Hide Filters
Filters 0
Sort by :
Filters 0
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
OXELO

គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1

8757123
$24,00
ពន្ធត្រូវបានបូកបញ្ចូល
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
  • គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
គ្រោងស្គូទែរកង់បី កុមារ ប្រភេទB1
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
| ក្ដារជាន់លក់ដាច់ដោយឡែក | ស្គូទែរកង់បីដែលផ្ដល់ភាពសប្បាយតាមបែបធម្មជាតិ សម្រាប់កុមារ (80 សម ដល់ 1.15 ម) ដែលមានបំណងចង់ជិះស្គូទែរ និងផ្ដល់ភាពសប្បាយរីករាយដល់ខ្លួនឯង។

ដោយសារតែប្រព័ន្ធចង្កូតដ៏ល្អឯករបស់វា ទើបធ្វើឱ្យស្កុតធ័រប្រភេទ B1 គឺជាស្កុតធ័រដំបូងដែលធ្វើឱ្យការរៀនលេងកាន់តែមានភាពងាយស្រួល និងជំនួយដល់ការអភិវឌ្ឍន៍ការធ្វើចលនាដងខ្លួនរបស់កុមារដែលមានអាយុចាប់ពីពីរឆ្នាំឡើងទៅ។

គ្រោង: 90.0% Polyamide

, 10.0% ដែកថែប; កង់ ILS: 55.0% Polypropylene

, 45.0% Styrene Ethylene Butadiene Styrene; របារ: 100.0% អាលុយមីញ៉ូម

BENEFITS

ជួយអភិវឌ្ឍន័ការបើកបរ

ប្រព័ន្ធប៉ាតង់របស់វា នឹងជួយឱ្យក្មេងៗឆាប់រៀនចេះពីចលនានៃខ្លួនប្រាណ

ភាពបត់បែនបាន

ដៃចង្កូចអាចសារេបាន 3 កាំ សម្រាប់ក្មេងដែលមានអាយុចាប់ពី 2ឆ្នាំ ដល់ 4ឆ្នាំ (កំពស់ចន្លោះ 80ស.ម ទៅ 115ស.ម)

អាចធ្វើការផ្លាស់ប្តូរបាន

សម្បកមានលក់ដោយឡែកពីគ្នា និងចាំបាច់សម្រាប់ការប្រើប្រាស់និងធ្វើឱ្យស្គូទែរមានលក្ខណៈជារបស់ខ្លួនឯង

TECHNICAL INFORMATIONS

ហេតុអ្វីត្រូវជ្រើសរើសស្កុតធ័រ B1 ?

ដោយសារកង់មុខទាំងពីររបស់វាមានលក្ខណៈពិសេសនិងប្រព័ន្ធចង្កូចមានលំនឹងល្អមិនទាញរេ។ការបង្គុំនេះត្រូវបានរចនាផលិតឡើងក្រោមការប្រឹក្សាជាមួយគ្រូពេទ្យផ្នែកកាយវិទ្យាដើម្បីរក្សាសុវត្ថិភាព​កុមារ ដោយសារចលនាទ្រេត​របស់វាស្ថិតនៅក្នុងរង្វាស់មុំមួយច្បាស់លាស់ (មានន័យថាកុមារមិនបាត់បង់លំនឹងពេលធ្វើចលនាទៅមុខឬបត់ត្រឡប់ក្រោយ)។ដៃចង្កូតកោងសម្រាប់ជួយពង្រឹងជំហររបស់កុមារឲ្យកាន់ប្រសើរ។ ស្កុតធ័រប្រភេទ B1 ងាយជិះ ងាយស្រួលក្នុងការកាច់ចង្កូត និងទ្រទ្រង់ការអភិវឌ្ឍន៍រាងកាយរបស់កុមារ ហើយជួយដល់ការលេងស្កុតធ័ររបស់កុមារថែមទៀតផង។

តើស្គុតធ័រ B1 មានឥទ្ធិពលយ៉ាងដូចម្ដេចលើការអភិវឌ្ឍន៍ផ្នែកចលនាវិទ្យារបស់កុមារ?

