ម៉ាស៊ីនរត់ T900B

8529879

DOMYOS

ផលិតសម្រាប់ ការរត់នៅផ្ទះដែលមានគោលដៅរក្សារាង និងពង្រឹងការហាត់ចង្វាក់បេះដូង និងហាត់កំលាំងសាច់ដុំ។
ម៉ាស៊ីនរត់ T900 ត្រូវបានរចនាឡើងសម្រាប់ការរត់តិចៗ និងជាប្រចាំ។ វាជាឧបករណ៍ល្អឥតខ្ចោះគាំទ្រដល់អ្នករត់ដែលចង់ទទួលលទ្ធផលល្អតាមរយៈការហាត់នៅក្នុងផ្ទះ។
Sizes guide

ផលិតផលនេះលែងមាននៅក្នុងស្តុក

Buy
     In-Store

view all stores

អត្ថប្រយោជន៍
ពហុមុខងារល្បឿនអតិប្បរមា ១៨ គម/ម៉ និងកម្រិតទេររហូតដល់ ១០%។
ផាសុខភាពដល់អ្នកប្រើប្រាស់ផ្ទៃរត់មានទទឹង ៥០ សម គុណនឹងបណ្តោយ ១៤៣ ដែលល្អឥតខ្ចោះសម្រាប់ការហាត់រយៈពេលយូរ។
ការណែនាំកម្មវិធីដែលអាចសារ៉េបានចំនួន ៣២+ អាចប្រើជាមួយនិង app ដែលភ្ជាប់ដោយអេឡិចត្រូនិចរបស់ Domyos បាន។
សមត្ថភាពបង្រួមតូចម៉ាស៊ីនរត់ដែលអាចបត់បាន
ការធានា2 ឆ្នាំ (គ្រឿងបន្លាស់ និងកំលាំងពលកម្ម)។ 5 ឆ្នាំ (គ្រោងដែក)។ គ្រឿងបន្លាស់មានរយៈពេល ១០ ឆ្នាំ
ព័ត៌មាន​ប​ច្ចេ​ក​ទេស

