Hide Filters
Filters 0
Sort by :
Filters 0
  • វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
  • វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
  • វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
  • វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
  • វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
NABAIJI

វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ

8579765
$29,00
$19,00
-34%
ពន្ធត្រូវបានបូកបញ្ចូល
  • វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
  • វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
  • វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
  • វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
  • វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
វ៉ែនតាហែលទឹក B-FAST 900 ពណ៌ខៀវ
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមឌីសាញយើងខ្ញុំបានបង្កើតផលិតផលនេះឡើង សម្រាប់អ្នកហែលទឹកកម្រិតខ្ពស់ ដែលកំពុងតែស្វែងរកការបញ្ចេញសមត្ថភាពប្រកបដោយទំនុកចិត្ត កំឡុងពេលនៃការលេងហែលទឹករបស់ពួកគេ។

តើអ្នកធន់ទ្រាន់នឹងមានវ៉ែនតាទង់ច្រមុះតែមួយមែនទេ?ដោយសារតែបច្ចេកទេសនេះ ទើបលោកអ្នកអាចសារេវ៉ែនតារបស់អ្នកបាន ហើយទទួលបាននូវភាពឋិតថេរកំឡុងពេលនៃការប្រើប្រាស់។

Joint/Gasket: 100.0% Thermoplastic Polyethylene; Buckles: 100.0% Polycarbonate; Strap: 100.0% Silicone; Lens: 100.0% Polycarbonate; Structure: 100.0% Polyamide; Screws: 100.0% Polyoxymethylene

BENEFITS

ដែនគំហើញ

អត្ថប្រយោជន៍នៃភាពគំហើញ 135<X<150ដឺក្រេ។

ការរក្សាលំនឹង

មានអារម្មណ៍ថាទទួលបានលំនឹង ដោយសារតែការឌីសាញ និងរាងដ៏តូចច្រឡឹងរបស់វ៉ែនតា។

អាចកែតំរូវបាន

សារេវ៉ែនតាដោយប្រើទង់ច្រមុះ និងខ្សែចងយឺតនៅផ្នែកខាងក្រោយ

កាត់បន្ថយអ័ភ្រ

ហែលទឹកជាមួយនឹងវ៉ែនតាការពារអ័ព្វ

មិនជ្រាបទឹក

ផ្តល់នូវអារម្មណ៍ទន់ល្មើយ ហើយអាចតម្រូវទៅតាមទម្រង់មុខរបស់អ្នក

Instructions


TECHNICAL INFORMATIONS

ប៉ាតង់នៃរបកគំហើញបែបថ្មី

តើអ្នកកំពុងតែស្វែងរកវ៉ែនតាហែលទឹកដែលស័ក្តិសមនឹងទម្រង់របស់អ្នកដែលការពារជម្រាបទឹកបានល្អ ហើយមិនរបូតនៅពេលកំពុងហែលទឹក ឬជ្រមុជចូលក្នុងទឹកដែរឬទេ?
យើងក៏មានចម្លើយដ៏សមស្របមួយផងដែរ គឺធ្វើការជ្រើសរើសវ៉ែនតាហែលទឹកម៉ាក B-Fast ដែលមានប្រព័ន្ធផ្លាស់ប្តូរទំហំនៅទង់ច្រមុះបាន។ប្រព័ន្ធនេះ អាចអោយលោកអ្នកបញ្ចូលផ្នែកដាច់ដោយឡែកពីគ្នានៃកញ្ចក់ ដោយប្រើប្រាស់ទុឡាវីសដែលភ្ជាប់មកស្រាប់ជាមួយវ៉ែនតា ឬក៏ឧបករណ៍នៅផ្នែកខាងក្រោយ។

អាប់

ការលេចចេញរបស់ភាពស្រអាប់អាស្រ័យលើកត្តានានា រួមមាន ភាពខុសគ្នារវាងសីតុណ្ហភាពរវាងដងខ្លួន និងទឹក កម្រិតសំណើម ជាដើម។ ការពាក់ដោយការកកិត ជាមូលហេតុចម្បង។
ប្រសិនបើឃើញមានភាពស្រអាប់ សូមជ្រលក់វ៉ែនតាចូលទឹក ស្រទាប់ការពារនឹងប្រែប្រួលទ្រង់ទ្រាយ។
ក្រោយពេលការប្រើប្រាស់អស់ជាច្រើនម៉ោង វាជារឿងធម្មតាដែលមុខងារការពារភាពស្រអាប់មានការថយចុះ។
យើងផ្តល់ជូនស្រទាប់ការពារភាពស្រអាប់ ដែលអាចស្តារមុខងារការពារភាពស្រអាប់បាន និងធ្វើឱ្យអាយុកាលនៃការប្រើប្រាស់វ៉ែនតាហែលទឹកបានកាន់តែយូរ។

