អាវកីឡាបាល់ទាត់ដៃខ្លី សម្រាប់កូនក្មេង ប្រភេទ F៥០០ - ពណ៌ខ្មៅលាយស

8528984

KIPSTA

ផលិតសម្រាប់
ដើម្បីជួយឱ្យកូនរបស់អ្នក ផ្តោតអារម្មណ៍តែទៅលើការប្រកួតរបស់ពួកគេ យើងបានរចនាម៉ូតអាវដៃខ្លី ប្រភេទ F៥០០ នេះ ជាមួយនឹងការកាត់ដេរជាលក្ខណៈកីឡាបាល់ទាត់ ប្រភេទថ្មី និងប្រើប្រាស់សម្ភារៈ ដែលអាចធ្វើតាមគ្រប់ចលនារបស់ពួកគេ។
Sizes guide

Buy
     In-Store

view all stores

អត្ថប្រយោជន៍
សេរីភាពក្នុងការធ្វើចលនាការកាត់ដេរជាលក្ខណៈក្លាសិកពិសេស សម្រាប់ការលេងកីឡាបាល់ទាត់ ជាមួយនឹងការធ្វើចលនាយ៉ាងរលូនបំផុត
ធន់នឹងការកកិតធន់នឹងការប្រើប្រាស់ជាប្រចាំ (ពីរទៅបីដងក្នុងមួយសប្តាហ៍) និងការចាប់ទាញ។
ការផ្ទេរសំណើមសាច់ក្រណាត់ ដែលមានចរន្តខ្យល់អាចចេញចូលបាន ស្រូបបំបាត់ញើសទៅខាងក្រៅ បានយ៉ាងមានប្រសិទ្ធភាព។
ដែលមានទំងន់ស្រាលទម្ងន់ស្រាល និងមានផាសុខភាព នៅពេលពាក់។ទម្ងន់១៣០ក្រាម ក្នុងទំហំសម្រាប់ក្មេងអាយុ១០ឆ្នាំ។
ដកដង្ហើមបានការកាត់ដេរ និងសម្ភារៈដែលត្រូវបានប្រើប្រាស់សម្រាប់ការផលិតអាវ ប្រភេទនេះ ជួយឱ្យមានចរន្តខ្យល់ចេញចូល បានកាន់តែល្អ នៅពីក្រោយខ្នងអាវ។
ឆាប់ស្ងួតត្រូវខ្យល់ស្ងួតយ៉ាងឆាប់រហ័ស។
ងាយស្រួលស្លៀកពាក់កអាវរាងអក្សរ V និងទ្រង់ទ្រាយអាវដ៏សាកសម ដែលផ្តល់ភាពងាយស្រួលក្នុងការពាក់ និងដោះចេញ
ងាយស្រួលថែទាំបោកគក់ដោយត្រឡប់អាវពីក្នុងមកក្រៅ នៅសីតុណ្ហភាព៣០អង្សាសេ។
ការធានា2 ឆ្នាំ
ពត៌មាន​ប​ច្ចេ​ក​ទេស

