulic ម៉ាក B'Twin ចំនួនពីរ។ សំបកកង់ Kenda Fifty ធ្វើពីកៅស៊ូទន់។
ងាយស្រួលប្រើឧករណ៍ចាក់សោរ Combo Lock នៅលើដៃកង់ ។ ប្រដាប់បន្តឹងកន្លែងអង្គុយ Ergo Lock។
ការធានាជារៀងរហូតកង់ B'Twin មានធានាពេញមួយអាយុកាលរបស់វាលើតួ គន្លាក់ដៃកង់ និងដៃកង់។
ការធានាពេញមួយអាយុកាល (តួ គន្លាក់ក ដៃ)។ មានលក់គ្រឿងបន្លាស់៖2 ឆ្នាំ។
ព័ត៌មាន​ប​ច្ចេ​ក​ទេស

1
ការរចនា
កង់ ROCKRIDER 560 ត្រូវបានរចនា និងផលិតឡើងនៅក្នុងតំបន់ Suzhou ប្រទេសចិន ដោយក្រុមអ្នកជំនាញ និងអ្នកចូលចិត្តជិះកង់ដែលចំណាយពេលវេលារចនាខ្សែសង្វាក់កង់កីឡាឡើងភ្នំរបស់យើង។ ផលិតកម្មត្រូវបានបោះទីតាំងនៅជិតតំបន់ Suzhou ផងដែរ នៅជិតហាង Decathlon តាមដែលអាចធ្វើទៅបាន។
2
តួកង់
កង់ Rockrider CGF Evo (តួកង់រាងធរណីមាត្រផ្តល់ផាសុកភាព) 6061 តួអាលុយមីញ៉ូមសម្រាប់កងទំហំ 27.5"។ ខាងមុខរាងត្រីកោណមាន "គូទពីរ" ដែលធ្វើអោយតួកង់មានទំងន់ស្រាលជាងតួ CGF Evo ចំនួន 300 ក្រ។។ ទីតាំងកែបអង្គុយផ្តល់ផាសុកភាពដោយសារចង្កូតអាចដំលើងបាន។ បង្គោលកែបឆ្មារមានទំហំ 27.2 មម៖ កង់មានកែបដែលកាត់បន្ថយការប៉ះទង្គិចប្រសើរជាងតួកង់ធម្មតាចំនួន 5 ដង។ កំពស់ស្នូលថាសច្រវ៉ាក់ធាក់ទាបស្ថិតនៅមុំ 69° ដែលធ្វើអោយល្បឿនបត់បានលឿន។ បាតកង់ក្រោយមានប្រវែងខ្លីធ្វើអោយការគ្រប់គ្រងកង់បានល្អ៖
3
បូមខាងមុខ
ពណ៌ទឹកប្រាក់ Rockshox 30 តួខាងមុខមានទំងន់ស្រាលជាងតួខាងមុខនៃ កង់ Rockrider 540 ចំនួន 180 ក្រ។ តួខាងមុខមានរាងជាកោណដែលធ្វើអោយដៃកង់រឹងមាំនៅពេលកាច់ចង្កូត។បាតខាងក្រោមទំហំ 100 មម ជាមួយនឹងតួខាងមុខអាចសារ៉េភាពរឹងមាំ +/- បាន (ដោយប្រើរឺស័រខាងក្នុង)។ វ៉ាល់រាងសំបកគ្រាប់កាំភ្លើងខាងក្នុងនៃប្រព័ន្ធបូម Hydraulic សម្រាប់គ្រប់គ្រងភាពរលាក់។ តួខាងមុខមានសោរការពារកុំរលាក់នៅពេលជិះលឿន។សោរអាចបញ្ជាអោយដំណើរដោយផ្ទាល់ពីដៃកង់តាមរយៈប្រដាប់សារ៉េសោរ ដែលប្រើប្រាស់បានស្រួល និងប្រើរួមគ្នា
4
បូមខាងក្រោយ
មិនមានបូមខាងក្រោយទេ។
5
ប្រព័ន្ធបង្វិលកង់
សំណុំថាសច្រវ៉ាក់ SRAM S600 ជាមួយនឹងស្នូថាសមានរន្ធ ហើយថាសច្រវ៉ាក់ចំនួនពីរមានធ្មេញ 24/38។ ដេរីយ័រខាងក្រោយ SRAM 10 X5 ដែលមានល្បឿនចំនួន 10 លេខ។ ដេរីយ័រខាងក្រោយ SRAM X5។ ប្រដាប់សារ៉េលេខ SRAM X5។ ថាសច្រវ៉ាក់ SRAM PG1020 មានធ្មេញពី 11 ទៅ 36។ ប្រព័ន្ធច្រវ៉ាក់បង្កើតល្បឿនកង់ស្រាលជាង Rockrider 540 ចំនួន 100 ក្រ។
6
ហ្វ្រាំង
ហ្វ្រាំចាប់លើថាស Hydraulic របស់ B'TWIN ផលិតដោយ Tektro មាននៅខាងមុខ និងខាងក្រោយ៖ ធ្វើអោយការចាប់ហ្វ្រាំងកាន់តែស៊ី ទោះនៅលើដីអិដ្ឋ និងភ្លៀងក៏ដោយ។ ថាសខាងមុខនិងខាងក្រោយ 160 មម។
7
ដៃ / គន្លាក់ក / ចង្កូត / ដៃកាន់
