Hide Filters
Filters 0
Sort by :
Filters 0
Swimdow S
  • វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
  • វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
  • វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
  • វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
  • វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
  • វែនតាហែលទឹក 500 ACTIVE ទំហំអាស៊ី L កញ្ចក់ដូចកញ្ចក់ឆ្លុះមុខខ្មៅ ស
វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S

NABAIJI

Swimdow S

8574391
$14,00
ពន្ធត្រូវបានបូកបញ្ចូល
  • វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
  • វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
  • វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
  • វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
  • វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
  • វែនតាហែលទឹក 500 ACTIVE ទំហំអាស៊ី L កញ្ចក់ដូចកញ្ចក់ឆ្លុះមុខខ្មៅ ស
វ៉ែនតាហែលទឹកម៉ាក Swimdow ពណ៌លឿងលាយខៀវ ទំហំ S
ចំនួន

ស្តុកតាមហាង

ក្រុមឌីសាញយើងខ្ញុំបានបង្កើតវ៉ែនតាហែលទឹកនេះឡើងសម្រាប់អ្នកហែលទឹកកម្រិតដំបូងដែលចង់រៀនហែលទឹក ទាំងក្នុង និងក្រៅផ្ទះ។

តើអ្នកហត់នឿយនឹងឃើញទឹកមិនច្បាស់មែនទេ?ម៉ូដែលប្រភេទនេះ ផ្តល់ជូននូវភាពគំហើញច្បាស់ ជាមួយនឹងខ្សែផ្នែកខាងក្រោយដែលត្រូវនឹងទំហំក្បាលធំបំផុត ដោយសារតែភាពយឺតរបស់វា។

BENEFITS

កាត់បន្ថយអ័ភ្រ

ហែលទឹកដោយលែងមានភាពស្រអាប់ ហើយក៏មានមុខងារការពារប្រឆាំងភាពស្រអាប់ផងដែរ។

ដែនគំហើញ

អត្ថប្រយោជន៍ពីភាពគំហើញដ៏ល្អ ច្រើនជាង160°។

ការរក្សាលំនឹង

ការទ្រទ្រង់ស្តង់ដា សម្រាប់វ៉ែនតាហែលទឹកប្រភេទនេះ។

អាចកែតំរូវបាន

មិនចាំបាច់សារេ ខ្សែរបស់វ៉ែនតានេះ នឹងតម្រូវទៅតាមទំហំក្បាលរបស់អ្នក។

មិនជ្រាបទឹក

កាត់បន្ថយជម្រាបទឹកជាមួយនឹងស៊ុមជ័រដ៏ទន់របស់វ៉ែនតាហែលទឹកប្រភេទនេះ។

Instructions


TECHNICAL INFORMATIONS

ភាពស្រអាប់

ការលេចចេញរបស់ភាពស្រអាប់អាស្រ័យលើកត្តានានា រួមមាន ភាពខុសគ្នារវាងសីតុណ្ហភាពរវាងដងខ្លួន និងទឹក កម្រិតសំណើម ជាដើម។ ការពាក់ដោយការកកិត ជាមូលហេតុចម្បង។
ប្រសិនបើឃើញមានភាពស្រអាប់ សូមជ្រលក់វ៉ែនតាចូលទឹក ស្រទាប់ការពារនឹងប្រែប្រួលទ្រង់ទ្រាយ។
ក្រោយពេលការប្រើប្រាស់អស់ជាច្រើនម៉ោង វាជារឿងធម្មតាដែលមុខងារការពារភាពស្រអាប់មានការថយចុះ។
យើងផ្តល់ជូនស្រទាប់ការពារភាពស្រអាប់ ដែលអាចស្តារមុខងារការពារភាពស្រអាប់បាន និងធ្វើឱ្យអាយុកាលនៃការប្រើប្រាស់វ៉ែនតាហែលទឹកបានកាន់តែយូរ។

ជម្រើសនៃទំហំ

ភាពការពារជម្រាបទឹករបស់វ៉ែនតាហែលទឹកគឺអាស្រ័យទៅលើជក់បឺតតាមកញ្ចក់ដែលជប់ជាប់នឹងមុខរបស់អ្នក។
មុនពេលជាវ សូមធ្វើការសាកល្បងភាពបឺតជាប់របស់វ៉ែនតាដោយមិនប្រើខ្សែ។
ប្រសិនបើវ៉ែនតាបឺតជាប់នឹងមុខរបស់អ្នក ផលិតផលនោះនឹងមានការការពារជម្រាបទឹកកំឡុងពេលហែលទឹក។ វាក៏អាចឱ្យលោកអ្នករកឃើញតំបន់ដែលបង្ករការរំខាននៅពេលដែលពាក់ម៉ូដែលណាមួយលើមុខ។
ម៉ូដែលនេះមានទំហំ S (មុខតូច) និងទំហំ L

របៀបសារ៉េតម្រូវវែនតារបស់អ្នក

វែនតាហែលទឹកដែលសាកសម្យជាមួយនឹងទំរង់មុខមិនចាំបាច់ពាក់តឹងឡើយ។

វែនតាដែលតឹងពេកអាចបង្ករភាពរំខាន បង្ករជាស្នាម និងពេលខ្លះអាចអោយទឹកហូរចូល។

មិនចាំបាច់ចុចកញ្ចក់វែនតានឹងដៃរបស់អ្នកឡើយ ឥទ្ធិពលជក់តិចៗគឺគ្រប់គ្រាន់សម្រាប់ហែលទឹកដោយមិនបង្កើតជាប្រហោងទឹកហូរចូលបានឡើយ។

ខ្សែគួរតែស្ថិតនៅលើត្រជៀកពី 2 ដល់ 3 សម។
នេះគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ពាក់ជាប់មុខ និងផ្តល់នូវផាសុកភាព។

ការថែរក្សា-បម្រាម

យើងសូមណែនាំ៖
- លាងសម្អាតវែនតា (តែពេលចាំបាច់ប៉ុណ្ណោះ) ដោយគ្រាន់តែជ្រលក់វាទៅក្នុងទឹក
- ហាមបាញ់ទឹកដែលមានកំលាំងខ្លាំងទៅលើផ្ទៃខាងក្នុងនៃកញ្ចក់វែនតាអោយសោះ។
- រក្សាវែនតារបស់លោកអ្នកទៅក្នុងប្រអប់ក្រោយពេលហាត់ម្តងៗដើម្បីការពារកុំអោយខូច (លើផ្ទៃខាងក្នុងដោយសារតែមានទ្រនាប់ការពារអាប់ និងផ្ទៃខាងក្រៅកុំអោយឆ្កូត)
- កុំដាក់វាអោយត្រូវសីតុណ្ហភាពលើសពី 60°C


ហាមប៉ះ/ត្រដុសលើកញ្ចក់វែនតារបស់លោកអ្នក

ការការពារកាំរស្មី UV

អនុលោមតាមស្តង់ដារ៖ Q/BT 4734 - 2014 រាល់វែនតាហែលទឹក Nabaiji ទាំងអស់ការពារប្រឆាំងនឹងកាំរស្មីគ្រោះថ្នាក់ UVA និង UVB នៅពេលធម្មតា ដោយមិនគិតថាវាមានកញ្ចាក់ស្រអាប់ឡើយ។

ការមើលចំពន្លឺព្រះអាទិត្យពិតជាគ្រោះថ្នាក់ ហើយអាចឈានដល់ការខូចភ្នែកដែលមិនអាចត្រលប់ដូចដើមវិញបាន។