ស្បែកជើងបាល់ទាត់ Agility 900 សម្រាប់មនុស្សធំ ពណ៌ខៀវ/ទឹកក្រូច

8496160

KIPSTA

ផលិតសម្រាប់
តើអ្នកកំពុងស្វែងរកស្បែកជើងដែលអាចប្រើនៅលើផ្ទៃដីរឹង មិនថាសំយោគ ឬថ្មភាជន៍? ស្បែកជើង Agility 900 ជាមួយនឹងខ្សែស្រួលទាញ ផ្តល់នូវផាសុកភាព ការទ្រទ្រង់ និងការគ្រប់គ្រង។
Sizes guide

Buy
     In-Store

view all stores

អត្ថប្រយោជន៍
ងាយស្រួលស្លៀកពាក់ងាយស្រួលពាក់ ដោយសារតែខ្សែទាំងសងខាងពីរខ្សែសម្រាប់រឹត។
ការពារការឆក់បាតផលិតពី EVA ស្រូបយកភាពរំញ័រប្រកបដោយប្រសិទ្ធិភាព។
ផាសុខភាពក្នុងការពាក់រីករាយជាមួយនឹងផាសុកភាព ដោយសារតែសមាសភាពសំណាញ់ផ្នែកខាងក្នុង។
ការទប់ទំងន់រីករាយជាមួយនឹងការបណ្តឹងប្រអប់ជើង ដោយសារតែបាតមានសណ្ឋានដុតៗ ជាមួយនឹងបាតូចៗ។​
សាកសមបង្កើនការទ្រទ្រង់ប្រអប់ជើង ដោយសារតែខ្សែចងទាំងពីរសងខាង។
ធន់នឹងការកកិតសមាសធាតុផ្សំប្រើប្រាស់នៅកស្បែកជើង និងបាត គឺធន់នឹងភាពសឹករិចរិលបំផុត។
ការគ្រប់គ្រង់បាល់ទទួលបានការគ្រប់គ្រងកាន់តែប្រសើរ ដោយសារតែបាតមិនរអិលរបស់ស្បែកជើង និងស្រោមជើងត្រឹមកជើង។
ការធានា2 ឆ្នាំ
ព័ត៌មាន​ប​ច្ចេ​ក​ទេស

