ស្បែកជើងបាល់ទាត់ Agility 900 សម្រាប់ទីលានស្ងួត ពណ៌ខ្មៅ

8497270

KIPSTA

ផលិតសម្រាប់
តើអ្នកកំពុងស្វែងរកស្បែកជើងដែលអាចលេងនៅលើទីលានស្មៅ និងទីលានសិប្បនិមិត្តដែលស្ងួតមែនទេ? ជាមួយនឹងខ្សែដែលងាយទាញ ស្បែកជើង Agility 900 MiD ផ្តល់ជូននូវផាសុកភាព ការទ្រទ្រង់ និងការគ្រប់គ្រងបាល់កាន់តែប្រសើរ។
Sizes guide

Buy
     In-Store

view all stores

អត្ថប្រយោជន៍
ងាយស្រួលស្លៀកពាក់ស្បែកជើងដែលងាយពាក់ ដោយសារតែខ្សែពីរជាន់និងផ្នែកខ្សែសំប៉ែតរបស់វា។
ផាសុខភាពក្នុងការពាក់រីករាយជាមួយនឹងផាសុកភាពកាន់តែប្រសើរ ជាមួយនឹងផ្នែកខាងក្នុងដែលផលិតឡើងពីសមាសធាតុសាច់ក្រណាត់សំណាញ់។
សាកសមបង្កើនការទ្រទ្រង់ប្រអប់ជើងកាន់តែប្រសើរជាមួយរន្ធចងខ្សែទាំងសងខាងរបស់ស្បែកជើង។
ការទប់ទំងន់រីករាយក្នុងការលេងកីឡាជាមួយនឹងបាតស្បែកជើងដែលត្រូវនឹងទីលានស្ងួតៗ ដោយសារតែបន្ទះជ័រតូចៗផលិតពី TPU របស់វា។
ការគ្រប់គ្រង់បាល់អាចគ្រប់គ្រងការលេងបានកាន់តែប្រសើរ ដោយសារតែបាតស្បែកជើងមិនរអិល និងផ្នែកកវែងរបស់ស្បែកជើង។
ការធានា2 ឆ្នាំ
ពត៌មាន​ប​ច្ចេ​ក​ទេស