ដៃកង់ B'Twin Sport ធ្វើពីអាលុយមីញ៉ូមដែលមានទំហំធំ។ 660 មម (ទំហំ M) និង 680 មម (L)។ គន្លាក់កអាលុយមីញ៉ូមពិសេស B'Twin ទំហំ 80 មម (ទំហំ M, L)។ គន្លាក់កកង់អាចលើកឡើងបានរហូតដល់ 3 សម ដែលអាចសារ៉េបាន 5 យ៉ាង (+ 0 មម, + 7.5 មម, + 15 មម, +22.5 មម, +30 មម)។ សំណុំក្បាលកង់ប្រភេទ A តំលើងបញ្ចូលគ្នាពាក់កណ្តាល់។ ដៃកាន់ជាប់ល្អ B'Twin (មិនមានរាងស៊ីឡាំងឡើយ)៖ កាន់បានស្រួល និងមិនមានការនឿយហត់។ ដៃកាន់មានមកជាមួយនូវក្រវិលមួលបន្តឹង។
8
កង់
កង់ Aero Trail Evo ជាមួយនឹងយ៉ាន់ដែលមានដែកពីរជាន់៖ទំងន់ស្រាល រឹងមាំ និងជាប់បានយូរ។ យ៉ាន់"ប្រហោងក្នុង" និងសំបកកង់ស្រាល៖ ឈុតកង់ទាំងមូលមានទំងន់ស្រាលជាង Rockrider 540 ចំនួន 600 ក្រ! អង្កត់ផ្ចិតទំហំ 27.5"៖ តុល្យភាពល្អបំផុតរវាងផាសុកភាព និងមុខងាររបស់វា។ រចនាឡើងជាមួយនឹងកាំចំនួន 28 ដើម្បីកាត់បន្ថយទំងន់ ហើយក្នុងពេលជាមួយគ្នាធានានូវភាពរឹងមាំ និងកំលាំងរបស់កង់។
9
សំបកកង់
សំបកកង់ Kenda Fifty K1104 ទំហំ 27.5" x 2.10។ សំបកកង់ស្រាលផលិតឡើងសម្រាប់ដីស្ងួត ដែលមានក្រឡាមានមុខងារខ្ពស់ដោយសារវាខាំស្អិតនៅពេលបត់។
10
បង្គោលកែប / កន្លែងអង្គុយ
កែបកង់ B'Twin Ergofit Evo ពិសេសផ្តល់នូវផាសុកភាពដ៏អស្ចារ្យដោយសាររាងជា "អង្រឹង" ធំទូលាយរបស់វា និងបែងចែកសំពាធបានល្អមិនប្រកាន់ថាត្រគាករបស់អ្នកប៉ុនណានោះទេ។ បង្គោលកែប B'Twin Sport ធ្វើពីអាលុយមីញ៉ូមដែលមានអង្កត់ផ្ចិត 27.2 ផ្តល់នូវកន្លែងអង្គុយដែលបត់បែនបែបធម្មជាតិល្អអស្ចារ្យជាងបង្គោលធម្មតា 5 ដង។ ប្រវែង 400 មម ដែលអាចអោយអ្នកសារ៉េបានច្រើនកម្រិត។ប្រដាប់សារ៉េកែបកង់រចនាឡើងងាយស្រួលប្រើហើយចុចបិទដោយមិនចាំបាច់រុញខ្លាំង។
11
ឈ្នាន់ធាក់
មកជាមួយនូវឈ្នាន់ធាក់ជ័រ B'Twin Flat Evo៖ទាំងរឹងមាំ និងស្រាល។ផ្ទៃក្រលាធំដែលធ្វើអោយថាមពលធាក់ខ្លាំង​និងធ្វើអោយការកាច់ចង្កូតបានស្រួលនៅពេលជិះកង់ឡើងភ្នំ។ជើងធាក់បានខ្លាំងដែលធ្វើអោយជើងនិងឈ្នាន់ធាក់បានស្រួល។
12
ទម្ងន់
ទំងន់ 12.95 គក ទំហំ M ដោយមិនគិតឈ្នាន់ធាក់។ ទំងន់ 13.00 គក ទំហំ L ដោយមិនគិតឈ្នាន់ធាក់។
13
គ្រឿងបន្ទាប់បន្សំ
មកជាមួយនូវដៃពន្លាតធ្វើពីអាលុយមីញ៉ូមនៅផ្នែកខាងចុងនៃដៃកង់។អាចប្រើប្រាស់ជាមួយនឹងកន្ត្រកដាក់ដបទឹក កាបូបក្រោមកែប កាតាប៊ូការពារភក់ ប្រដាប់ដាក់ស្នប់ ម៉ូទ័រវាស់ចំងាយ ជាដើម។
បុគ្គលិកលក្ខណៈ
ទំហំទំហំ M

ទំហំកង់27.5 អ៊ីង

ការធានាពេញមួយជីវិតតួ ក និងដៃកង់
ពត៌មាន / គំនិត / បច្ចេកវិទ្យា
សមាសភាព
ស៊ុម (សម្រាប់កង់) : 100.0% អាលុយមីញ៉ូម

តេស្តផលិតផល
យើងក៏សូមណែនាំអោយពាក់នូវខោខ្លីជិះកង់ជាមួយនឹងទ្រនាប់ការពារ។

គន្លឹះស្តុក
សូមរក្សាទុកនៅក្នុងកន្លែងត្រជាក់និងស្ងួត ឆ្ងាយពីសារធាតុដែល​មានជាតិកាត់ខ្លាំងនិងខ្យល់ប្រៃ។

Reviews

Show results for