Hide Filters
Filters 0
Sort by :
Filters 0
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាសមុជទឹក  Easybreath 540 ពណ៌ទឹកក្រូច
ម៉ាស់ជ្រមុជទឹក EASYBREATH 540​
SUBEA

ម៉ាស់ជ្រមុជទឹក EASYBREATH 540​

8613126
$27,00
ពន្ធត្រូវបានបូកបញ្ចូល
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាស់ជ្រមុជទឹក EASYBREATH 540​
  • ម៉ាសមុជទឹក  Easybreath 540 ពណ៌ទឹកក្រូច
ម៉ាស់ជ្រមុជទឹក EASYBREATH 540​
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ម៉ាស Easybreath ដែលគ្រប់គ្នាកំពុងនិយាយអំពីវា!ម៉ាសជ្រមុជទឹកមើលផ្កាថ្ម សម្រាប់មនុស្សធំ Easybreath 540 ពណ៌លឿងនេះ ជួយឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងលើផ្ទៃទឹក។

ដោយសារសន្ទះបញ្ចេញសម្លេង និងកាមើលឃើញបែប Panoramic នៃ ម៉ាំសនេះ អ្នកនឹងមានការទំនាក់ទំនងគ្នាកាន់តែល្អសម្រាប់បទពិសោធន៍នៅក្នុងទឹករបស់អ្នក។ចែករំលែកពេលវេលាដ៏ល្អបំផុតរបស់អ្នក!

កញ្ចក់: 100.0% Polycarbonate-Acrylonitrile Butadiene Styrene; សំពត់: 100.0% Silicone

; បំពង់: 100.0% Polycarbonate-Acrylonitrile Butadiene Styrene; ស៊ុម: 100.0% Polypropylene

BENEFITS

ប្រសិទ្ធភាពសំលេង

និយាយគ្នានៅលើទឹកដោយមិនបាច់ដកម៉ាសចេញ ដោយសារវាមានសន្ទះបញ្ចេញសំលេង។

ងាយស្រួលប្រើ

ម៉ាស់គ្របពេញមុខ សម្រាប់ដំណកដង្ហើមបែបធម្មជាតិ តាមរយៈច្រមុះ ឬមាត់។

កាត់បន្ថយអ័ភ្រ

ចរន្តខ្យល់វិលវល់ ដែលទប់ស្កាត់ការបង្កជាកំណញើស និងភាពស្រអាប់។

ដែនគំហើញ

ផ្ទៃគំហើញធំទូលាយ ជាមួយឥទ្ធិពល 180°។

មិនជ្រាបទឹក

មានបំពង់ខ្យល់ "Dry-top-release" ដើម្បីកាត់បន្ថយការចូលទឹក និងការពារការស្ទះ

Instructions


TECHNICAL INFORMATIONS

មុនពេលប្រើនីមួយៗ សូមពិនិត្យមើលម៉ាស Easybreath របស់អ្នក និងជាពិសេសបុត្ររបស់អ្នក៖

- កាន់បំពង់ដកខ្យល់ នៅក្នុងដៃរបស់អ្នកហើយផ្លាស់ទីវាពីឆ្វេងទៅស្តាំ គ្រាប់បាល់គួរតែធ្វើតាមចលនាដោយរលូន
- ពិនិត្យមើលថាគម្របនៅនឹងកន្លែង ស្ថិតក្នុងស្ថានភាពល្អ និងទីតាំងត្រឹមត្រូវ
- ពិនិត្យមើលថាសន្ទះបិទបើកទាំងអស់ស្ថិតនៅក្នុងទីតាំង រាបស្មើ ហើយវាមិនខូចទ្រង់ទ្រាយ
- ពិនិត្យមើលការផ្គុំទាំងមូលនៃម៉ាសទាំងមូល ហើយត្រូវប្រាកដថាមិនមានរលុងឬចន្លោះនៅលើស៊ុម ឬនៅក្នុងកញ្ចក់
- ហាមប្រើម៉ាសដោយមិនប្រើបំពង់ដកខ្យល់

ចុះ​បើ​ម៉ាស​របស់​ខ្ញុំ​ឡើង​អ័ព្ទ?