1
ស្បែកជើង MiD ដែលងាយស្រួលពាក់មែនទេ? ការណែនាំអំពីស្បែកជើង Agility 900 MiD។
តោះ! នាំគ្នាយល់ស្របនឹងរឿងដូចខាងក្រោម៖ ស្បែកជើងបាល់ទាត់កវែង ជាប្រភេទស្បែកជើងដែលផ្តល់នូវផាសុកភាព និងស្តាយ៍របស់វាមើលទៅទាន់សម័យ! អ្វីដែលសំខាន់ តើត្រូវពាក់វា ឬដោះវាចេញ? វាជារឿងមួយផ្សេងទៀត។ ដូច្នេះហើយ តើយើងខ្ញុំត្រូវផ្តល់ជូនស្បែកជើងបាល់ទាត់កវែងដែលងាយពាក់ដោយរបៀបណា? ក្រុមការងារឌីសាញផលិតផលកីឡាបាល់ទាត់យើងខ្ញុំ បានបង្កើតស្បែកជើងនេះឡើងដែលមានផ្នែកពីរសំខាន់ៗផ្តល់នូវផាសុកភាពខ្ពស់។ ហើយដើម្បីផ្តល់ភាពងាយស្រួលក្នុងការកាន់ និងបើកកស្បែកជើង យើងបានបន្ថែមបន្ទះខ្សែទាញនៅផ្នែកខាងមុខ និងខាងក្រោយនៃស្បែកជើងបន្ថែមពីលើចំនួនពីរ។
2
តើអ្វីទៅជា ផ្ទៃរឹង ផ្ទៃតឹងណែន និងផ្ទៃទន់? យើងខ្ញុំនឹងពន្យល់បន្ថែម។
Agility 900 មាន 3ម៉ូដែលសម្រាប់ជ្រើសរើស៖HG, SG និង FG។ វាអាស្រ័យទៅលើទីជម្រាលដែលម៉ូដែលនីមួយៗត្រូវបានឌីសាញឡើង៖-HG(ផ្ទៃរឹង) សម្រាប់ទីលានសំយោគ ឬទីលានថ្មភាជន៍។ ដែលបាតរបស់វាផលិតពីជ័រកៅស៊ូ មានបន្ទះជ័រតូចៗជាច្រើន។ -FG (ផ្ទៃតឹង) សម្រាប់ទីលានស្ងួត៖បាតផលិតពីបន្ទះជ័រ TPU ជាប់បានល្អនៅលើទីលានស្មៅ។ SG (ផ្ទៃទន់ៗ) សម្រាប់ទីលានដែលមានផ្ទៃទន់ ធ្ងន់ ឬធូររលុង។ បង្កើតឡើងដោយបន្ទះដែក៖បន្ទះតូចៗនៅបាតស្បែកជើងផលិតពីអាលុយមីញ៉ូម។
3
តើអ្នកចង់ដឹងថា តើមានអារម្មណ៍បែបណានៅពេលប្រើស្បែកជើង AGILITY 900? នេះនែក៖
ក្រុមការងារឌីសាញដែលត្រូវបានចូលរួមដោយអ្នកស្រឡាញ់កីឡាបាល់ទាត់ គឺកំពុងតែផ្តល់ជូននូវស្បែកជើងបាល់ទាត់ដែលត្រូវបានបង្កើតឡើងសម្រាប់ការផ្តល់ផាសុកភាពបន្ថែម ដូច្នេះហើយ លោកអ្នកអាចបន្តការលេងកីឡាបាល់ទាត់របស់អ្នកនៅលើទីលានប្រកបដោយប្រសិទ្ធិភាព៖ជាមួយទ្រនាប់ស្បែកជើងដែលផលិតពីអេប៉ុង PORON លោកអ្នកនឹងរីករាយនឹងភាពទន់ល្មើយរបស់វានៅកម្រិតសម្ពាធខ្ពស់នៅផ្នែកកែងជើង និងប្រអប់ជើង។ វាឋិតនៅក្នុងខ្សែថ្នេរតែមួយដោយមិនមានថ្នេរ ដើម្បីកាត់បន្ថយការកកិត និងផ្តល់ផាសុកភាពបន្ថែម។ ទទួលយកអារម្មណ៍នៃការលេងកាន់តែប្រសើរ សូមសាកល្បងផលិតផលប្រភេទនេះ!
4
តើអ្នកត្រូវការការទ្រទ្រង់ដើម្បីការលេងប្រកបដោយភាពស្ទាត់ជំនាញមែនទេ?
ដើម្បីធានានូវការទ្រទ្រង់ប្រកបដោយគុណភាពខ្ពស់នៅពេលកំពុងផ្លាស់ប្តូរទិសដៅនៅលើទីលាន យើងខ្ញុំបានបំពាក់ស្បែកជើងបាល់ទាត់ Agility 900 MiD ជាមួយនឹងខ្សែទាញចំនួន 4 និងរន្ធខ្សែសរុបចំនួន 8នៅផ្នែកម្ខាងៗ។ តើលទ្ធផលវិញយ៉ាងណា? នៅពេលដែលពាក់ស្បែកជើង ហើយស្បែកជើងត្រូវបានបណ្តឹងខ្សែ អ្នកច្បាស់ជាទទួលបានអារម្មណ៍ថាមានការទ្រទ្រង់កាន់តែប្រសើរកំឡុងពេលនៃការលេងកីឡាបាល់ទាត់របស់អ្នក!
5
