Hide Filters
Filters 0
Sort by :
Filters 0
I LEARN 500
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ

DOMYOS

I LEARN 500

8524736
$17,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
  • ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
ស្បែកជើង I LEARN 500 ពណ៌ទឹកប៊ិច ខៀវ
ពណ៌:
ទំហំ:
ចំនួន

ស្តុកតាមហាង

ក្រុមឌីសាញផលិតផលជីមកូនក្មេងយើងខ្ញុំ បានបង្កើតស្រោមជើងនេះឡើងសម្រាប់ទ្រទ្រង់ក្មេងៗចំពោះការអភិវឌ្ឍន៍នៃការធ្វើចលនាដៃជើងរបស់ពួកគេ។

ស្បែកជើងត្រូវបានឌីសាញឡើងសម្រាប់ក្មេងៗ៖ភាពបត់បែន និងការទ្រទ្រង់ប្រអប់ជើង។ទទួលបានការអនុញ្ញាតិឱ្យប្រាស់ដោយគ្រូពេទ្យគ្រិចថ្លោះបាតស្បែកជើងដែលអាចដោះចេញបាន ជួយឱ្យអ្នកជ្រើសរើសស្បែកជើងដែលមានទំហំត្រឹមត្រូវ។

BENEFITS

មានខ្យល់ចេញចូល

ផ្នែកខាងលើនៃស្បែកជើង ផ្តល់នូវខ្យល់ចេញចូលបានយ៉ាងល្អ។

ភាពបត់បែន

បាតស្បែកជើងមានភាពបត់បែន ដោយសារតែចង្អូរនៅផ្នែកប្រអប់ជើងរបស់វា។

សាកសម

ជួយទ្រទ្រង់ដល់កែងជើង ជាមួយនឹងបាតដ៏រឹងមាំ។

ងាយស្រួលប្រើ

ភាពឆ្លាតវៃ៖សូមដោះបាតស្បែកជើងចេញ ដើម្បីធានាថាទំហំស្បែកជើងគឺត្រឹមត្រូវ!

ងាយស្រួលស្លៀកពាក់

កស្បែកជើងទូលាយ មានបន្ទះបិទបើក និងផ្លាកសម្គាល់ឆ្វេងស្តាំ។

ការទប់ទំងន់

បាតស្បែកជើងដែលមិនរអិល។

TECHNICAL INFORMATIONS

ស្បែកជើងត្រូវបានឌីសាញឡើងសម្រាប់ក្មេងៗ៖

នៅចន្លោះអាយុពី 1 ដល់ 6ឆ្នាំ ប្រអប់ជើងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ និងធំធាត់របស់កុមារ។ស្បែកជើងយើងខ្ញុំ បំពេញតម្រូវការចាំបាច់សម្រាប់ប្រអប់ជើងរប់សក្មេង កំឡុងពេលដំណាក់ការនៃការលូតលាស់នេះ។ស្បែកជើងនេះត្រូវបានឌីសាញឡើងក្រោមជំនួយពីវិស្វករជីវសាស្ត្រមេកានិច ដើម្បីមិនប៉ះពាល់ដល់ការធ្វើចលនារបស់ក្មេងៗ។

តើស្បែកជើងណាដែលអ្នកជ្រើសរើសសម្រាប់កូនៗរបស់អ្នក

ចាប់ពីអាយុ 1 ដល់ 2 ឆ្នាំ (ទំហំ 4 ដល់ 7)៖ ការរៀនដើរ។ ប្រអប់ជើងមានផ្ទៃរាបស្មើ មូល និងមានសាច់៖ស្បែកជើង I LEARN យើងខ្ញុំមានភាពបត់បែន ដើម្បីផ្តល់ការទ្រទ្រង់ដល់ការអភិវឌ្ឍន៍របស់កុមារតាមបែបធម្មជាតិ។ចាប់ពីអាយុ 3 ដល់ 6 ឆ្នាំ (ទំហំ 8 ដល់ 11)៖ ជំនាញខាងដើរ រត់ និងលោត។ ប្រអប់ជើងនឹងមានភាពខ្លាំងក្លា ហើយបាតជើងនឹងចាប់ផ្តើមចេញទម្រង់។ស្បែកជើង I MOVE យើងខ្ញុំមានភាពបត់បែន និងទ្រទ្រង់កែងជើងបានយ៉ាងល្អ។

លក្ខណៈរបស់ប្រអប់ជើងក្មេងដែលមានអាយុចន្លោះពី 1ដល់ 2ឆ្នាំ៖

ខណៈដែលប្រអប់ជើងក្មេងៗ មិនចាំបាច់ត្រូវការស្បែកជើងដើម្បីអភិវឌ្ឍ វាជារឿងសំខាន់សម្រាប់ការការពារពួកគេពីភាពត្រជាក់ សំណើម និងផលប៉ះពាល់ទាំងក្នុង និងក្រៅផ្ទះ។ ស្បែកជើង DOMYOS I LEARN ផ្តល់ជូននូវក្មេងៗដែលមានអាយុចន្លោះពី 1 ដល់ 2ឆ្នាំក្នុងការការពារអ្វីដែលពួកគេត្រូវការ ហើយអាចឱ្យពួកគេធ្វើចលនាបានដោយសេរី៖ស្បែកជើងមានភាពបត់បែនអាចឱ្យប្រអប់ជើងរបស់ពួកគេអភិវឌ្ឍតាមបែបធម្មជាតិ ហើយកម្រាស់ដ៏ស្តើង បត់បែន និងមានផ្ទៃរាបស្មើរបស់វា ផ្តល់នូវអារម្មណ៍ដូចដើរនឹងជើងទទេ។​