1
តើវាជាស្បែកជើងត្រឹមកជើងដែលងាយពាក់មែនទេ? ការណែនាំពីផលិតផលស្បែកជើងបាល់ទាត់ Agility 900MiD
សាកយល់ស្របចំពោះរឿងទាំងនេះទាំងអស់គ្នា៖ ស្បែកជើងបាល់ទាត់ត្រឹមកជើងគឺផ្តល់ផាសុកភាពខ្ពស់ និងរូបរាងល្អឯក! ប៉ុន្តែ តើត្រូវពាក់វា ឬដោះវាចេញ? វាជារឿងមួយផ្សេងទៀត។ តើយើងអាចផ្តល់ជូននូវស្បែកជើងត្រឹមកជើងដែលងាយពាក់ដោយរបៀបណា? ក្រុមការងារឌីសាញផលិតផលសម្ភារៈកីឡាបាល់ទាត់ បានបង្កើតស្បែកជើងនេះឡើងជាមួយនឹងផ្នែកទាំងពីរដែលផ្តល់នូវផាសុកភាពកាន់តែប្រសើរ។ ហើយដើម្បីផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់ និងបើកស្បែកជើង យើងខ្ញុំបានបន្ថែមរង្វង់ខ្សែទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។
2
ទីលានផ្ទៃរឹង ផ្ទៃតឹងណែន ឬទីលានផ្ទៃទន់? យើងខ្ញុំនឹងពន្យល់បន្ថែម....
Agility 900 មានបីម៉ូដែលសំខាន់ៗ៖HG SG និង FG។ វាទាក់ទិននឹងទីជម្រាលដែលបាតស្បែកជើងអាចប្រើបាន៖ - HG (សម្រាប់ទីលានផ្ទៃរឹង) ទីលានសំយោគ ឬទីលានថ្មនាជន៍៖បាតស្បែកជើងផលិតពីកៅស៊ូជាមួយនឹងរន្ធខ្យល់តូចៗ។ - FG (ទីលានស្មៅសិប្បនិមិត្ត)សម្រាប់ទីលានប្រកួតស្ងួតៗ៖ បាតផលិតពីជាតិ TPU ដែផ្តល់នូវភាពមិនរអិលខ្ពស់។ SG (សម្រាប់ផ្ទៃទន់) សម្រាប់ទីលានដែលមានផ្ទៃទន់ ធ្ងន់ ឬទូលាយ។ នាំមកជាមួយនឹងដែក៖បាតដែលមានខ្ជៅអាលុយមីញ៉ូម។
3
តើអ្នកចង់ដឹងទេថា នឹងមានអារម្មណ៍យ៉ាងណាពេលបានពាក់ស្បែកជើងម៉ាក ​Agility 900?
ដូច្នេះហើយលោកអ្នកអាចផ្តោតលើការប្រកួត ហើយក្រុមការងារឌីសាញយើងខ្ញុំ បានផ្តល់ជូននូវស្បែកជើងបាល់ទាត់ដែលត្រូវបានបង្កើតឡើងដើម្បីផាសុកភាព៖ជាមួយនិងអេប៉ូងទ្រនាប់ជើង PORON លោកអ្នកនឹងទទួលបានភាពទន់ល្មើយនៅផ្នែកកែងជើង និងតំបន់ប្រអប់ជើងខាងមុខ ដែលចាំបាច់បំផុតសម្រាប់ការប្រកួត។ ស្បែកជើងបាល់ទាត់ដែលគ្មានថ្នេរ កាត់បន្ថយអាក្ការៈរលាកជើង។ ទទួលបានអារម្មណ៍ដ៏ល្អពីវា សូមសាកល្បងប្រើ៖
4
តើអ្នកចង់ទទួលបានការទ្រទ្រង់ដើម្បីភាពស្ទាត់ជំនាញពេលលេងបាល់ទាត់មែនទេ?
ដើម្បីធានាឱ្យបាននូវការទ្រទ្រង់នៅពេលកំពុងធ្វើបំលាស់ទីនៅលើទីលាន យើងបានបំពាក់ស្បែកជើង Agility 900 នូវបន្លោះដាក់ខ្សែស្បែកជើងចំនួនបួន និង បន្លោះផ្ទៃរាបស្មើចំនួនប្រាំបី។ តើលទ្ធផលយ៉ាងណា? នៅពេលដែលអ្នកពាក់ស្បែកជើងកីឡារបស់អ្នក និងបណ្តឹងវា នោះអ្នកនឹងទទួលបានអារម្មណ៍ទ្រទ្រង់កាន់តែប្រសើរពាសពេញការប្រកួត។
5
មុខងារបច្ចេកទេស បាតមិនរអិល និងអារម្មណ៍ស្រស់ស្រាយ។តើស្តាប់ទៅល្អទេ?