បាតស្អិតល្អ ទទួលបានអារម្មណ៍ល្អក្នុងការគ្រប់គ្រងបាល់ និងសមាសធាតុផ្សំបច្ចេកទេស។ តើស្តាប់ទៅយ៉ាងម៉េចដែរ?
ដើម្បីផ្តល់ជូននូវអារម្មណ៍ និងការគ្រប់គ្រងបាល់ យើងខ្ញុំបានបង្កើតស្បែកជើងនេះឡើងដោយប្រើប្រាស់សមាសធាតុសំយោគដែលទន់ និងមានភាពរឹងមាំ។ ហើយដើម្បីធានានូវបាតដែលមិនរអិលគ្រប់ពេលនៃការលេងចំពោះទីលានស្ងួត ឬទីលានស្មៅសិប្បនិមិត្ត យើងខ្ញុំបានផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផលិតបាតស្បែកជើង៖បន្ទះជ័រតូចៗ មានរាងជារង្វង់ ដើម្បីផ្តល់ជូននូវកម្លាំងទំនាញកំឡុងពេលនៃការធ្វើចលនាផ្លាស់ទី ដូច្នេះហើយ អ្នកនឹងក្លាយជាអ្នកលេងកីឡាប្រកបដោយភាពស្ទាត់ជំនាញ។
6
ពាក្យពេចន៍ខ្លះៗពីក្រុមការងារផ្នែកកីឡាបាល់ទាត់របស់យើងខ្ញុំ
ក្រុមការងារឌីសាញយើងខ្ញុំដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសបារាំង មានឱកាសក្នុងការធ្វើតេស្តស្បែកជើងប្រភេទនេះជារៀងរាល់ថ្ងៃនៅលើទីលាន Kipstadium។ ដូច្នេះហើយ យើងខ្ញុំក៏មានមតិមួយចំនួនដើម្បីចែករំលែក៖ជាទូទៅ យ៉ាងហោចណាស់ យើងម្នាក់ៗត្រូវមានស្បែកជើងពីរគូ៖ស្បែកជើងមួយសម្រាប់ទីលានស្ងួតៗធម្មជាតិ ឬទីលានសិប្បនិមិត្ត និងមួយគូទៀតសម្រាប់បាតផលិតពីខ្ចៅដែកសម្រាប់ទីលានសើម ឬទីលានទន់ៗ។ អត្ថប្រយោជន៍ដ៏សំខាន់ក្នុងការប្រើស្បែកជើងប្រភេទតែមួយ ប៉ុន្តែបាតប្រភេទខុសៗគ្នាគឺ យើងមិនចាំបាច់ត្រូវផ្ស៊ាំជាមួយនឹងភាពខុសប្លែកគ្នានៃអារម្មណ៍នៅពេលដែលអ្នកផ្លាស់ប្តូរប្រភេទបាតស្បែកជើងដោយអាស្រ័យទៅលើប្រភេទនៃទីលានឡើយ។
7
ការច្នៃម៉ូដផ្ទាល់ខ្លួន
ដោយហេតុថា អ្នកលេងគ្រប់រូបគឺមានលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួន លោកអ្នកអាចធ្វើការបង្ហាញភាពជាកម្មសិទ្ធិនៅលើស្បែកជើងរបស់អ្នកនៅឯហាងទំនិញក្នុងតំបន់របស់យើងខ្ញុំ (តាមរយៈការដាក់ឈ្មោះ ឬត្រកូលនៅលើស្បែកជើង)។សម្រាប់ស្តាយ៍ថ្មីៗបន្ថែម លោកអ្នកអាចចូលមើលឈុតស្លៀកបំពាក់ដែលត្រូវនឹងស្បែកជើង Agility 900 MiD!
ពត៌មាន / គំនិត / បច្ចេកវិទ្យា
សមាសភាព
ស្រទាប់ និង ស្រោមនៃ : 100.0% សារធាតុប៉ូលីអ៊ីស្ទែរ (PES) ផ្នែកខាងលើនៃ : 100.0% សារធាតុ Polyurethane (PU) បាតស្បែកជើង : 100.0% សារធាតុ ប៉ូលីអ៊ីតាន ដែលទន់ពេលត្រូវកម្ដៅ (TPU)

តេស្តផលិតផល
ស្បែកជើង Agility 900 MiD ត្រូវបានអភិវឌ្ឍ ធ្វើតេស្ត និងពាក់ដោយកីឡាករបាល់ទាត់អាជីពនៅលីគលំដាប់មួយ និងលំដាប់ពីររបស់ប្រទេសបារាំង។ ស្បែកជើងនេះ បានបំពេញតម្រូវការដ៏ចាំបាច់របស់អ្នកលេងបាល់ទាត់គ្រប់ៗគ្នា។

គន្លឹះស្តុក
តើត្រូវធ្វើយ៉ាងណាដើម្បីបង្កើនអាយុកាលនៃការប្រើប្រាស់ស្បែកជើងបាល់ទាត់?​សូមទុកដាក់ស្បែកជើងនៅកន្លែងស្ងួតៗ ដែលមានខ្យល់ចេញចូល។ កុំទុកវាចោលនៅក្នុងកាតាប ជាពិសេសនៅពេលទទឹក។

Reviews

Show results for