1
ការបំបាត់សំណើម
ក្រុមរចនាម៉ូតរបស់យើង បានសង្កេតមើលកីឡាករបាល់ទាត់វ័យក្មេង នៅទីលានបាល់ទាត់ ក្នុងកំឡុងពេលប្រកួត និងហ្វឹកហាត់ ហើយក៏បានកត់សម្គាល់ឃើញពីសារៈសំខាន់នៃការបំបាត់ញើសរបស់អាវកីឡា។ យើងបានរចនាម៉ូតអាវកីឡាបាល់ទាត់ ប្រភេទ F៥០០ ពីសាច់ក្រណាត់ ដែលអាចបំបាត់ញើស និងមានចរន្តខ្យល់អាចចេញចូលបានកាន់តែល្អ នៅពីក្រោយខ្នងអាវ ដូច្នេះ អ្នកអាចលេង, ស៊ុតបាល់ និងទាត់បញ្ចូលទី ដោយមិនចាំបាច់ព្រួយបារម្ភពីបញ្ហាស្អិតខ្លួនឡើយ។
2
ការធ្វើចលនាដោយសេរី
ដោយសារកីឡាករបាល់ទាត់វ័យក្មេង ត្រូវការផាសុខភាព ក្នុងកំឡុងពេលហ្វឹកហាត់ និងការប្រកួត អាវកីឡាបាល់ទាត់ ប្រភេទ F៥០០ ត្រូវបានរចនាម៉ូតឡើង សម្រាប់ការធ្វើចលនាដោយសេរី។ សាច់ក្រណាត់ ដែលជ្រើសយកមកប្រើប្រាស់ រាងយឺត ដើម្បីឱ្យការធ្វើចលនា កាន់តែងាយស្រួល។
3
ភាពជាប់ធន់បានយូរ
នៅទីលានប្រកួត អាវដែលកីឡាករពាក់ សុទ្ធតែបានឆ្លងកាត់នូវការចាប់ទាញ និងកកិតគ្នា ដូច្នេះហើយបានជាប្រភេទអាវដែលមានភាពជាប់ធន់បានយូរ មានសារៈសំខាន់ណាស់។ ហេតុដូច្នេះ យើងបានជ្រើសរើសសាច់ក្រណាត់ដែលជាប់ធន់បានយូរ ដើម្បីអាចធន់នឹងការប្រកួតយ៉ាងស្វិតស្វាញបាន។
4
លក្ខណៈផ្ទាល់ខ្លួន
តើមានអ្វីដែលប្រសើរជាង អាវកីឡាបាល់ទាត់ ដែលមានលក្ខណៈផ្ទាល់ខ្លួនទៀតនោះ? សូមបន្ថែមឈ្មោះ, ត្រកូល ឬលេខរបស់អ្នក និងធ្វើឱ្យអាវមានតែមួយគត់។សូមស្វែងយល់បន្ថែមទៀត នៅក្រុមហ៊ុនលក់ផលិតផលកីឡាឌីខេតឡន (Decathlon) តាមតំបន់ដែលអ្នករស់នៅ។
5
ការរចនាម៉ូត និងពណ៌
ក្រុមរចនាម៉ូតរបស់យើង គឺជាអ្នកគាំទ្រកីឡាបាល់ទាត់យ៉ាងពិតប្រាកដ និងចង់បញ្ចេញម៉ូតអាវកីឡាបាល់ទាត់ ដែលមានទ្រង់ទ្រាយ និងពណ៌ជាលក្ខណៈក្លាសិក ខណៈពេលដែលកែលម្អម៉ូតអាវឱ្យទាន់សម័យជាងមុន។ ដោយសារកីឡាករបាល់ទាត់ ចង់លេងកីឡា ក្នុងសម្លៀកបំពាក់ទាន់សម័យ! អាវកីឡាបាល់ទាត់ ប្រភេទ F៥០០ មាន៨ពណ៌ ដូច្នេះ អ្នកអាចពាក់វាឱ្យដូចគ្នាជាមួយនឹងក្រុមរបស់អ្នកបាន ហើយអាវប្រភេទនេះ សាកសមបំផុតជាមួយនឹងខោខ្លី និងស្រោមជើង ប្រភេទ F៥០០។អាវ ប្រភេទនេះ អាចប្រើជាអាវប្រចាំក្លឹបបាល់ទាត់ ឬសម្រាប់ជាម៉ូតទាន់សម័យរបស់ក្មេងៗបាន
ពត៌មាន / គំនិត / បច្ចេកវិទ្យា
សមាសភាព
ក្រណាត់ : 100.0% សារធាតុប៉ូលីអ៊ីស្ទែរ (PES) ក្រណាត់ខាងក្រោយ : 100.0% សារធាតុប៉ូលីអ៊ីស្ទែរ (PES)

Reviews

Show results for