ប្រសិនបើវាឡើងអ័ព្ទលើភ្នែករបស់អ្នក យើងសូមណែនាំឱ្យពាក់វាម្តងទៀតតាមនូវ 4 ជំហានដែលបានកំណត់ខាងលើ ដោយដាក់ម៉ាស Easybreath របស់អ្នកឱ្យបានត្រឹមត្រូវ ហើយពិនិត្យមើលថាទំហំរបស់ម៉ាស Easybreath របស់អ្នកសមនឹងមុខរបស់អ្នកយ៉ាងត្រឹមត្រូវប្រសិនបើបញ្ហានៅតែបន្ត សូមកុំប្រើម៉ាស ហើយទាក់ទងហាង Decathlon ដែលនៅជិតបំផុតរបស់អ្នក

សុវត្ថិភាពនៃការប្រើប្រាស់

កីឡាមុជទឹកមើលផ្កាថ្ម គឺជាសកម្មភាពងាយស្រួល និងរីករាយសម្រាប់គ្រួសារទាំងអស់!ការដកដង្ហើមតាមបំពង់ដកខ្យល់ គឺទាមទារកំលាំងរាងកាយច្រើនជាងការហែលទឹកធម្មតាប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង ដកដង្ហើមខ្លីៗ ឬវិលមុខ ចូរដកម៉ាសចេញ ហើយចេញពីទឹកកុំប្រើផលិតផលនេះ ប្រសិនបើអ្នកមានបញ្ហាសរសៃឈាមបេះដូង ឬផ្លូវដង្ហើម (ការឆ្លងមេរោគសួត ឈឺទ្រូង ហឺត ជំងឺលើសឈាម ជំងឺបេះដូងជាដើម)ប្រសិនបើមានការសង្ស័យ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក

តើម៉ាស Easybreaths ណាខ្លះដែលអាចរកបានពី Decathlon?

ម៉ាស Easybreath: ម៉ាសមើលផ្កាថ្មដែលអនុញ្ញាតឱ្យអ្នកដកដង្ហើមតាមច្រមុះ និងមាត់ ផ្តល់នូវទិដ្ឋភាពធំទូលាយ និងប្រព័ន្ធប្រឆាំងនឹងការឡើងអ័ព្ទតាមរយៈចរន្តខ្យល់អាចប្រើបានសម្រាប់មនុស្សពេញវ័យ និងកុមារ

Easybreath + (540): លើសពីនេះ សន្ទះវ៉ាល់ដែលអនុញ្ញាតឱ្យអ្នកនិយាយកាន់តែច្បាស់នៅផ្ទៃខាងលើ នៅពេលងើបក្បាលរបស់អ្នកពីលើទឹក (ដោយមិនចាំបាច់ដកម៉ាសចេញ!)

Easybreath 900: ច្រមុះទន់ដែលអនុញ្ញាតឱ្យអ្នកការពារត្រចៀកនិងអនុញ្ញាតឱ្យអ្នកចុះទៅជម្រៅរហូតដល់ 3 ម៉ែត្រ មិនបាច់​នៅ​លើ​ផ្ទៃ​ទឹកទៀតទេ!

តើអ្វីទៅជាម៉ាស Easybreath 540?

Easybreath 540 គឺជាម៉ាសមុខពេញមុខជំនាន់ក្រោយដែលបង្កើតឡើងដោយ Decathlon វាមានលក្ខណៈដូចគ្នានឹងម៉ូដែលចាស់៖ការមើលឃើញ 180° ប្រឆាំងភាពអ័ព្ទ ងាយស្រួលដាក់តាមខ្លួន។ល។ ហើយយើងបានធ្វើឱ្យម៉ាសមុខកាន់តែរឹងមាំ ជប់កាន់តែមានផាសុកភាព និងដកដង្ហើមបានស្រួលជាងមុនជាមួយនឹងការកាត់បន្ថយការពិបាកដកដង្ហើម 20% ។វាក៏ត្រូវបានបំពាក់ដោយការបង្កើតថ្មីផងដែរ៖សន្ទះបិទបើកដែលអនុញ្ញាតឱ្យអ្នកអាចនិយាយគ្នាបានលើផ្ទៃទឹក និងការចេញភាយផ្នែកខាងលើ ដែលការពារហានិភ័យនៃការមិនអាចដកដង្ហើមបានក្នុងអំឡុងពេលជ្រមុជ។

កិច្ចទំនាក់ទំនងនៅតែអាចធ្វើឡើងនៅលើផ្ទៃទឹក!

វ៉ាល់នៅផ្នែកខាងមុខ អាចឱ្យម៉ាស់បញ្ចេញសម្លេង និងអាចឱ្យអ្នកធ្វើការទាក់ទងជាមួយនឹងដៃគូជ្រមុជទឹកបើទោះបីជាកំពុងពាក់ម៉ាស់ជ្រមុជទឹកប្រភេទនេះក៏ដោយ!វាត្រូវបានផ្តល់សុពលភាពឱ្យប្រើប្រាស់សម្រាប់រយៈចម្ងាយបីម៉ែត្រពីទឹក។

តើម៉ាស Easybreath ធ្វើការដោយរបៀបណា?