ការជ្រើសរើសទំហំដ៏សមស្រប

ងាយស្រួលក្នុងការពិនិត្យទំហំ៖ដោះបាតស្បែកជើងក្នុងចេញ រួចដាក់វានៅលើឥដ្ឋ៖ ដាក់ជើងរបស់កូនអ្នកនៅពីលើវា ជាមួយនឹងកម្រិតនៃកែងជើងនៅលើផ្នែកខាងក្រោយនៃបាតស្បែកជើង៖ប្រសិនបើម្រាមជើងរបស់ពួកគេត្រូវនឹងតំបន់គំនូសនៅផ្នែកខាងចុង នោះវាជាទំហំដ៏ត្រឹមត្រូវ!ត្រូវចងចាំក្នុងការត្រួតពិនិត្យទំហំស្បែកជើងជាប្រចាំ។ ប្រអប់ជើងក្មេងមានការធំធាត់លឿនបំផុតនៅពេលដែលពួកគេមានអាយុចន្លោះពី 1 ដល់ 3ឆ្នាំ៖សូមពិនិត្យមើលតារាងណែនាំពីទំហំដែលត្រូវបានផ្តល់ជូននៅលើគេហទំព័រ។

តើមានការទ្រទ្រង់ប្រអប់ជើង ឬក៏អត់?

ប្រអប់ជើងរបស់យើងទាំងអស់គ្នាពេលកើតមកគឺមានផ្ទៃរាបស្មើ។នៅពេលដែលយើងចាប់ផ្តើមដើរ បាតជើងរបស់យើងចាប់ផ្តើមអភិវឌ្ឍតាមរយៈការអភិវឌ្ឍន៍តាមបែបធម្មជាតិនៃសាច់ដុំប្រអប់ជើង។នេះជាមូលហេតុដែលស្បែកជើងយើងខ្ញុំមិនមានការទ្រទ្រង់បាតខាងក្រោម នៅពេលដែលពួកគេកំពុងមានការលូតលាស់ (លុះត្រាតែត្រូវបានបញ្ជាក់ដោយអ្នកជំនាញវេជ្ជសាស្ត្រ)។

អត្ថប្រយោជន៍សម្រាប់កីឡានៅអាយុក្មេង៖

ការធ្វើលំហាត់ប្រាណជាប្រចាំសម្រាប់ក្មេងៗ គឺផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ ការរៀនសូត្រពីរទម្លាប់ក្នុងការពង្រឹងសុខភាព អាចជួយកាត់បន្ថយបញ្ហាសុខភាពនៅថ្ងៃខាងមុខ។ ការធ្វើលំហាត់ប្រាណជាក្រុម ជួយជ្រោមជ្រែងកូនៗរបស់អ្នកឱ្យយល់ច្បាស់ពីការរួបរួមក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

អត្ថប្រយោជន៍សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត៖

តើអ្វីជាអត្ថប្រយោជន៍សុខភាព?
- ជម្រុញឱ្យមានសមត្ថភាពផ្លូវកាយកម្រិតដំបូង (ការអភិវឌ្ឍន៍ផ្នែកផ្លូវចិត្ត)
- ទ្រទ្រង់ការលូតលាស់សុខភាព
- ប្រឆាំងនឹងជម្ងឺលើសទម្ងន់

តើអ្វីដែលជាអត្ថប្រយោជន៍ផ្នែកសុខភាពផ្លូវចិត្ត?
- បង្កើតឱ្យមានទំនុកចិត្តខ្លួនឯង
- សម្រួលទៅដល់ការរួបរួមសង្គម
- ទ្រទ្រង់ការលូតលាស់ផ្ទាល់ខ្លួន
- បង្កើនការផ្តោត

កីឡា

តើអ្វីជាជីមសម្រាប់កូនក្មេង?
កីឡាប្រភេទនេះ ដែលត្រូវបានឌីសាញឡើងសម្រាប់ក្មេងតូចៗដែលមានអាយុចន្លោះពី 10ខែ ដល់ 6ឆ្នាំ ជាការរួមបញ្ចូលនៃសកម្មភាពកីឡាជាច្រើនដែលរួមមានវគ្គសិក្សាដែលពោរពេញដោយឧបសគ្គជាមួយនឹងសម្ភារៈប្រើប្រាស់នានា ដែលត្រូវបានឌីសាញយ៉ាងពិសេសសម្រាប់ក្មេងៗ។អំពីបេប៊ីជីម
បេប៊ីជីម ជួយក្មេងៗឱ្យស្វែងយល់ និងអភិវឌ្ឍជំនាញក្នុងការធ្វើចលនារបស់ពួកគេ តាមរយៈលំហាត់ប្រាណ និងការធ្វើចលនាខុសៗគ្នា។
វាជាការណែនាំសម្រាប់កីឡាគ្រប់ប្រភេទ។

អត្ថប្រយោជន៍របស់កីឡា៖

ជីមកូនក្មេង ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវចិត្តកូនក្មេង ជាពិសេសការអភិវឌ្ឍន៍ជំនាញក្នុងការធ្វើចលនា ការសម្របសម្រួល និងទប់លំនឹង។ ការទប់លំនឹងតាមរយៈ ការលោត បង្វិលខ្លួន និងការហក់ គឺជាសកម្មភាពទាំងឡាយណាដែលនឹងជួយកូនៗរបស់អ្នកក្នុងការអភិវឌ្ឍន៍ឯករាជ្យភាព និងទំនុកចិត្តរបស់ពួកគេ។