ជម្រើសនៃទំហំ

ការការពារជម្រាបទឹករបស់វ៉ែនតាហែលទឹក អាស្រ័យទៅលើជ័រជុំវិញដងវ៉ែនតា ដែលត្រូវទៅនឹងទម្រង់មុខរបស់អ្នក។
មុនពេលជាវ សូមធ្វើការសាកល្បងភាពបឺតជាប់របស់វ៉ែនតាដោយមិនប្រើខ្សែ។ ប្រសិនបើវ៉ែនតាបឺតជាប់នឹងមុខរបស់អ្នក ផលិតផលនោះនឹងមានការការពារជម្រាបទឹកកំឡុងពេលហែលទឹក។ វាក៏អាចឱ្យលោកអ្នករកឃើញតំបន់ដែលបង្ករការរំខាននៅពេលដែលពាក់ម៉ូដែលណាមួយលើមុខ។

ម៉ូដែលមានទំហំតែមួយជាមួយនឹងប្រព័ន្ធសារ៉េខ្ពស់ច្រមុះជាមីក្រូម៉ែត្រ

របៀបសារ៉េតម្រូវវែនតារបស់អ្នក

វែនតាហែលទឹកនេះបត់បែនទៅតាមទម្រង់មុខរបស់លោកអ្នកដោយមិនចាំបាច់ពាក់វាតឹងពេកឡើយ។

វែនតាហែលទឹកដែលតឹងពេកអាចបង្ករភាពរំខាន បង្ករស្លាកស្នាម និងពេលខ្លះបង្ករអោយទឹកចូលបាន។

មិនចាំបាច់ចុចកញ្ចក់វែនតានឹងដៃរបស់អ្នកឡើយ ឥទ្ធិពលជក់តិចៗគឺគ្រប់គ្រាន់សម្រាប់ហែលទឹកដោយមិនបង្កើតជាប្រហោងទឹកហូរចូលបានឡើយ។


ខ្សែគួរតែស្ថិតនៅលើត្រជៀកពី 2 ដល់ 3 សម។
ទីតាំងនេះអាចអោយលោកអ្នកប្រើប្រាស់វែនតាជាប់មិនរបូត និងទទួលបានផាសុកភាព។

ពណ៌កញ្ចក់

ពណ៌នៃកញ្ចក់វ៉ែនតា គួរតែស័ក្តសមនឹងទីតាំង និងពន្លឺនៃកន្លែងហែលទឹក។ ប្រសិនបើលោកអ្នកហ្វឹកហាត់ខាងក្រៅ ឬខាងក្នុងអាងទឹកដែលមានពន្លឺភ្លឺខ្លាំង ត្រូវពាក់វែនតាហែលទឹកដែលមានកញ្ចក់ស្រអាប់ផ្សែងជាអាទិភាពដើម្បីកាត់បន្ថយចំណាំងពន្លឺ។
ប៉ុន្តែប្រសិនបើអាវទឹកពណ៌ងងឹតជាមួយនឹងពន្លឺភ្លើបតិច ឧទាហរណ៍ដូចនៅថ្ងៃល្ងាចរដូវត្រជាក់ ត្រូវប្រើប្រាស់កញ្ចាក់វែនតាដែលថ្លា។វ៉ែនតាហែលទឹកម៉ាក B-Fast គឺមានផ្តល់ជូននូវកញ្ចក់ពណ៌ខុសៗគ្នា។

ការថែរក្សា-បម្រាម

យើងសូមណែនាំ៖
- លាងសម្អាតវែនតា (តែពេលចាំបាច់ប៉ុណ្ណោះ) ដោយគ្រាន់តែជ្រលក់វាទៅក្នុងទឹក
- ហាមបាញ់ទឹកដែលមានកំលាំងខ្លាំងទៅលើផ្ទៃខាងក្នុងនៃកញ្ចក់វែនតាអោយសោះ។
- រក្សាវែនតារបស់លោកអ្នកទៅក្នុងប្រអប់ក្រោយពេលហាត់ម្តងៗដើម្បីការពារកុំអោយខូច (លើផ្ទៃខាងក្នុងដោយសារតែមានទ្រនាប់ការពារអាប់ និងផ្ទៃខាងក្រៅកុំអោយឆ្កូត)
- កុំដាក់វាអោយត្រូវសីតុណ្ហភាពលើសពី 60°C

ហាមប៉ះ/ត្រដុសលើកញ្ចក់វែនតារបស់លោកអ្នក

ការការពារកាំរស្មី UV

ស្របទៅតាមស្តង់ដារ៖ Q/BT 4734 - 2014 រាល់វែនតាហែលទឹក Nabaiji ទាំងអស់ការពារប្រឆាំងនឹងកាំរស្មីគ្រោះថ្នាក់ UVA និង UVB នៅពេលធម្មតា ដោយមិនគិតថាវាមានកញ្ចាក់ស្រអាប់ឡើយ។

ការមើលចំពន្លឺព្រះអាទិត្យពិតជាគ្រោះថ្នាក់ ហើយអាចឈានដល់ការខូចភ្នែកដែលមិនអាចត្រលប់ដូចដើមវិញបាន។

ទទួលបានការអនុញ្ញាតិពី FINA

វ៉ែនតាហែលទឹក B-FAST NABAIJI គឺជាវ៉ែនតាសម្រាប់ហ្វឹកហាត់ និងប្រកួតដែលត្រូវបានឯកភាពអោយប្រើដោយ FINA (សហព័ន្ធហែលទឹកអន្តរជាតិ)។