ខ្យល់បរិសុទ្ធតម្រង់ចូលក្នុងកញ្ចក់មុនពេលប៉ះច្រមុះរឺមាត់តាមសន្ទះបិទបើកកន្លែងច្រមុះ។ការផ្គត់ផ្គង់ខ្យល់បរិសុទ្ធនិងកាត់បន្ថយបរិមាណអ័ព្ទនៅផ្ទៃម៉ាស។ខ្យល់ដែលមានសំណើមនិងកាបូនឌីអុកស៊ីតនឹងត្រូវបានរុញចេញតាមចរន្ធចេញចូលដែលស្ថិតនៅផ្នែកខាងក្នុងគែមម៉ាសដែលជាកន្លែងនាំឲ្យខ្យល់រត់ចូលម៉ាស។ខ្យល់ត្រូវបានបន្សុទ្ធជានិច្ច។លំហូរនៃខ្យល់ចេញចូលត្រូវបានបំបែកចេញចៀសវាងលាយលំជាមួយខ្យល់ពុល ដែលជាហេតុធ្វៀឲ្យអ្នកស្រូបតែខ្យល់បរិសុទ្ធ។មានអាជ្ញាប័ណ្ណក្រោមក្រុមហ៊ុន Ocean Reef Group

តើមុខងារប្រព័ន្ធស្ងួតផ្នែកខាងលើបញ្ឈប់ទឹកក្នុងការជ្រៀតចូលដោយរបៀបណា?

ម៉ាសប្រើបច្ចេកវិទ្យា Dry-top បច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់ទឹកមិនឱ្យចូលទៅក្នុង បំពង់ខ្យល់ក្នុងស្ថានភាពមានរលកតូចៗនៅលើផ្ទៃទឹក នៅក្រោមទឹក ឬនៅពេលដែលអ្នកប្រើផ្អៀងក្បាលទៅមុខឆ្ងាយពេកដើម្បីសង្កេតមើលបាតសមុទ្របំពង់ខ្យល់មានពោងអណ្តែតឡើងដើម្បីបិទមាត់បើកនៅពេលបំពង់មានទឹកចូលនៅពេលដែលវាកើតឡើង សូមចងចាំថាត្រូវយកបំពង់ចេញពីទឹក រួចផ្លុំចូលទៅក្នុងម៉ាសដើម្បីប្រាកដថា ពោងអណ្តែតធ្លាក់ចុះមកក្រោមបានត្រឹមត្រូវ

តើខ្ញុំអាចជួសជុលម៉ាស់ជ្រមុជទឹក Easybreathរបស់ខ្ញុំបានដែរឬទេ ប្រសិនបើវាខូច?

អ៊ីចឹងហើយ! អ្នកអាចបង្កើនអាយុកាលរបស់ម៉ាសឱ្យប្រើបានយូរ។ សេវាកម្មក្រោយពេលលក់ ក៏អាចរកបាននៅហាងទំនិញ Decathlonរបស់យើងខ្ញុំផងដែរ។ . គ្រើងបន្លាស់ដែលអាចផ្លាស់ប្តូរបាន (ខ្សែរឹត គ្របមុខ បំពង់ខ្យល់ សន្ទះបិទបើក) មានលក់តាមអនឡាញរឺផ្ទាល់នៅហាង ខ្សែរឹត - 8316952 សន្ទះបិទបើក - 8363399 បំពង់ខ្យល់ - 8506099 គ្របមុខពណ៌ស - 8665853.

តើខ្ញុំអាចមុជទឹកជ្រៅជាមួយ Easybreath 540 បានទេ?

ម៉ាសជ្រមុជសម្រាប់ក្មេងរបស់ Decathlon មិនសាកសមនិងការជ្រមុជទឹកជ្រៅនោះទេ។ទំហំខ្យល់នៅក្នុងម៉ាសនេះគឺធំជាងម៉ាសជ្រមុជទឹកធម្មតា។ពី 1 ម៉ែត្រចុះក្រោម; សម្ពាធនៃរបាំងមុខក្លាយជាមិនស្រួលនៅលើមុខរបស់អ្នកបន្ថែមពីនេះ ពេលជ្រមុជទឹក វាចាំបាច់ណាស់ក្នុងការបន្ធូរសំពាធ។ជាមួយនិងម៉ាស Easybreath វាមិនអាចកើតឡើងបានទេ ពញរោះច្រមុះគឺមិនអាចប៉ះដល់។

ហេតុអ្វីជ្រើសរើសម៉ាស Easybreath ជាជាងម៉ាសមានសន្ទះធម្មតា?