ដើម្បីអភិវឌ្ឍន៍ជំនាញចិត្តសាស្រ្តខាងចលនា កុមារត្រូវចេះពង្រឹងលំនឹងចលនារាងកាយ ដៃ ជើង និងភ្នែក ព្រមទាំងយល់ពីទំនោររបស់របស់រាងកាយផងដែរ។
ស្គុតធ័រមានកង់បី B1ត្រូវបានរចនាជាពិសេសដោយមានការជួយផ្ដល់យោបល់ពីគ្រូពេទ្យខាងកាយវិទ្យាដើម្បីឲ្យកុមារដែលមានអាយុ​ត្រឹមតែ​២ឆ្នាំ ក៏​អាចចាប់យកជំនាញនេះបានយ៉ាងងាយស្រួលទោះបីក្នុងពេលលេងកំសាន្តក៏ដោយ!

តើស្គុតធ័រ B1មានតួនាទីយ៉ាងណាខ្លះ?

ជាមួយនឹងប្រព័ន្ធចង្កូតដ៏ពិសេសវនេះ រន្ទាជាន់របស់ B1 អាចទ្រេតផ្អៀងចុះឡើងដោយរក្សានូវលំនឹងសម្រាប់កុមារ​នៅរាល់ពេលពេលបត់ត្រឡប់ក្រោយ។ប្រព័ន្ធនេះការពារកុមារមិនឲ្យបាត់បង់លំនឹងនៅពេលមានចលនារុញទៅមុខ ឬបត់ត្រឡប់ក្រោយ។ វាថែមទាំងជួយក្មេងៗក្នុងការអភិវឌ្ឍជំនាញធ្វើចលនារបស់ពួកគេទៀតផង។

តើការប្រុងប្រយ័ត្នអំពីសុវត្ថិភាពអ្វីខ្លះដែលអ្នកគួរធ្វើជាមួយនឹងស្គុទ័រ B1?

សូមពាក់ឧបករណ៍ការពាររាល់ពេលដែលជិះស្គុតធ័រ។ វាជាករណីចាំបាច់សម្រាប់ក្មេងគ្រប់វ័យ! សូមរំលឹកឲ្យកុមារពាក់មួកការពារគ្រប់ពេលវេលា។ កុមារចាំបាច់ត្រូវពាក់ទ្រនាប់ជង្គង់ និងកែងដៃអាស្រ័យទៅតាមកំរិតជំនាញរបស់ខ្លួន។

តើស្គុតធ័រ B1ជួយសម្រួលដល់កុមារដូចម្ដេចខ្លះ?

កង់កៅស៊ូ PU និងប៉ាដាង ABEC ជួយឲ្យការរអិលកាន់តែរលូនស្របនឹងសមត្ថភាពកុមារដែលមានអាយុចន្លោះពី 2 ដល់ 4ឆ្នាំ៖ ការរអិលនេះរលូនល្អ ប៉ុន្តែមានកម្រិតកំណត់។ដើម្បីការពារមិនកុមារមានការភ័យខ្លាចដោយសារល្បឿនលឿនពេកនោះទេ។

តើស្កុតធ័រ B1 មានទម្ងន់ប៉ុន្មាន?

1.8 គក្រ៖កុមារតូចៗអាចលេងបាន ហើយមនុស្សពេញវ័យងាយស្រួលកាន់យួរ! សូមជួយអភិវឌ្ឈលំនឹងរបស់កុមារ!

តើអ្នកផ្លាស់ប្តូរគម្របនៅលើស្គូទ័រ B1 យ៉ាងដូចម្តេច?

ស្កុតធ័រប្រភេទនេះគឺងាយតម្លើងបំផុត ដោយវាមានបំពាក់មកជាមួយខ្ជៅដែលមានពណ៌បញ្ជាក់ទៅនឹងស៊ុមរបស់វា។ស្នូកខាងក្រៅ (ត្រូវបានលក់ដាច់ដោយឡែក) អាចធ្វើការដូចចេញបាន ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក

តើវិមាត្ររបស់ស្កុតធ័រ B1 មានលក្ខណៈយ៉ាងណា?