ដើម្បីទទួលបានអារម្មណ៍ដូចប៉ះបាល់ និងការគ្រប់គ្រងបាល់បានល្អ យើងបានបង្កើតផ្នែកកស្បែកជើងប្រភេទនេះដោយប្រើប្រាស់សមាសធាតុសំយោគដែលទន់ និងរឹងមាំ។ ដើម្បីធានាបាននូវការអូសទាញដ៏ល្អឥតខ្ចោះគ្រប់ពេលវេលាលើទីលានសិប្បនិម្មិតនៅពេលហ្វឹកហាត់ឬក្នុងអំឡុងពេលប្រកួត យើងយកចិត្តទុកដាក់ជាពិសេសទៅលើបាតស្បែកជើង។ ទ្រង់ទ្រាយរាងមូលនៅផ្នែកខាងលើបាតកៅស៊ូដែលនៅពីលើស្រទាប់ផលិតពី EVA ផ្តល់នូវភាពស្អិតជាប់មិនរអិល នៅពេលធ្វើបំលាស់ទី ឬប្តូរទិសដៅ ដោយបន្ថែមភាពស្ទាត់ជំនាញក្នុងការលេងបាល់ដល់អ្នកបន្ថែមទៀត។
6
ពាក្យពេចន៍ពីក្រុមការងារកីឡាបាល់ទាត់យើងខ្ញុំ
ក្រុមការងារឌីសាញដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសបារាំង មានឪកាសក្នុងការធ្វើតេស្តស្បែកជើងបាល់ទាត់នេះជារៀងរាល់ថ្ងៃនៅកីឡាដ្ឋាន Kipstadium។ នេះហើយជាគន្លឹះបន្តិចបន្តួច៖ជាទូទៅ យើងត្រូវមានស្បែកជើងយ៉ាងហោចណាស់ពីរគូ៖ស្បែកជើងមួយសម្រាប់ទីលានស្ងួត ឬទីលានសិប្បនិមិត្ត និងមួយគូទៀតដែលមានបាតរាងខ្ជៅជ័រ នៅលើទីលានសើម។ អត្ថប្រយោជន៍នៃម៉ូដែលស្បែកជើងដែលមានប្រភេទបាតខុសៗគ្នាគឺថា អ្នកមិនចាំបាច់ត្រូវផ្ស៊ាំអារម្មណ៍នៅពេលធ្វើការផ្លាស់ប្តូរបាតដើម្បីតម្រូវទៅតាមប្រភេទទៅលានឡើយ។
7
ហើយចុះភាពទន់ល្មើយរបស់ស្បែកជើងមានសភាពយ៉ាងណា?
ទីលានវាលស្មៅ ទីលានថ្មភាជន៍ ទីលានសិប្បនិមិត្ត យើងបានដឹងថា ប្រភេទទីលានបាល់ទាត់អាចបង្កជាការលំបាកដល់ការលេងកីឡាបាល់ទាត់។ នេះជាមូលហេតុដែលក្រុមវិស្វករយើងខ្ញុំបាន សម្របបាតស្បែកជើង Agility 900 MiD ជាមួយនឹងអេប៉ុង EVA នៅផ្នែកកែងស្បែកជើងដើម្បីផ្តល់នូវភាពទន់ល្មើយ និងទប់ទល់នឹងរំញ័រនៅលើទីលាន។
8
ការច្នៃម៉ូដផ្ទាល់ខ្លួន
ដោយសារតែអ្នកលេងគ្រប់រូប មានលក្ខណៈកត់សម្គាល់រៀងៗខ្លួន អ្នកអាច ដូច្នេះហើយអ្នកអាចទទួលបានស្បែកជើងដែលបញ្ជាក់ពីកម្មសិទ្ធិរបស់អ្នកនៅតាមហាងទំនិញរបស់យើង (ត្រកូល ឈ្មោះ ជាដើម) ។សម្រាប់ស្តាយ៍ផ្សេងៗទៀត សូមពិនិត្យមើលម៉ូតខោអាវដែលស្របទៅតាមស្បែកជើង Agility 900 MiD!
ពត៌មាន / គំនិត / បច្ចេកវិទ្យា
សមាសភាព
ស្រទាប់ និង ស្រោមនៃ : 100.0% សារធាតុប៉ូលីអ៊ីស្ទែរ (PES) ផ្នែកខាងលើនៃ : 100.0% សារធាតុ Polyurethane (PU) បាតស្បែកជើង : 60.0% កៅស៊ូ - សាំងតេទិក, បាតស្បែកជើង : 40.0% សារធាតុអាសេតាតអេទីឡែន(EVA)

តេស្តផលិតផល
ស្បែកជើង Agility 900 MiD ត្រូវបានអភិវឌ្ឍឡើង និងធ្វើតេស្ត និងពាក់ ដោយកីឡាករបាល់ទាត់មួយចំនួននៅលីគកំពូល និងលីគលំដាប់ 2របស់ប្រទេសបារាំង។វាបំពេញតម្រូវការនៃការប្រើប្រាស់ និងការរំពឹងទុករបស់អ្នកលេងកីឡាបាល់ទាត់ដែលកំពុងត្រូវការស្បែកជើងប្រភេទនេះយ៉ាងចាំបាច់។

គន្លឹះស្តុក
តើត្រូវធ្វើរបៀបណាដើម្បីបង្កើនអាយុកាលនៃការប្រើប្រាស់ស្បែកជើងប្រភេទនេះ? ត្រូវធ្វើការសម្ងួតដោយខ្យល់ កាន់តែច្រើន កាន់តែល្អ។ កុំទុកវាចោលនៅក្នុងកាបូប ជាពិសេសនៅពេលទទឹក។

Reviews

Show results for