1
ទំហំ និងទំងន់
ទំហំប្រើប្រាស់៖ ប ១៨៥ x ទ ៨៨ x ក ១៤៧ សម ទំហំបត់៖ ប ១៣៣ x ទ ៨៨ x ក ១៥០ cm ទំងន់ម៉ាស៊ីនរត់៖ 89គក ទំហំប្រអប់៖ ប ១៥៦ x ទ ៧៧ x ក ២៨cm ទំងន់ប្រអប់៖ 98គក
2
កំលាំងម៉ាស៊ីន
1305 វ៉ាត់ / 1.75សេះ
3
ក្តារកុងទ័ររបស់ម៉ាស៊ីនរត់ T900
ក្តារកុងទ័រគឺជាសមាធាតុផ្សំសំខាន់បំផុតនៅលើម៉ាស៊ីនរត់របស់អ្នក។នៅ Domyos យើងបានខិតខំប្រឹងប្រែងធ្វើអោយវាភាពងាយស្រួលប្រើ និងបង្ហាញព័ត៌មានលំអិត។ អេក្រង់មានភ្លើងនៅខាងក្រោយផ្តល់អោយអ្នកនូវស្ថិតិមួយចំនួន៖ពេលវេលា ចំងាយ ល្បឿន ល្បឿនមធ្យម កាល់ឡូរីដែលបានដុត bpm និងព័ត៌មានកំពុងរត់របស់អ្នក។ វិធីចុចលឿនលើល្បឿន និងកម្រិតទេរចុះចំនួនប្រាំបីធ្វើអោយវាលឿន និងងាយស្រួលដើម្បីចាប់ផ្តើមការរត់របស់អ្នក និងល្អឥតខ្ចោះសម្រាប់ពេលដែលអ្នកចង់ធ្វើការហាត់ប្រាណដែលផ្លាស់ប្តូរល្បឿន។
4
ជំរើសនៃក្តារកុងទ័រ
ក្តារកុងទ័រម៉ាស៊ីនរត់ T៩០០A ផ្តល់នូវជំរើសផ្សេងៗ ដូច្នេះអ្នកទទួលបានផលប្រយោជន៍ច្រើនពីការរត់នីមួយ៖ - ប្រព័ន្ធសំលេងនៅចំហៀង និងខ្សែដោត ៣.៥ មម ដើម្បីភ្ជាប់ឧបករណ៍របស់អ្នក។ - កង្ហារនៅកណ្តាល - សែនស័រប៊្លូធូស៍ដើម្បីភ្ជាប់ជាមួយនឹងកម្មវិធី app ភ្ជាប់អេឡិចត្រូនិច Domyos - ថតដោត USB ដើម្បីបញ្ចូលភ្លើងឧបករណ៍របស់អ្នក - ប្រដាប់ថេបប្លេត Tablet - ហោប៉ៅចំហៀង
5
កម្មវិធីតំលើងរួចជាស្រេចចំនួន ៣២
មានកម្មវិធីចំនួន ៣២ ដែលបង្កើតឡើងដោយគ្រូបង្ហាត Domyos ដែលត្រូវបានតំលើងរួចជាស្រេចទៅក្នុងក្តារកុងទ័រដោយផ្អែកលើគោលដៅបី៖ សុខភាព និងសុខមាលភាព ការបាត់បង់កាល់ឡូរី និងការហាត់ភាពធន់ និងការហាត់ចំរុះដើរនិងរត់រយៈពេលខ្លី។ កម្មវិធីនីមួយៗមាននូវលក្ខណៈពិសេសរបស់វា ពេលវេលា ល្បឿន និងកម្រិតទេរចុះ ដូច្នេះអ្នកអាចសម្រេចគោលដៅរបស់អ្នក និងបង្កើនការហាត់ប្រាណរបស់អ្នក។ អ្នកអាចធ្វើការផ្លាស់ប្តូរកម្រិតអាំងតង់ស៊ីតេគ្រប់ពេលវេលាទៅតាមកម្រិតនៃការហាត់ប្រាណរបស់អ្នក។
6
ម៉ាស៊ីនរត់ដែលមានភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិច
ទទួលបានការលើកទឹកចិត្ត សម្រេចគោលដៅរបស់អ្នក ឬទទួលបានភាពសប្បាយរីករាយដោយភ្ជាប់វាជាមួយឧបករណ៍របស់អ្នកទៅនឹង apps ឬ Kinomap។ អាចភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចបាន លោកអ្នកអាចកំណត់រយៈពេល ចំងាយ ឬកាល់ឡូរីក្នុងមួយសប្តាហ៍៖ ការហាត់របស់លោកអ្នកត្រូវបានថតទុក ហើយលោកអ្នកអាចតាមដានទិន្នន័យរបស់លោកអ្នកបាន។ ជាមួយនឹងកម្មវិធី Kinomap លោកអ្នកអាចធ្វើដំណើរមើលទេសភាពពិតៗដោយភ្ជាប់ជាមួយនឹងឧបករណ៍របស់អ្នក។ ដោយប្រើល្បឿនរបស់អ្នក ឬអ្នកចង់បង្កើនល្បឿន តែឯង ឬជាមួយនឹងសហគមន៍Kinomap លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។
7
ប្រព័ន្ធតាមដានចង្វាក់បេះដូង