ស្កុតធ័រ B1 ត្រូវបានឌីសាញឡើងសម្រាប់ក្មេងៗដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការលេង៖ប្រវែងក្ដារជាន់៖ 30  សម
ទទឹងក្តារជាន់៖ 10.5 សម
កម្ពស់ក្ដារជាន់៖ 5 សម
អង្កត់ផ្ចិតកង់មុខ៖ 125  មម
អង្កត់ផ្ចិតកង់ក្រោយ៖ 100  មម
កំពស់ចង្កូត (ពេលទម្លាក់ទាប)៖ 45  សម (ពីកន្លែងជាន់)
កំពស់ចង្កូត (ពេលលើកឡើង)​៖ 59  សម (ពីកន្លែងជាន់)
ប្រវែងសរុប៖ 56  សម
គម្លាតកង់៖ 26  សម

តើអ្នកអាចប្រើប្រាស់ស្គុទ័ររបស់អ្នកឱ្យមានសុវត្ថិភាពយ៉ាងដូចម្ដេច?

យើងសូមណែនាំឱ្យអ្នកត្រួតពិនិត្យស្ថានភាពស្គុតធ័ររបស់លោកអ្នកមុននិងក្រោយពេលជិះម្ដងៗ។សូមកុំភ្លេចពិនិត្យរកមើលភាពមិនប្រក្រតី ស្នាមប្រេះ និងគែមមុតស្រួច។ កង់និងប៉ាដាងគឺជាផ្នែកដែលងាយសឹក។ សូមកុំភ្លេចពិនិត្យនិងផ្លាស់ប្ដូរវា ប្រសិនបើចាំបាច់។ ដើម្បីជួសជុលស្គូទែររបស់អ្នកនិងពន្យារអាយុកាលរបស់វា សូមអញ្ជើញមកកាន់ហាង Decathlon ក្នុងតំបន់របស់អ្នក ដែលអ្នកអាចកុម្ម៉ង់គ្រឿងបន្លាស់ណាមួយក៏បានតាមតម្រូវការរបស់អ្នក។

តើមានវិធីសាស្ត្រអ្វីក្នុងការលេងស្កុតធ័រ?

ចង្កូតអាចដោះចេញបានក្នុងរយៈពេល ១ វិនាទី និងដាក់ជាប់ពីក្រោមកន្លែងជាន់ ជាមួយនឹងខ្សែកៅស៊ូ។ នេះធ្វើឱ្យ B1 មានទំហំតូចជាងមុន នៅពេលដែលអ្នកចង់ដឹកជញ្ជូន ឬទុកវានៅផ្ទះឬក្នុងឡាន។

តើផលិតផលរបស់យើងធ្វើតេស្តយ៉ាងដូចម្ដេច?

ស្គុតធ័ររបស់យើងខ្ញុំទាំងអស់ សុទ្ធតែឆ្លងកាត់ការធ្វើតេស្តសាកល្បងនៅក្នុងបន្ទប់ពិសោធន៍។ការធ្វើតេស្តត្រួតពិនិត្យទាំងនេះ អនុលោមតាមស្តង់ដារអឺរ៉ុប​ និងភាពជាប់ធន់របស់វាក៏ត្រូវបានត្រួតពិនិត្យផងដែរ ។ឧទាហរណ៍ ការធ្វើតេស្តមួយក្នុងចំណើមតេស្តទាំងអស់ គឺការបត់ស្តុតធ័រ ១០.០០០ដង ដោយប្រើម៉ាស៊ីន ដើម្បីត្រួតពិនិត្យគុណភាព​ប្រព័ន្ធបត់​ចុះឡើងរបស់វា។ វាដូចជាការធ្វើតេស្តនៅមន្ទីរពិសោធន៍ដែរ ការធ្វើតេស្តខាងក្រៅត្រូវបានអនុវត្តតាមវិធានមួយចំនួននិងមួយចំនួនទៀត ត្រូវយកតាមទស្សនៈរបស់អ្នកចូលរួមធ្វើតេស្ត ដើម្បីបង្ហាញថាវាជាផលិតផលមានគុណភាពពិតប្រាកដមែន។ ជាលទ្ធផល វាគឺជាផលិតផលដែលបានឆ្លងកាត់ការធ្វើតេស្ត និងគុណភាពគួរជាទីទុកចិត្ត។

តើស្កុតធ័រ B1អាចទ្រទម្ងន់បានប៉ុន្មាន?

20 kg