បច្ចេកវិទ្យាឈានមុខគេ
បច្ចេកវិជ្ជាដែលសាមញ្ញ និងមានកម្មសិទ្ធិបញ្ញា
យើងបានញែកដាច់ពីគ្នារវាងតួវែនតា និងកញ្ចក់វែនតា ដើម្បីផ្តល់អោយលោកអ្នកនូវវែតាដែលអាចផ្គុំបញ្ចូលគ្នាបាន។
ម្យ៉ាង តួវែនតាមខ្ទង់ច្រមុះបត់បែនបានសម្របទៅតាមទម្រង់មុខ។
ម្យ៉ាងទៀត យើងមាននូវវែនតាការពារជ្រាបទឹក និងផ្តល់នូវផាសុកផាព ដោយសារតែធ្វើពីសារជាតិស៊ីលីខូនទន់បត់បែនបាន។
លោកអ្នកអាចជ្រើសរើសកញ្ចក់អាស្រ័យទៅតាមកម្រិតម្ញូបដែលមើលឃើញបានជិត។
វ៉ែនតាហែលទឹក SELFIT ធ្វើឱ្យអ្នកហែលទឹកបានកាន់តែយូរ។
កញ្ចក់វ៉ែនតាម្ញូបអាចជាវបានក្នុងកម្រិតចន្លោះពី -2.00 ទៅ -6.00។
កម្រិតនៃកាប្រើប្រាស់ដែលត្រូវបានណែនាំដោយពេទ្យភ្នែក៖
ការប្រើប្រាស់កញ្ចក់វ៉ែនតាម្ញ៉ុប នឹងផ្តល់នូវភាពគំហើញកាន់តែប្រសើរ ប្រកបដោយផាសុកភាព ជាពិសេសសម្រាប់អត្តពលករដែលម្ញ៉ូប។ជ្រើសរើសយកកម្រិតនៃភាពម្ញ៉ូបដែលទាបជាង ឬស្មើ។
ការប្រើប្រាស់កញ្ចក់វ៉ែនតាម្ញ៉ុបនេះ នឹងមិននាំឱ្យមានហានិភ័យដល់ការមើលឃើញរបស់អ្នកហែលទឹកដែលមានអាយុលើសពី ៨ឆ្នាំឡើយ ប៉ុន្តែ វាមិនត្រូវបានណែនាំឱ្យប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុទាបជាង ៨ឆ្នាំ។
សម្រាប់ប្រើប្រាស់ជាមួយនឹងដងវែនតាម្ញូប SELFIT
វែនតាហែលទឹក SELFIT ត្រូវបានផ្គុំឡើងដោយគ្រោងតួ និងកញ្ចក់ចំនួនពីរ។
កញ្ចក់នីមួយៗត្រូវបានលក់ដាច់ដោយឡែកពីគ្នា។
ផលិតផលពេញលេញត្រូវរួមមាន ដងវ៉ែនតា និងកញ្ចក់ម្ញ៉ូបម៉ាក SELFIT មួយគូ។
ជម្រើសនៃទំហំ
ការការពារជម្រាបទឹករបស់វ៉ែនតាគឺអាស្រ័យទៅលើជ័រស៊ុមជុំវិញដែលត្រូវនឹងទម្រង់មុខរបស់អ្នកប្រើប្រាស់។
មុនពេលជាវ សូមធ្វើការសាកល្បងភាពបឺតជាប់របស់វ៉ែនតាដោយមិនប្រើខ្សែ។ ប្រសិនបើវ៉ែនតាបឺតជាប់នឹងមុខរបស់អ្នក ផលិតផលនោះនឹងមានការការពារជម្រាបទឹកកំឡុងពេលហែលទឹក។ វាក៏អាចឱ្យលោកអ្នករកឃើញតំបន់ដែលបង្ករការរំខាននៅពេលដែលពាក់ម៉ូដែលណាមួយលើមុខ។
ម៉ូដែលនេះមានទំហំ S (មុខតូច) និងទំហំ L
ការថែរក្សា-បម្រាម
យើងសូមណែនាំ៖
- លាងសម្អាតវែនតា (តែពេលចាំបាច់ប៉ុណ្ណោះ) ដោយគ្រាន់តែជ្រលក់វាទៅក្នុងទឹក
- ហាមបាញ់ទឹកដែលមានកំលាំងខ្លាំងទៅលើផ្ទៃខាងក្នុងនៃកញ្ចក់វែនតាអោយសោះ។
- រក្សាវែនតារបស់លោកអ្នកទៅក្នុងប្រអប់ក្រោយពេលហាត់ម្តងៗដើម្បីការពារកុំអោយខូច (លើផ្ទៃខាងក្នុងដោយសារតែមានទ្រនាប់ការពារអាប់ និងផ្ទៃខាងក្រៅកុំអោយឆ្កូត)
- កុំដាក់វាអោយត្រូវសីតុណ្ហភាពលើសពី 60°C
ហាមប៉ះ/ត្រដុសលើកញ្ចក់វែនតារបស់លោកអ្នក
ភាពស្រអាប់
ការលេចចេញរបស់ភាពស្រអាប់អាស្រ័យលើកត្តានានា រួមមាន ភាពខុសគ្នារវាងសីតុណ្ហភាពរវាងដងខ្លួន និងទឹក កម្រិតសំណើម ជាដើម។ ការពាក់ដោយការកកិត ជាមូលហេតុចម្បង។
ប្រសិនបើឃើញមានភាពស្រអាប់ សូមជ្រលក់វ៉ែនតាចូលទឹក ស្រទាប់ការពារនឹងប្រែប្រួលទ្រង់ទ្រាយ។
ក្រោយពេលការប្រើប្រាស់អស់ជាច្រើនម៉ោង វាជារឿងធម្មតាដែលមុខងារការពារភាពស្រអាប់មានការថយចុះ។
យើងផ្តល់ជូនស្រទាប់ការពារភាពស្រអាប់ ដែលអាចស្តារមុខងារការពារភាពស្រអាប់បាន និងធ្វើឱ្យអាយុកាលនៃការប្រើប្រាស់វ៉ែនតាហែលទឹកបានកាន់តែយូរ។
ការការពារកាំរស្មី UV
ស្របទៅតាមស្តង់ដារ៖ Q/BT 4734 - 2014 រាល់វែនតាហែលទឹក Nabaiji ទាំងអស់ការពារប្រឆាំងនឹងកាំរស្មីគ្រោះថ្នាក់ UVA និង UVB នៅពេលធម្មតា ដោយមិនគិតថាវាមានកញ្ចាក់ស្រអាប់ឡើយ។
ការមើលចំពន្លឺព្រះអាទិត្យពិតជាគ្រោះថ្នាក់ ហើយអាចឈានដល់ការខូចភ្នែកដែលមិនអាចត្រលប់ដូចដើមវិញបាន។