ម៉ាស Decathlon Easybreath គឺជាជម្រើសដែលពេញចិត្តសម្រាប់អ្នកដែលតែងតែចូលចិត្តមុជទឹកហើយពាក់បំពង់ខ្យល់នៅក្នុងមាត់។Easybreath គឺល្អសម្រាប់សកម្មភាពក្នុងទឹករាក់។. វាអនុញ្ញាតឱ្យអ្នកអាចដកដង្ហើមតាមច្រមុះ-មាត់ធម្មជាតិ និងមានទិដ្ឋភាពមើលឃើញធំទូលាយ។.

តើទំហំម៉ាស Easybreath 540 មួយណាត្រូវនិងអ្នក?

ម៉ាសនេះមាន 2 ទំហំ ដែលអាចបិទបាំងមុខមនុស្សពេញវ័យបាន 90%។សម្រាប់កុមារដែលមានអាយុចាប់ពី 10ឆ្នាំឡើងទៅ សូមជ្រើសរើសទំហំ S/M ហើយសម្រាប់អ្នកមានមុខធំជាងនេះ សូមជ្រើសរើសទំហំ M/Lដើម្បីជ្រើសរើសទំហំដ៏សមស្របនៅក្នុងហាងទំនិញយើងខ្ញុំ សូមបណ្តឹងម៉ាស់ឱ្យបានជាប់នឹងមុខរបស់អ្នក។ លោកអ្នកមិនត្រូវទុកឱ្យសល់ចន្លោះរវាងផ្នែកចង្ការនិងផ្នែកខាងក្រោមរបស់ម៉ាស់ជ្រមុជទឹកឡើយ។

តើខ្ញុំអាចប្រើប្រាស់ Easybreath បានឬទេ ប្រសិនបើខ្ញុំមានពុកចង្ការ?

រោមពុកចង្ការរារាំងការប៉ពាល់ដ័ល្អរវាងរោមមុខនិងសាច់ម៉ាស។ការបីតជិតពេញមុខរបស់ម៉ាសនេះមិនអាចធានាបានទេសម្រាប់អ្នកមានពុកចង្ការ។ដើម្បីធានាការពារជម្រាបទឹក យល់ល្អអ្នកគួរតែកោរពុកចង្ការចេញ។ជំនួសវិញបានដោយប្រើគ្រីមមុខក្រាស់ៗដូចជា Vaseline ធ្វើជាដំណោះស្រាយ។

តើខ្ញុំអាចពាក់វែនតាពេលពាក់ម៉ាស Easybreath បានរឺទេ?

ស៊ុមនៅកន្លែងភ្នែកភាគច្រើននឹងរារាំងម៉ាសពីការបិទជិតឲ្យបានល្អដោយធ្វើឲ្យខូចទ្រង់ទ្រាយសាច់ម៉ាស។វាមានភាពស្មុគស្មាញណាស់ក្នុងការប្រើម៉ាស Easybreath ដែលមានកញ្ចក់។

តើអ្វីជាចំណុចដែលត្រូវប្រុងប្រយ័ត្ននៅពេលដែលខ្ញុំប្រើម៉ាស់ជ្រមុជទឹក Easybreath?

សូមផ្តោតការយកចិត្តទុកដាក់ទៅលើខ្សាច់! ជៀសវាងកុំអោយម៉ាស់ Easybreath របស់អ្នកប៉ះជាមួយខ្សាច់ ព្រោះវាអាចធ្វើឱ្យឆ្កូតកញ្ចក់ឡែនម៉ាស់បាន។ ប្រសិនបើឃើញមានជាប់ខ្សាច់ មិនត្រូវប្រើកម្លាំងខ្ទាស់ម៉ាស់ជ្រមុជទឹកឡើយ។ សូមលាងម៉ាស់ជ្រមុជទឹក និងបំពង់ខ្យល់មុនពេលតភ្ជាប់វត្ថុទាំងពីរចូលគ្នា។ ខ្សាច់អាចជាប់នៅនឹងវ៉ាល់ផ្នែកខាងក្នុងរបស់បំពង់ខ្យល់។ លាងសម្អាតម៉ាស់ជ្រមុជទឹកឱ្យបានត្រឹមត្រូវ ឬប្រើប្រាស់សោរមួយដែលសមល្មមនឹងទំហំបំពង់ផ្នែកខាងមុខដើម្បីបញ្ចៀសភាពបិទបាំងក្បាលវ៉ាល់ បន្ទាប់មកសូមលាងម៉ាស់ជ្រមុជទឹកឱ្យបានស្អាត។

វិមាត្ររបស់ម៉ាស់ដែលមិនទាន់ផ្គុំ

កម្ពស់: 29 cm
ទទឹង 18 cm
កម្រាស់ៈ12 សម។