ម៉ាស៊ីនរត់ T៩០០ មានបំពាក់សែនស័រអត្រាចង្វាក់បេះដូង និងមានភ្ជាប់មកជាមួយនូវខ្សែក្រវ៉ាត់ចង្វាក់បេះដូង និងវិធីសាស្ត្រដែលអាចទុកចិត្តបានក្នុងការវាស់ bpm​ របស់អ្នក។ ប្រើប្រាស់ឧបករណ៍ទាំងនេះដើម្បីតាមដានអត្រាចង្វាក់បេះដូងរបស់អ្នកក្នុងអំឡុងពេលហាត់ប្រាណ។ សូមប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នកមុននឹងចាប់ផ្តើម ឬចាប់ផ្តើមឡើងវិញនូវសកម្មភាពហាត់ប្រាណរាងកាយរបស់អ្នក! អ្នកបង្ហាត់អាចជួយអ្នកកំណត់អត្រាចង្វាក់បេះដូងសមស្របផងដែរ ដូច្នេះអ្នកអាចសម្រេចគោលដៅហាត់ប្រាណរបស់អ្នកកាន់តែលឿន។
8
ប្រព័ន្ធទ្រនាប់ដែលមានផាសុកភាព
ប្រព័ន្ធទ្រនាប់នៅលើម៉ាស៊ីនរត់ T៩០០ ត្រូវបានរចនាឡើងដើម្បីផ្តល់នូវកំលាំងរុញច្រាន ហើយនៅពេលជាមួយគ្នាធានានូវផាសុកភាពដ៏អស្ចារ្យ។ ការរត់លើម៉ាស៊ីនជួយកាត់បន្ថយការប៉ះទង្គិច មានភាពងាយស្រួលលើរាងកាយ។.
9
កម្រិតសំលេង
ភាពស្ងាត់គឺជាលក្ខខណ្ឌចាំបាច់ដែលយើងត្រូវពិចារណាយ៉ាងយកចិត្តទុកដាក់នៅពេលអភិវឌ្ឍផលិតផលរបស់យើង។យើងព្យាយាមកាត់បន្ថយសំលេងរបស់ម៉ាស៊ីរត់របស់យើង ដូច្នេះធ្វើអោយការធាក់កាន់តែរីករាយសម្រាប់អ្នកប្រើប្រាស់ និងអ្នកនៅជុំវិញខ្លួន។ ម៉ាស៊ីនរត់ T៩០០A ត្រូវបានវាស់នៅកម្រិត ៥២ dB ក្នុងល្បឿន ១០ គម/ម៉ ដោយមិនមានអ្នកប្រើប្រាស់។ វាជាម៉ាស៊ីនរត់ដែលស្ងាត់ជាងគេបំផុតមួយក្នុំចំណោមផលិតផល DOMYOS របស់យើង!
10
ការថែរក្សា
ម៉ាស៊ីនរត់ T៩០០A បត់ដើម្បីកុំអោយចង្អៀតនៅពេលដែលមិនប្រើ។នៅពេលដែលបត់ អ្នកត្រូវការត្រឹមតែកន្លែងទំនេរ ១៣៣ x ៨៨ សម ប៉ុន្នោះ។ ដើម្បីធ្វើអោយអាយុកាលម៉ាស៊ីនរត់កាន់បានយូរ ទុកវានៅកន្លែងដែលស្ងួត និងកន្លែងមិនមានធូលីដី។ ម៉ាស៊ីនរត់មានកង់រ៉ូឡូ២ដែលអ្នកអាចផ្លាស់ប្តូរទីតាំងវាបានយ៉ាងងាយ។
11
ផលប្រយោជន៍នៃការប្រើប្រាស់ម៉ាស៊ីនរត់
ការដើរ និងរត់គឺវិធីដ៏ល្អបំផុតដើម្បីទទួលបានរាង រក្សាកម្រិតហាត់ប្រាណរាងកាយរបស់អ្នក ធ្វើអោយរាងកាយស្លីម និងបង្កើនសមត្ថភាពហាត់ចង្វាក់បេះដូង។ ម៉ាស៊ីនរត់ T900 អាចអោយលោកអ្នកហាត់ប្រាណបាននៅផ្ទះបើទោះជាអាកាសធាតុយ៉ាងណាក៏ដោយ ហើយងាយស្រួលបញ្ចូលការរត់ទៅក្នុងទំលាប់ប្រចាំថ្ងៃ។ វាអនុញាតិអោយអ្នកសម្របការហាត់ប្រាណរបស់អ្នកទៅនឹងគោលដៅ និងគិតគូរដល់ការហាត់ប្រាណរបស់អ្នកប្រកបដោយផាសុកភាព និងប្រសិទ្ធិភាពបន្ថែម។
12
សេវាកម្មអតិថិជន / ការគាំទ្រ / សៀវភៅណែនាំអ្នកប្រើប្រាស់
សូមចូលមើលគេហទំព័រសាយរបស់យើងដើម្បី៖ - ស្វែងរកការធានាលើផលិតផលរបស់អ្នក - តំលើង សារ៉េតម្រូវ ឬប្រើប្រាស់ផលិតផលរបសអ្នក - ដោះស្រាយបញ្ហាបច្ចេកទេស - ទាញយកសៀវភៅណែនាំសម្រាប់ម៉ាស៊ីនរត់របស់អ្នក។
ពត៌មាន / គំនិត / បច្ចេកវិទ្យា
សមាសភាព
គ្រោង : 100.0% ដែក គ្រឿងបន្លាស់បន្ថែម : 75.0% សារធាតុប៉ូលីស្ទីរែន (PS), គ្រឿងបន្លាស់បន្ថែម : 25.0% កៅស៊ូ Polyvinyl ក្លរីដ (PVC) - គ្មាន Phtalate វ់ានីឡា/កូកូ : 40.0% ទង់ដែង (CU), វ់ានីឡា/កូកូ : 35.0% ដែក, វ់ានីឡា/កូកូ : 10.0% ទង់ដែង, វ់ានីឡា/កូកូ : 10.0% កាវ Epoxy, វ់ានីឡា/កូកូ : 5.0% អាលុយមីញ៉ូម ក្តា : 100.0% ឈើ

គន្លឹះស្តុក
រក្សាវាទុកក្នុងកន្លែងស្ងួត និងមានធូលីដី។

Reviews

Show results for